柬埔寨头条APP
【双语】习近平主席发表2017年新年贺词
lisan 发表于:2017-1-2 10:38:43 复制链接 看图 发表新帖
阅读数:12660

马上注册,结交更多好友,享用更多功能,让你轻松玩转社区。

您需要 登录 才可以下载或查看,没有帐号?注册

x
习近平主席发表2017年新年贺词

សុន្ទរកថាជូនពរឆ្នាំថី្មឆ្នាំសកល២០១៧របស់

លោកXi Jinpingប្រធានរដ្ឋចិន

8.jpg

ក្នុងឱកាសបុណ្យចូលឆ្នាំថី្មឆ្នាំសកល២០១៧ជិតឈានចូលមកដល់ លោក Xi Jinping ប្រធានរដ្ឋចិនបានឆ្លងតាមរយៈវិទ្យុអន្តរជាតិចិន វិទ្យុប្រជាជនមជ្ឈិមចិន ស្ថានីយទូរទស្សន៍មជ្ឈិមចិន បណ្តាញទូរទស្សន៍អន្តរជាតិចិននិងបណ្តាញអ៊ីធឺណែតដើម្បីថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល២០១៧។សុន្ទរកថាជូនពរមានខ្លឹមសារដូចតទៅ៖

      អស់លោក លោកស្រីនិងមិត្តភកិ្តគ្រប់រូប៖

      ឆ្នាំ ២០១៦ ជិតនឹងកន្លងផុតទៅហើយ ស្នូរជួងឆ្នាំថ្មីនឹងបន្លឺឡើង។ ក្នុងខណៈពេលដែលយើងទាំងអស់គ្នាលាឆ្នាំចាស់និងទទួលអបអរឆ្នាំថី្ម  ខ្ញុំសូមជូនពរឆ្នាំថី្មយ៉ាងស្មោះចំពោះប្រជាជនគ្រប់ជនជាតិនៅទូទាំងប្រទេសចិន ជនរួមជាតិនៅតំបន់រដ្ឋបាលពិសេសហុងកុងនិងម៉ាកាវ ជនរួមជាតិតៃវ៉ាន់និងអាណិកជនចិននៅឯនាយសមុទ្រ ព្រមនិងមិត្តភក្តិទាំងឡាយដែលរស់នៅគ្រប់តំបន់និងប្រទេសនានានៅទូទាំងពិភពលោក !

      និយាយចំពោះប្រជាជនចិន ឆ្នាំ ២០១៦ គឺជាឆ្នាំមិនធម្មតាមួយ ហើយក៏ជាឆ្នាំមួយដែលមិនអាចបំភ្លេចបាន ដោយឡែកផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី ១៣ ក៏មានការចាប់ផ្តើមដ៏ល្អប្រសើរផងដែរ ។ យើងបានសកម្មអនុវត្តទស្សនៈអភិវឌ្ឍន៍បែបថី្ម ពន្លឿនដំណើរកសាងសង្គមមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ ជំរុញឲ្យកំណើនសេដ្ឋកិច្ចប្រទេសចិនបន្តឈរនៅលំដាប់នាំមុខនៅលើពិភពលោកតទៅទៀត ។ យើងទាំងអស់គ្នាសកម្មជំរុញឲ្យកំណែទម្រង់មានភាពកាន់តែស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ ធ្វើឲ្យកំណែទម្រង់ផ្នែករចនាសម្ព័ន្ធផ្គត់ផ្គង់បោះជំហានដ៏សំខាន់មួយ ការកែទម្រង់ខាងកិច្ចការពារជាតិនិងកងទ័ពទទួលបានការវាយទម្លុះដ៏ធំនិងសំខាន់ ក្របខ័ណ្ឌសំខាន់នៃការកែទម្រង់លើវិស័យនានាដែលត្រូវបានទ្រទ្រង់ដោយធ្នឹមនិងសសរទ្រូងបានបង្កើតជាមូលដ្ឋានរួចហើយ ។ យើងសកម្មជំរុញអភិបាលកិច្ចតាមនីតិរដ្ឋដោយគ្រប់ជ្រុងជ្រោយ ធ្វើឲ្យកំណែទម្រង់ប្រព័ន្ធច្បាប់មានភាពកាន់តែស៊ីជម្រៅ ជំរុញភាពយុត្តិធម៌ផ្នែកច្បាប់ដោយពេញទំហឹង គាំពារសមភាពនិងយុត្តិធម៌ក្នុងសង្គម ។ យើងសកម្មជំរុញការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹង ប្រកាន់ខ្ជាប់មិនងាករេនូវការប្រឆាំងនឹងអំពើពុករលួយ មិនថាមន្រ្តីតូចឬធំ ឲ្យតែប្រព្រឹត្តិអំពើពុករលួយ គឺត្រូវដាក់ទោសតាមច្បាប់ បន្តធ្វើឲ្យបរិយាកាសនយោបាយមានភាពស្អាតស្អំ ក៏ដូចជាបន្តធ្វើឲ្យឥរិយាបថរបស់បក្ស ឥរិយាបថនយោបាយ និងឥរិយាបថសង្គមត្រូវបានកែលំអតទៅទៀត ។

