柬埔寨头条APP
柬埔寨┃民间游戏
Taingvengly 发表于:2017-7-30 16:25:46 复制链接 看图 发表新帖
阅读数:12624

马上注册,结交更多好友,享用更多功能,让你轻松玩转社区。

您需要 登录 才可以下载或查看,没有帐号?注册

x
1.jpg

ល្បែងប្រជាប្រិយស្ថិតក្នុងក្របខណ្ឌសិល្បៈប្រជាប្រិយខ្មែរ ដែលមានដើមកំណើតតាំងពីយូរ ហើយបន្សល់ទុកដល់សព្វថ្ងៃតាមការចងចាំរបស់ប្រជាជនជាច្រើនជំនាន់មកហើយ។ គេតែងតែលេងល្បែងប្រជាប្រិយ ដើម្បីកម្សាន្តឬបំបាត់ការនឿយហត់ក្រោយពីការបំពេញការងារពលកម្មផ្សេងៗ។ លើកនេះ យើងនឹងបង្ហាញមិត្ដអ្នកអាននូវល្បែងប្រជាប្រិយខ្មែរចំនួនបីប្រភេទ គឺល្បែងបោះអង្គញ់ ចោលឈូង និងស្តេចចង់។

民间游戏是柬埔寨民间艺术形式之一,具有悠久的传统历史,并依靠口耳相传的方式流传至今。通常,人们会在劳动后玩游戏,以愉悦心情,消除疲劳。本次推送,将会介绍三种柬埔寨民间游戏:掷安哥子、拋布球及国王游戏。

01.
ល្បែងបោះអង្គញ់
掷安哥子

ល្បែងបោះអង្គញ់ពាក់ព័ន្ធទៅនឹងមុខរបរកសិកម្ម។ការលើកភ្លឺស្រែ ការស្ទូងស្រូវ ការបុករណ្តៅដាំពោត សណ្តែក  និងការលើករងដាំបន្លែជាដើម សុទ្ធតែទាមទារឱ្យមានភាពថ្នឹកនិងរត់ជួរត្រង់ល្អដើម្បីសោភ័ណភាពផងនិងភាពងាយស្រួលដល់ការលូតលាស់របស់ដំណាំផង។

