lisan 发表于 2016-12-4 10:44:44

【中柬双语】走过七十五载,国际台依旧风华正茂!





























柬文版


នាមប័ណ្ណ


ឈ្មោះ៖វិទ្យុអន្តរជាតិចិន




ថ្ងៃខែឆ្នាំកំណើត៖ថ្ងៃទី៣ខែធ្នូ ឆ្នាំ១៩៤១




ជំនាញ៖មាន៦៥ភាសា ជាវិទ្យុថ្នាក់ជាតិតែមួយគត់របស់ប្រទេសចិនដែលផ្សាយសំឡេងទៅកាន់បរទេស




បេសកកម្ម៖តភ្ជាប់ប្រទេសចិននិងបរទេស ប្រាស្រ័យទាក់ទងជាមួយពិភពលោក




រឿងរ៉ាវរបស់វិទ្យុអន្តរជាតិចិន


តាំងពីសមាជបក្សកុម្មុយនិសចិនលើកទី១៨រៀងមក លោកស៊ីជីនភីងអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិសចិន ធ្លាប់បានគូសបញ្ជាក់ជាច្រើនលើកថា ត្រូវតែធ្វើការច្នៃប្រឌិតថ្មីអំពីបែបបទឃោសនាទៅកាន់ក្រៅប្រទេស ដើម្បីនិទានរឿងរបស់ប្រទេសចិននិងផ្សព្វផ្សាយសំឡេងរបស់ប្រទេសចិនឲ្យបានល្អ ព្រមនិងបង្កើនកិច្ចកសាងសមត្ថភាពផ្សព្វផ្សាយអន្តរជាតិ ក៏ដូចជាបង្កើនសិទ្ធិបញ្ចេញមតិអន្តរជាតិ។




ប្រសាសន៍សំខាន់របស់អ្នកដឹកនាំចិននិងបរទេស៖


– លោកស៊ីជីនភីងប្រធានរដ្ឋចិនបានលើកពីស្នាដៃបកប្រែរបស់វិទ្យុអន្តរជាតិក្នុងពេលថ្លែងសុន្ទរកថានៅប្រទេសតង់ហ្សានី គឺខ្សែភាពយន្តទូរទស្សន៍ចិនមានចំណងជើងថា”ជីវភាពល្អរបស់ភរិយា”ដែលបានចាក់ផ្សាយនៅតង់ហ្សានី ធ្វើឲ្យទូរទស្សនិកជនតង់ហ្សានីស្វែងយល់ពីជីវភាពគ្រួសាររបស់ប្រជាជនចិន។


–លោកភូទីនប្រធានាធិបតីរុស្ស៊ីបានកោតសរសើរចំពោះសកម្មភាពដែលរៀបចំដោយវិទ្យុអន្តរជាតិចិនថា នាពេលកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានរុស្ស៊ីបានផ្សព្វផ្សាយដំណឹងយ៉ាងច្រើនអំពីសកម្មភាពស្តីពីដំណើរទស្សនកិច្ចនៅប្រទេសចិននៃដំណើរទស្សនកិច្ចមិត្តភាពរវាងចិននិងរុស្ស៊ី រាល់ថ្ងៃខ្ញុំសុទ្ធតែបានអានដំណឹងទាំងនេះ។


–លោកPlevnelievប្រធានាធិបតីប៊ុលហ្គារីបានផ្តល់មេដាយកិត្តិយសពិសេសថ្នាក់ប្រធានាធិបតីជូនវិទ្យុអន្តរជាតិចិន។


–លោកBoungnang Vorachithប្រធានរដ្ឋឡាវបានចារពាក្យព្រមទាំងផ្ញើលិខិតជូនពរខួបទី៧៥ឆ្នាំនៃការបង្កើតវិទ្យុអន្តរជាតិចិន។




