【双语新闻】中老缅泰柬越2016“平安航道”
本帖最后由 lisan 于 2016-11-30 12:10 编辑【双语新闻】中老缅泰柬越2016“平安航道”第二阶段行动已缴获各类毒品12.7吨
中老缅泰柬越2016“平安航道”第二阶段行动已缴获各类毒品12.7吨[
ប្រតិបត្តិការដំណាក់កាលទី ២ ឈ្មោះ”ផ្លូវនាវាចរណ៍ប្រកបដោយសុវត្ថិភាពឆ្នាំ” ២០១៦ “រវាងប្រទេសចិន ឡាវ មីយ៉ាន់ម៉ា ថៃ កម្ពុជា និងវៀតណាមចាប់បានគ្រឿងញៀនគ្រប់ប្រភេទចំនួន ១២,៧ តោន
记者在28日召开的中老缅泰柬越2016“平安航道”联合扫毒行动总结会上了解到,截至11月20日,在中老缅泰柬越2016“平安航道”第二阶段联合扫毒行动中,六国共缴获各类毒品12.7吨、破获毒品刑事案件6476起,抓获犯罪嫌疑人9927名,缴获大量枪支弹药。
អ្នកសារព័ត៌មានបានទទួលដំណឹងពីកិច្ចប្រជុំបូកសរុបការងារនៃប្រតិបត្តិការបង្ក្រាបគ្រឿងញៀនចម្រុះឈ្មោះ”ផ្លូវនាវាចរណ៍ប្រកបដោយសុវត្ថិភាពឆ្នាំ” ២០១៦ រវាងប្រទេសចិន ឡាវ មីយ៉ាន់ម៉ា ថៃ កម្ពុជានិងវៀតណាមដែលបើកធ្វើនៅថ្ងៃទី ២៨ ខែវិច្ឆិកាឲ្យដឹងថា គិតរហូតមកទល់ថ្ងៃទី ២០ ខែវិចិ្ឆកា ឆ្នាំ ២០១៦ ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនចម្រុះដំណាក់កាលទី ២ ឈ្មោះ”ផ្លូវនាវាចរណ៍ប្រកបដោយសុវត្ថិភាពឆ្នាំ” ២០១៦ រវាងប្រទេសចិន ឡាវ មីយ៉ាន់ម៉ា ថៃ កម្ពុជានិងវៀតណាម ប្រទេសទាំង ៦ ចាប់បានគ្រឿងញៀនគ្រប់ប្រភេទចំនួន ១២,៧ តោន បំបែកសំណុំរឿងព្រហ្មទណ្ឌខាងផ្នែកគ្រឿងញៀនចំនួន ៦៤៧៦ ករណីចាប់បានអ្នកជាប់សង្ស័យចំនួន ៩៩២៧ នាក់ ព្រមនិងដកហូតបានកាំភ្លើងចំនួនជាច្រើនទៀតផង ។
中国国家禁毒委员会副主任刘跃进表示,下一步“平安航道”联合扫毒行动要加大跨国联合执法办案力度,在案件人员移交、调查取证、联合审讯、交换证据等方面进行深入合作,确保各国缉毒执法打击效果最大化。
លោកLiu Yuejin អនុប្រធាននៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់ចិនបានថ្លែងថា ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនចម្រុះឈ្មោះ”ផ្លូវនាវាចរណ៍ប្រកបដោយសុវត្ថិភាព” ដំណាក់កាលក្រោយត្រូវបង្កើនការរួមគ្នាអនុវត្តច្បាប់និងបំបែកសំណុំរឿងឧក្រិដ្ឋកម្មឆ្លងដែន ហើយធ្វើឲ្យកិច្ចសហប្រតិបត្តិការមានភាពកាន់តែស៊ីជម្រៅក្នុងការផ្ទេរនិងប្រគល់បុគ្គលពាក់ព័ន្ធនឹងសំណុំរឿង ស៊ើបអង្កេតនិងប្រមូលយកភស្តុតាង សហការគ្នាជំនុំជម្រុះ និងផ្លាស់ប្តូរភស្តុតាងជាដើម ដើម្បីធានាឲ្យបណ្តាប្រទេសពាក់ព័ន្ធទទួលបានប្រសិទ្ធភាពល្អបំផុតក្នុងការអនុវត្តច្បាប់និងបង្រ្កាបគ្រឿងញៀន ៕
来自柬约
{:12_379:}{:12_379:}{:12_379:}
和平、和平、和平、和平、和平、和平、和平、和平。
页:
[1]