      នៅឆ្នាំ២០១៦ កែវយឹតយក្សFAST ជាកែវយឹតអវកាសបានកសាងរួច ផ្កាយរណបWuKong បានធ្វើដំណើរក្នុងតារាវិថីអស់ពេលមួយឆ្នាំ ផ្កាយរណបMo Zi បានត្រូវបង្ហោះឡើងទៅកាន់ទីអវកាស យានអវកាសShen Zhou លេខ១១និងយានអវកាសTian Gong លេខ ២ កំពុងហោះហើរនៅក្នុងលំហអវកាស កីឡាករប្រទេសចិនទទួលបានលទ្ធផលល្អក្នុងការប្រកួតកីឡាអូឡាំពិចក្រុងរីយ៉ូ ក្រុមបាល់ទះស្ត្រីនៃប្រទេសចិនបានឈរលើវេទិកាផ្តល់រង្វាន់ខ្ពស់បំផុតនៃការប្រកួតកីឡាអូឡាំពិចបន្ទាប់ពីឃ្លាតអស់១២ ឆ្នាំ…តាមរយៈ ការកែទម្រង់ អ្នកក្រុងដែលមកពីទីជនបទមានជីវភាពកាន់តែល្អប្រសើរ លក្ខខណ្ឌទទួលបានការអប់រំរបស់កុមារនៅតំបន់ក្រីក្រជាច្រើនបានមានភាពកាន់តែល្អប្រសើរ ពលរដ្ឋទូទៅអាចធ្វើអត្តសញ្ញាណប័ណ្ណនៅតំបន់ក្រៅដោយមិនបាច់ត្រឡប់ទៅស្រុកកំណើតវិញ មនុស្សមួយចំនួនដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណក្នុងរយៈពេលយូរអាចចុះឈ្មោះសុំធ្វើអត្តសញ្ញណប័ណ្ណថ្មី ប្រជាជនជាច្រើនមានគ្រូពេទ្យប្រចាំគ្រួសារ ទឹកទន្លេនីមួយៗសុទ្ធតែមានអ្នកអភិរក្ស…ប្រការទាំងនេះញ៉ាំងឲ្យយើងខ្ញុំមានក្តីសោមនស្សរីករាយជាពន់ពេក។

      ឆ្នាំ ២០១៦ នៅក្បែរបឹង Xi Zi ដែលមានទេសភាពដ៏ស្រស់ស្អាត ប្រទេសចិនបានរៀបចំសនិ្នសីទកំពូលលើកទី ១១របស់អ្នកដឹកនាំនៃប្រទេសG២០ ដែលជាការរួមចំណែកនូវតម្រិះប្រាជ្ញារបស់ប្រទេសចិននិងការគ្រោងផែនការអភិវឌ្ឍន៍របស់ប្រទេសចិនចំពោះពិភពលោក ហើយក៏បានបង្ហាញពីរូបភាពប្រទេសចិនព្រមនិងស្មារតីនិងឥរិយាបថប្រទេសចិនទៅកាន់ពិភពលោកផងដែរ។ កិច្ចកសាងយុទ្ធសាស្រ្តខ្សែក្រវាត់មួយនិងផ្លូវមួយត្រូវបានពន្លឿនជាបន្តបន្ទាប់ ធនាគារវិនិយោគហេដ្ឋារចនាសម័្ពន្ធអាស៊ីបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។ យើងទាំងអស់គ្នាប្រកាន់ខ្ជាប់ការអភិវឌ្ឍប្រកបដោយសន្តិភាព គាំពារយ៉ាងមុតមាំនូវបូរាណភាពទឹកដីក៏ដូចជាសិទ្ធិនិងផលប្រយោជន៍លើសមុទ្រ។ ប្រសិនបើបុគ្គលណាបង្ករឿងក្នុងបញ្ហានេះ នោះប្រជាជនចិននឹងមិនយល់ព្រមជាដាច់ខាត ។

      ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ នៅតំបន់ជាច្រើនបានកើតមានគ្រោះមហន្តរាយធម្មជាតិនិងឧប្បតិ្តហេតុផ្នែកសនិ្តសុខ ធ្វើឲ្យសុវត្ថិភាពខាងអាយុជីវិតនិងទ្រព្យសម្បតិ្តរបស់ប្រជាជនរងការខូចខាតយ៉ាងធ្ងន់ធ្ងរ យើងខ្ញុំមានអារម្មណ៍សោកស្តាយយ៉ាងខ្លាំង។ សមាជិកប៉ុន្មានរូបនៃកងកម្លាំងរក្សាសន្តិភាពរបស់ប្រទេសចិនបានពលីជីវិតដែលជាការរួមចំណែកដ៏ថ្លៃថ្លាបំផុតដើម្បីបុព្វហេតុសុខសន្តិភាពរបស់ពិភពលោក យើងទាំងអស់គ្នាសូមរំលឹកដល់គុណបំណាច់របស់ពួកគាត់ ហើយនិងជួយថែរក្សាក្រុមគ្រួសាររបស់ពួកគាត់ឲ្យបានល្អ។

      ឆ្នាំ ២០១៦ យើងបានអបអរខួបទី ៩៥ នៃការបង្កើតបក្សកុម្មុយនិស្តចិនយ៉ាងឱឡារិក ព្រមនិងរំលឹកខួបទី ៨០ នៃការទទួលបានជោគជ័យនៃមហាដំណើររបស់កងទ័ពបដិវត្តន៍កម្មករនិងកសិកររបស់ប្រទេសចិន យើងត្រូវចងចាំនូវគុណូបការៈរបស់បុព្វបុរសដែលបានរួមវិភាគទានយ៉ាងធំធេងដល់ប្រជាជននិងប្រជាជាតិចិន មិនបំភ្លេចគោលបំណងដើម និងបោះជំហានទៅមុខជាបន្តទៀត ។

      អស់លោកលោកស្រី !

      រឿងរ៉ាវផ្លាស់គ្នាឥតឈប់ឈរ រឿងថ្មីកើតឡើងជាបន្តបន្ទាប់។ក្នុងឆ្នាំ ២០១៧ ដែលជិតឈានចូលមកដល់នេះ បក្សកុម្មុយនិស្តចិននឹងបើកធ្វើសមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ កសាងសង្គមមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ ធ្វើឲ្យការកែទម្រង់មានភាពកាន់តែស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយ ជំរុញអភិបាលកិច្ចតាមនីតិរដ្ឋដោយគ្រប់ជ្រុងជ្រោយ បន្តគ្រប់គ្រងគណបក្សយ៉ាងម៉ឺងម៉ាត់និងគ្រប់ជ្រុងជ្រោយ ។ គ្មានបុគ្គលណាម្នាក់អាចទទួលបានសមិទ្ធផលដោយគ្មានភាពឧស្សាហ៍ព្យាយាមនោះឡើយ មានតែការខិតខំតស៊ូទើបអាចសម្រេចសុបិនបាន ។