អ្នកដឹកនាំបក្សនិងរដ្ឋបានចូលរួមជាអធិបតីក្នុងពិធីជាអាទិ៍៖


១, នៅខែមេសាឆ្នាំ២០១៥ លោកស៊ីជីនភីងប្រធានរដ្ឋចិននិងលោកសេរីហ្វនាយករដ្ឋមន្រ្តីប៉ាគីស្ថានរួមគ្នាបើកស្លាកសម្រាប់ទីស្នាក់ការផលិតកម្មវិធីផ្សាយនៃវិទ្យុអន្តរជាតិចិនប្រចាំនៅក្រុងអ៊ីស្លាម៉ាបាត។


២, នៅខែឧសភាឆ្នាំ២០១៥ លោកស៊ីជីនភីងប្រធានរដ្ឋចិននិងលោកភូទីនប្រធានាធិបតីរុស្ស៊ីធ្វើជាសហអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអំពីកិច្ចសហប្រតិបត្តិការរវាងវិទ្យុអន្តរជាតិចិននិងកាសែតរុស្ស៊ី។


៣, នៅខែមិថុនាឆ្នាំ២០១៦ លោកស៊ីជីនភីងប្រធានរដ្ឋចិន លោកNikolicប្រធានាធិបតីនិងលោកVucicនាយករដ្ឋមន្រ្តីស៊ែលប៊ីធ្វើជាសហអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអំពីកិច្ចសហប្រតិបត្តិការរវាងវិទ្យុអន្តរជាតិចិននិងស្ថានីយទូរទស្សន៍និងវិទ្យុផ្សាយសំឡេងជាតិស៊ែលប៊ី។


៤, នៅខែកក្កដាឆ្នាំ២០១៦ លោកលីខឺឈាំងនាយករដ្ឋមន្រ្តីចិននិងលោកErdenebatនាយករដ្ឋមន្រ្តីម៉ុងហ្គោលីធ្វើជាសហអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអំពីកិច្ចសហប្រតិបត្តិការរវាងវិទ្យុអន្តរជាតិចិននិងវិទ្យុជាតិសាធារណៈម៉ុងហ្គោលី។


៥, នៅខែតុលាឆ្នាំ២០១៦ លោកLiuYunshanសមាជិកអចិន្ត្រយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិននិងលោកEnkhboldប្រធានបក្សប្រជាជនម៉ុងហ្គោលីបានធ្វើជាសហអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអំពីកិច្ចសហប្រតិបត្តិការរវាងវិទ្យុអន្តរជាតិចិននិងសាលាមធ្យមសិក្សាYucaiរបស់ម៉ុងហ្គោលី។


៦, នៅខែកក្កដាឆ្នាំ២០១៦ លោកLiuQibaoរដ្ឋមន្រ្តីក្រសួងឃោសនាការនៃប្រទេសចិន លោកJiangJianguoប្រធានការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋនិងលោកWangGengnianអគ្គនេយកវិទ្យុអន្តរជាតិចិនរួមគ្នាកាត់ខ្សែបូសម្រាប់ការចេញផ្សាយទស្សនាវដ្តីឈ្មោះ”រកឃើញ”របស់វិទ្យុអន្តរជាតិចិនជាភាសាព័រទុយហ្គាលនិងវេបសាយភាសាព័រទុយហ្គាលដែលផ្សព្វផ្សាយក្នុងតំបន់។




ដានជើងរបស់វិទ្យុអន្តរជាតិចិន


បច្ចុប្បន្ននេះ វិទ្យុអន្តរជាតិចិនមានមធ្យោបាយផ្សព្វផ្សាយជាច្រើនដូចជាវិទ្យុ ទូរទស្សន៍កាសែត វេបសាយនិងប្រព័ន្ធព័តមានថ្មីបែបចល័តជាដើម នៅទូទាំងឆ្នាំទទួលបានសំបុត្ររបស់អ្នកស្តាប់នៅទូទាំងពិភពលោកនិងការឆ្លើយតបសរុប៤៨លានផង ហើយអ្នកប្រើប្រាស់វេបសាយនិងប្រព័ន្ធព័ត៌មានបែបថ្មីលើសពី១៧០លាននាក់។




