柬埔寨 | 裙子还能这么穿
សម្លៀកបំពាក់គឺជាប្រពៃណីដ៏សំខាន់មួយរបស់ជាតិសាសន៍នីមួយៗ។ ជនជាតិខ្មែរក៏មានសម្លៀកបំពាក់ប្រពៃណីរបស់ខ្លួនតាំងពីយូរមកហើយដែរ។服饰文化是每个民族重要的传统,而柬埔寨传统服饰也有着自己悠久的历史。ក្នុងនោះ សំពត់ដែលគេយកមកស្លៀក សុទ្ធសឹងកើតពីការត្បាញ គឺគេអាចត្បាញពីអំបោះក៏បាន ពីសូត្រក៏បាន។ 松波,一种柬埔寨的裙子,是由棉或丝纺织而成的。បើនិយាយពីសំពត់សូត្រវិញ ឃើញថាមានច្រើនបែបយ៉ាងណាស់ រួមមានសំពត់ហូល ផាមួង សារុងសូត្រ អន្លូញ និងសារបាប់ជាដើម។ នៅទីនេះ យើងសូមណែនាំបន្ដិចអំពីសំពត់សូត្របីយ៉ាង គឺសំពត់ហូល សំពត់ផាមួង និងសារុងសូត្រ។至于丝制松波,则有许多种类,如绫、帕帛、纱笼、安纶、纱笆等等。在这将简单介绍其中的三种。សំពត់ហូល绫សំពត់ហូល ជាប្រភេទសំពត់សូត្រម្យ៉ាងដែលមានក្រឡាគោមច្រើនបែបឬមានរូបភាពតាមធម្មជាតិផ្សេងៗ ដូចជារូបផ្កានិងរូបសត្វជាដើម។绫,是一种丝制松波,以花格和图案见多,如花、动物等。សំពត់ហូល 绫
ហូលពិបាកត្បាញណាស់ ដ្បិតពេលត្បាញគេត្រូវតម្រឹមសរសៃសូត្រ ដើម្បីរំលេចឱ្យចេញជារូបគោមត្រង់និងស្អាតល្អ។绫难以纺织,因为丝线要整齐,图案要精美。
ខ្មែរនិយមស្លៀកហូលនៅពេលថ្ងៃក្នុងពិធីបុណ្យឬពិធីមង្គលផ្សេងៗ។人们喜爱在节日上穿这种样式的裙子。សំពត់ផាមួង 帕帛សំពត់ផាមួង ជាប្រភេទសំពត់សូត្រម្យ៉ាងដែលមានលាត បន្តក់ ឬជរជើងផងក៏មាន តែច្រើនមានពណ៌តែម្យ៉ាង។帕帛,是一种净色的或是带有点缀的丝制松波,有些底部会缀有花边。សំពត់ផាមួង 帕帛
គេអាចជ្រើសរើសពណ៌ផ្សេងៗតាមតម្រូវការបាន។人们会根据自己的喜好来挑选颜色。សំពត់ផាមួង 帕帛
ស្ដ្រីខ្មែរច្រើនស្លៀកផាមួងលាតនៅពេលថ្ងៃ តែបើស្លៀកនៅពេលយប់ដើម្បីចូលរួមពិធីវិញ គេច្រើនស្លៀកផាមួងដែលមានបន្ដក់និងមានជ័រជើងផ្លេកៗ។柬埔寨女性大都在白天穿净色帕帛,但如果参加晚宴的话,她们大多穿带有点缀或是底部有花边的帕帛。សារុងសូត្រ 纱笼សារុងសូត្រ ជាប្រភេទសំពត់សូត្រម្យ៉ាងដែលគេជ្រលក់ពណ៌ច្រើនយ៉ាងនិងមានទុកពណ៌សខ្លះផង។纱笼,是一种白色与其他颜色相间的丝制松波。សារុងសូត្រ 纱笼
តាមធម្មតា សារុងសូត្រមិនមានក្បាច់ឬគោមអ្វីស្មុគស្មាញទេ។一般来说,纱笼没有复杂的图案,通常是格子。
ពេលត្បាញ គេត្រូវឆ្លាស់ពណ៌ជាក្រឡាបួនជ្រុង។ បុរសខ្មែរនិយមស្លៀកសារុងសូត្រនៅផ្ទះជាងស្ត្រី។柬埔寨男性比女性更喜欢在家里穿纱笼。
