柬埔寨头条APP
【中柬双语】国家主席习近平发表二〇一八年新年贺词
最终幻想 发表于:2018-1-2 12:20:13 复制链接 看图 发表新帖
阅读数:22079

马上注册,结交更多好友,享用更多功能,让你轻松玩转社区。

您需要 登录 才可以下载或查看,没有帐号?注册

x
微信图片_20180102111951.jpg
新年前夕,国家主席习近平通过中国国际广播电台、中央人民广播电台、中央电视台、中国国际电视台(中国环球电视网)和互联网,发表了二〇一八年新年贺词。全文如下:
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល២០១៨ ជិតឈានចូលមកដល់ លោក ស៊ីជីនភីង ប្រធានរដ្ឋចិនបានឆ្លងតាមរយៈវិទ្យុអន្តរជាតិចិន វិទ្យុប្រជាជនមជ្ឈិមចិន ស្ថានីយទូរទស្សន៍មជ្ឈិមចិន បណ្តាញទូរទស្សន៍អន្តរជាតិចិននិងបណ្តាញអ៊ីនធឺណែតចិនដើម្បីថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល២០១៨ ។ សុន្ទរកថាជូនពរមានខ្លឹមសារដូចតទៅ៖

  大家好!时光飞逝,转眼我们将迎来2018年。在这里,我向全国各族人民,向香港特别行政区同胞、澳门特别行政区同胞、台湾同胞和海外侨胞致以新年的祝福!我也祝愿世界各国各地区的朋友们万事如意!
សួស្តីអស់លោក លោកស្រីនិងមិត្តភកិ្តគ្រប់រូប៖
ពេលវេលាបានកន្លងផុតទៅយ៉ាងឆាប់រហ័ស គ្រាន់តែមួយប៉ប្រិចភ្នែកប៉ុណ្ណោះក៏ជិតឈានចូលឆ្នាំ ២០១៨ ហើយ ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមជូនពរឆ្នាំថី្មដោយក្តីស្មោះចំពោះប្រជាជនគ្រប់ជនជាតិនៅទូទាំងប្រទេសចិន ជនរួមជាតិនៅតំបន់រដ្ឋបាលពិសេសហុងកុងនិងម៉ាកាវ ជនរួមជាតិតៃវ៉ាន់និងអាណិកជនចិននៅឯនាយសមុទ្រ ព្រមនិងមិត្តភក្តិទាំងឡាយដែលរស់នៅគ្រប់ទីតំបន់និងប្រទេសនានានៅទូទាំងពិភពលោក ! ខ្ញុំក៏សូមជូនពរប្រិយមិត្តនៅតាមបណ្តាប្រទេសនិងតំបន់នានាលើពិភពលោកសូមឲ្យសម្រេចអ្វីៗបានដូចក្តី បំណង !
  天道酬勤,日新月异。2017年,我们召开了中国共产党第十九次全国代表大会,开启了全面建设社会主义现代化国家新征程。我国国内生产总值迈上80万亿元人民币的台阶,城乡新增就业1300多万人,社会养老保险已经覆盖9亿多人,基本医疗保险已经覆盖13.5亿人,又有1000多万农村贫困人口实现脱贫。“安得广厦千万间,大庇天下寒士俱欢颜!”340万贫困人口实现易地扶贫搬迁、有了温暖的新家,各类棚户区改造开工数提前完成600万套目标任务。各项民生事业加快发展,生态环境逐步改善,人民群众有了更多获得感、幸福感、安全感。我们朝着实现全面建成小康社会目标又迈进了一大步。
      មានតែការខិតខំប្រឹងប្រែង ទើបអាចទទួលបានផលនិងមានការអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ ។  ឆ្នាំ ២០១៧ ប្រទេសចិនបានរៀបចំធ្វើសមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ ដែលជាការចាប់ផ្តើមនូវដំណើរថី្មសម្រាប់ការកសាងដោយគ្រប់ជ្រុងជ្រោយនូវប្រទេសសង្គមនិយមទំនើប ។ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនលើសពី៨០ ទ្រីលានយាន់ប្រាក់ចិន នៅតាមទីក្រុងនិងជនបទមានមនុស្សជាង១៣ លាននាក់ទៀតទទួលបានឱកាសការងារថ្មី ការធានារ៉ាប់រងផ្នែកចិញ្ចឹមជីវិតក្នុងវ័យជរានិងការធានារ៉ាប់រងសង្គមបានគ្របដណ្តប់មនុស្សចំនួនជាង ៩រយលាននាក់ ការធានារ៉ាប់រងផ្នែកព្យាបាលជំងឺជាមូលដ្ឋានបានគ្របដណ្តប់មនុស្សចំនួន ១៣៥០លាននាក់ ជនក្រីក្រជាង ១០ លាននាក់ទៀតបានចេញផុតពីភាពក្រីក្រ ។ “កសាងលំនៅដ្ឋានរាប់ពាន់ខ្នង ទើបអាចឲ្យជនក្រីក្រមានផ្ទះស្នាក់នៅនិងមានក្តីសប្បាយរីករាយ ” ជនក្រីក្រចំនួន ៣ លាន ៤សែននាក់ទទួលបានការជួយឧមត្ថម្ភនិងបានរើទៅរស់នៅតំបន់ផ្សេងដែលមានលំនៅដ្ឋានថ្មីដ៏កក់ក្តៅ ដែលបានសម្រេចភារកិច្ចកែលម្អផ្ទះបាក់បែកទ្រុឌទ្រោមនិងផ្ទះស្នាក់នៅបណ្តោះអាសន្នចំនួន ៦ លានខ្នងមុនពេលកំណត់ ។ បុព្វហេតុគ្រប់ផ្នែកពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់ប្រជាជនទទួលបានការរីកចម្រើនយ៉ាងឆាប់រហ័ស ប្រព័ន្ធអេកូ-បរិស្ថានទទួលបានកែលម្អជាបណ្តើរៗ ប្រជាជនមានអារម្មណ៍ទទួលបានអារម្មណ៍សុភមង្គល និងអារម្មណ៍សុវត្ថិភាពកាន់តែច្រើន ។ ប្រទេសចិនបានបោះជំហានដ៏ធំមួយដើម្បីសម្រេចគោលដៅកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ ។
  科技创新、重大工程建设捷报频传。“慧眼”卫星遨游太空,C919大型客机飞上蓝天,量子计算机研制成功,海水稻进行测产,首艘国产航母下水,“海翼”号深海滑翔机完成深海观测,首次海域可燃冰试采成功,洋山四期自动化码头正式开港,港珠澳大桥主体工程全线贯通,复兴号奔驰在祖国广袤的大地上……我为中国人民迸发出来的创造伟力喝彩!
      ការច្នៃប្រឌិតថី្មផ្នែកបច្ចេកវិទ្យា កិច្ចកសាងនៃវិស្វកម្មធំនិងសំខាន់ទទួលបានសមិទ្ធផលល្អៗជាញឹកញាប់ ។ ផ្កាយរណប“Hui Yan”ហោះហើរនៅលើលំហអវកាស យន្តហោះដឹកអ្នកដំណើរធុនធំ C919 បានហោះលើលំហអាកាស ការស្រាវជ្រាវនិងផលិតកុំព្យូទ័រកង់ទិចទទួលបានជោគជ័យ ការដាំស្រូវដោយប្រើទឹកសមុទ្រផ្តើមធ្វើការសាកល្បងដាំដុះ នាវាផ្ទុកយន្តហោះទីមួយដែលផលិតដោយប្រទេសចិនបានធ្វើនាវាចរណ៍ នាវាមុជទឹកក្នុងសមុទ្រមានទឹកជ្រៅឈ្មោះ “Hai Yi” បានសម្រេចការស្ទង់ពិនិត្យនៅជម្រៅបាតសមុទ្រ ការជីកយកដុំឧស្ម័នទឹកកកនៅជម្រៅបាតសមុទ្រទទួលបានជោគជ័យ កំពង់ផែស្វយ័តYang Shan រយៈកាលទី៤បានចាប់ផ្តើមដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វិស្វកម្មសំខាន់នៃតួស្ពានតភ្ជាប់ជាមួយក្រុង Zhu Hai ហុងកុងនិងម៉ាកាវបានកសាងរួចរាល់ រថភ្លើងល្បឿនលឿន Fu Xing ធ្វើដំណើរយ៉ាងលឿននៅលើដែនដីដ៏ធំល្វឹងល្វើយនៃប្រទេសចិន ……ខ្ញុំសូមកោតសរសើរខ្ពស់ដល់កម្លាំងច្នៃប្រឌិតដ៏អស្ចារ្យរបស់ប្រជាជនចិន !
