柬埔寨头条APP
国务院新闻办主任发表"为中柬两国共同发展再注新活力"
单身恋人 发表于:2017-4-10 11:16:14 复制链接 发表新帖
阅读数:10046

马上注册,结交更多好友,享用更多功能,让你轻松玩转社区。

您需要 登录 才可以下载或查看,没有帐号?注册

x
《习近平谈治国理政》柬文版即将在美丽的柬埔寨首都金边出版发行,这是中柬两国人民传统友谊的新见证,是推动全面战略合作的新动力。

សៀវភៅក្រោមចំណងជើងថា « ស៊ីជីនភីង ៖អភិបាលកិច្ចប្រទេសចិន » ជាភាសាខ្មែរនឹងបោះពុម្ពផ្សាយនៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជាដ៏ស្រស់ប្រិមប្រិយ ។ នេះជាសក្ខីភាពថ្មីនៃចំណងមិត្តភាពជាប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរហើយក៏ជាកម្លាំងចលករថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរផងដែរ

随着中国快速发展,越来越多的世界目光聚焦中国。中国为什么能、为什么好、为什么快?这些问题引起国际社会高度关注。《习近平谈治国理政》一书,为我们提供了答案。
  
ទន្ទឹមនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសចិនក្រសែចក្ខុនៃសហគមន៍អន្តរជាតិកាន់តែច្រើនឡើងៗបាននិងកំពុងផ្តោតទៅលើប្រទេសចិន  ។ហេតុអ្វី
បានជាប្រទេសចិនអាចទទួលបានការអភិវឌ្ឍយ៉ាងលឿននិងប្រកបដោយស្ថិរភាព ? បញ្ហានេះបានធ្វើឱ្យសហគមន៍អន្តរជាតិផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង  ហើយ
បញ្ហាទាំងនេះ  យើងទាំងអស់គ្នាអាចស្វែងរកចម្លើយពីក្នុងសៀវភៅ « ស៊ី ជីនភីង ៖អភិបាលកិច្ចប្រទេសចិន »

这本书收入了习近平主席从2012年11月至2014年6月的讲话、贺信、指示等文章79篇,目前已经以16种语言面向全球发行620万册。书中既有治国理政的大政方针,也有普通百姓的梦想期盼;有解决难题的良方,也有谋划长远的蓝图;有中国的发展道路,也有对世界发展、人类命运的思考。通过这本书,可以感受习近平主席的坚定意志、为民情怀、文化底蕴和宽广胸怀。

    សៀវភៅនេះបានចងក្រងនូវអត្ថបទចំនួន៧៩ អត្ថបទរបស់លោកស៊ីជីនភីង ក្នុងចន្លោះពីខែវិច្ឆិកាឆ្នាំ២០១២ ដល់ខែមិថុនា ឆ្នាំ២០១៤ដែលក្នុងនោះរួមមានសុន្ទរកថាសេចក្តីបង្គាប់បង្ហាញនិងសារលិខិតជូនពរជាដើម   បច្ចុប្បន្នសៀវភៅនេះបានបកប្រែជា ១៦ភាសាព្រមទាំងបោះពុម្ពផ្សាយបានចំនួន ៦ លាន២  សែនក្បាលនៅលើសាកលលោកទាំងមូល  ។      ក្នុងសៀវភៅនេះរួមមានទាំងគោលការណ៍ណែនាំសំខាន់ៗអំពីគោលនយោបាយអភិបាលកិច្ចរដ្ឋនិងការគ្រប់គ្រងនយោបាយ  សុបិន
និងក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋសាមញ្ញ    មធ្យោបាយល្អសម្រាប់ដោះស្រាយបញ្ហាលំបាកៗ     ផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍវែងឆ្ងាយ  មាគ៌ាអភិវឌ្ឍន៍របស់ប្រទេសចិន  ព្រមទាំងការគិតពិចារណាអំពីការអភិវឌ្ឍរបស់ពិភពលោក និងជោគ
វាសនារបស់មនុស្សជាតិផងដែរ ។ តាមរយៈសៀវភៅនេះ យើងនឹងអាចយល់ដឹងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ  ការគិតគូរដល់ប្រជាជន  កម្រិតវប្បធម៌និងទឹកចិត្តដ៏
ទូលំទូលាយរបស់លោកប្រធានរដ្ឋចិន ស៊ីជីនភីង

    2012年中共十八大以来,中国发展局面焕然一新,政治稳定、经济繁荣、社会和谐、文化昌盛、人民安居乐业;继续保持经济年增速在6.7%以上,每年城镇新增就业1300万人以上,每年减少贫困人口1200万人以上,中国人民的幸福感、获得感不断提升。中国对世界经济增长的贡献率一直保持在30%以上,成为全球经济增长的“发动机”。

