柬埔寨头条APP
柬埔寨 | 裙子还能这么穿
Taingvengly 发表于:2017-7-30 16:33:22 复制链接 看图 发表新帖
阅读数:14063

马上注册,结交更多好友,享用更多功能,让你轻松玩转社区。

您需要 登录 才可以下载或查看,没有帐号?注册

x
សម្លៀកបំពាក់គឺជាប្រពៃណីដ៏សំខាន់មួយរបស់ជាតិសាសន៍នីមួយៗ។ ជនជាតិខ្មែរក៏មានសម្លៀកបំពាក់ប្រពៃណីរបស់ខ្លួនតាំងពីយូរមកហើយដែរ។
服饰文化是每个民族重要的传统,而柬埔寨传统服饰也有着自己悠久的历史。
640.jpg
ក្នុងនោះ សំពត់ដែលគេយកមកស្លៀក សុទ្ធសឹងកើតពីការត្បាញ គឺគេអាចត្បាញពីអំបោះក៏បាន ពីសូត្រក៏បាន។
松波,一种柬埔寨的裙子,是由棉或丝纺织而成的。

បើនិយាយពីសំពត់សូត្រវិញ ឃើញថាមានច្រើនបែបយ៉ាងណាស់ រួមមានសំពត់ហូល ផាមួង សារុងសូត្រ អន្លូញ និងសារបាប់ជាដើម។ នៅទីនេះ យើងសូមណែនាំបន្ដិចអំពីសំពត់សូត្របីយ៉ាង គឺសំពត់ហូល សំពត់ផាមួង និងសារុងសូត្រ។
至于丝制松波,则有许多种类,如绫、帕帛、纱笼、安纶、纱笆等等。在这将简单介绍其中的三种。
សំពត់ហូល  绫
សំពត់ហូល ជាប្រភេទសំពត់សូត្រម្យ៉ាងដែលមានក្រឡាគោមច្រើនបែបឬមានរូបភាពតាមធម្មជាតិផ្សេងៗ ដូចជារូបផ្កានិងរូបសត្វជាដើម។
绫,是一种丝制松波,以花格和图案见多,如花、动物等。
640.jpg
សំពត់ហូល 绫

ហូលពិបាកត្បាញណាស់ ដ្បិតពេលត្បាញគេត្រូវតម្រឹមសរសៃសូត្រ ដើម្បីរំលេចឱ្យចេញជារូបគោមត្រង់និងស្អាតល្អ។
绫难以纺织,因为丝线要整齐,图案要精美。

ខ្មែរនិយមស្លៀកហូលនៅពេលថ្ងៃក្នុងពិធីបុណ្យឬពិធីមង្គលផ្សេងៗ។
人们喜爱在节日上穿这种样式的裙子。
សំពត់ផាមួង 帕帛
សំពត់ផាមួង ជាប្រភេទសំពត់សូត្រម្យ៉ាងដែលមានលាត បន្តក់ ឬជរជើងផងក៏មាន តែច្រើនមានពណ៌តែម្យ៉ាង។
帕帛,是一种净色的或是带有点缀的丝制松波,有些底部会缀有花边。
640.jpg
សំពត់ផាមួង 帕帛

គេអាចជ្រើសរើសពណ៌ផ្សេងៗតាមតម្រូវការបាន។
人们会根据自己的喜好来挑选颜色。
640.jpg
សំពត់ផាមួង 帕帛

ស្ដ្រីខ្មែរច្រើនស្លៀកផាមួងលាតនៅពេលថ្ងៃ តែបើស្លៀកនៅពេលយប់ដើម្បីចូលរួមពិធីវិញ គេច្រើនស្លៀកផាមួងដែលមានបន្ដក់និងមានជ័រជើងផ្លេកៗ។
柬埔寨女性大都在白天穿净色帕帛,但如果参加晚宴的话,她们大多穿带有点缀或是底部有花边的帕帛。
សារុងសូត្រ 纱笼
សារុងសូត្រ ជាប្រភេទសំពត់សូត្រម្យ៉ាងដែលគេជ្រលក់ពណ៌ច្រើនយ៉ាងនិងមានទុកពណ៌សខ្លះផង។
纱笼,是一种白色与其他颜色相间的丝制松波。
640.jpg
សារុងសូត្រ 纱笼

តាមធម្មតា សារុងសូត្រមិនមានក្បាច់ឬគោមអ្វីស្មុគស្មាញទេ។
一般来说,纱笼没有复杂的图案,通常是格子。

ពេលត្បាញ គេត្រូវឆ្លាស់ពណ៌ជាក្រឡាបួនជ្រុង។ បុរសខ្មែរនិយមស្លៀកសារុងសូត្រនៅផ្ទះជាងស្ត្រី។
柬埔寨男性比女性更喜欢在家里穿纱笼。

