柬埔寨头条APP
柬语版小说:两个邻居
Taingvengly 发表于:2017-8-17 15:20:57 复制链接 看图 发表新帖
阅读数:6020

马上注册,结交更多好友,享用更多功能,让你轻松玩转社区。

您需要 登录 才可以下载或查看,没有帐号?注册

x
本帖最后由 Taingvengly 于 2017-8-17 15:24 编辑

រឿង មនុស្ស​ពីរ​នាក់​នៅ​ផ្ទះ​ជិតគ្នា​

neighbor.jpg
កាល​ពី​ព្រេងនាយ មាន​មនុស្ស​ពីរ​នាក់​នៅ​ផ្ទះ​ជិត​គ្នា ។ ថ្ងៃមួយ​ចៅ​ទាំង​ពីរ​នាក់​នោះ​បបួល​គ្នា​ទៅ​ដាក់​អន្ទាក់​សត្វ ។ បបួល​គ្នា​ហើយ ដល់​ថ្ងៃ​រសៀលគងភ្នំ​ក៏​នាំគ្នា​ដើរចេញ​ទៅ ។ លុះ​ដល់​ព្រៃ​កន្លែង​ដាក់​អន្ទាក់ អ្នក​មួយ​ថា “​ខ្ញុំ​នឹង​ដាក់​នៅ​គល់ឈៃ​នេះ​ដ្បិតឈើ​នេះ​មាន​ផ្លែ យប់ៗ​សត្វ​ចំណាំតែ​មក​ស៊ី​ផ្លែឈើ​នេះ​” ។ អ្នកមួយ​ឆ្លើយថា “​ខ្ញុំ​នឹង​ដាក់​នៅ​កន្លែង​នេះ​ដែរ ប៉ុន្តែ​ឥឡូវនេះ​បើ​អ្នក​ដាក់​នៅ​គល់ឈើ មាន​តែ​ខ្ញុំ​ដាក់​នៅ​ចុងឈើ ។ រួច​យើង​ចាំ​មើល​ពេល​ព្រឹក​ឡើង​របស់​អ្នកណា​ជាប់​សឹម​ដឹង​” ។ និយាយ​គ្នា​ហើយ ម្នាក់​ដាក់​នៅ​គល់ឈើ ម្នាក់​ឡើង​ដាក់​នៅ​ចុងឈើ​ស្រេច​ហើយ​វិល​មក​ផ្ទះ​វិញ លាគ្នា​ទៅផ្ទះ​ដោយ​ខ្លួន ។​

​ ​ឯ​អ្នក​ដាក់​អន្ទាក់​នៅ​ចុងឈើ​នោះ លុះ​វិល​មក​ដល់​ផ្ទះ ហើយ​យប់នោះ​គិត​គ្នា​ពីរ​នាក់​ប្តី​ប្រពន្ធ​ថា “​តាំងពី​ដូនតា​មក​មិន​ដែល​ឮថា អ្នក​ឯ​ណា​ដាក់​អន្ទាក់​លើ​ចុ​ង​ឈើ​ឲ្យ​ជាប់​សត្វ​ជើង​បួន ដែល​ដើរ​នៅ​ដី​ទេ ឥ​ឡូ​វនេះ​អញ​ដាក់​អន្ទាក់​នៅលើ​ចុង​ឈើ តើ​ធ្វើ​ម្តេច​នឹង​បាន​សត្វ​? ដូច្នេះ​ត្រូវ​អញ​រឭក​ពី​ពេល​មាន់រងាវ​ទៅ​មើល បើ​ឃើញ​សត្វ​ជាប់អន្ទាក់​គេ​នៅ​ដី អញ​ដោះ​យក​ទៅ​ចង​នឹង​អន្ទាក់​អញ​ឯ​ចុងឈើ ដល់​ព្រឹក​ឡើង​អញ​ទៅ​មើល​ជាមួយ​អ្នកនោះ ហើយ​អញ​ដោះ​សត្វ​ទៅ​ជូន​លោក​សុភា​សេក បើ​វា​មិន​សុខចិត្ត​ដូចម្តេចៗ​មុខ​ជា​កើតក្តី​គង់​តែដល់​សុភាសេក​មិនខាន សុភា​សេក​នឹង​កាត់ក្តី​ឲ្យ​វា​ចាញ់​អញ​ជា​ប្រាកដ​” ។ ប្តី​ប្រពន្ធ​និយាយ​គ្នា​ហើយ​ដេក​ទៅ ដល់​មាន់រងាវ​រឭក​ពី​ដេក លុបមុខ​ស៊ី​ស្លា​ហើយ​ចេញពីផ្ទះ​ដើរ​ទៅ​ដល់​អន្ទាក់ បានឃើញ​អន្ទាក់​នៅ​ដី​ជាប់​ក្តាន់ ១ ក៏​ដោះ​យក​ឡើងទៅ​ចង​នឹង​អន្ទាក់​របស់​ខ្លួន​រួច​ដំឡើង​អន្ទាក់​នៅ​ដី​ដូច​ដើម ក៏​ប្រញាប់​វិល​មក​ផ្ទះ​វិញ ។ លុះ​ព្រឹក​ព្រហាម​ស្រាងៗ​ឡើង អ្នក​មួយ​ដែល​ដាក់​អន្ទាក់​នៅ​ដី​មក​ស្រែក​ហៅ​ឲ្យទៅ​មើល​អន្ទាក់ ។ អ្នកមួយ​ឆ្លើយថា “​កុំ​រលះរលាំង​ថ្វី​អន្ទាក់​ខ្ញុំៗ​មិន​សង្ឃឹម​ទេ ដ្បិត​នៅលើ​ចុងឈើ​ក្រែងតែ​អន្ទាក់​អ្នក​នៅ​ដី​នោះ​ខ្ញុំ​មិន​ហ៊ាន​ថា បើ​បាន​ច​ចែកគ្នា​ស៊ី​ផង​” ។​

