(双语) 生命中一场深厚的缘分
我钦佩一种父母,她们在孩子年幼时给予强烈的亲密,又在孩子长大后学会得体的退出,照顾和分离都是父母在孩子身上必须完成的任务。ខ្ញុំសូមកោតសរសើរដល់ឪពុកម្តាយមួយប្រភេទដែលបានផ្តល់ការស្រឡាញ់ និងភាពស្និទ្ធស្នាលយ៉ាងខ្លាំងដល់កូនៗនៅពេលដែលពួកគេនៅជាកុមារភាពហើយក៏អាចរៀនចេះដកមកវិញខ្លះ នៅពេលដែលពួកគេចម្រើនវ័យធំធាត់ឡើង ។ការបីបាច់ថែរក្សាគ្នានិងការបែកគ្នា ជាភារកិច្ចដ៏ចាំបាច់របស់ឪពុកម្តាយចំពោះកូន ។亲子关系不是一种恒久的占有,而是生命中一场深厚的缘分,我们既不能使孩子感到童年贫瘠,又不能让孩子觉得成年窒息。 ទំនាក់ទំនងរវាងឪពុកម្តាយនិងកូនមិនមែនជាកម្មសិទ្ធិរៀងរហូតនោះទេតែវាជានិស្ស័យម្យ៉ាងដ៏ជ្រាលជ្រៅក្នុងឆាកជីវិតរវាងឪពុកម្តាយនិងកូន ។យើងមិនត្រូវធ្វើឱ្យកូនខ្វះភាពកក់ក្ដៅនិងសេចក្តីស្រឡាញ់នៅពេលដែលគេនៅជាកុមារភាពនោះទេហើយក៏មិនត្រូវធ្វើឱ្យកូនធុញថប់នៅពេលដែលពួកគេពេញវ័យនោះដែរ។做父母是一场心胸和智慧的远行。不仅仅是父母,人生的许多时刻都应该懂得进退。ធ្វើជាឪពុកម្តាយគេជាដំណើរដ៏វែងឆ្ងាយមួយដែលត្រូវការប្រើគំនិតប្រាជ្ញាដ៏ប៉ិនប្រសប់ ។ ជាការពិត ក្នុងជីវិតរបស់យើង ទោះបីយើងជាឪពុកម្តាយគេក្តី ឬស្ថិតក្នុងស្ថានភាពទូទៅក្តី ចាំបាច់ត្រូវតែដើរទៅមុខ ហើយក៏អាចថយក្រោយខ្លះបានដែរ ។
经常有人聊起:要孩子是为了什么?传宗接代还是养儿防老?终于听到一个令人感动的答案:为了付出与欣赏。មានមនុស្សជាច្រើនតែងតែសួរថា៖" ហេតុអ្វីបានជាចាំបាច់ត្រូវមានកូន ? ដើម្បីបន្តពូជពង្ស វង្សត្រកូលឬក៏ដើម្បីឱ្យគេចញ្ចឹមយើងវិញពេលយើងចាស់ជរា ? " រហូតមកដល់ពេលនេះទើបតែមានចម្លើយមួយដែលធ្វើឱ្យខ្ញុំរំភើបចិត្តនោះគឺ៖ ដើម្បីលះបង់និងស្ញប់ស្ញែង ។不求孩子完美,不用替我争脸,更不用帮我养老。ខ្ញុំមិនប្រាថ្នាចង់បានកូនក្លាយជាមនុស្សល្អឥតខ្ចោះនោះទេហើយក៏មិនចង់ឱ្យកូនស្នងខ្ញុំឬស្វែងរកកិត្តិយសមុខមាត់ឱ្យខ្ញុំដែរថែមទាំងមិនប្រាថ្នាឱ្យគេចញ្ចឹមខ្ញុំនៅពេលដែលខ្ញុំចាស់ជរានោះដែរ។只要这个生命健康存在,在这个美丽的世界上走一遍,让父母有机会与他/她同行一段…ខ្ញុំមានក្តីប្រាថ្នាត្រឹមតែថាឱ្យកូនមានសុខភាពល្អដើម្បីអាចធ្វើដំណើរនៅក្នុងពិភពលោកដ៏ស្រស់បំព្រងនេះដែលអាចផ្ដល់ឱកាសឱ្យខ្ញុំរួមដំណើរជាមួយគេក្នុងពាក់កណ្ដាលជីវិតប៉ុណ្ណោះ ។来自:柬约
页:
[1]