柬埔寨头条APP
新一届政治局常委同中外记者见面习近平总书记讲话-中柬
单身恋人 发表于:2017-10-30 12:27:08 复制链接 看图 发表新帖
阅读数:22539

马上注册,结交更多好友,享用更多功能,让你轻松玩转社区。

您需要 登录 才可以下载或查看,没有帐号?注册

x

微信图片_20171030112245.jpg
习近平总书记发表讲话
女士们、先生们,同志们、朋友们:大家好!
សួស្តី លោក លោកស្រី  មិត្តភក្តិទាំងឡាយ!
  昨天,中国共产党第十九次全国代表大会已经闭幕。
កាលពីម្សិលមិញ  សមាជបក្សកុម្មុយនិស្តចិនលើកទី១៩បានបិទបញ្ចប់ហើយ។
  这次来了很多记者朋友,许多是远道而来。大家对会议作了大量、充分的报道,引起了全世界广泛关注。你们辛苦了!我向你们表示衷心的感谢!
ក្នុងអំឡុងពេលនៃសមាជលើកនេះ មានមិត្តអ្នកសារព័ត៌មានជាច្រើនរូបបានមកយកបទសម្ភាសន៍ពិសេសមានអ្នកមកពីប្រទេសនិងតំបន់ឆ្ងាយៗជាច្រើនផងដែរ។ អ្នកទាំងអស់គ្នាបានធ្វើការផ្សព្វផ្សាយព័ត៌មានអំពីសមាជដោយពេញលេញនិងក្នុងបរិមាណច្រើន ដែលបានញ៉ាំងឲ្យពិភពលោកទាំងមូលផ្តោតការយកចិត្តទុកដាក់ខ្ពស់។ អ្នកទាំងអស់គ្នានឿយហត់ហើយ! ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តចំពោះអ្នកទាំងអស់គ្នា!
  大会开幕以来,有165个国家452个主要政党发来855份贺电贺信。其中,有814份是国家元首、政府首脑、政党和重要组织机构领导人发来的。在此,我谨代表中国共产党中央委员会,向他们表示诚挚的谢意!
តាំងពីពេលបើកធ្វើសមាជមក មានគណបក្សសំខាន់ៗចំនួន៤៥២នៃប្រទេសចំនួន១៦៥បានផ្ញើសារលិខិតជូនពរ។ ក្នុងនោះ មាន៨១៤ច្បាប់គឺមកពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំគណបក្សនិងស្ថាប័នសំខាន់ៗនៃប្រទេសទាំងនេះ។ នៅទីនេះ ខ្ញុំសូមតាងនាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនថ្លែងអំណរគុណដ៏ស្មោះចំពោះថ្នាក់ដឹកនាំបរទេសគ្រប់រូប!
  在刚才召开的中共十九届一中全会上,选举产生了新一届中共中央领导机构,全会选举我继续担任中共中央委员会总书记。这是对我的肯定,更是鞭策和激励。
ក្នុងសនិ្នសីទពេញអង្គលើកទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណតិ្តទី ១៩ ដែលទើបបើកធ្វើអម្បាញ់មិញ បានជ្រើសតាំងស្ថាប័នដឹកនាំរបស់មជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិថី្ម សនិ្នសីទពេញអង្គបានជ្រើសតាំងខ្ញុំឲ្យបន្តកាន់តំណែងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនជាបន្តទៀត ។ នេះគឺជាការទទួលស្គាល់ចំពោះរូបខ្ញុំ ហើយក៏ជាការដាស់តឿននិងជាការជំរុញនិងលើកទឹកចិត្តចំពោះរូបខ្ញុំផងដែរ ។
  现在,我向大家介绍一下当选的其他6位常委同事:李克强同志、栗战书同志、汪洋同志、王沪宁同志、赵乐际同志、韩正同志。其中,李克强同志是十八届中共中央政治局常委,其他五位同志都是十八届中共中央政治局委员,大家可以通过媒体渠道获得更多有关他们的资料。