掷安哥子游戏与农业生产息息相关。游戏中有许多与农业种植类似的动作,比如:修筑田埂、插秧、打洞、培垄等。农民需掌握娴熟的技术来完成这些动作,以促进农作物的生长。

2.jpg

ល្បែងបោះអង្គញ់ គេលេងបានទាំងប្រុសទាំងស្រី ទាំងចាស់ទាំងក្មេង នៅវេលាថ្ងៃឬវេលាយប់ខែភ្លឺនារដូវចូលឆ្នាំថ្មី។ ជាធម្មតា គេអាចលេងដោយមានមនុស្សចាប់ពី២ដល់១០នាក់ក៏បាន ដោយ ចែកចេញជាពីរក្រុមស្មើគ្នា។ ក្រុមទាំងពីរអាចមានស្រីម្ខាងប្រុសម្ខាង ឬចម្រុះគ្នាទាំងសងខាងក៏បាន។
掷安哥子游戏是柬新年的游戏之一,游戏活动时间不限,可在白天或晚上,男女老少皆宜。一般情况下,该游戏需2~10人参与,参与的人分为人数相等的两组,可以是男女各一组,也可以是男女混搭成组。
3.jpg
គេតែងលេងល្បែងនេះនៅលើទីធ្លារាបស្មើ ដោយក្រុមនីមួយៗត្រូវនៅឃ្លាតពីគ្នាចម្ងាយ៣ទៅ៤ម៉ែត្រ មានទីនិងកោយរៀងៗខ្លួន។ កោយជាផ្លែអង្គញ់ស្ងួតដែលគេយកមកលេង មានចែកជា២ពួក គឺកោយដាំមាចំនួន៣ឬ៥ និងកោយបោះមានចំនួន ៣ឬ៥ដែរ។ កោយដាំ គឺជាមេអង្គញ់ដែលគេដាំភ្ជាប់ទៅនឹងដីមានជួរបែបកន្ធែសណ្ឋានដូចជួរសត្វហើរ ដោយមានកោយកណ្ដាលមួយហៅថា“កន្លោង”និងកោយសងខាងហៅថា“ជើងរៀង”។ ចំណែកឯកោយបោះវិញ គឺជាកោយដែលគេកាន់យកទៅទីសម្រាប់បោះដើម្បីរំលំកោយដាំ។ ល្បែងនេះប្រើកាយវិការនិងពាក្យសម្ដីដាក់ពិន័យទៅតាមដំណាក់កាល។ការចាញ់ឬឈ្នះ អាស្រ័យលើការបំពេញតាមដំណាក់កាលនោះឯង។ ក្រុមចាញ់ គេឱ្យតាមពីរបីក្ដារតាមការកំណត់របស់ក្រុមឈ្នះ។ បើនៅតែចាញ់ គេត្រូវជោះក្បាលជង្គង់តាមចំនួនដែលបានកំណត់រួចហើយ។
在宽阔平坦的游戏场地上,双方拿着安哥子各自就位,两组之间相距3~4米。“安哥子”是游戏的道具,取自干燥的安哥藤果核。用于立的安哥子和用于掷的安哥子各有3个或5个。首先,两组人需要将安哥子插进地里,并呈“V”型排列;接着,两组人按顺序用安哥子把立在地上的安哥子打倒。按照规定,该游戏还有一定的惩罚:一般赢的一组会给输的一组两三次反攻的机会,若输的那组仍然失败,将被赢的组敲打膝盖,敲打的次数在游戏开始前由双方协商决定。
4.jpg
ល្បែងនេះផ្ដល់នូវក្ដីសប្បាយរីករាយផ្សារភ្ជាប់នឹងស្មារតីសាមគ្គីនិងការប្រឹងប្រែងដើម្បីដណ្ដើមយកជ័យជម្នះ។ ល្បែងនេះទាមទារឱ្យអ្នកលេងហាត់ដៃឱ្យត្រង់ ហាត់ភ្នែកឱ្យវៃ និងហាត់ផ្ចង់ស្មារតីឱ្យមូល។
在游戏过程中,人们为了取胜而团结、努力,同时,人们也获得了无限乐趣。此外,掷安哥子游戏还有利于训练双手的准确度、眼睛的灵活性及注意力的集中程度。
5.jpg
02.
ល្បែងចោលឈូង
抛布球
ល្បែងចោលឈូង ជាល្បែងប្រជាប្រិយមួយប្រភេទទៀត ដែលគេនិយមលេងនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដោយប្រើរបស់ម្យ៉ាងហៅថា “ឈូង” សម្រាប់បោះឬចោលទៅរកគ្នា។ ឈូង គេធ្វើពីក្រមាឬកន្សែងមួយដោយយកមកឆ្មូលឱ្យមូលចងរឹតឱ្យតឹង ហើយទុកឱ្យមានកន្ទុយបន្តិចសម្រាប់បោះឬចោល។ គេច្រើនលេងល្បែងនេះនៅក្នុងភូមិឋាន ទីវត្ដអារាម ឬកន្លែងផ្សេងទៀតនៅវេលាពេលថ្ងៃ ហើយជួនកាលក៏មានលេងនៅពេលយប់ខែភ្លឺដែរ។
抛布球是柬埔寨人喜爱在逢年过节时玩的民间游戏,游戏的形式是用布球互相投掷。人们使用水布或者巾帕卷成紧实的球状,并留有一个小尾巴用于抛掷。他们常在村落、寺庙或其它地方玩抛布球,游戏时间不受限,可在白天,也可在傍晚。
6.jpg
អ្នកចូលរួមលេងច្រើនតែជាយុវវ័យ គឺមានកំលោះក្រមុំជាដើម។ ជាទូទៅ គេចែកអ្នកលេងជា២ក្រុម គឺប្រុសមួយក្រុមនិងស្រីមួយក្រុម។ ក្នុងមួយក្រុមៗ មានគ្នាចំនួនជិត១០ដល់២០នាក់ ឬលើសពីនេះក៏សឹងមាន ដោយត្រូវឈរតម្រៀបជាពីរជួរទល់មុខគ្នា ចម្ងាយប្រហែល៨ម៉ែត្រ គឺអាស្រ័យលើទំហំទីកន្លែងដែលគេលេង។
玩游戏的大多是青年男女。玩家一般会分为两组,即男子一组和女子一组。每一组里,有10至20人不等,在游戏场地上面对面站成两排,且相距大约8米。