  我们在朱日和联合训练基地举行沙场点兵,纪念中国人民解放军建军90周年。香港回归祖国20周年时,我去了香港,亲眼所见,有祖国做坚强后盾,香港保持了长期繁荣稳定,明天必将更加美好。我们还举行了纪念全民族抗战爆发80周年仪式和南京大屠杀死难者国家公祭仪式,以铭记历史、祈愿和平。
      ប្រទេសចិនបានធ្វើពិធីត្រួតពលនៅមូលដ្ឋានបង្វឹកបង្ហាត់កងទ័ពចម្រុះនៃតំបន់ Zhu Rihe ដើម្បីរំលឹកខួបទី ៩០នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន ។ ក្នុងឱកាសខួបទី ២០ នៃការដែលហុងកុងវិលត្រឡប់មកប្រទេសចិនវិញ ខ្ញុំបានធ្វើដំណើរទៅកាន់ហុងកុង បានមើលឃើញដោយផ្ទាល់ភ្នែកនិងមានអារម្មណ៍ថា ដោយសារមានទីបង្អែកដ៏រឹងមាំនៃមាតុប្រទេស ហុងកុងបានរក្សានូវភាពចំរុងចម្រើននិងស្ថិរភាពជាយូរអង្វែង ហើយប្រាកដជាមានអនាគតកាន់តែល្អបវរ ។ ប្រទេសចិនក៏បានរៀបចំពិធីរំលឹកខួបទី ៨០ ដែលប្រជាជនចិនទាំងមូលប្រកាសសង្គ្រាមប្រឆាំងការឈ្លានពានរបស់ជប៉ុន និងពិធីគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់បាត់បង់ជីវិតក្នុងការសម្លាប់រង្គាលនៅក្រុងណានជីង ដើម្បីចងចាំពីប្រវតិ្តសាស្ត្រនិងបួងសួងសុំសេចកី្តសុខសន្តិភាព ។
  我们在国内主办了几场多边外交活动,包括首届“一带一路”国际合作高峰论坛、金砖国家领导人厦门会晤、中国共产党与世界政党高层对话会等会议。我还参加了一些世界上的重要多边会议。今年年初,我出席达沃斯世界经济论坛年会,并在联合国日内瓦总部作了讲话,后来又出席了二十国集团领导人峰会、亚太经合组织领导人非正式会议等。在这些不同场合,我同有关各方深入交换意见,大家都赞成共同推动构建人类命运共同体,以造福世界各国人民。
ប្រទេសចិនបានរៀបចំសកម្មភាពការទូតពហុភាគីជាច្រើនលើកក្នុងប្រទេសចិន ដែល ក្នុង នោះបូករួមទាំងវេទិកាកំពូលស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ”ខ្សែក្រវាត់មួយនិងផ្លូវមួយ” កិច្ចសន្ទនានៃថ្នាក់ដឹកនាំប្រទេសBRICSនៅក្រុងស្យ៊ាមិន និងកិច្ចសន្ទនាជាន់ខ្ពស់រវាងគណបក្សកុម្មុយនិស្តចិននិងគណបក្សនយោបាយពិភពលោកជាដើម ។ ខ្ញុំក៏បានចូលរួមសន្និសីទពហុភាគីសំខាន់ៗមួយចំនួនលើពិភពលោកផងដែរ ។ នៅដើមឆ្នាំនេះ ខ្ញុំបានចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំនៅដាវ៉ូស ព្រមនិងថ្លែងសុន្ទរកថានៅទីស្តីការទូទៅនៃអង្គការសហប្រជាជាតិនៅក្រុងហ្សឺណែវ បន្ទាប់មកក៏បានចូលរួមសន្និសីទកំពូលនៃថ្នាក់ដឹកនាំប្រទេសG ២០ និងសន្និសីទក្រៅផ្លូវការនៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកជាដើម ។ ក្នុងកិច្ចប្រជុំទាំងនេះ ខ្ញុំបានធ្វើកិច្ចផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅជាមួយបណ្តាភាគីពាក់ព័ន្ធនានា គ្រប់ភាគីសុទ្ធតែឯកភាពលើការរួមគ្នាជំរុញកិច្ចកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ សំដៅផ្តល់សេចក្តីសុខសុភមង្គលជូនដល់ប្រជាជននៃប្រទេសនានាលើទូទាំងពិភពលោក ។
  2017年,我又收到很多群众来信,其中有西藏隆子县玉麦乡的乡亲们,有内蒙古苏尼特右旗乌兰牧骑的队员们,有西安交大西迁的老教授,也有南开大学新入伍的大学生,他们的故事让我深受感动。广大人民群众坚持爱国奉献,无怨无悔,让我感到千千万万普通人最伟大,同时让我感到幸福都是奋斗出来的。
ក្នុងឆ្នាំ ២០១៧ ខ្ញុំបានទទួលសំបុត្រជាច្រើនដែលមហាជនផ្ញើមកឲ្យខ្ញុំ ក្នុងនោះមានសំបុត្ររបស់អ្នកភូមិនៃភូមិយូម៉ៃ ស្រុកឡុងជឺ ខេត្តXiZang សំបុត្ររបស់សមាជិកនៃក្រុមអ្នកគង្វាលស៊ូនីធើយ៉ូវឈីវូឡាននៃខេត្តម៉ុងហ្គោលីក្នុង សំបុត្ររបស់សាស្រ្តាចារ្យវ័យចំណាស់នៃសកលវិទ្យាល័យគមនាគមន៍ដែលរើទៅក្រុងស៊ីអាន និងសំបុត្ររបស់និស្សិតនៃសកលវិទ្យាល័យណានខាយដែលទើបតែចូលបម្រើទ័ព ។ រឿងរ៉ាវរបស់ពួកគាត់បានធ្វើឲ្យខ្ញុំមានក្តី រំភើបយ៉ាងខ្លាំង ។ ប្រជាជនទូទៅបានប្រកាន់ខ្ជាប់ស្មារតីស្នេហាជាតិនិងការរួមចំណែកដល់បុព្វហេតុកសាងប្រទេសជាតិដោយឥតរួញរា ប្រការនេះធ្វើឲ្យខ្ញុំចាប់អារម្មណ៍ពីភាពមហិមារបស់ប្រជាជនសាមញ្ញរាប់សែនរាប់លាននាក់ ហើយក៏នាំឲ្យខ្ញុំមានអារម្មណ៍ថា សុភមង្គលគឺបានមកពីការតស៊ូព្យាយាម ។
  2018年是全面贯彻中共十九大精神的开局之年。中共十九大描绘了我国发展今后30多年的美好蓝图。九层之台,起于累土。要把这个蓝图变为现实,必须不驰于空想、不骛于虚声,一步一个脚印,踏踏实实干好工作。
ឆ្នាំ ២០១៨ ជាឆ្នាំចាប់ផ្តើមនៃការអនុវត្តទាំងស្រុងនូវស្មារតីនៃសមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ ។ សមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ បានគូរផែនទីបង្ហាញផ្លូវដ៏ល្អប្រសើរសម្រាប់ការអភិវឌ្ឍរបស់ប្រទេសចិនក្នុងរយៈពេលជាង ៣០ ឆ្នាំខាងមុខ ។ សំណង់ខ្ពស់គឺកសាងឡើងពីលើដី ។ បើចង់សម្រេចផែនការអភិវឌ្ឍន៍នេះ ចាំបាច់ត្រូវតែធ្វើការងារដោយប្រាកដប្រជានិងដើរជាជំហានៗ  មិនមែនគិតតែស្រមើស្រមៃឥតប្រយោជន៍នោះឡើយ  ។
  2018年,我们将迎来改革开放40周年。改革开放是当代中国发展进步的必由之路,是实现中国梦的必由之路。我们要以庆祝改革开放40周年为契机,逢山开路,遇水架桥,将改革进行到底。