      មិនអាចបោះបង់ចោលអ្នកណាម្នាក់ក្នុងដំណើរកសាងជីវភាពរស់នៅដោយភាពធូរធារនោះទេ ‌! ក្នុងអំឡុងពេល ១ ឆ្នាំកន្លងទៅនេះ មានអ្នកក្រីក្រជាង ១០ លាននាក់បានដើរចេញផុតពីភាពក្រីក្រ ។ ខ្ញុំសូមកោតសរសើរចំពោះបុគ្គលគ្រប់រូបដែលបានធ្វើការខិតខំតស៊ូក្នុងវិស័យសំខាន់ៗសម្រាប់ការលុបបំបាត់ភាពក្រីក្រ ។ ក្នុងឱកាសឆ្នាំថ្មីឆ្នាំសកលនេះ  អ្នកដែលខ្ញុំនឹករលឹកគឺ ប្រជាជនក្រីក្រ តើពួកគាត់មានអ្វីទទួលទានឬអត់  មានការស្នាក់នៅយ៉ាងណា  អាចឆ្លងថ្ងៃបុណ្យចូលឆ្នាំថ្មីឆ្នាំសកលនិងឆ្នាំថ្មីប្រពៃណីចិនដោយភាពរីករាយឬអត់ ? ខ្ញុំបានដឹងទៀតថា មានប្រជាជនមួយចំនួនបានប្រឈមនឹងការលំបាកមួយចំនួនក្នុងការរកការងារធ្វើ ការអប់រំរបស់បុត្រធីតា  ការព្យាបាលជំងឺ និងលំនៅដ្ឋានជាដើម ការដោះស្រាយបញ្ហាទាំងនេះជាបន្តបន្ទាប់ជាកាតព្វកិច្ចដែលមិនអាចគេចវេះបានរបស់បក្សនិងរដ្ឋាភិបាល ។ គណបក្សទាំងមូលនិងសង្គមទាំងមូលត្រូវបន្តផ្តោតការយកចិត្តទុកដាក់និងផ្តល់ការជួយជ្រោមជ្រែងដល់អ្នកក្រីក្រនិងប្រជាជនដែលមានការលំបាក ដើម្បីញ៉ាំងឲ្យសមិទ្ធផលនៃការកែទម្រង់អាចផ្តល់ផលប្រយោជន៍ដល់ប្រជាជនកាន់តែច្រើន និងញ៉ាំងឲ្យប្រជាជនមានជីវភាពរស់នៅកាន់តែល្អបវរនិងប្រកបដោយសេចក្តីសុខសុភ

មង្គល។

     រួមចិត្តរួមថ្លើមតែមួយនឹងអាចទទួលបានជោគជ័យ ។ ឲ្យតែប្រជាជនជាង ១៣០០ លាននាក់អាចសាមគ្គីគ្នាជាធ្លុងមួយនិងពុះពារឧបសគ្គជាមួយគ្នា ឲ្យតែគណបក្សយើងរួមចិត្តរួមគំនិតគ្នាជាមួយប្រជាជនជាដរាប ធ្វើការខិតខំប្រឹងប្រែងទាំងអស់គ្នា នោះយើងប្រាកដជាអាចបង្កើតជាមហាដំណើរជំនាន់ថ្មីបានយ៉ាងល្អប្រសើរជាក់ជាពុំខាន ។

      អស់លោកលោកស្រី !

      ប្រជាជនចិនផ្តួចផ្តើមជាប់រហូតនូវពិភពលោកដែលមានភាពចុះសម្រុងគ្នា ជាមហាគ្រួសារតែមួយ ។ ប្រជាជនចិនមិនគ្រាន់តែសង្ឃឹមថាជីវភាពរស់នៅរបស់ខ្លួនមានភាពល្អប្រសើរប៉ុណ្ណោះទេ ហើយក៏សង្ឃឹមដែរថា ប្រជាជននៃបណ្តាប្រទេសនានាលើលោកមានជីវភាពរស់នៅដ៏ល្អប្រសើរផងដែរ ។ បច្ចុប្បន្ន សង្រ្គាមរ៉ាំរ៉ៃនិងភាពក្រីក្រនៅតែជាបញ្ហាដែលប៉ះពាល់ដល់ប្រទេសនិងតំបន់មួយចំនួន ហើយជំងឺនិងគ្រោះមហន្តរាយធម្មជាតិក៏វាយប្រហារទៅលើប្រជាជនជាច្រើនផងដែរ ។ ខ្ញុំសង្ឃឹមដោយស្មោះថា សហគមន៍អន្តរជាតិអាចប្រកៀកស្មាគ្នា ប្រកាន់ខ្ជាប់ទស្សនៈអំពីសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ ដើម្បីកសាងភពផែនដីយើងឲ្យកាន់តែមានសុខសន្តិភាពនិងរុងរឿងថ្កុំថ្កើង ។

      សូមយើងនាំគ្នាស្តាប់សំឡេងជួងឆ្នាំថ្មីប្រកបដោយទំនុកចិត្តនិងការរំពឹងទុក !

       សូមអរគុណ !

      ប្រិយមិត្តជាទីមេត្រី លោកអ្នកទើបបានស្តាប់សុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល២០១៧របស់លោកស៊ី ជីនភីង ប្រធានរដ្ឋចិនថ្លែងមុនពេលចូលឆ្នាំថ្មីឆ្នាំសកល និងផ្សាយតាមវិទ្យុអន្តរជាតិចិន វិទ្យុប្រជាជនមជ្ឈិមចិន ស្ថានីយទូរទស្សន៍មជ្ឈិមចិន បណ្តាញទូរទស្សន៍អន្តរជាតិចិននិងបណ្តាញអ៊ីនធើណេត ។ សូមអរគុណការតាមដានស្តាប់របស់លោកអ្នក !