ការដាក់ពង្រាយនៅទូទាំងពិភពលោក


១, សមរភូមិសំខាន់នៅឯនាយសមុទ្រវិទ្យុនៅឯនាយសមុទ្រទី១–វិទ្យុFMណៃរូបីនៃប្រទេសកេនីយ៉ាបានបង្កើតឡើងនៅឆ្នាំ២០០៦។វិទ្យុអន្តរជាតិចិនបានធ្វើកិច្ចសហប្រតិបត្តិការជាមួយបរទេស បង្កើតវិទ្យុចំនួន១៣០នៅឯនាយសមុទ្រនិងហ្រ្វេកង់វិទ្យុនៅឯនាយសមុទ្រចំនួនជាង១៦០ដូចជានៅក្រុងបាងកកនៃប្រទេសថៃ ក្រុងកាត់ត្មាន់ឌូនៃប្រទេសនេប៉ាល់ ក្រុងភ្នំពេញនៃប្រទេសកម្ពុជានិងប្រទេសហ្វាំងឡង់ជាដើម។


២, ការវាយទម្លុះសំខាន់ៗវិទ្យុអន្តរជាតិចិនបាននិងកំពុងតែពន្លឿនកិច្ចកសាងគម្រោងជាតិស្តីពីប្រព័ន្ធឃោសនាគ្រប់ប្រភេទចំនួន៥គឺនៅតួកគី ថៃ មីយ៉ាន់ម៉ា ព័រទុយហ្គាលនិងអាហ្រ្វិកខាងត្បូង បានកកើតទៅជាការវាយទម្លុះដ៏សំខាន់មួយលើមូលដ្ឋាននៃការដាក់ពង្រាយទីតាំងផ្សាយទៅទូទាំងពិភពលោក។




ការដាក់ពង្រាយទីតាំងផ្សព្វផ្សាយអន្តរជាតិ


នៅទូទាំងពិភពលោក វិទ្យុអន្តរជាតិចិនមានទីស្នាក់ការអ្នកយកព័ត៌មានចំនួន៣៣ អគ្គទីស្នាក់ការចំនួន៨ ទីស្នាក់ការផលិតកម្មវិធីផ្សាយចំនួន២៩ ថ្នាក់រៀនខុងជឺតាមរលកវិទ្យុចំនួន១៤និងក្លិបបអ្នកស្តាប់ចំនួន៤១១២។


ការឃោសនាក្នុងតំបន់


ស្ថាប័នក្នុងតំបន់ បុគ្គលិកដែលជ្រើសរើសនៅក្នុងតំបន់ បង្កើតប្រព័ន្ធសារព័ត៌មានក្នុងតំបន់


