柬埔寨头条APP
双语 韩桑林提出十点建议以提高柬埔寨两性平等和妇女权益
singlehero 发表于:2017-3-7 15:13:53 复制链接 看图 发表新帖
阅读数:9517

马上注册,结交更多好友,享用更多功能,让你轻松玩转社区。

您需要 登录 才可以下载或查看,没有帐号?注册

x
本帖最后由 singlehero 于 2017-3-7 15:18 编辑

1.jpg

សម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃប្រទេសកម្ពុជាបានផ្តល់អនុសាសន៍ចំនួន១០ចំណុចដើម្បីលើកម្ពស់សមភាពយេនឌ័រ និងសិទ្ធិអំណាចស្ត្រី។ ការផ្តល់នេះបានធ្វើឡើង ខណៈដែលសម្តេចបានអនុញ្ញាតឲ្យគណៈប្រតិភូស្ត្រីដឹកនាំដោយរដ្ឋមន្ត្រីក្រសួងកិច្ចការនារីចូលជួបសម្តែងការគួរសម នាវិមានរដ្ឋសភា ថ្ងៃទី ៦ មីនា ២០១៧។
6日,柬埔寨妇女事务部率领妇女代表团前往国会大厦拜访柬埔寨国会主席韩桑林。韩桑林提出十点建议以提高柬埔寨两性平等和妇女权益。

លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានដឹកនាំគណៈប្រតិភូដែលមានសមាសភាពអន្តរស្ថាប័ននិងតំណាងសង្គមស៊ីវិល និងវិស័យឯកជនចូលជួបសម្តេច ហេង សំរិន នាពេលនេះ គឺក្នុងពេលអបអរសាទរខួបទី១០៦ ទិវាអន្តរជាតិនារី ៨មិនា ២០១៧ ក្រោមប្រធានបទ «ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព» ។


这个由柬埔寨妇女事务部部长英甘塔·黛薇率领的妇女代表团成员分别来自柬埔寨的政府部门和民间,在迎接以“妇女:为了和平和发展”为主题的2017年第106个国际妇女节之际对韩桑林主席进行拜访。


ក្នុងពេលសំណេះសំណាល សម្តេច ហេង សំរិនបានចាត់ទុកប្រធានបទនេះ ស្របទៅនឹងវឌ្ឍនភាពកម្ពុជានាពេលបច្ចុប្បន្ន។ សម្តេចបន្តថា នៅកម្ពុជាការលើកកម្ពស់សមភាពយេនឌ័រ និងសិទ្ធិអំណាចស្ត្រីគឺកំពុងសម្រេចបាននូវវឌ្ឍនភាពគួជាទីរីករាយបំផុតស្របតាមគោលនយោបាយ យុទ្ធសាស្ត្រ កម្មវិធីនិងផែនការសកម្មភាពនានា។ ក្នុងន័យនេះ ចំនួនស្ត្រីក្នុងតួនាទីជាអ្នកតំណាងរាស្ត្រ មានការវិវឌ្ឍរីកចម្រើនគួរឲ្យកត់សម្គាល់។

在会谈中,韩桑林主席表示这个主题符合柬埔寨现今的发展。柬埔寨正在进行的提高两性平等和妇女权益的工作取得了喜人的进展,契合柬埔寨的政策、战略和各项计划。妇女人民代表的人数正在逐步增加,提高女性参与度的工作取得了值得肯定的进步。

ក្នុងនាមរដ្ឋសភា សម្តេចបានផ្តល់អនុសាសន៍ចំនួន១០ ដើម្បីបន្តលើកម្ពស់សិទ្ធស្ត្រីនៅកម្ពុជា។

韩桑林主席代表国会为提高柬埔寨两性平等和妇女权益提出了十点建议:

1

១. បន្តពង្រឹងនិងលើកកម្ពស់សមភាពយេនឌ័រ ការចូលរួមរបស់ស្ត្រីនិងកុមារ នៅក្នុងការងារសង្គមឲ្យបានប្រសើរឡើង តាមរយៈការអនុវត្តច្បាប់ និងផែនការឲ្យមានប្រសិទ្ធភាពខ្ពស់។