បន្ទាប់ពីការបើកធ្វើសមាជបក្សកុម្មុយនិស្តចិនលើកទី១៨កាលពីឆ្នាំ២០១២កន្លងមកស្ថានការណ៍នៃការអភិវឌ្ឍរបស់ប្រទេសចិនមានភាពថ្មីស្រឡាង     ពោលគឺនយោបាយប្រកបដោយស្ថិរភាព សេដ្ឋកិច្ចមានភាពរីកចម្រើន សង្គមមានភាពចុះសម្រុង វប្បធម៌មានភាពរុងរឿង ប្រជាជនមានជីវភាពរស់នៅប្រកបដោយសេក្តីសុខសុភមង្គល   ។ដោយឡែកកំណើនសេដ្ឋកិច្ចចិនប្រចាំឆ្នាំអាចរក្សាបានជាង ,៧ភាគរយ   ជារៀងរាល់ឆ្នាំដែលបានផ្តល់ឱកាសការងារថ្មីជាង ១៣ លាននាក់ ព្រមទាំងបានកាត់បន្ថយបរិមាណជនក្រីក្រចំនួនជាង ១២ លាននាក់ជារៀងរាល់ឆ្នាំទៀតផង  ។មិនត្រឹមតែប៉ុណ្ណោះប្រជាជានចិនទទួលបានផលប្រយោជន៍កាន់តែច្រើននិងកាន់តែមានអារម្មណ៍ទទួលបាននូវសុភមង្គលពីមួយថ្ងៃទៅមួយថ្ងៃ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺប្រទេសចិនបានរួមវិភាគទានជាង៣០ភាគរយសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកហើយបានក្លាយទៅជា " ម៉ូទ័រ " សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចពិភពលោកផងដែរ

          中国取得这样的“成绩单”,根本原因在于中国共产党的领导,在于习近平主席治国理政思想的指导。今年下半年中共召开党的十九大,将对习近平主席治国理政思想作出进一步的总结和提炼。
ប្រទេសចិនអាចទទួលបានសមិទ្ធផលបែបនេះ  គឺដោយសារមានការដឹកនាំរបស់បក្សកុម្មុយនិស្តចិន  និងមានការណែនាំពីទស្សនៈស្តីពីអភិបាលកិច្ចរដ្ឋនិងការគ្រប់
គ្រងនយោបាយរបស់លោកប្រធានរដ្ឋចិន ស៊ី  ជីនភីង ។នៅឆមាសទី២ ឆ្នាំ២០១៧នេះ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននឹងបើកធ្វើសមាជបក្សកុម្មុយនិស្តលើកទី ១៩  ដែលនឹងធ្វើការបូកសរុបនិងសម្រិតសម្រាំងបន្ថែមទៀតចំពោះទស្សនៈ
ស្តីអំពីអភិបាលកិច្ចរដ្ឋនិងការគ្រប់គ្រងនយោបាយរបស់លោកប្រធានរដ្ឋចិន ស៊ីជីនភីង

以人民为中心的思想理念,是贯穿《习近平谈治国理政》一书的主线。习近平主席强调:“我的执政理念,概括起来说就是:为人民服务,担当起该担当的责任”“人民对美好生活的向往,就是我们的奋斗目标”……这都源自习近平主席真挚深厚的为民情怀和人民至上的价值取向。为人民谋福祉,是我们两国政府的共同心愿,中国人民愿与柬埔寨人民一道,共同推动中柬全面战略合作,不断推动两国经济社会的发展。

ទស្សនៈដែលបានចាត់ទុកប្រជាជនជាស្នូលគឺជាចំណុចដ៏សំខាន់សម្រាប់តភ្ជាប់ខ្លឹមសារទាំងស្រុងក្នុងសៀវភៅ « ស៊ីជីនភីង អភិបាលកិច្ចប្រទេសចិន » ។លោក ស៊ីជីនភីង បានបញ្ជាក់ថា ៖ " ទស្សនៈអំពីការគ្រប់គ្រងនយោបាយរបស់ខ្ញុំ និយាយរួមគឺ ៖បម្រើប្រជាជន និងទទួលខុសត្រូវលើបន្ទុករបស់ខ្លួន "  " សេចក្តីប្រាថ្នារបស់ប្រជាជនចំពោះជីវភាពដ៏ល្អបវ  គឺជាគោលដៅសម្រាប់ការខិតខំប្រឹងប្រែងរបស់យើង  " ...ពាក្យសម្តីទាំងនេះ គឺជាតម្លៃនៃទស្សនៈរបស់លោកប្រធានរដ្ឋចិន ស៊ីជីនភីង ដែលជាទឹកចិត្តយ៉ាងស្មោះនៃមនោសញ្ចេតនាគិតគូរដល់ប្រជាជននិងលើកតម្កើងប្រជាជនជាចម្បង ។      ការស្វែងរកផលប្រយោជន៍ជូនប្រជាជនជាគោលបំណងរួមរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ។ប្រជាជនចិនរីករាយរួមសហការជាមួយប្រជាជនកម្ពុជា ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុយជ្រោយរវាងចិននិងកម្ពុជា ក៏ដូចជាជំរុញដល់ការអភិវឌ្ឍសេដក្ឋិច្ចសង្គមនៃប្រទេសទាំងពីរផងដែរ