(១) ការផ្សាយព័ត៌មានសំខាន់នៅក្នុងតំបន់


      ក្នុងអំឡុងពេលលោក Xi Jinping ប្រធានរដ្ឋចិនធ្វើដំណើរទៅកាន់ប្រទេសតួកគីដើម្បីចូលរួមសនិ្នសីទកំពូលលើកទី ១០ នៃប្រទេស G20 នាឆ្នាំ ២០១៥ វិទ្យុអន្តរជាតិចិនបានផ្សាយកម្មវិធីពិសេសចំនួន ៦ លើកស្តីពីការដំណើរទស្សនកិច្ចនៅផ្លូវសូត្រប្រទេសចិនរបស់ឥស្សរជនល្បីឈ្មោះ ព្រមនិងបានផ្សាយកម្មវិធីផ្សាយផ្ទាល់ពីសន្និសីទកំពូលរបស់ប្រទេស G20 នៅក្រុង Antalya តាមរយៈប្រព័ន្ធសារព័ត៌មានដែលសហការជាមួយវិទ្យុអន្តរជាតិចិន ដូចជាស្ថានីយវិទ្យុទិសដៅក្រុង អ៊ីស្តង់ប៊ួល និងស្ថានីយវិទ្យុសេរីភាពក្រុង Ankara ជាដើម ។ ឆ្នាំ ២០១៦ ក្នុងអំឡុងពេលលោក Xi Jinping ប្រធានរដ្ឋចិនបំពេញទស្សនិច្ចផ្លូវរដ្ឋនៅប្រទេសអ៊ីរ៉ង់ វិទ្យុអន្តរជាតិចិនបានចាក់ផ្សាយភាពយន្តឯកសារមួយចំនួនដែលផ្នែកភាសាពែក្សនៃវិទ្យុអន្តរជាតិចិនបានគ្រោងផែនការនិងផលិតដោយខ្លួនឯង តាមប៉ុស្តិ៍ទូរទស្សន៍ទាំង ៨ របស់ស្ថានីយទូរទស្សន៍ជាតិប្រទេសអ៊ីរ៉ង់ មានទូរទស្សនិកជនចំនួនជាង ៦០ លាននាក់បានទស្សនាកម្មវិធីទាំងនេះ ។


(២) ធ្វើកិច្ចសហប្រតិបតិ្តការលើវិស័យវិទ្យុផ្សាយសំឡេងក្នុងតំបន់


គំរូនៃកិច្ចសហប្រតិបតិ្តការដ៏ជោគជ័យ៖ វិទ្យុ FM ក្រុងវៀងចន្ទន៍ប្រទេសឡាវ


      នៅឆ្នាំ ២០០៩ ពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃវិទ្យុអន្តរជាតិចិន លោក ជុំម៉ាលី ប្រធានរដ្ឋឡាវកាលនោះបានថ្លែងថា ប្រទេសឡាវបានចាត់ទុកវិទ្យុអន្តរជាតិចិនជាចំណែកនៃប្រព័ន្ធសារព័ត៌មានរបស់ប្រទេសឡាវ ។ ជារៀងរាល់ថ្ងៃ ឲ្យតែធ្វើដំណើរតាមរថយន្ត កូនស្រីខ្ញុំចូលចិត្តបើកវិទ្យុស្តាប់ ហើយគឺស្តាប់តែវិទ្យុ FM ក្រុងវៀងចន្ទន៍ប៉ុណ្ណោះ ។


(៣) បើកទីស្នាក់ការនៅឯបរទេសនិងផលិតកម្មវិធីផ្សាយក្នុងតំបន់


      បច្ចុប្បន្ននេះ វិទ្យុអន្តរជាតិចិនបានបើកទីស្នាក់ការនៅឯបរទេសចំនួន ២៩ កន្លែងនៅរដ្ឋ/រាជធានីឬមួយក៏ទីក្រុងធំៗ ដូចជាក្រុង អ៊ីស្តង់ប៊ួល ប្រទេសតួកគីក្រុងវៀងចន្ទន៍ប្រទេសឡាវ ក្រុងភ្នំពេញប្រទេសកម្ពុជានិងក្រុងប៉ារីសប្រទេសបារាំងជាដើម បានជួលបុគ្គលិកក្នុងតំបន់ទាំងនេះចំនួនជាង ៤០០ នាក់ អត្រាជួលបុគ្គលិកក្នុងតំបន់ប្រហែលត្រូវជា ៩៥ % ក្នុងចំណោមបុគ្គលិកទាំងអស់នៅឯបរទេស ។


ការអភិវឌ្ឍដោយរួមបញ្ចូលគ្នា


(១) ធ្វើឲ្យប្រព័ន្ធពហុព័ត៌មានរួមបញ្ចូលគ្នា និងអភិវឌ្ឍន៍ប្រព័ន្ធព័ត៌មានគ្រប់ប្រភេទ


