预防宫颈癌的食品
អាហារទប់ស្កាត់មហារីកមាត់ស្បូនតាម សមាគមមហារីកអាមេរិក ដើម្បីបន្ថយហានិភ័យកើតជម្ងឺមហារីក អ្នកគួរបន្ថែមតិចបំផុតផ្លែឈើ និងបន្លែ៥មុខទៅក្នុងរបបទទួលទានប្រចាំថ្ងៃ ។
១. ការ៉ុត
ការ៉ុតមានផ្ទុកBeta-Carotene និងCarotenoid, សារជាតិ២នេះពុំត្រឹមតែល្អសម្រាប់ភ្នែកប៉ុណ្ណោះទេ តែវានៅការពារផ្ទាល់ និងប្រឆាំងតបការស្រូបយករបស់សរីរាង្គចំពោះសារជាតិបង្កមហារីក ។ អ្នកអាចទទួលទានឆៅ, ចម្អិន ។ ទទួលទានការ៉ុតរាល់ថ្ងៃនឹង
ជួយអ្នកបង្ការប្រឆាំងបានជម្ងឺគ្រោះថ្នាក់ ។
២.តែបៃតង
តែបៃតងជាភេសជ្ជៈ១ ផ្តល់ប្រយោជន៍ច្រើនសម្រាប់សុខភាព។ បណ្តាសារជាតិប្រឆាំងអុកស៊ីតកម្មមានក្នុងតែបៃតងមានផ្ទុក Polyphenol ជួយទប់ស្កាត់ការបំបែករបស់កោសិកាមហារីក ។
៣.សណ្តែក
សណ្តែកអាចជាអាហារដ៏ពេញនិយមសម្រាប់មនុស្សគ្រប់គ្នា ប្រសិនចេះវិធីកែច្នៃ,វាក៏ជាអាហារបង្ការប្រឆាំងមហារីកប្រសិទ្ធភាព ។ សណ្តែកសម្បូរជាតិសរសៃ, ប្រូតេអ៊ីនខ្ពស់ ជួយទប់ស្កាត់ការរីកចម្រើនរបស់កោសិកាបង្កមហារីក ។
៤.សាឡាត់
សាឡាត់ ជាបន្លែបៃតងផ្ទុកសារជាតិ Flavonoid ។ Flavonoid ត្រូវបានចាត់ទុកជាសារជាតិជីវជាតិ១ មានគ្រប់លទ្ធភាពការពារសរីរាង្គ ប្រឆាំងតបជម្ងឺមហារីក ។
៥. នំប៉័ង
នំប៉័ងមានផ្ទុកវីតាមីន B6, វីតាមីននេះចាំបាច់បំផុត ដើម្បីសម្រួលប្រព័ន្ធអង្គបដិបក្ខរបស់សរីរាង្គ, រក្សាការបំប្លែងសារជាតិកោសិកាឈាមក្រហម និងបង្កើនសុខភាពរបស់ប្រព័ន្ធសរសៃប្រសាទ ។ អាស្រ័យហេតុនេះ នំប៉័ងជាអាហារប្រសិទ្ធភាព១ ដើម្បីទប់ស្កាត់មហារីក ៕
អ្នកឯកទេសមន្ទីរពេទ្យម៉ាលីយ៉ាសូមរំលឹកថាៈ សូមកុំទម្លាប់បរិភោគអាហារដែលអាំងរឺបំពងច្រើនពេល ដែលជាហេតុបង្កអោយកើតជម្ងឺមហារីកចំបងគេដែលប្រជាពលរដ្ឋយើងទម្លាប់បរិភោគ។ ចំពោះអ្នកជម្ងឺមហារីក សូមប្រញាប់មកមន្ទីរពេទ្យពិនិត្យមើល ដើម្បីរកនូវវិធានការដើម្បីទប់ស្កាត់ជម្ងឺ និងចំពោះជម្ងឺមហារីកកម្រិតធម្មតាយើងអាចធ្វើការព្យាបាលបាន។
页:
[1]