ឥឡូវនេះ ខ្ញុំសូមឧទេ្ទសនាមពីសមាជិកគណៈអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិម៦រូបទៀត ។ លោក លី ខឺឈាង លោក លី ចាន់ស៊ូ លោក វ៉ាង យ៉ាង លោក វ៉ាង ហ៊ូនីង លោក ចៅ ឡឺជី និងលោក ហាន ចឹង ។ ក្នុងនោះ លោក លី ខឺឈាង គឺជាសមាជិកគណៈអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី ១៨ ហើយសមាជិក៥ រូបទៀតសុទ្ធតែជាសមាជិកនៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី ១៨ លោកអ្នកអាចស្វែងយល់កាន់តែច្រើនអំពីព័ត៌មានពាក់ព័ន្ធនឹងសមាជិកគ្រប់រូបតាមរយៈប្រព័ន្ធសារព័ត៌មាន ។
  在这里,我代表新一届中共中央领导成员,衷心感谢全党同志对我们的信任。我们一定恪尽职守、勤勉工作、不辱使命、不负重托。
ពេលនេះ ខ្ញុំសូមតាងនាមសមាជិកថ្នាក់ដឹកនាំនៃមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិថី្ម ថ្លែងអំណរគុណយ៉ាងស្មោះចំពោះសមាជិកបក្សគ្រប់រូបដែលបានផ្តល់ទំនុកចិត្តដល់យើងខ្ញុំ ។ យើងខ្ញុំនឹងខំព្យាយាមអស់ពីសមត្ថភាព ដើម្បីបំពេញភារកិច្ចស្របតាមតួនាទីរបស់ខ្លួនឲ្យបានល្អប្រសើរ  មិនធ្វើឲ្យបក្សនិងប្រជាជនអស់សង្ឃឹមឡើយ ។
  过去的5年,我们做了很多工作,有的已经完成了,有的还要接着做下去。中共十九大又提出了新目标新任务,我们要统筹抓好落实。
ក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ យើងបានធ្វើការងារជាច្រើន ក្នុងនោះ មានមួយចំនួនបានសម្រេច មានមួយចំនួនទៀតនឹងបន្តធ្វើតទៅទៀត។សមាជបក្សកុម្មុយនិស្តចិនបានលើកឡើងនូវទិសដៅថ្មីនិងភារកិច្ចថ្មី យើងត្រូវអនុវត្តឲ្យបានល្អ។
  经过长期努力,中国特色社会主义进入了新时代。新时代要有新气象,更要有新作为。中共十九大到二十大的5年,正处在实现“两个一百年”奋斗目标的历史交汇期,第一个百年目标要实现,第二个百年奋斗目标要开篇。这其中有一些重要的时间节点,是我们工作的坐标。
ឆ្លងតាមរយៈការខិតខំប្រឹងប្រែងអស់ពេលជាយូរមក សង្គមនិយមមានលក្ខណៈពិសេសនៃប្រទេសចិនបានឈានចូលយុគសម័យថ្មី។ក្នុងយុគសម័យថ្មីត្រូវតែមានមុតមាត់ថ្មីសន្លាង ហើយកាន់តែត្រូវមានសមិទ្ធផលថ្មីថែមទៀត។រយៈពេល៥ឆ្នាំចន្លោះពីសមាជបក្សលើកទី១៩ដល់សមាជបក្សលើកទី២០គឺជារយៈពេលជាប្រវត្តិសាស្រ្តសម្រាប់សម្រេចគោលដៅធ្វើការតស៊ូស្តីពីសតវត្សរ៍ចំនួន២ គោលដៅនៃសតវត្សរ៍ទី១ត្រូវធ្វើឲ្យបានសម្រេច ហើយគោលដៅនៃការតស៊ូសតវត្សរ៍ទី២ក៏ត្រូវមានការចាប់ផ្តើមដ៏ល្អផងដែរ។ក្នុងនោះមានដំណាក់កាលសំខាន់មួយចំនួនដែលបង្ហាញពីដំណើរវិវឌ្ឍរីកចម្រើននៃការងាររបស់យើង។
  ——2018年,我们将迎来改革开放40周年。改革开放是决定当代中国命运的关键一招,40年的改革开放使中国人民生活实现了小康,逐步富裕起来了。我们将总结经验、乘势而上,继续推进国家治理体系和治理能力现代化,坚定不移深化各方面改革,坚定不移扩大开放,使改革和开放相互促进、相得益彰。我坚信,中华民族伟大复兴必将在改革开放的进程中得以实现。
