lisan 发表于 2017-1-30 10:22:00

(新春中柬双语)家,一种牵挂一种福

“家”里有情


总有牵挂,经经纬纬


编织红火的日子


把亲情细细地播撒




នៅក្នុងផ្ទះដែលប្រកបដោយមនោសញ្ចេតនា   ការយកចិត្តទុកដាក់   ការថែរក្សានិងការនឹករលឹកប្រៀបដូចជាការចាក់អាវដ៏ស្រស់ស្អាតមួយអ៊ីចឹងមានន័យថាយើងកំពុងចាក់ជីវិតរស់នៅរបស់យើងឱ្យដ៏ល្អប្រសើរ    និងសាបព្រួសបណ្តុះមនោសញ្ចេតនាជាមួយសាច់សារលោហិតនិងញាតិសន្តានបន្តិចម្តងៗ ។





家是一件暖衣


风也是它,雨也是它


家是黄昏湖边的搀扶


家是灯下互相剪去白发




ផ្ទះប្រៀបដូចជាអាវរងាមួយបើទោះបីឆ្លងកាត់ខ្យល់ព្យុះឬក៏ភ្លៀងផ្គរយ៉ាងណាក្តីក៏នៅតែត្រូវការពឹងផ្អែកទៅលើវា ។ផ្ទះជាជម្រកដែលរក្សាគាំទ្រនិងកំដរយើងរហូតដល់ពេលចាស់ជរាផ្ទះជាកន្លែងមួយដែលអាចឱ្យយើងអង្គុយដកស្កូវឱ្យគ្នានៅក្រោមពន្លឺភ្លើង។








家是倦鸟的巢


家是小船的港


家是日子


家是柴米油盐酱醋茶




ផ្ទះប្រៀបដូចជាសំបុកសត្វផ្ទះប្រៀបដូចជាកំពង់ផែ។ ផ្ទះគឺជាជីវិតរស់នៅ ផ្ទះគឺជាអុសជាអង្ករជាប្រេងជាអំបិលជាស្ករជាប៊ីចេងជាខ្ទឹមជាទឹកស៊ីអ៊ីវជាទឹកខ្មេះនិងជាទឹក ។








“家”很重


像一座大山


沉重的责任


让我们走不出牵挂




ផ្ទះមានទម្ងន់ធ្ងន់ណាស់    ធ្ងន់ដូចជាភ្នំដែលបង្កប់ដោយមនោសញ្ចេតនានិងសេចក្តីស្រឡាញ់ដែលធ្វើឱ្យយើងមិនអាចដើរចេញពីសេចក្តីនឹករលឹកចំពោះវាបាន។










“家”里有日子


淡饭粗茶,酸甜苦辣


“家”里有夫妻和谐相爱


有儿女环承欢膝下




ក្នុងផ្ទះផ្ទុកទៅដោយគ្រប់រសជាតិនៃជីវិតរស់នៅប្រចាំថ្ងៃ   មានអាហារបាយទឹក នំចំណីដែលជាធម្មតារសជាតិរបស់វាគឺផ្អែម ប្រៃ សាប ល្វីង ជូរ ចត់ ហឺរ... ។ក្នុងផ្ទះចាំបាច់មានសេចក្តីគោរពស្រឡាញ់រវាងគូស្វាមីភរិយាហើយក៏ទាមទារឱ្យមានការយកចិត្តទុកដាក់ថែរក្សា ថ្នាក់ថ្នមពីកូនចៅផងដែរ ។






家”里有温暖


幸福真的很简单


有人疼、有人记挂


再苦再累也不怕




បើក្នុងផ្ទះពោរពេញដោយភាពកក់ក្តៅនោះសុភមង្គលដ៏សាមញ្ញមួយប្រាកដជាមាន។មានគេយកចិត្តទុកដាក់និងនឹករលឹកចំពោះយើង បើទោះបីជានឿយហត់យ៉ាងណាក្តីក៏មិនមានអ្វីគួរឱ្យភ័យខ្លាចដែរ។



来源柬约

页: [1]
查看完整版本: (新春中柬双语)家,一种牵挂一种福