   ឆ្នាំ ២០១៨ គឺជាខួបទី ៤០ នៃកំណែទម្រង់និងបើកចំហរបស់ប្រទេសចិន ។ កំណែទម្រង់និងបើកចំហជាផ្លូវចាំបាច់នៃការវិវឌ្ឍរីកចម្រើនរបស់ប្រទេសចិនក្នុងយុគសម័យនេះ និងជាផ្លូវចាំបាច់នៃការសម្រេចសុបិនចិន ។ ប្រទេសចិននឹងចាត់ទុកការអបអរសាទរខួបទី ៤០ នៃកំណែទម្រង់និងបើកចំហជាឱកាសមួយ សម្រាប់ពុះពារគ្រប់ឧបសគ្គ ជំរុញកំណែទម្រង់ជាប់រហូត
  到2020年我国现行标准下农村贫困人口实现脱贫,是我们的庄严承诺。一诺千金。到2020年只有3年的时间,全社会要行动起来,尽锐出战,精准施策,不断夺取新胜利。3年后如期打赢脱贫攻坚战,这在中华民族几千年历史发展上将是首次整体消除绝对贫困现象,让我们一起来完成这项对中华民族、对整个人类都具有重大意义的伟业。
រហូតដល់ឆ្នាំ ២០២០ ប្រទេសចិននឹងសម្រេចកាជួយឲ្យប្រជាជនក្រីក្រនៅជនបទដែលស្ថិតនៅក្រោមខ្សែបន្ទាត់ក្រីក្រដែលអនុវត្តក្នុងពេលបច្ចុប្បន្នចេញផុតពីភាពក្រីក្រ នេះជាពាក្យសន្យាដ៏ម៉ឺងម៉ាត់របស់យើងខ្ញុំ ។ ពាក្យសន្យាមួយម៉ាត់មានតម្លៃស្មើនឹងមាសរាប់ពាន់ ។ បច្ចុប្បន្ននៅសល់តែ ៣ ឆ្នាំទៀតទេគឺដល់ឆ្នាំ ២០២០ ហើយ សង្គមទាំងមូលត្រូវរួបរួមកម្លាំងគ្នា ធ្វើការឲ្យអស់ពីសមត្ថភាព អនុវត្តគោលនយោបាយឲ្យបានត្រឹមត្រូវ ដើម្បីដណ្តើមបានជ័យជម្នះថ្មីជាបន្តបន្ទាប់ ។ ការលុបបំបាត់ភាពក្រីក្រនៅ ៣ ឆ្នាំក្រោយតាមការកំណត់ ប្រការនេះនឹងក្លាយជាព្រឹត្តិការណ៍លុបបំបាត់ទាំងស្រុងនូវភាពក្រីក្រជាដាច់ខាតជាលើកទីមួយក្នុងប្រវត្តិសាស្រ្តចិនដែលមានរយៈពេលរាប់ពាន់ឆ្នាំមកហើយនោះ ដូចនេះ ចូរឲ្យយើងរួមគ្នាសម្រេចបុព្វហេតុដ៏មហិមានិងប្រកបដោយអត្ថន័យសំខាន់ចំពោះប្រជាជាតិចិននិងមនុស្សជាតិទាំងមូលមួយនេះ ។
  当前,各方对人类和平与发展的前景既有期待、也有忧虑,期待中国表明立场和态度。天下一家。中国作为一个负责任大国,也有话要说。中国坚定维护联合国权威和地位,积极履行应尽的国际义务和责任,信守应对全球气候变化的承诺,积极推动共建“一带一路”,始终做世界和平的建设者、全球发展的贡献者、国际秩序的维护者。中国人民愿同各国人民一道,共同开辟人类更加繁荣、更加安宁的美好未来。
   បច្ចុប្បន្ន បណ្តាភាគីមានក្តីរំពឹងផងនិងក្តីព្រួយបារម្ភផងចំពោះអនាគតនៃសន្តិភាពនិងការអភិវឌ្ឍរបស់មនុស្សជាតិ ហើយក៏រំពឹងថាប្រទេសចិនអាចបង្ហាញនូវគោលជំហរនិងឥរិយាបថរបស់ខ្លួន ។ ពិភពលោកជាក្រុមគ្រួសារតែមួយ ។ ក្នុងនាមជាប្រទេសធំដែលមានភាពទទួលខុសត្រូវ ប្រទេសចិនសូមគូសបញ្ជាក់ថា