ល្បែងចោលឈូងជាល្បែងប្រើកាយវិការផងនិងច្រៀងជាពួកផង ដោយឆ្លាស់គ្នារវាងក្រុមប្រុសនិងក្រុមស្រី។ ល្បែងនេះមានរបៀបពីរយ៉ាង គឺឈូងច្រៀងរាំនិងឈូងលោះខ្ញុំ។
抛布球时,男男女女边唱边跳。该游戏分为两种,即歌舞布球和救赎布球。
ឈូងច្រៀងរាំ៖ ដំបូង ខាងប្រុសបោះឈូងទៅឱ្យខាងស្រីចាប់។ បើឈូងធ្លាក់ដល់ដី គេចាត់ទុកថាស្អុយ។ ពេលនោះ ពួកស្រីៗត្រូវបោះឈូងទៅឱ្យពួកប្រុសៗវិញ។ កាលបើចាប់ឈូងបានហើយ ខាងប្រុសក៏ចោលឈូងនោះសំដៅទៅខាងស្រី។ បើចោលត្រូវស្រីណាហើយ ស្រីនោះត្រូវច្រៀងរាំយកឈូងទៅជូនខាងប្រុសដោយមាននារីម្នាក់ទៀតរាំតាមក្រោយ ហើយមាននារីដទៃទៀតជួយច្រៀងបន្ទរផង។ នេះហៅថា “ច្រៀងរាំជូនឈូង”។ បើខាងប្រុសចាញ់វិញ ក៏ត្រូវធ្វើដូចគ្នាដែរ។
歌舞布球:首先,男方将布球抛给女方。如果布球掉到地上,他们就称之为臭球。此时女方应该将布球抛回给男方。男方拿到球后继续将布球抛向女方。抛给哪名女子,该女子就应唱着歌跳着舞将布球拿回给男子,同时,其他女子也跟着伴舞伴唱。这也被称为“歌舞送布球”。反之,男方的接布球规则也一样。
7.jpg
ឈូងលោះខ្ញុំ៖ ដំបូង ខាងប្រុសច្រៀងសិន ហើយបោះឈូងសំដៅទៅខាងស្រី។ បើស្រីណាចាប់បាន គេចោលឈូងនោះសំដៅទៅប្រុសណាដែលគេត្រូវចិត្ដ។ បើចោលត្រូវ គេនាំគ្នាទៅចាប់ប្រុសនោះមកទុកខាងខ្លួន។ ចំណែកខាងប្រុសវិញ បើចាប់ឈូងបាន ក៏ចោលឈូងសំដៅទៅនារីណាដែលគេពេញចិត្ដដែរ។ បើចោលត្រូវ គេនឹងលោះយកប្រុសដែលខាងស្រីចាប់ទុកនោះមកវិញ។ មុននឹងបោះឈូងទៅខាងប្រុស ខាងស្រីក៏ចាប់ច្រៀងចម្រៀងមួយបទសិនដែរ។ គេចេះតែបន្ដលេងរបៀបនេះរហូតចប់។
救赎布球:首先,男方先唱歌,然后将布球抛向女方。如果哪名女子接到了,她就将布球抛向心仪的男子。如果投中了那名男子,女方就会将那名男子拉到女方这边来。反之,女方先唱歌并向男方抛布球,如果哪名男子接到了布球,他就将布球抛向自己心仪的女子。如果投中了那名女子,男方就会赎回被女生抓走的那名男子。在将布球抛向男方之前,女方会先高歌一曲。该民间游戏一直延续至今。
ល្បែងនេះផ្ដល់នូវសេចក្ដីសប្បាយរីករាយដល់អ្នកលេងកម្សាន្ត ព្រោះជាឱកាសល្អឱ្យគេស្គាល់គ្នានិងបង្កើនភាពជិតស្និទ្ធផង។ តាមរយៈល្បែងនេះ គេក៏អាចហាត់ភ្នែកឱ្យវៃ ហាត់ដៃឱ្យត្រង់ និងហាត់រាំច្រៀងលាយជាមួយផង។
抛布球为玩家增添了欢乐,同时也为他们提供了一个结识朋友,增进彼此感情的好机会。玩游戏的同时,还可以锻炼眼力、施展筋骨和提升歌舞水平。
8.jpg
03.
ល្បែងស្តេចចង់
国王游戏
ល្បែងស្តេចចង់ ជាល្បែងម្យ៉ាងដែលមានទំនាក់ទំនងទៅនឹងជីវភាពសង្គមខ្មែរហើយមនុស្សជំទង់ប្រុសស្រីនិយមលេងនៅពេលទំនេរក្នុងវេលាយប់ខែភ្លឺ។
国王游戏是一个与柬埔寨社会密切相关的游戏,青年男女常在傍晚时分玩这个游戏。
9.jpg
ពេលលេងល្បែងនេះ គេត្រូវរើសទីធ្លារាបស្មើណាមួយដែលមានទំហំធំល្មម មានប្រវែងប្រមាណ១៥ម៉ែត្រ។ នៅចំកណ្ដាលទីធ្លានោះ គេយកកៅអីឬត្បាល់បុកស្រូវមួយដាក់ទុកឱ្យស្ដេចអង្គុយ។ ស្ដេចនោះ គឺជាមនុស្សម្នាក់ទុកដូចជាចាស់ទុំដ៏ល្អដែលមានសច្ចធម៌និងយុត្តិធម៌ ហើយទទួលដឹងឮរឿងរបស់ក្មេងៗ។ ក្រៅពីតួស្ដេច មានអ្នកលេងជាមនុស្សជំទង់ច្រើននាក់ដែលគេចែកជា២ពួក គឺប្រុសមួយពួកនិងស្រីមួយពួក ឈរនៅចុងទីម្ខាងៗ។  
游戏场地选在空旷平坦的地方,长约15米。在游戏场地中央放一张椅子或者一个稻舂让国王坐。一般选一名德高望重和察纳雅言的人来充当国王。青年男女充当其他角色,分成男女各一组,且站在每侧的末端。
ដំបូង ខាងស្រីត្រូវគេផ្ដល់អាទិភាពឱ្យទៅខ្សឹបប្រាប់ស្ដេចមុនថា ខ្លួនស្រឡាញ់ប្រុសឈ្មោះណាមួយ ឧបមាថា “ខ្ញុំស្រឡាញ់ឈ្មោះក”។ លុះដល់វេនខាងប្រុសចូលមកខ្សឹបប្រាប់ស្ដេចនោះចំប្រុសឈ្មោះកមែន ស្ដេចស្រែកថា “អៀវៗ” ហើយគេក៏បញ្ជិះប្រុសនោះទៅទុកនៅខាងស្រី។ តមក ខាងប្រុសនឹងឱ្យតំណាងម្នាក់ទៅខ្សឹបប្រាប់ស្ដេចមុនថា ខ្លួនស្រឡាញ់នារីណាម្នាក់ តែបើបែរជាមាននារីផ្សេងមកវិញ នោះស្ដេចមិនស្រែកថា “អៀវៗ” ទេ គឺឱ្យនារីនោះថយទៅទីខ្លួនវិញ។ គេលេងឆ្លាស់គ្នាបែបនេះរហូតដល់ចប់។ អ្នកដែលធ្វើជាស្ដេច ត្រូវមើលខុសត្រូវក្នុងរឿងនេះ។ ហេតុនេះ ល្បែងនេះស្រេចតែលើអ្នកធ្វើស្ដេច។
首先,女子会先低声告诉国王说,她喜欢一名叫格的男子。当轮到这位叫格的男子向国王低语时,国王就说“邑邑”,然后就把该男子背到女方那边。随后男方派出一名代表告诉国王自己所喜欢的女子。如果是别的女子过来,那国王就不说“邑邑”,而会让那名女子返回。因此,这个游戏的关键人物是国王。
សូមបញ្ជាក់ថា គេច្រើនលេងល្បែងស្ដេចចង់ដោយការអៀវគ្នា តែជួនកាលក៏ប្ដូរពីការអៀវទៅជាការច្រៀងក៏មានដែរ។
此外,大多人会以背人的形式玩国王游戏,但有时也会将背人换为唱歌的形式。
ល្បែងនេះមិនត្រឹមតែផ្តល់នូវភាពរីករាយនិងការហាត់ពត់ចិត្តមនុស្សឱ្យស្មោះត្រង់ប៉ុណ្ណោះទេ ថែមទាំងជាការបង្ហាត់ឱ្យមនុស្សចេះជ្រើសតាំងតំណាងរបស់ខ្លួនឱ្យបានល្អ ព្រោះអ្នកធ្វើស្ដេចនោះគឺជាអ្នកដឹកនាំល្បែងទាំងមូលរហូតចប់។
这个游戏不仅给人以欢乐,考验真诚,还培养人与人之间的默契。