      បច្ចុប្បន្ននេះ វិទ្យអន្តរជាតិចិនបានកសាងទៅជាប្រព័ន្ធសារព័ត៌មានចំរុះបែបថី្មនិងទំនើប ដែលផ្តោតលើ ៥ វិស័យដូចជាប្រព័ន្ធសារព័ត៌មានខាងវិទ្យុផ្សាយសំឡេង ខាងវីដេអូ ខាងបណ្តាញអ៊ីធឺណែត ខាងកាសែតនិងការបកប្រែនិងផលិតខ្សែភាពយន្តជាភាសាបរទេស ។


(២) ប្រព័ន្ធសារព័តមានចំរុះ


      ប្រព័ន្ធសារព័ត៌មានខាងវិទ្យុផ្សាយសំឡេងបានបង្កើតឡើងដោយ វិទ្យុផ្សាយសំឡេងនៅបរទេស វិទ្យុផ្សាយសំឡេងនៅតាមព្រំដែន និងវិទ្យុផ្សាយសំឡេងក្នុងប្រទេស


      ប្រព័ន្ធសារព័ត៌មានវីដេអូបានបង្កើតឡើងដោយប៉ុស្តិ៍ឌីជីថលត្រូវបង់សេវាប្រើប្រាស់ចំនួន ៣ ក្នុងប្រទេស


      វេបសាយ cri.cn ផ្សព្វផ្សាយព័ត៌មានជាភាសាបរទេសចំនួន ៦១ ភាសាទៅកាន់ប្រទេសចំនួនជាង ១៨០ ប្រទេស ជាវេបសាយមានភាសាបរទេសច្រើនជាងគេក្នុងចំណោមប្រព័ន្ធសារព័ត៌មាននៅលើពិភពលោកទាំងមូល ។ វេបសាយ china.com បានផ្សព្វផ្សាយព័ត៌មានជាភាសាបរទេសចំនួន ២៥ ភាសា ព្រមទាំងមានកម្មវិធី APP ចំនួន ៦ ភាសាទៀតផង ។


      កាសែតនិងទស្សនាវដី្តភាសាបរទេសដែលមាន ៣៥ ភាសាបានបោះពុម្ពផ្សាយនៅឯបរទេសចំនួន ៧ លាន ៣ សែន ៥ ម៉ឺនច្បាប់/ក្បាល


      បានបកប្រែនិងផលិតខ្សែភាពយន្តទូរទស្សន៍ចិនចំនួនជាង ១៦០ រឿង សរុបជាង ៥ ពាន់ភាគនិង ២០ ភាសា


(៣) ប្រព័ន្ធសារព័ត៌មានបែបថី្ម


      វេបសាយ cri.cn បានបើកវេបសាយចល័តចំនួន ២៤ ភាសា


      វេបសាយ china.com បានបើកវេបសាយចល័តចំនួន ២២ ភាសា


      ស្ថានីយវិទ្យុអន្តរជាតិចិនបានបើកកម្មវិធីតាមប្រព័ន្ធចល័តសរុប ៤៧ ត្រូវជា ២៨ ភាសា


      ដោយឡែកបណ្តាញទំនាក់ទំនងសង្គមនៅឯនាយសមុទ្រ បានបើកគណនីចំនួន ២២៨ ប្រើជា ៤៣ ភាសា មានអ្នកគាំទ្រសរុបចំនួនជាង ៧៦ លាននាក់ ។


(៤)ផលិតផលប្រព័ន្ធសារព័ត៌មានចំរុះ


      នៅឆ្នាំ ២០១៥ ក្នុងអំឡុងពេលលោក Xi Jinping ប្រធានរដ្ឋចិនទៅបំពេញទស្សនកិច្ចនៅអាមេរិក បានផលិតកម្មវិធីវីដេអូខ្នាតមួយចំនួនសម្រាប់ផ្សាយផ្ទាល់ អ្នកទស្សនាកម្មវិធីនេះមានចំនួនលើស ១០ លាននាក់