ការស្លៀកសំពត់ប្រពៃណីទាំងនេះមានរបៀបច្រើនយ៉ាង។
松波有许多种穿着方式。
640.jpg
នៅក្នុងរូបភាពខាងលើ យើងឃើញមានការស្លៀកសំពត់តាមបែបធម្មតា គឺគេគ្រាន់តែស្លៀកដោយបត់សំពត់ភ្ជាប់គ្នាដោយឆ្នុកឬទំពក់ក៏មាន។
如图片所示,人们一般将松波围在腰间并掖紧。

ចំណែកនៅខាងក្រោមវិញ យើងនឹងនិយាយអំពីរបៀបស្លៀកសំពត់ពិសេសម្យ៉ាង ហៅថា “សំពត់ចងក្បិន”។
但下面我们将介绍另一种独特的穿着方式,即“插尾裙”。
សំពត់ចងក្បិន 插尾裙
ប្រភេទសំពត់ចងក្បិន មានទំហំធំខុសពីសំពត់ធម្មតា អាចមានប្រវែង៣២០សង់ទីម៉ែត្រ ៣៤០សង់ទីម៉ែត្រ ឬអាចដល់៤០០សង់ទីម៉ែត្រក៏មាន ឯកម្ពស់វិញមានប្រហែល១ម៉ែត្រ។
柬埔寨插尾裙与一般的裙子不同,有三种不同的规格,分别是320cm×100cm、340cm×100cm以及400cm×100cm。
640.jpg
សំពត់ចងក្បិន 插尾裙

សំពត់ចងក្បិន គេមិនដេរភ្ជាប់មុខវាទេ គឺគេប្រើសម្រាប់ស្លៀកដោយបត់ឱ្យត្រួតស៊ីគ្នា រួចមូរជាយសំពត់ទាំងពីរខាង ហើយយកកន្ទុយក្បិនមកចុកនៅកន្លែងមួយហៅថាឆ្នុកក្បិន។
首先将裙布围在腰间,上面两角对齐拉紧,将裙布捋成尾巴状后,穿过胯下并在腰部掖紧。
ប្រវត្ដិរបស់សំពត់ចងក្បិន 插尾裙的历史

រូបបដិមានានាបានបញ្ជាក់ដោយប្រយោលថាសម្លៀកបំពាក់ចងក្បិនខ្មែរ មានវ័យចំណាស់ប្រមាណជា២០០០ឆ្នាំមកហើយ។
研究表明,柬埔寨插尾裙已有2000多年的历史。
640.jpg
សំពត់ចងក្បិន 插尾裙

យើងឃើញមានរូបបដិមាមួយចំនួនស្លៀកសំពត់ចងក្បិនក្នុងរចនាបថភ្នំដាដែលបានទទួលឥទ្ធិពលពីអារ្យធម៌ឥណ្ឌា។
我们可发现,在印度文明的影响下,扶南时期已有一部分的神灵穿插尾裙。
៧ថ្ងៃ៧ពណ៌ 7天7色
តាមប្រពៃណីតមក ខ្មែរនិយមស្លៀកសំពត់ចងក្បិនទៅតាមពណ៌នៃថ្ងៃនីមួយៗ។
柬埔寨有着古老的穿衣习俗,衣服的颜色因星期的不同而不同。

តាមការស្រាវជ្រាវផ្នែកតារាសាស្ត្រ បញ្ជាក់ថាថ្ងៃនីមួយៗក្នុងមួយសប្ដាហ៍តំណាងឱ្យភពទាំង៧។
星相学的研究表明,一周七天象征七个星宿。
640.jpg
៧ថ្ងៃ៧ពណ៌ 7天7色

ថ្ងៃអាទិត្យ គឺតំណាងឱ្យផ្កាយព្រះអាទិត្យដែលមានពណ៌ក្រហម។
星期日象征太阳,使用红色。

ថ្ងៃចន្ទ តំណាងឱ្យភពព្រះចន្ទដែលមានពណ៌លឿងទុំ។
星期一象征月亮,使用黄色。

ថ្ងៃអង្គារ តំណាងឱ្យភពព្រះអង្គារដែលមានពណ៌ស្វាយ។
星期二象征火星,使用紫色。

ថ្ងៃពុធ តំណាងឱ្យភពព្រះពុធដែលមានពណ៌ស៊ីលៀប។
星期三象征水星,使用绿色。

ថ្ងៃព្រហស្បតិ៍ តំណាងឱ្យភពព្រហស្បតិ៍ដែលមានពណ៌បៃតង។
星期四象征木星,使用浅绿色。

ថ្ងៃសុក្រ តំណាងឱ្យភពព្រះសុក្រដែលមានពណ៌ខៀវ។
星期五象征金星,使用蓝色。

ថ្ងៃសៅរ៍ តំណាងឱ្យភពព្រះសៅរ៍ដែលមានពណ៌ព្រីងទុំឬពណ៌ខ្មៅ។
星期六象征土星,使用黑色。

640.jpg

1.jpg

640.jpg
សំពត់ចងក្បិន 插尾裙

បច្ចុប្បន្ននេះ ខ្មែរនិយមស្លៀកសំពត់ចងក្បិននៅក្នុងពិធីបុណ្យធំៗ ដូចជាពិធីបុណ្យប្រពៃណីជាតិ បុណ្យសាសនា និងពិធីមង្គលផ្សេងៗជាដើម។
现今,柬埔寨人一般在重大节日庆典穿插尾裙,如国家的传统节日、宗教节日和传统婚礼等。
របៀបចងក្បិន 插尾裙的穿着方法

