柬埔寨头条APP
多头蛇有一条尾巴与只有一个头却又多条尾巴的蛇(柬版)
Taingvengly 发表于:2017-8-17 15:22:58 复制链接 看图 发表新帖
阅读数:32002

马上注册,结交更多好友,享用更多功能,让你轻松玩转社区。

您需要 登录 才可以下载或查看,没有帐号?注册

x
snake_0071-0803-0615-3115_sm2.jpg
មាន​ពស់​២​ ពស់​មួយ​ក្បាល​ច្រើន​កន្ទុយ​តែ​១​ ពស់​មួយ​ទៀត​មាន​កន្ទុយ​ច្រើន​តែ​ក្បាល​១។ ពស់​ទាំង​២លូន​មក​ជូបគ្នា​ ក៏​និយាយ​អួត​ប្ញទ្ធិ​ អួត​អំនាច​ទីទៃ​ៗ ឯ​ពស់​ក្បាល​ច្រើន​អួត​ថា ​” យើង​មាន​ក្បាល​ច្រើន​នេះ​ ជាការ​មាន​ប្រ​យោជន៏​ច្រើន​គឺ​នឹង​គិត​ការ​អ្វី​ៗ​ បាន​ពិគ្រោះ​ប្រឹក្សា​យល់​ព្រម​គ្នា​ទើប​ធ្វើ​ការ​នោះ​សម្រេច​ទៅ​បាន​” ។​ ឯពស់​ក្បាល​១​​ “​យើង​មានក្បាល​តែមួយ​ជាការ​មិន​ទើស​ទែង​ ​បើ​ចង់​លូន​ចេញ​ចូល​តាម​ច្រក​ចង្អៀត​ ក៏​ចេញ​ចូល​បាន​ងាយ​ កន្ទុយ​ច្រើន​​យើង​សម្រប​តាម​ក្បាល​១​ មិន​មាន​ទើស​ទែង​នឹង​អ្វី​ នៃ​ប្រ​ស្តែង​ពស់​ក្បាល​ច្រើន​ យើង​នឹង​លេង​ប្ញទ្ធិគ្នា​​ក្នុង​គ្រា​នេះ ឲ្យ​ឃើញ​​ជា​រូប​ណា​ចេញ​ចូល​តាម​ចន្លោះ​របង​សួន​នេះ​បាន​ រូប​ណា​ចេញ​ចូល​ពុំ​បាន​គង់​ដឹង​ប្ញទ្ធិ​គ្នា​ជា​ប្រាកដ”​ ។

ពស់​ក្បាល​១​​ថា​ហើយ​ក៏​លូន​ចូល​ក្នុង​ចន្លោះ​របង​ សម្រប​កន្ទុយ​តាម​គ្នា​ចូលបាន​ចេញ​បាន​ឥត​ទើស​ទាល់​និង​អ្វី​ឡើយ​ ឯ​ពស់​ក្បាល​ច្រើន​ឃើញ​ពស់ក្បាល​១ លូន​ចូល​ចេញ​បាន​ដូច្នោះ​​ក៏​លូន​ចូល​ទៅ​តាម​ តែ​ចូល​ពុំ​រួច​ព្រោះ​ទើស​នឹង​ក្បាល​ច្រើន​ ខំ​ជ្រែក​ញែក​ចូល​យ៉ាង​ណា​ៗក្តី​​ ក៏​ចូល​ទៅ​ពុំ​បាន​ឡើយ​ពស់​ក្បាល​ច្រើន​ ក៏​កើត​ក្តី​ខ្មាស​អៀន​និង​ពស់​ក្បាល​១ ចាញ់​គេ​ហើយ​ទើប​លូន​​ទៅ​កាន់​លំនៅ​ខ្លួន​វិញ​ហោង​។​

ពាក្យ​ឃ្លោងៈ​ ពស់​១​​​ក្បាល​ច្រើន​ចំរើន​​ទាស់​ចូល​មិន​អស់​ចេញ​មិន​អប​សម្រប​គ្នា​ ពស់​ក្បាល​១​កន្ទុយ​ច្រើន​ទោះ​បែក​រា​ អាច​សំម្រប​ស្រប​គ្នា​ចូលចេញ​ងាយ​។

ពាក្យ​ទំ​នៀម​ថាៈ​ វត្ត​មួយ​​សង្គ្រាជ​២​ទី​មិន​ស្អាត​​ លោក​ធាតុ​មួយ​មាន​អាទិត្យ​បី​ នគរ​មួយ​ស្តេច​ច្រើន​អធិបតី​ ប្រាជ្ញ​គប្បី​ដឹង​ដោយពាក្យ​ឧបមា​៕

អ្នក​ធំ​ច្រើន​​ប្រាជ្ញ​ច្រើន​ក្នុង​ទីណា​ សឹង​ប្រាថ្នា​ចង់​ធំទី​ទៃ​ៗ ការងារ​ដែល​ធ្វើ​នោះ​ពុំ​ប្រ​ពៃ​ ចុះ​ក្នុង​ន័យ​ហិន​ជោគ​លោក​វិនាស។​

条评论
您需要登录后才可以回帖 登录 | 注册
高级
相关推荐