​ ​ពាក្យ​នេះ​ជា​ពាក្យ​ចំអក​ឲ្យ​អ្នក​មួយ ដ្បិត​ដឹង​ការណ៍​មុន​ហើយ ។ អ្នក​ទាំង​ពីរ​និយាយ​ហើយ​ចុះ​ពី​ផ្ទះ​ដើរចេញ​ទៅ លុះ​ដើរ​ទៅ​ដល់​អន្ទាក់​មិនឃើញ​ជាប់​សត្វ​នៅ​ដី ឃើញ​ជាប់​តែ​នៅ​ចុងឈើ​វិញ ។ ចៅ​ដែលជា​ម្ចាស់​អន្ទាក់​នៅ​ចុងឈើ​ថា “​ន៎​! មើលចុះ​មិន​ជឿ​ខ្ញុំ​ថា កុំ​ឲ្យ​ដាក់​នៅ​គល់ ឲ្យ​ដាក់​នៅ​ចុង ឥឡូវ​មើល​របស់​អ្នកណា​ជាប់ហៈ​?” ហើយ​ឡើង​ទៅ​ដោះ​យក​ចុះ​មក នាំគ្នា​វិល​មក​ផ្ទះ​វិញ​ក៏​លាគ្នា​ទៅ​ផ្ទះ​ដោយ​ខ្លួន​ទៅ ។ ឯ​ចៅ​ដែល​បានកា្ត​ន់​ក៏ប្រញាប់យក​ទៅជូន​សុភាសេក ហើយ​ជំរាប​ថា “​ខ្ញុំ​ហើយ​នឹង​ចៅ​មួយ​នោះ​ទៅ​ដាក់​អន្ទាក់​ផង​គ្នា ខ្ញុំ​ដាក់​នៅ​ចុង​ឈើ អ្នក​មួយ​នោះ​ដាក់​នៅ​គល់ឈើ ខ្ញុំ​នេះ​ជា​មនុស្ស​វៀច ក្តី​នេះ​គង់តែ​មក​ដល់​លោក ដូច្នេះ​តាម​តែ​លោក មេត្តា​រក​សេចក្តី​យ៉ាងណាឲ្យ​តែ​ក្តី​ខ្ញុំ​ឈ្នះ​វា​ចុះ ខ្ញុំ​នឹង​ដឹង​គុណ​លោក​ទៅ​ថ្ងៃមុខ​” ។ សុភា​សេក​បាន​សាច់​ក្តាន់​ហើយ​ឆ្លើយ​ថា “​ឯង​ទៅ​រក​ស្លា​ម្លូរ​មក​ឲ្យ​ឆាប់ ឲ្យទាន់​ព្រឹក​នេះ​បើ​វា​មកប្តឹង​អញៗ​បង្គាប់​វា​អីចឹង​ដែរ បើ​វា​មក​មិន​ទាន់ អញ​នឹង​កាត់សេចក្តី​ឲ្យ​វា​ចាញ់​បាន​ងាយ ឯង​ប្រញាប់​ទៅ​ចុះ​” ។​