      នៅឆ្នាំ ២០១៥ ក្នុងអំឡុងពេលលោក Xi Jinping ប្រធានរដ្ឋចិនទៅបំពេញទស្សនកិច្ចនៅអាមេរិកនិងអង់គ្លេស បានផលិតកម្មវិធីវីដេអូខ្នាតខ្លីមួយចំនួនដូចជា Hello អាមេរិក និងHello ក្រុងឡុងជាដើម ទស្សនិកជននៅអាមេរិកនិងអង់គ្លេសចំនួនជាង ២២ លាននាក់បានទស្សនា ។


      នៅឆ្នាំ ២០១៦ ក្នុងអំឡុងពេលបើកធ្វើមហាសនិ្នបាតនៃសភាទាំងពីររបស់ប្រទេសចិន បានផលិតកម្មវិធីព័ត៌មានមួយចំនួនស្តីពីមហាសនិ្នបាតទាំងពីរ មានទស្សនិកជននិងអ្នកចូលរួមសំដែងមតិចំនួនជាង ៨០ លាននាក់


      នៅឆ្នាំ ២០១៦ ក្នុងអំឡុងពេលបើកធ្វើសន្និសីទកំពូលប្រទេស G20 នៅក្រុង Hang Zhou ប្រទេសចិន បានផលិតកម្មវិធីប្រព័ន្ធសារព័ត៌មានចំរុះចំនួនជាង ២២០ ដូចជាផលិតផល H5 រូបថត អត្ថបទនិងវីដេអូជាដើម ។


      បានផលិតភាពយន្តឯកសារដើម្បីឃោសនាពីប្រទេសចិនទៅកាន់បរទេសដូចជាភាពយន្តឯកសារមានចំណងជើងថា ‌‍« ជនជាតិអាហ្រ្វីកខាងត្បូងនៅប្រទេសចិន »និង «ស្វែងរកសុបិននៅប្រទេសចិន » ជាដើម ។


ការបង្កើតជាផលិតផលល្បីឈ្មោះ


១ ប្រព័ន្ធសារព័ត៌មានល្បីឈ្មោះ


-ច្របាច់បញ្ចូលម៉ាកផលិតល្បីទៅក្នុងការអភិវឌ្ឍរួម បានបង្កើតជាប្រព័ន្ធសារព័ត៌មានល្បីឈ្មោះជាច្រើនភាសា ដូចជាChina News,China Radio,China TVនិងកម្មវិធីស្វែងរកតាមបណ្តញអ៊ីនធើណេតចុងហ្វា ។ល។


-FMព័ត៌មានសកលបានដាក់ចេញដោយជោគជ័យនូវAPPឈ្មោះ”ព័ត៌មានសកល+” ក្លាយទៅជាវេទិកាសំខាន់សម្រាប់ការផ្សព្វផ្សាយពីព័ត៌មានអន្តរជាតិ ។ អ្នកចុចLikeលើវេបសាយ SinaMicro Blog របស់ FMព័ត៌មានសកលមានដល់ទៅ ៤២,៥ លាននាក់ ក្លាយទៅជាប្រព័ន្ធសារព័ត៌មានផ្សាយសំឡេងដែលមានអ្នកគាំទ្រច្រើនជាងគេនៅប្រទេសចិន ។


-Easy FM បានកកើតជាប្រព័ន្ធសារព័ត៌មានល្បីឈ្មោះចំនួន ៥ ពោលគឺ “ប្រព័ន្ធសារព័ត៌មាន-កម្មវិធី-ពិធីករពិធីការិនី-សកម្មភាពធ្វើអន្តរកម្មផ្ទាល់ជាមួយប្រិយមិត្ត-ផលិតផលបន្ទាប់បន្សំ” សម្រេចការគួបផ្សំរវាងការផ្សាយសំឡេងនិងបណ្តាញអ៊ីនធើណេត ចំនួនអ្នកប្រើប្រាស់តាមឧបករណ៍ចល័តបានកើនឡើងជាបន្តបន្ទាប់ ។