——ឆ្នាំ ២០១៨  គឺជាខួបទី ៤០ នៃការធ្វើកំណែទម្រង់និងបើកចំហរបស់ប្រទេសចិន។ ការធ្វើកំណែទម្រង់និងបើកចំហជាវិធីសាស្ត្រជាគន្លឹះមួយដែលសម្រេចដល់ជោគវាសនារបស់ប្រទេសចិនក្នុងសម័យនេះ  រយៈពេល ៤០ ឆ្នាំនៃការធ្វើកំណែទម្រង់បានជំរុញឲ្យជីវភាពប្រជាពលរដ្ឋចិនមានភាពធូរធារបង្គួរ និងបានឈានចូលភាពសម្បូរសម្បាយជាលំដាប់។ យើងនឹងបូកសរុបបទពិសោធន៍ បន្តពុះពារទៅមុខ  ដើម្បីបន្តជំរុញការធ្វើទំនើបកម្មលើប្រព័ន្ធនិងសមត្ថភាពអភិបាលកិច្ចជាតិ  ធ្វើការកែទម្រង់លើគ្រប់វិស័យឲ្យកាន់តែស៊ីជម្រៅថែមទៀតដោយមិនងាករេ ពង្រីកការបើកចំហតទៅទៀតដោយមិនងាករេ ដើម្បីឲ្យកំណែទម្រង់និងការបើកចំហបំពេញបន្ថែមគ្នាទៅវិញទៅមក សម្របសម្រួលគ្នាទៅវិញទៅមក និងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា  ការស្តារឡើងវិញនូវភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនមុខជាអាចសម្រេចបានក្នុងដំណើរកំណែទម្រង់និងបើកចំហជាក់ជាមិនខាន។
  ——2019年,我们将迎来中华人民共和国成立70周年。我们将贯彻新发展理念,推动中国经济持续健康发展,惠及中国人民和各国人民。我们将继续落实好“十三五”规划确定的各项任务,并对未来发展作出新的规划,推动各项事业全面发展,把我们的人民共和国建设得更加繁荣富强。
——នៅឆ្នាំ ២០១៩ គឺជាខួបឆ្នាំទី ៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ យើងនឹងអនុវត្តទស្សនៈអភិវឌ្ឍថ្មី ជំរុញសេដ្ឋកិច្ចចិនឲ្យវិវឌ្ឍរីកចម្រើនដោយរឹងមាំ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជនចិននិងប្រជាជននៃបណ្តាប្រទេសនានា។  យើងនឹងបន្តអនុវត្តជាក់ស្តែងនូវភារកិច្ចគ្រប់យ៉ាងដែលបានកំណត់ក្នុងផែនការ អភិវឌ្ឍជាតិប្រាំឆ្នាំទី ១៣ ហើយក៏នឹងគ្រោងផែនការថ្មីសម្រាប់ការអភិវឌ្ឍនាពេលអនាគតផងដែរ ដើម្បីបន្តជំរុញឲ្យគ្រប់វិស័យមានការវិវឌ្ឍរីកចម្រើនគ្រប់ជ្រុងជ្រោយ ក្នុងន័យកសាងឲ្យសាធារណរដ្ឋរបស់យើងមានភាពថ្កុំថ្កើងរុងរឿងថែមទៀត។
  ——2020年,我们将全面建成小康社会。全面建成小康社会,一个不能少;共同富裕路上,一个不能掉队。我们将举全党全国之力,坚决完成脱贫攻坚任务,确保兑现我们的承诺。我们要牢记人民对美好生活的向往就是我们的奋斗目标,坚持以人民为中心的发展思想,努力抓好保障和改善民生各项工作,不断增强人民的获得感、幸福感、安全感,不断推进全体人民共同富裕。我坚信,中国人民生活一定会一年更比一年好。