របៀបមិនត្រឹមត្រូវ 错误的穿着方法
ក្រោយពីបត់សំពត់ជាពីររួចមក គេក៏ចាប់ផ្ដើមមូរជាយសំពត់ក្បិនផ្ដេសផ្ដាសដោយគ្មានក្បួនខ្នាត ហើយយកកន្ទុយក្បិនមកចុកនៅត្រង់ឆ្នុកក្បិនភ្លាម បណ្តាលឱ្យជាយសំពត់ឋិតនៅលើក្បាលជង្គង់ ហើយរមូរកន្ទុយក្បិនមើលទៅមិនទំនងសោះ។
他们将松波围住腰后,便把腰前的布幅卷起穿过胯下插在后腰。若此,裙子则不能遮掩膝盖,且不美观。

របៀបមិនត្រឹមត្រូវ 错误的做法

របៀបត្រឹមត្រូវ正确的穿着方法

ជំហានទី១៖ គេត្រូវយកកំណាត់សំពត់មកព័ទ្ធរុំខ្លួន ដោយផ្គុំមុខសំពត់នៅខាងមុខ(សំពត់អាចដាក់ក្នុងឬលើអាវក៏បាន)។
第一步:我们应该将裙布围在腰间,上面两角在身前拉紧对齐。
640.jpg

ជំហានទី២៖ ចាប់រឹតសំពត់រួចដាក់ឱ្យចំកណ្ដាលពោះ ហើយចាប់កន្លែងមួយទៀតនៅចម្ងាយប្រហែល២០ឬ២៥សង់ទីម៉ែត្រពីដងខ្លួន រួចទើបជីបហើយបត់ទៅរកចង្កេះ។ ធ្វើបែបនេះហើយ ទើបគេចងខ្វែងនិងញាត់បញ្ចូលក្នុងចង្កេះសំពត់។
第二步:抓住离腰间大概20厘米到25厘米的地方,向前打褶。打褶至腰部位置,两边交叉拉紧插进腰间。
640.jpg
2.gif



ជំហានទី៣៖ បត់ជាយសំពត់ ហើយចាប់មូរពីលើចុះក្រោមបន្តិចម្តងៗដើម្បីឱ្យបានកន្ទុយក្បិនល្អ។
第三步:剩下的布幅,抓住布边,自上往下一点点卷起并不断捋直,使其呈尾巴状。
1.gif
ជំហានទី៤៖ ក្រោយពីនោះមក គេយកកន្ទុយក្បិននោះបត់ទម្លាក់តាមចន្លោះជើងទាំងពីរទៅក្រោយ ហើយចុកកន្ទុយក្បិនត្រង់ឆ្នុកក្បិន។
第四步:待捋出长长的“尾巴”,从双腿之间拉向身后,将裙尾掖进背后的裙腰。
1.gif
ជំហានទី៥៖ តមក គេក៏ចាប់ផ្ដើមពិនិត្យចង្កេះនិងសម្រុងជើងក្បិនឡើងវិញ រួចទើបជីបសំពត់ឱ្យមានផ្នត់ល្អឡើង។
第五步:接着,将腰间的松波整理整齐,理出好看的纹路。
1.jpg

ជំហានទី៧៖ ចុងក្រោយ គេត្រូវពិនិត្យមើលឡើងវិញដោយតម្រង់សំពត់និងជីបសំពត់ឱ្យកាន់តែស្រស់ស្អាតឡើង។
第七步:最后,反复整理,使之更加美观。

1.jpg

2.jpg

指导老师:វ៉ាន់ វី & រចនា
资料来源: 《柬埔寨概论》《សំពត់ខ្មែរ》
《បច្ចេកទេសជ្រលក់ពណ៌ធម្មជាតិ និងគម្រផលិតតកម្ម ត្បាញសូត្រប្រពៃណីខ្មែរ》
CEN柬埔寨资讯网(外文网)
视频来源:YouTube视频剪辑
图片来源:自主制作&谷歌图片


转至:广外柬埔寨语

条评论
您需要登录后才可以回帖 登录 | 注册
高级
ericming 发表于 2017-8-6 10:27:58 | 阅读全部

《三人行柬语教学》致力于帮助在柬华人突破语言关。通过微信群语音授课,快速高效地教授日常柬语听说;由多位柬华裔优秀老师任教,目前学员数百位!长期招生,欢迎咨询!微信:jianhuaweibang 或 learnkhmer
使用道具 举报
回复
相关推荐