-HIT FM បានកកើតជារចនាសម្ព័ន្ធដែលចាត់ទុកកិច្ចការធ្វើតាមបណ្តាញអ៊ីនធើណេតជាស្នូល ចាត់ទុកការផ្សាយសំឡេងជាវិស័យមានកាលានុវត្តភាព និងការគួបផ្សំគ្នារវាងសកម្មភាពតាមបណ្តាញអ៊ីនធើណេតនិងសកម្មភាពធ្វើអន្តរកម្មផ្ទាល់ជាមួយប្រិយមិត្ត ។


២ សកម្មភាពសម្រាប់ប្រព័ន្ធសារព័ត៌មានល្បីឈ្មោះ


-ធ្វើកិច្ចសហប្រតិបត្តិការដោយស៊ីជម្រៅជាមួយប្រទេសរុស្ស៊ីរយៈពេល ១០ ឆ្នាំជាប់ ៖ ឆ្នាំទេសចរណ៍ប្រទេសចិន ២០១៣ , មហាសន្និបាតប្រព័ន្ធសារព័ត៌មានជាភាសារុស្ស៊ីពិភពលោកលើកទី ១៦ ឆ្នាំ ២០១៤ , ទូរទស្សនិកជនទស្សនាវីដេអូខ្នាតខ្លីមានចំណងជើងថា “សួស្តី ប្រទេសចិន”នៅតំបន់ប្រើប្រាស់ភាសារុស្ស៊ីក្នុងឆ្នាំ ២០១៥ មានដល់ទៅ ២៣០ លាននាក់ , សកម្មភាពយកបទសម្ភាសន៍នៅប្រទេសចិនឈ្មោះ"ផ្លូវសូត្រចិន-រុស្ស៊ី"ឆ្នាំ ២០១៦ ។


-រៀបចំធ្វើ”មហោស្រពតន្រ្តីមិត្តភាពចិន-អាស៊ាន”ជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ ២០១០ មក ។


-តាំងពីឆ្នាំ ២០១៤ មក រៀបចំសន្និសីទតុមូលស្តីពីមគ្គុទេ្ទសក៍ប្រព័ន្ធសារព័ត៌មាននៃវេទិកាអាស៊ីប៉ូអាវ និងធ្វើជាអ្នកផ្តួចផ្តើមនៃការបង្កើតអង្គការសហប្រតិបត្តិការប្រព័ន្ធសារព័ត៌មានអាស៊ី ។


-តាំងពីឆ្នាំ ២០១៥ មក រៀបចំធ្វើសកម្មភាព”ដំណើរទស្សនកិច្ចនៅប្រទេសចិនតាមផ្លូវសូត្រនៃឥស្សរជនល្បីឈ្មោះ” និងក្លាយទៅជាកម្មវិធីល្បីឈ្មោះនៃការយកបទសម្ភាសន៍ពាក់ព័ន្ធនឹងតំបន់ស៊ីនជាង ប្រទេសចិន ។


៣ ផលិតផលល្បីឈ្មោះ


-កម្មវិធីវប្បធម៌ទ្រង់ទ្រាយធំឈ្មោះ “សួស្តី ប្រទេសចិន” បានបញ្ចប់ការងារបកប្រែជា ៣៦ ភាសា មានភាសាអង់គ្លេស រុស្ស៊ី បារាំង អារ៉ាប់ និងអាល្លឺម៉ង់ជាដើម ព្រមនិងការបោះពុម្ពផ្សាយសៀវភៅពាក់ព័ន្ធជា ១៧ ភាសា ។