——ឆ្នាំ ២០២០ ប្រទេសចិននឹងសម្រេចបាននូវការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ ។ ការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរនិងការដើរលើផ្លូវសម្បូរសប្បាយ មិនអាចបោះបង់ចោលនរណាម្នាក់នោះឡើយ ។ ប្រទេសចិននឹងចំណាយកម្លាំងបក្សនិងរដ្ឋទាំងមូល ដើម្បីសម្រេចភារកិច្ចយកជ័យជម្នះលើឧបសគ្គនៃការចាកផុតពីភាពក្រីក្រ ធានាថានឹងបំពេញតាមពាក្យសន្យារបស់យើងជាមិនខាន ។ យើងត្រូវចងចាំថា សេចក្តីសង្ឃឹមចំពោះជីវភាពល្អបវររបស់ប្រជាជនគឺជាគោលដៅតស៊ូរបស់យើង ហេតុនេះត្រូវប្រកាន់ខ្ជាប់នូវទស្សនៈអភិវឌ្ឍដែលទុកប្រជាជនជាស្នូល ខិតខំធ្វើការងារគាំពារនិងកែសម្រួលជីវភាពប្រជាជនឲ្យបានល្អ បង្កើនអារម្មណ៍ទទួលបានផល អារម្មណ៍សុភមង្គលនិងអារម្មណ៍សន្តិសុខរបស់ប្រជាជនដោយឥតឈប់ឈរ សំដៅជំរុញឲ្យប្រជាជនមានភាពសម្បូរសប្បាយទាំងអស់គ្នា ។ ខ្ញុំជឿជាក់ថា ជីវភាពរបស់ប្រជាជនចិនមុខជានឹងកាន់តែល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ។
  ——2021年,我们将迎来中国共产党成立100周年。中国共产党立志于中华民族千秋伟业,百年恰是风华正茂!中国共产党是世界上最大的政党。大就要有大的样子。实践充分证明,中国共产党能够带领人民进行伟大的社会革命,也能够进行伟大的自我革命。我们要永葆蓬勃朝气,永远做人民公仆、时代先锋、民族脊梁。全面从严治党永远在路上,不能有任何喘口气、歇歇脚的念头。我们将继续清除一切侵蚀党的健康肌体的病毒,大力营造风清气正的政治生态,以全党的强大正能量在全社会凝聚起推动中国发展进步的磅礴力量。
——ឆ្នាំ ២០២១ ជាខួបទី ១០០ នៃការបង្កើតគណបក្សកុម្មុយនិស្តចិន ។  បក្សកុម្មុយនិស្តចិនបានតាំងចិត្តប្តេជ្ញាលើការសម្រេចឲ្យបាននូវបុព្វហេតុដ៏មហិមាដែលនាំមកនូវផលប្រយោជន៍ជូនប្រជាជនចិនគ្រប់ជំនាន់  បច្ចុប្បន្ននេះគឺជាពេលដែលបក្សមានកម្លាំងខ្លាំងក្លាសម្រាប់បំពេញភារកិច្ចមួយនេះ ។ បក្សកុម្មុយនិស្តចិនជាបក្សនយោបាយធំបំផុតលើពិភពលោក ។ គណបក្សធំគឺត្រូវទទួលបន្ទុកធំ ។ ការអនុវត្តជាក់ស្តែងបានបញ្ជាក់យ៉ាងពេញលេញថា បក្សកុម្មុយនិស្តចិនអាចដឹកនាំប្រជាជនចិនក្នុងការធ្វើបដិវត្តន៍សង្គមដ៏មហិមា ហើយក៏អាចធ្វើបដិវត្តន៍លើខ្លួនឯងដ៏មហិមាផងដែរ ។ យើងត្រូវមានភាពក្លៀវក្លាជានិច្ច  ធ្វើជាអ្នកបម្រើរបស់ប្រជាជន អ្នកដើរជួរមុខនៃយុគសម័យនិងជាអ្នកទ្រទ្រង់ប្រជាជាតិ ។ ការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងដោយគ្រប់ជ្រុងជ្រោយគឺគ្មានទីបញ្ចប់ឡើយ យើងមិនត្រូវមានគំនិតគិតចង់អង្គុយសម្រាកនោះឡើយ  ។  យើងនឹងបន្តបោសសំអាតមេរោគទាំងឡាយដែលអាចបំពុលដល់ភាពស្អាតស្អំនៅផ្ទៃក្នុងបក្ស  ខិតខំប្រឹងប្រែងដើម្បីបង្កបង្កើតទៅជាបរិយាកាសនយោបាយដែលប្រកបដោយភាពស្អាតស្អំ  ក្នុងន័យធ្វើឲ្យកម្លាំងវិជ្ជមានដ៏ខ្លាំងក្លារបស់បក្សអាចជំរុញដល់ការបណ្តុំថាមពលដ៏ផុលផុសពីក្នុងសង្គមទាំងមូលដើម្បីជំរុញដល់ការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសចិន ។