柬埔寨是东南亚的重要国家,中柬关系的最大特色就是传统友谊源远流长。两国都拥有悠久辉煌的历史文化,友好交往历史可以追溯到1000多年前。去年10月,习近平主席曾在柬埔寨媒体发表署名文章《做肝胆相照的好邻居、真朋友》;今年3月,习近平主席在北京会见柬埔寨国王西哈莫尼和太后莫尼列时强调,要真正像走亲戚一样常来常往,密切沟通交流。

ប្រទេសកម្ពុជាជាប្រទេសដ៏សំខាន់ក្នុងតំបន់អាស៊ីអាគ្នេយ៍លក្ខណៈពិសេសដ៏ធំបំផុតនៃទំនាក់ទំនងរវាងចិននិងកម្ពុជា គឺចំណងមិត្តភាពជាប្រពៃណីដែលមានប្រវត្តិសាស្ត្រតាំងពីយូរលង់ណាស់មកហើយ  ។  ប្រទេសទាំងពីរសុទ្ធតែមានប្រវត្តិសាស្ត្រនិងវប្បធម៌ដ៏យូរលង់និងត្រចះត្រចង់ ។ប្រវត្តិសាស្ត្រនៃចំណងទំនាក់ទំនងប្រកបដោយមេត្រីភាពរវាងប្រទេសទាំងពីរគឺបានចាប់ផ្តើមពីជាង១០០០ឆ្នាំមុនមកម្ល៉េះ។កាលពីខែតុលាឆ្នាំ២០១៦លោកប្រធានរដ្ឋចិន ស៊ីជីនភីង បានចុះផ្សាយនូវអត្ថបទដែលមានដាក់ឈ្មោះអ្នកនិពន្ធនៅលើប្រព័ន្ធសារព័ត៌មានកម្ពុជាក្រោមចំណងជើងថា « ធ្វើជាអ្នកជិតខាងល្អនិងមិត្តភ័ក្តិពិតប្រាកដដែលមានភាពស្មោះត្រង់នឹងគ្នា » ។ហើយកាលពីខែមីនាឆ្នាំ២០១៧នេះ ក្នុងខណៈពេលចូលគាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីនិងសម្តេចព្រះមហាវីរក្សត្រីយ៍នរោត្តម មុនិនាថ សីហនុ លោកប្រធានរដ្ឋចិនស៊ីជីនភីង បានទូលថា ប្រទេសទាំងពីរត្រូវតែធ្វើការប្រាស្រ័យទាក់ទងគ្នាឱ្យបានញឹកញាប់ដូចជាទៅលេងផ្ទះញាតិសន្តានអ៊ីចឹងដែរដើម្បីធ្វើឱ្យទំនាក់ទំនងនិងការផ្លាស់ប្តូរគ្នាមានភាពកាន់តែជិតស្និទ្ធទ្វេឡើង ។

我相信,《习近平谈治国理政》柬文版的出版发行,将为柬埔寨人民进一步了解中国、感知中国打开一扇重要窗口,希望中柬两国人民以这本书为桥梁,在交流互鉴中走得更近更亲,永远做肝胆相照的好邻居、真朋友。

ខ្ញុំជឿជាក់ថា ការបោះពុម្ពផ្សាយសៀវភៅ « ស៊ីជីនភីង៖អភិបាលកិច្ចប្រទេសចិន » ជាភាសាខ្មែរ នឹងក្លាយជាបង្អួចដ៏សំខាន់មួយសម្រាប់ប្រជាជនកម្ពុជាយល់ដឹងកាន់តែច្បាស់ពីប្រទេសចិន។ខ្ញុំសង្ឃឹមថាប្រជាជននៃប្រទេសទាំងពីរចិននិងកម្ពុជាអាចចាត់ទុកសៀវភៅនេះជាស្ពានសម្រាប់ធ្វើការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាទៅវិញទៅមក ពង្រឹងនិងពង្រីកទំនាក់ទំនងឱ្យមានភាពកាន់តែជិតស្និទ្ធ   ដើម្បីធ្វើជាអ្នកជិតខាងល្អនិងមិត្តភ័ក្តិដ៏ពិតប្រាកដដែលមានភាពស្មោះត្រង់នឹងគ្នាជារៀងរហូត ៕来自:柬约

条评论
您需要登录后才可以回帖 登录 | 注册
高级
相关推荐