柬埔寨头条APP
柬语版小说:狮子与兔子
Taingvengly 发表于:2017-8-17 15:19:59 复制链接 看图 发表新帖
阅读数:5269

马上注册,结交更多好友,享用更多功能,让你轻松玩转社区。

您需要 登录 才可以下载或查看,没有帐号?注册

x
本帖最后由 Taingvengly 于 2017-8-17 15:24 编辑

រឿងនិទាន៖​ ទន្សាយ​និង​សិង្ហ​

Lion&Rabit-001.JPG


កាល​ពី​ព្រេងនាយ​ ពួក​សត្វ​ចតុប្បាទ​ ដែល​រស់នៅ​ក្នុង​ព្រៃ​បព្វតា​សម្ព័ន្ធ​ បាន​កោះ​ប្រជុំ​ សន្និបាត​មួយ​ ដើម្បី​កាត់ទោស​សត្វ​ទន្សាយ​ ដែល​ចេះ​តែ​រត់​ ពព្រូស​ប៉​ប្រាស់​ ពញ្ញាក់​ស្មារតី​ពពួក​សត្វ​ឈ្លូស​ អោយ​បោល​គេច​ខ្លួន​ ចេញ​ពី​ព្រៃ​ ផុត​ក្រញាំ​សត្វ​សិង្ហ​ ដែល​ជា​ស្តេច​គ្រប់គ្រង​ព្រៃ​នោះ​។

នៅ​ពេល​សត្វ​ទន្សាយ​ ត្រូវ​បាន​នាំ​ខ្លួន​ចូល​មក​ដល់​ ហ្វូង​សត្វ​ចចក​ និង​ សត្វ​តោ​ ដែល​ជា​គូកន​ជិតដិត​ និង​ស្តេច​សិង្ហ​ ក៏​នាំ​គ្នា​ស្រែក​ហ៊ោ​កញ្ជ្រៀវ​ឡើង​៖
- សម​មុខ​វា​ហើយ​ អា​សត្វ​មួយ​ហ្នឹង​! ព្រោះ​តែ​វា​ហ្នឹង​ ទើប​ពួក​ឈ្លូស​រត់​ចោល​ព្រៃ​នេះ​ អោយ​ក្រុម​យើង​ អត់​ចំណី​ឆី​ ឡើង​ស្គមស្គាំង​អស់​!!
ស្រាប់​តែ​ដំរី​មួយ​ក្បាល​ លាន់​មាត់​ឡើង​ថា​ ៖
- យី​អើ​! នេះ​ចាត់​ទុក​ថា​ សំណាង​ធំ​ហើយ​ ដែល​មុខ​វា​នៅ​សម​!! អាណិត​តែ​អ្នក​ខ្លះ​វិញ​ទេ​ គឺ​មាន​មុខ​ដែរ​ តែ​មុខ​អត់​សូវ​សម​ តែ​ម្តង​!!
ចចក​និង​តោ​ឆ្ងល់​ពេក​ ក៏​លាន់​មាត់​សួរ​ថា​ ៖
- យើង​ឆ្ងល់​ណាស់​! តើ​អ្នក​ណា​មួយ​ទៅ​ មាន​មុខ​អត់​សូវ​សម​ ហ្អា៎​!!
ដំរី​សើច​ក្អាក​ៗ​ លាន់​រំពង​ព្រៃ​ ហើយ​ក៏​លើក​ប្រមោយ​ ចង្អុល​ទៅ​ស្តេច​សិង្ហ​ ហើយ​ស្រដី​ថា​ ៖
- មួយ​នោះ​ មុខ​ដូចជា​មិន​សូវ​សម​ទេ​ ព្រោះ​ មើល​ហ្ន៎​! ចង្កូម​សុទ្ធ​តែ​ឈាម​!!

គំនិត​អប់រំ​៖
ចំណុច​ខ្ចោះ​ មាន​នៅ​គ្រប់​កន្លែង​ មាន​ផន់​គេ​ មាន​ផន់​ឯង​ មុន​ស្រែក​ក្ដែងៗ​ កុំ​ភ្លេច​ឆ្លុះ​កញ្ចក់​!!!

អត្ថបទ​នេះ​ផ្ដល់​សិទ្ធិ​ដោយ​៖ អ្នកស្រី​ កែវ​ ច័ន្ទ​បូរណ៍​

ពន្យល់​ពាក្យ​៖
ខ្ចោះ​  ( គុ. )  អាក់អួល​, មិន​ជា​របៀប​រៀបរយ​ : សេចក្ដី​សំបុត្រ​នេះ​ខ្ចោះ​ច្រើន​កន្លែង​; ល្អ​ឥត​ខ្ចោះ​។


条评论
您需要登录后才可以回帖 登录 | 注册
高级
相关推荐