  中国共产党和中国人民从苦难中走过来,深知和平的珍贵、发展的价值。中国人民自信自尊,将坚定维护国家主权、安全、发展利益,同时将同各国人民一道,积极推动构建人类命运共同体,不断为人类和平与发展的崇高事业作出新的更大的贡献。
បក្សកុម្មុយនិស្តចិននិងប្រជាជនចិនគឺបានដើរចេញមកពីភាពលំបាកវេទនា ដូច្នេះហើយ គឺជ្រួតជ្រាបអំពីតម្លៃនៃសន្តិភាពនិងតម្លៃនៃការអភិវឌ្ឍ ។ ជនជាតិចិនដែលមានជំនឿចិត្តនិងគោរពចំពោះខ្លួនឯង នឹងគាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាព សន្តិសុខនិងផលប្រយោជន៍នៃការអភិវឌ្ឍរបស់ជាតិ ព្រមជាមួយនេះ ក៏នឹងរួមសហការជាមួយប្រជាជននៃបណ្តាប្រទេសនានា សកម្មជំរុញការបង្កើតសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ ក្នុងន័យរួមវិភាគទានកាន់តែធំធេងចំពោះបុព្វហេតុដ៏ឧដុង្គឧត្តមនៃសន្តិភាពនិងការអភិវឌ្ឍរបស់មនុស្សជាតិជាបន្តបន្ទាប់ ។
  历史是人民书写的,一切成就归功于人民。只要我们深深扎根人民、紧紧依靠人民,就可以获得无穷的力量,风雨无阻,奋勇向前。
ប្រវត្តិសាស្ត្រគឺសរសេរឡើងដោយប្រជាជន ហើយសមិទ្ធផលទាំងអស់ក៏ត្រូវបង្កើតឡើងដោយប្រជាជនផងដែរ ។ មានតែយើងចូលចុះក្នុងចំណោមប្រជាជននិងពឹងផ្អែកលើប្រជាជន នោះទើបអាចទទួលបានថាមពលឥតព្រំដែន ដើម្បីទៅពុះពាររាល់ឧបសគ្គនិងដើរឆ្ពោះទៅមុខដោយអង់អាចក្លាហាន ។
  俗语说,百闻不如一见。我们欢迎各位记者朋友在中国多走走、多看看,继续关注中共十九大之后中国的发展变化,更加全面地了解和报道中国。我们不需要更多的溢美之词,我们一贯欢迎客观的介绍和有益的建议,正所谓“不要人夸颜色好,只留清气满乾坤”。
ប្រទេសចិនមានសុភាសិតមួយបាននិយាយថា ស្តាប់ឮមួយរយដងមិនស្មើនឹងមើលឃើញម្តង ។ ប្រទេសចិនសូមស្វាគមន៍អ្នកសារព័ត៌មានគ្រប់រូបអញ្ជើញមកកម្សាន្តនៅប្រទេសចិន និងបន្តផ្តោតការយកចិត្តទុកដាក់លើការប្រែប្រួលនៃការអភិវឌ្ឍរបស់ប្រទេសចិនបន្ទាប់ពីការបើកធ្វើសមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ សំដៅស្វែងយល់និងផ្សព្វផ្សាយពីប្រទេសចិនឲ្យបានកាន់តែគ្រប់ជ្រុងជ្រោយថែមទៀត ។ យើងខ្ញុំមិនត្រូវការពាក្យសម្តីកោតសរសើរអ្វីទៀតទេ យើងខ្ញុំស្វាគមន៍ជានិច្ចនូវរាល់ការផ្សព្វផ្សាយប្រកបដោយសត្យានុមតិនិងសំណើដែលមានប្រយោជន៍  ដូចជាពាក្យគេនិយាយថា បុបា្ផមិនបាច់គេកោតសរសើរពណ៌ស្រស់ឆើត ឲ្យតែអាចបន្សល់ទុកក្លិនក្រអូបឈ្ងុយឈ្ងប់ក្នុងលោកិយ ៕
  谢谢大家!
សូមអរគុណ ។
微信图片_20171030112305.jpg
新一届政治局常委同中外记者见面
来自:柬约

条评论
您需要登录后才可以回帖 登录 | 注册
高级
相关推荐