សរុបសេចក្តីមក ល្បែងប្រជាប្រិយខ្មែរជាសមិទ្ធផលផ្តិតចេញពីជីវភាពប្រជាជនខ្មែរ ហើយមានទំនាក់ទំនងយ៉ាងស្អិតរមួតនឹងការងារពលកម្មនានា។ ល្បែងទាំងអម្បាលម៉ាននេះ មិនគ្រាន់តែផ្តល់ប្រយោជន៍ដល់សុខភាពខាងផ្លូវកាយនិងផ្លូវចិត្តនោះទេ ថែមទាំងជួយបណ្ដុះស្មារតីសាមគ្គី ទំនាក់ទំនងល្អ និងការស្រឡាញ់ជីវភាពដ៏សន្ដិភាពផង។
柬埔寨民间游戏源于生活,大多与各种劳动息息相关。民间游戏不仅有利于人们的身心健康,还有利于锻炼团结精神、培养人际关系及提高对和谐生活的热情。

ឯកសារពិភាក្សា
参考资料
បណ្ឌិត អ៊ីវ ថុង《អក្សរសិល្ប៍ប្រជាប្រិយខ្មែរ》ឆ្នាំ២០១៣។

编辑鸣谢:វ៉ាន់ វី & រចនា

ប្រភពរូបភាព
图片来源
http://www.google.com/
640.jpg

转至:广外柬埔寨语

条评论
您需要登录后才可以回帖 登录 | 注册
高级
相关推荐