[2017分割线]


同志们,朋友们,女士们,先生们:

  2016年即将过去,新年的钟声即将敲响。在这辞旧迎新的美好时刻,我向全国各族人民,向香港特别行政区同胞、澳门特别行政区同胞,向台湾同胞和海外侨胞,向世界各国各地区的朋友们,致以新年的祝福!

  2016年,对中国人民来说,是非凡的一年,也是难忘的一年,“十三五”实现了开门红。我们积极践行新发展理念,加快全面建成小康社会进程,推动我国经济增长继续走在世界前列。我们积极推进全面深化改革,供给侧结构性改革迈出重要步伐,国防和军队改革取得重大突破,各领域具有四梁八柱性质的改革主体框架已经基本确立。我们积极推进全面依法治国,深化司法体制改革,全力促进司法

公正、维护社会公平正义。我们积极推进全面从严治党,坚定不移“打虎拍蝇”,继续纯净政治生态,党风、政风、社会风气继续好转。

  2016年,“中国天眼”落成启用,“悟空”号已在轨运行一年,“墨子号”飞向太空,神州十一号和天宫二号遨游星汉,中国奥运健儿勇创佳绩,中国女排时隔12年再次登上奥运会最高领奖台……还有,通过改革,农村转移人口市民化更便利了,许多贫困地区孩子们上学条件改善了,老百姓异地办理身份证不用来回奔波了,一些长期无户口的人可以登记户口了,很多群众有了自己的家庭医生,每条河流要有“河长”了……这一切,让我们感到欣慰。

  2016年,在美丽的西子湖畔,我们举办了二十国集团领导人第十一次峰会,向世界贡献了中国智慧、中国方案,也向世界展示了美轮美奂的中国印象、中国风采。“一带一路”建设快速推进,亚洲基础设施投资银行正式开张。我们坚持和平发展,坚决捍卫领土主权和海洋权益。谁要在这个问题上做文章,中国人民决不答应!

  这一年,多地发生的自然灾害和安全事故,给人民生命财产和生产生活造成严重损失,我们深感痛惜。中国维和部队的几名同志壮烈牺牲,为世界和平献出了宝贵生命,我们怀念他们,要把他们的亲人照顾好。

  2016年,我们隆重庆祝了中国共产党成立95周年、纪念了中国工农红军长征胜利80周年,我们要牢记为中国人民和中华民族做出贡献的前辈们,不忘初心、继续前进。

  同志们、朋友们、女士们、先生们!

  “新故相推,日生不滞。”即将到来的2017年,中国共产党将召开第十九次全国代表大会,全面建成小康社会、全面深化改革、全面依法治国、全面从严治党要继续发力。天上不会掉馅饼,努力奋斗才能梦想成真。

  小康路上一个都不能掉队!一年来,又有1000多万贫困人口实现了脱贫,奋战在脱贫攻坚一线的同志们辛苦了,我向同志们致敬。新年之际,我最牵挂的还是困难群众,他们吃的怎么样、住的怎么样,能不能过好新年、过好春节。我也了解,部分群众在就业、子女教育、就医、住房等方面还面临一些困难,不断解决好这些问题是党和政府义不容辞的责任。全党全社会要继续关心和帮助贫困人口和有困难的群众,让改革发展成果惠及更多群众,让人民生活更加幸福美满。

  上下同欲者胜。只要我们13亿多人民和衷共济,只要我们党永远同人民站在一起,大家撸起袖子加油干,我们就一定能够走好我们这一代人的长征路。

  同志们、朋友们、女士们、先生们!

  中国人历来主张“世界大同,天下一家”。中国人民不仅希望自己过得好,也希望各国人民过得好。当前,战乱和贫困依然困扰着部分国家和地区,疾病和灾害也时时侵袭着众多的人们。我真诚希望,国际社会携起手来,秉持人类命运共同体的理念,把我们这个星球建设得更加和平、更加繁荣。

  让我们满怀信心和期待,一起迎接新年的钟声!

  谢谢大家。


*翻译:郭翔青、翟茜茜
此文有音频,想听音频的可以到原网站听
来自柬约


条评论
您需要登录后才可以回帖 登录 | 注册
高级
相关推荐