ការស្លៀកសំពត់ប្រពៃណីទាំងនេះមានរបៀបច្រើនយ៉ាង។松波有许多种穿着方式。នៅក្នុងរូបភាពខាងលើ យើងឃើញមានការស្លៀកសំពត់តាមបែបធម្មតា គឺគេគ្រាន់តែស្លៀកដោយបត់សំពត់ភ្ជាប់គ្នាដោយឆ្នុកឬទំពក់ក៏មាន។如图片所示,人们一般将松波围在腰间并掖紧。
ចំណែកនៅខាងក្រោមវិញ យើងនឹងនិយាយអំពីរបៀបស្លៀកសំពត់ពិសេសម្យ៉ាង ហៅថា “សំពត់ចងក្បិន”។但下面我们将介绍另一种独特的穿着方式,即“插尾裙”。សំពត់ចងក្បិន 插尾裙ប្រភេទសំពត់ចងក្បិន មានទំហំធំខុសពីសំពត់ធម្មតា អាចមានប្រវែង៣២០សង់ទីម៉ែត្រ ៣៤០សង់ទីម៉ែត្រ ឬអាចដល់៤០០សង់ទីម៉ែត្រក៏មាន ឯកម្ពស់វិញមានប្រហែល១ម៉ែត្រ។柬埔寨插尾裙与一般的裙子不同,有三种不同的规格,分别是320cm×100cm、340cm×100cm以及400cm×100cm。សំពត់ចងក្បិន 插尾裙
សំពត់ចងក្បិន គេមិនដេរភ្ជាប់មុខវាទេ គឺគេប្រើសម្រាប់ស្លៀកដោយបត់ឱ្យត្រួតស៊ីគ្នា រួចមូរជាយសំពត់ទាំងពីរខាង ហើយយកកន្ទុយក្បិនមកចុកនៅកន្លែងមួយហៅថាឆ្នុកក្បិន។首先将裙布围在腰间,上面两角对齐拉紧,将裙布捋成尾巴状后,穿过胯下并在腰部掖紧。ប្រវត្ដិរបស់សំពត់ចងក្បិន 插尾裙的历史
រូបបដិមានានាបានបញ្ជាក់ដោយប្រយោលថាសម្លៀកបំពាក់ចងក្បិនខ្មែរ មានវ័យចំណាស់ប្រមាណជា២០០០ឆ្នាំមកហើយ។研究表明,柬埔寨插尾裙已有2000多年的历史。សំពត់ចងក្បិន 插尾裙
យើងឃើញមានរូបបដិមាមួយចំនួនស្លៀកសំពត់ចងក្បិនក្នុងរចនាបថភ្នំដាដែលបានទទួលឥទ្ធិពលពីអារ្យធម៌ឥណ្ឌា។我们可发现,在印度文明的影响下,扶南时期已有一部分的神灵穿插尾裙。៧ថ្ងៃ៧ពណ៌ 7天7色តាមប្រពៃណីតមក ខ្មែរនិយមស្លៀកសំពត់ចងក្បិនទៅតាមពណ៌នៃថ្ងៃនីមួយៗ។柬埔寨有着古老的穿衣习俗,衣服的颜色因星期的不同而不同。
តាមការស្រាវជ្រាវផ្នែកតារាសាស្ត្រ បញ្ជាក់ថាថ្ងៃនីមួយៗក្នុងមួយសប្ដាហ៍តំណាងឱ្យភពទាំង៧។星相学的研究表明,一周七天象征七个星宿。៧ថ្ងៃ៧ពណ៌ 7天7色
ថ្ងៃអាទិត្យ គឺតំណាងឱ្យផ្កាយព្រះអាទិត្យដែលមានពណ៌ក្រហម។星期日象征太阳,使用红色。
ថ្ងៃចន្ទ តំណាងឱ្យភពព្រះចន្ទដែលមានពណ៌លឿងទុំ។星期一象征月亮,使用黄色。
ថ្ងៃអង្គារ តំណាងឱ្យភពព្រះអង្គារដែលមានពណ៌ស្វាយ។星期二象征火星,使用紫色。
ថ្ងៃពុធ តំណាងឱ្យភពព្រះពុធដែលមានពណ៌ស៊ីលៀប។星期三象征水星,使用绿色。
ថ្ងៃព្រហស្បតិ៍ តំណាងឱ្យភពព្រហស្បតិ៍ដែលមានពណ៌បៃតង។星期四象征木星,使用浅绿色。
ថ្ងៃសុក្រ តំណាងឱ្យភពព្រះសុក្រដែលមានពណ៌ខៀវ។星期五象征金星,使用蓝色。
ថ្ងៃសៅរ៍ តំណាងឱ្យភពព្រះសៅរ៍ដែលមានពណ៌ព្រីងទុំឬពណ៌ខ្មៅ។星期六象征土星,使用黑色。
សំពត់ចងក្បិន 插尾裙