一、通过高效的执法和计划制定,继续提高两性平等,加强妇女和儿童在社会活动中的参与度。

2

២. បន្តសិក្សាស្រាវជ្រាវ ពិនិត្យ និងកែលម្អភាពខ្វះចន្លោះនៃគោលនយោបាយ និងលិខិតបទដ្ឋានពាក់ព័ន្ធសំដៅធានាការពារសិទ្ធិនិងលើកកម្ពស់ការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យសង្គមកិច្ច សេដ្ឋកិច្ច និងអភិបាលកិច្ច។

二、继续研究、审视和改进相关的政策和规章制度,保护和提高妇女群体在参与社会经济和管理方面的权益。

3

៣. លើកកម្ពស់សមភាពយេនឌ័រ ពង្រឹងស្ថានភាពស្ត្រី និងតួនាទី និងភាពអង់អាចរបស់ស្ត្រី និងកុមារី នៅក្នុងសង្គម តាមរយៈជំរុញការបណ្តុះបណ្តាល បំពាក់បំប៉នជំនាញវិជ្ជាជីវៈ។

三、通过推进职业培训和援助,提升两性平等度,提高妇女和女童在社会中的地位和自信。

4

៤. លុបបំបាត់ទស្សនៈមាក់ងាយតួនាទីរបស់ស្ត្រី សំដៅលើកកម្ពស់ការចូលរួមរបស់ស្ត្រី ឲ្យកាន់តែទូលំទូលាយក្នុងការធ្វើសេចក្តីសម្រេចចិត្តនានា។

四、摒弃蔑视女性的偏见,让女性更广泛地参与到各种决策中。

5

៥. ផ្តល់កាលានុវត្តភាពដល់ស្ត្រី ក្នុងការពង្រឹងមុខរបរដើម្បីបង្កើនចំណូល និងកសាងសហគ្រិនភាពស្ត្រី។

五、为女性提供增加收入和创业的机会。

6

៦. បង្កើនការងារសម្រាប់ស្ត្រី ឲ្យមានកម្រៃសមរម្យ ដើម្បីកុំឲ្យមានការធ្វើចំណាកស្រុក។

六、适当提高女性收入,避免女性离家务工。

7、
៧. ជំរុញនិងលើកទឹកចិត្តប្រជាពលរដ្ឋ ក្នុងការផ្តល់ឱកាសដល់កូនស្រីរបស់ពួកគាត់ យ៉ាងហោចណាស់រៀបចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ។


七、推动和鼓励国民让自己的女儿至少完成高中程度的学习。

8

៨. បង្កើនចំណេះដឹងអំពីសុខភាពបន្តពូជ របស់បុរស និងស្ត្រីដល់វ័យបន្តពូជឲ្យយល់ដឹង ចេះការពារ និងកុំឲ្យមានការខ្មាស់អៀនចំពោះការពិភាក្សាអំពីបញ្ហាសុខភាព។

八、为成年女性提高两性生育健康方面的知识普及,不要羞于对健康问题的探讨。

9

៩. ពង្រឹងលទ្ធភាពក្នុងការទទួលសេវាសុខាភិបាលប្រកបដោយគុណភាពសម្រាប់ស្ត្រី និងក្មេងស្រី ជាពិសេសនៅតាមទីជនបទ។

九、提升妇女和女童接受有质量的健康服务的可能,特别是在农村地区的人群。

10

១០. បង្កើនការយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ និងបង្ក្រាបការជួញដូរ និងការកេងប្រវ័ញ្ចលើស្ត្រីគ្រប់រូបភាព និងជៀសឲ្យឆ្ងាយពីការស៊ីឈ្នួលពពោះ ដែលជាទង្វើប្រាសចាសពីប្រពៃណីដ៏ផូរផង់របស់កម្ពុជា៕

十、加大对各种形式的贩卖和诱骗妇女行为的关注,避免出现有悖柬埔寨纯洁传统的代孕行为。来自:柬约


条评论
您需要登录后才可以回帖 登录 | 注册
高级
相关推荐