-ទស្សនាវដ្តីជាភាសាចិននិងភាសាអ៊ីតាលីបានត្រូវអនុញ្ញតឲ្យចាត់ចាយតាមស្ថាប័នរដ្ឋាភិហបាលអ៊ីតាលី ក្លាយទៅជាទស្សនាវដី្តសម្រាប់ថ្នាក់ដឹកនាំរដ្ឋនិងមន្រ្តីនៃប្រទេសអ៊ីតាលី ។


-ទស្សនាវដ្តីឈ្មោះ“មកជាមួយគ្នា”ជាភាសាអាល់បានីដែលបោះពុម្ពដោយក្រុមហ៊ុនបោះពុម្ពដ៏ល្បីឈ្មោះនៅប្រទេសអាល់បានី មានចែកចាយនៅទីផ្សារជុំវិញតំបន់អាល់បាកាន ។


-ទស្សនាវដ្តីជាភាសាបរទេស ដូចជាទស្សនាវដ្តីជាភាសាហូសាឈ្មោះ”កាសែតមិត្តភាព” ជាដើមមានឥទ្ធិពលយ៉ាងទូលំទូលាយ ។


-“កម្រងស្នាដៃរបស់លោកTagore”បានចងក្រងបានស្នាដៃជាភាសាបង់ក្លាដែសទាំងអស់របស់លោកTagoreជាលើកទីមួយនៅប្រទេសចិន ។


-ភាពយន្តនិងខ្សែភាពយន្តភាគដែលត្រូវបកប្រែជាច្រើនភាសា ដូចជា”ជីវភាពដ៏ល្អបវររបស់ភរិយា” ជាភាសាស្វាហ៊ីលី “ជីវភាពដ៏មានសុភមង្គលរបស់លោកជីន ថៃឡាង”ជាភាសាមីយ៉ាន់ម៉ា “ក្តីស្នេហារបស់ឳពុកម្តាយ”ជាភាសាអារ៉ាប់ ជាដើម បានត្រូវចាក់បញ្ចាំងនៅប្រទេសពាក់ព័ន្ធ ។


កម្មវត្ថុរបស់CRI៖


“គោលជំហររបស់ប្រទេសចិន ចក្ខុវិស័យរបស់ពិភពលោក ទស្សនៈរបស់មនុស្សជាតិ”


វិទ្យុអន្តរជាតិចិន ត្រូវបានបង្កើតឡើងក្នុងពេលកើតមានភ្លើងសង្រ្គាម និងចាប់ផ្តើមផ្សាយសំឡេងចេញពីកន្លែងពិសិដ្ឋនៃបដិវត្តន៍ ។ឆ្នាំ ២០១៦ ជាខួបទី ៧៥ នៃបុព្វហេតុផ្សាយសំឡេងទៅកាន់ក្រៅប្រទេសរបស់ប្រទេសចិន និងការបង្កើតវិទ្យុអន្តរជាតិចិន ។ វិទ្យុអន្តរជាតិចិនស្វែងរកដោយគ្រប់ជ្រុងជ្រោយនូវការផ្សព្វផ្សាយអន្តរជាតិរយៈពេល ១០ ឆ្នាំ ដោយបានពុះពារគ្រប់ឧបសគ្គយ៉ាងលំបាកលំបិន ។ តទៅអនាគត វិទ្យុអន្តរជាតិចិនដែលនៅក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់មជ្ឈិមបក្សកុម្មុយនិស្តដែលមានលោកស៊ី ជីនភីង ជាអគ្គលេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិន មិនបំភ្លេចគោលបំណងដើម និងបោះជំហានទៅមុខជាបន្តទៀត ។




វិទ្យុអន្តរជាតិចិន រីករាយថ្ងៃខួបកំណើតទី ៧៥!




中国国际广播电台,75岁生日快乐!



来自柬约

页: [1]
查看完整版本: 【中柬双语】走过七十五载,国际台依旧风华正茂!