开心学柬语——距离, 是一种尊重
人与人之间都应该保持一定的距离,远远近近自己定,原则是让自己愉快别人轻松。រវាងមនុស្សម្នាក់និងមនុស្សម្នាក់ តែងតែមានគម្លាតរវាងគ្នានិងគ្នា។គម្លាតតិចតួចឬក៏គម្លាតខ្លាំងគឺអាស្រ័យខ្លួនយើងជាអ្នកកំណត់ដោយផ្ទាល់ សំខាន់រក្សាបាននូវគោលជំហដែលធ្វើឱ្យខ្លួនរបស់អ្នកនិងអ្នកដទៃសប្បាយចិត្ត ។亲人之间,距离是尊重;爱人之间,距离是美丽;朋友之间,距离是爱护;同事之间,距离是友好;陌生人之间,距离是礼貌。គម្លាតរវាងញាតិសន្តានគឺជាការគោរព ។គម្លាតរវាងគូស្នេហាគឺជាភាពស្រស់ស្អាត។គម្លាតរវាងមិត្តភក្តិគឺជាការថ្នាក់ថ្នម។គម្លាតរវាងមិត្តរួមការងារគឺជាការរាប់អាន ។គម្លាតរវាងអ្នកដែលមិនស្គាល់ គឺជាការគួរសម។别小看这些生活里的距离,有多少情感都最终败在距离上。远了生出不满,近了又生出矛盾。កុំប្រមាថមើលងាយចំពោះគម្លាតខុសគ្នាក្នុងជីវិតរស់នៅទាំងនេះពីព្រោះមានមនោសញ្ចេតនាជាច្រើនដែលត្រូវបានសារភាពចុះចាញ់លើគម្លាតទាំងនេះ។ បើគម្លាតខ្លាំងពេកអាចកកើតជាកំហឹងតែបើគម្លាតតិចពេកអាចកកើតជាជម្លោះ ។ 俗话说,熟悉的地方没有风景,距离产生美,其实,就是彼此尊重,能够随时退一步的海阔天空。មានពាក្យបរមបុរាណមួយនិយាយថា នៅកន្លែងដែលស្គាល់ច្បាស់គឺគ្មានទេសភាពទេ តែបើកន្លែងដែលមានគម្លាតបន្តិចទើបអាចមានទេសភាពដ៏ស្រស់ស្អាតបាន ។តាមពិតទាំងនេះវាគឺជាការគោរពគ្នាទៅវិញទៅមក ដែលម្នាក់ៗអាចថយក្រាយមួយជំហានបានគ្រប់ពេលវេលា ។ 在和别人的交往过程中,我们都应该保持距离,不是不交心,而是给对方的心留下一小片空间,我们没有权利侵犯别人的隐私。នៅពេលសេពគប់ជាមួយអ្នកដទៃ សំខាន់យើងត្រូវរក្សាឱ្យមានគម្លាតបន្តិចទើបប្រសើរធ្វើនេះមិនមែនថាយើងមិនមានចិត្តស្មោះត្រង់នោះទេ តែវាបែរជាអាចធ្វើឱ្យភាគីម្ខាងទៀតបានរក្សានូវចន្លោះតូចមួយក្នុងបេះដូងរបស់គាត់ពីព្រោះ យើងគ្មានសិទ្ធិចង់ដឹងចង់ឮ ឬ បំពានទៅលើរឿងសម្ងាត់របស់អ្នកដទៃនោះឡើយ។没有距离的相处是一种自私的表现,因为只想着自己,而没有顾及别人的感受。如果就算那是爱,自私的愛又能走多远?ការសេពគប់ជាមួយដទៃដោយគ្មានគម្លាតសោះ វាជាភាពអាត្មានិយមមួយប្រភេទ ។ពីព្រោះ ការធ្វើបែបនេះគឺយើងគិតតែពីខ្លួនឯង មិនបានគិតដល់អារម្មណ៍របស់អ្នកដទៃបើសិនវាជាសេចក្តីស្រឡាញ់វិញនោះ វាជាសេចក្តីស្រឡាញ់បែបអាត្មានិយមដែលមិនអាចដឹងថា វានៅស្ថិតស្ថេរបានយូរប៉ុនណា ?动图当我们最终在爱里失去了别人,又因此失去了自己,在痛苦里最终失去了善良,又因此失去了世界的时候,你就会明白,距离原来是爱的翅膀。用距离来节制爱,才是最恰当的爱护与情谊。នៅពេលដែលយើងបាត់បង់មនុស្សជាទីស្រឡាញ់នៅទីចុងក្រោយគឺអាចបណ្តាលឱ្យបាត់បង់ខ្លួនឯង ។ពេលឈឺចាប់ខ្លាំង យើងក៏អាចនឹងបាត់បង់ចិត្តធម៌សប្បុរសនៅទីចុងក្រោយបំផុតផងដែរ ដែលអាចបណ្តាលឱ្យបាត់បង់នូវពិភពលោក។ ដល់ពេលនោះទើបអ្នកដឹងថា គម្លាតគឺជាស្លាបនៃសេចក្តីក្តីស្រឡាញ់។ ប្រើប្រាស់គម្លាតមកថែរក្សាក្តីស្រឡាញ់ទើបជាការថ្នាក់ថ្នមនិងបង្កើតមនោសញ្ចេតនាដ៏សមរម្យបំផុត ។
页:
[1]