​ ​ឯ​អ្នក​ដាក់​អន្ទាក់​នៅ​គល់ឈើ​លុះ​វិល​មក​ផ្ទះ ហើយ​ដង្ហើម​តូច​ដង្ហើមធំ​មិន​សុខចិត្ត ក៏​យក​សេចក្តី​ទៅ​ប្តឹង​សុភាៗ​សេក​ក៏​បង្គាប់ សេចក្តី​ដូច​បង្គាប់​ចៅ​មុន ។ លុះ​ព្រឹក​ឡើង​អ្នក​ដែល​ដាក់​អន្ទាក់​នៅ​ចុងឈើ ក៏​យក​ឥ​វ៉ាន់​ទៅដល់​មុន ។ ឯ​អ្នក​ដែល​ដាក់​អន្ទាក់​នៅ​ដី ដោយ​ខ្លួន​ជា​អ្នក​ក្រលំបាក​តោកយ៉ាក ដើរ​រក​ទិញ​ឥ​វ៉ាន់​ពុំ​បាន​ពុំទាន់ ភ័យ​ក្រែង​ខ្លួន​ចាញ់​… ហើយ​គេ​ចាប់​ទោសផង​ក៏​រត់​ពី​ភូមិ​១ ទៅ​១ បាន​ជួប​នឹង​សុភា​ទន្សាយៗ​សួរថា “​មានដំណើរ​អី​បានជា​រត់​ដូច្នេះ​? ឈប់​សិន​” ។ ចៅ​នោះ​ឆ្លើយថា “​លោក​អើយ​អាណិត​ដោះ​ទុក្ខ​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​ហើយ​និង​អ្នក​មួយ​ទៅ​ដាក់​អន្ទាក់​ផង​គ្នា ខ្ញុំ​ដាក់​នៅ​គល់ឈើ គេ​ដាក់​នៅ​ចុង​ឈើ ព្រឹក​ឡើង​ទៅ​ពុំ​ឃើញ​អន្ទាក់​នៅ​ដី​ជាប់​សត្វ ឃើញ​អន្ទាក់​នៅ​ចុងឈើ​ជាប់​ក្តាន់ ១ ខ្ញុំ​មិន​សុខចិត្ត​ក៏​យក​សេចក្តី​ទៅ ប្តឹង​សុភា​សេកៗ​គេ​ថា “​អ្នកណា​ដើរ​ទៅរក​ឥ​វ៉ាន់​ទៅដល់​មុន អ្នក​នោះ​ឈ្នះ ហេតុនេះ​បាន​ជា​ខ្ញុំ​ភ័យ ឥឡូវ​គេ​ទៅដល់​មុន​ខ្ញុំ​ហើយ ដូច្នេះ​តាម​តែ​លោក​អាណិត​ខ្ញុំ​ផង​” សុភា​ទន្សាយ​ឆ្លើយថា “​ណ្ហើយ​! កុំ​ភ័យ​ចាំ​ថ្ងៃរសៀល​ខ្ញុំ​នឹង​នាំទៅ​” ។ ចៅ​នោះ​ក៏​អរ ។ លុះ​ថ្ងៃរសៀល​សុភា​ទន្សាយ​នាំទៅ​ដល់​ផ្ទះ សុភា​សេកៗ​ស្រែក​សួរថា “​ដូច​ម្តេច​ក៏​យូរ​ម្ល៉េះ​? សេចក្តី​ចាញ់​គេ​ហើយ​” ។ សុភា​ទន្សាយ​ឆ្លើយថា “​យើងខ្ញុំ​បាន​ជា​យូរ​នេះ​ពីព្រោះ​អាល័យតែ​ចាំមើល ត្រី​ក្រាញ់​ហើរ​ឡើង​ស៊ី​ស្លឹក​អម្ពិល​” ។ សុភា​សេក​ថា “​ពី​ជីដូន​ជីតា​មក​គ្មាន​នរណា​ដែល​ឃើញ​ដែល​ឮថា ត្រី​ក្រាញ់​ឡើង​ស៊ី​ស្លឹក​អម្ពិល​ទេ​” ។ សុភា​ទន្សាយ​ឆ្លើយថា “​ពី​ជីដូន​ជីតា​ពី​ម៉ែឪ​បង្កើត​មក នរណា​ដែល​ឃើញ​ដែល​ឮថា អន្ទាក់​នៅ​ដី​មិន​ជាប់​សត្វ ទៅ​ជាប់អន្ទាក់​នៅ​ចុងឈើ​វិញ ហើយ​សត្វ​ជើង​បួន​ផង​ដែល​ឮ​ទេ​? អស់​អ្នកស្រុក​!” ។ ខណៈ​នោះ​សុភា​សេក​ស្ងៀម ពុំ​ហ៊ានស្តីត​បឡើយ ។ សុភា​ទន្សាយ​ក៏​កាត់សេចក្តី​ឲ្យ​ចៅ​ដែល​ដាក់​អន្ទាក់​នៅ​ដី​ឈ្នះ ។ ឯ​សុភា​សេក ដែល​អង្គុយ​ធ្វើ​សុភា​នោះ​ក៏​ខ្មាស​គេ ដោយសារ​ខ្លួន​ល្មោភ​ជំនូន​សាច់​ក្តាន់​ក៏​ស្ងៀម​បែរ មុខ​ផ្ទប់​ទៅ​នឹង​ជញ្ជាំង​ដូច​ឆ្មា​លប​កណ្តុរ ៕


条评论
您需要登录后才可以回帖 登录 | 注册
高级
assasasa 发表于 2017-9-26 11:03:24 | 阅读全部
26102334521749.png


26102408412808.png

26102449366457.png



使用道具 举报
回复
Taingvengly 发表于 2017-9-26 11:09:38 | 阅读全部

你到底来回复什么??
使用道具 举报
回复
相关推荐