បច្ចុប្បន្ននេះ ខ្មែរនិយមស្លៀកសំពត់ចងក្បិននៅក្នុងពិធីបុណ្យធំៗ ដូចជាពិធីបុណ្យប្រពៃណីជាតិ បុណ្យសាសនា និងពិធីមង្គលផ្សេងៗជាដើម។现今,柬埔寨人一般在重大节日庆典穿插尾裙,如国家的传统节日、宗教节日和传统婚礼等。របៀបចងក្បិន 插尾裙的穿着方法
របៀបមិនត្រឹមត្រូវ 错误的穿着方法ក្រោយពីបត់សំពត់ជាពីររួចមក គេក៏ចាប់ផ្ដើមមូរជាយសំពត់ក្បិនផ្ដេសផ្ដាសដោយគ្មានក្បួនខ្នាត ហើយយកកន្ទុយក្បិនមកចុកនៅត្រង់ឆ្នុកក្បិនភ្លាម បណ្តាលឱ្យជាយសំពត់ឋិតនៅលើក្បាលជង្គង់ ហើយរមូរកន្ទុយក្បិនមើលទៅមិនទំនងសោះ។
他们将松波围住腰后,便把腰前的布幅卷起穿过胯下插在后腰。若此,裙子则不能遮掩膝盖,且不美观。
របៀបមិនត្រឹមត្រូវ 错误的做法
របៀបត្រឹមត្រូវ正确的穿着方法
ជំហានទី១៖ គេត្រូវយកកំណាត់សំពត់មកព័ទ្ធរុំខ្លួន ដោយផ្គុំមុខសំពត់នៅខាងមុខ(សំពត់អាចដាក់ក្នុងឬលើអាវក៏បាន)។
第一步:我们应该将裙布围在腰间,上面两角在身前拉紧对齐。
ជំហានទី២៖ ចាប់រឹតសំពត់រួចដាក់ឱ្យចំកណ្ដាលពោះ ហើយចាប់កន្លែងមួយទៀតនៅចម្ងាយប្រហែល២០ឬ២៥សង់ទីម៉ែត្រពីដងខ្លួន រួចទើបជីបហើយបត់ទៅរកចង្កេះ។ ធ្វើបែបនេះហើយ ទើបគេចងខ្វែងនិងញាត់បញ្ចូលក្នុងចង្កេះសំពត់។第二步:抓住离腰间大概20厘米到25厘米的地方,向前打褶。打褶至腰部位置,两边交叉拉紧插进腰间。
ជំហានទី៣៖ បត់ជាយសំពត់ ហើយចាប់មូរពីលើចុះក្រោមបន្តិចម្តងៗដើម្បីឱ្យបានកន្ទុយក្បិនល្អ។第三步:剩下的布幅,抓住布边,自上往下一点点卷起并不断捋直,使其呈尾巴状。ជំហានទី៤៖ ក្រោយពីនោះមក គេយកកន្ទុយក្បិននោះបត់ទម្លាក់តាមចន្លោះជើងទាំងពីរទៅក្រោយ ហើយចុកកន្ទុយក្បិនត្រង់ឆ្នុកក្បិន។第四步:待捋出长长的“尾巴”,从双腿之间拉向身后,将裙尾掖进背后的裙腰。ជំហានទី៥៖ តមក គេក៏ចាប់ផ្ដើមពិនិត្យចង្កេះនិងសម្រុងជើងក្បិនឡើងវិញ រួចទើបជីបសំពត់ឱ្យមានផ្នត់ល្អឡើង។第五步:接着,将腰间的松波整理整齐,理出好看的纹路。
ជំហានទី៧៖ ចុងក្រោយ គេត្រូវពិនិត្យមើលឡើងវិញដោយតម្រង់សំពត់និងជីបសំពត់ឱ្យកាន់តែស្រស់ស្អាតឡើង។第七步:最后,反复整理,使之更加美观。
指导老师:វ៉ាន់ វី & រចនា资料来源: 《柬埔寨概论》《សំពត់ខ្មែរ》《បច្ចេកទេសជ្រលក់ពណ៌ធម្មជាតិ និងគម្រផលិតតកម្ម ត្បាញសូត្រប្រពៃណីខ្មែរ》CEN柬埔寨资讯网(外文网)视频来源:YouTube视频剪辑图片来源:自主制作&谷歌图片
转至:广外柬埔寨语
《三人行柬语教学》致力于帮助在柬华人突破语言关。通过微信群语音授课,快速高效地教授日常柬语听说;由多位柬华裔优秀老师任教,目前学员数百位!长期招生,欢迎咨询!微信:jianhuaweibang 或 learnkhmer
页:
[1]