ប្រទេសចិនគាំពារយ៉ាងដាច់ខាតចំពោះកិត្យានុភាពនិងឋានៈរបស់អង្គការសហប្រជាជាតិ អនុវត្តយ៉ាងសកម្មនូវភារកិច្ចនិងកាត្វពកិច្ចអន្តរជាតិរបស់ខ្លួន គោរពតាមពាក្យសន្យាស្តីពីការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុជាសកល ជំរុញយ៉ាងសកម្មនូវការរួមគ្នាកសាង”ខ្សែក្រវាត់មួយនិងផ្លូវមួយ” ក៏ដូចជាធ្វើជាអ្នកកសាងសន្តិភាពពិភពលោក អ្នករួមវិភាគទានដល់ការអភិវឌ្ឍជាសកល និងអ្នកគាំពាររបៀបរៀបរយនិងសណ្តាប់ធ្នាប់អន្តរជាតិជាប់ជានិច្ច ។ ប្រជាជនចិនរីករាយរួមគ្នាជាមួយប្រជាជននៃបណ្តាប្រទេស ក្នុងការធ្វើការត្រួសត្រាយអនាគតដ៏ល្អប្រសើរដែលមានភាពកាន់តែរុងរឿងថ្កុំថ្កើង និងសុខក្សេមក្សាន្ត ។  
  我们伟大的发展成就由人民创造,应该由人民共享。我了解人民群众最关心的就是教育、就业、收入、社保、医疗、养老、居住、环境等方面的事情,大家有许多收获,也有不少操心事、烦心事。我们的民生工作还有不少不如人意的地方,这就要求我们增强使命感和责任感,把为人民造福的事情真正办好办实。各级党委、政府和干部要把老百姓的安危冷暖时刻放在心上,以造福人民为最大政绩,想群众之所想,急群众之所急,让人民生活更加幸福美满。
សមិទ្ធផលនិងស្នាដៃដ៏មហិមានៃការអភិវឌ្ឍរបស់យើងគឺបង្កើតឡើងដោយប្រជាជន ហេតុនេះត្រូវចែករំលែកជាមួយប្រជាជន ។ ខ្ញុំយល់ដឹងពីអ្វីដែលប្រជាជនយកចិត្តទុកដាក់ជាងគេគឺការអប់រំ ឱកាសការងារ ប្រាក់ចំណូល ការធានារ៉ាប់រងក្នុងសង្គម ការព្យាបាលជំងឺ ការចិញ្ចឹមជីវិតក្នុងវ័យជរា ការស្នាក់នៅ និងបរិស្ថានជាដើម ។ អ្នកទាំងអស់គ្នាទទួលបានសមិទ្ធផលជាច្រើន ហើយក៏មានរឿងគួរឲ្យព្រួយបារម្ភជាច្រើនផងដែរ ។ ការងារសម្រាប់បម្រើជូនជីវភាពរស់នៅរបស់ប្រជាជននៅតែមានបញ្ហាខ្វះចន្លោះជាច្រើនដែលទាមទារឲ្យយើងបង្កើនមនសិការនិងទំនួលខុសត្រូវចំពោះភារកិច្ចនិងកាតព្វកិច្ចរបស់ខ្លួន ដើម្បីបំពេញការងារពាក់ព័ន្ធសុខសុភមង្គលរបស់ប្រជាជនឲ្យបានកាន់តែល្អ ។ គណៈកម្មការបក្សកុម្មុយនិស្ត សាលារដ្ឋបាល និងកម្មភិបាលគ្រប់ជាន់ថ្នាក់ត្រូវគិតគូរដល់សុខទុក្ខរបស់ប្រជាជនគ្រប់ពេលវេលា ចាត់ទុកការផ្តល់សុខសុភមង្គលជូនដល់ប្រជាជនជាសមិទ្ធផលនិងស្នាដៃនយោបាយសំខាន់បំផុត គិតគូរដល់បញ្ហារបស់ប្រជាជន ដោះស្រាយបញ្ហាជាបន្ទាន់ជូនប្រជាជន ដើម្បីធ្វើឲ្យប្រជាជនមានជីវភាពរស់នៅកាន់តែល្អប្រសើរនិងកាន់តែមានសុភមង្គល ៕

  谢谢大家。

សូមអរគុណ !
来自:柬约

条评论
您需要登录后才可以回帖 登录 | 注册
高级
相关推荐