Taingvengly 发表于 2017-7-30 16:38:07

柬埔寨 | 我想带你看看马德望

在暹粒游玩几天后,我们决定去马德望看看。បន្ទាប់ពីដើរលេងកម្សាន្តនៅខេត្តសៀមរាបរួចមក យើងក៏សម្រេចចិត្តធ្វើទេសចរណ៍ទៅខេត្តបាត់ដំបង។

马德望位于柬埔寨的西北部,离暹粒3个小时车程。
ខេត្តបាត់ដំបងស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ហើយបើជិះឡានពីខេត្តសៀមរាបទៅ ត្រូវចំណាយពេលប្រហែល៣ម៉ោងទើបទៅដល់។但为了欣赏更美的景色,我们决定乘4个多小时的船沿洞里萨河前往马德望。 ទោះបីជាជិះឡានលឿនជាងជិះកប៉ាល់មួយម៉ោងក្ដី ក៏យើងសម្រេចចិត្តធ្វើដំណើរតាមកប៉ាល់ទៅខេត្តបាត់ដំបងដែរ ព្រោះយើងចង់មើលទេសភាពដ៏ស្រស់ស្អាតតាមផ្លូវទឹកដែលបើកកាត់តាមទន្លេសាប។在前往马德望的航程中,最刺激的是穿越那条极其狭窄的河道,夹岸生长着茂密浓郁的水淹林。
ក្នុងពេលធ្វើដំណើរទៅបាត់ដំបង រឿងដែលគួរឱ្យរំភើបបំផុត គឺពេលយើងឆ្លងកាត់ផ្លូវទឹកមួយដែលជាដៃទន្លេសាប មានទទឹងតូចចង្អៀត ហើយមានព្រៃលិចទឹកដ៏ត្រឈឹងត្រឈៃដុះអមសងខាងផ្លូវទឹកនោះ។水淹林,顾名思义,就是能够淹在水里生长的树林,常生长于江、河、湖中及其周边。而洞里萨湖就有20万公顷的水淹林。ព្រៃលិចទឹក ឬគេហៅម្យ៉ាងទៀតថាព្រៃរនាម គឺជាដើមឈើដែលអាចដុះបាននៅក្នុងទឹក ហើយរមែងដុះនៅជុំវិញព្រែក ស្ទឹង បឹង ទន្លេ ហើយជួនកាលដុះនៅកណ្តាលផ្លូវទឹកអស់នេះក៏មាន។ ជាក់ស្ដែង នៅជុំវិញបឹងទន្លេសាបមានព្រៃលិចទឹកប្រមាណ២សែនហិកតា។万万没想到的是,河道竟会如此的狭窄,以至于红树的枝杈都伸进船舱里来了。យើងឃើញថា ផ្លូវទឹកនោះពិតជាតូចចង្អៀតមែន ជាហេតុធ្វើឱ្យមែកឈើតាមព្រៃលិចទឹកប៉ះនឹងទូកប៉ាល់។而且枝杈还特别硬,随着船的前行,枝杈被窗栏折断,朝人们袭来,使得未曾来此游玩的乘客惊恐万分,担心被打伤。但其实,场面十分有趣。មែកណាដែលរឹង ត្រូវកាច់បំបាក់ដោយសារតែទាក់នឹងបង្អូចទូកប៉ាល់នោះ។ ការណ៍នេះធ្វើឲ្យអ្នកទេសចរនៅក្នុងកប៉ាល់ដែលមិនធ្លាប់ធ្វើដំណើរតាមផ្លូវនេះសោះ នឹកភ័យព្រួយព្រោះខ្លាចត្រូវរបួសដោយសារមែកឈើវាត់ត្រូវ។ តាមពិតទៅ នេះជារឿងគួរឱ្យអស់សំណើចណាស់។
庆幸的是,我们安全地穿越了红树林,船只驶向宽阔的湖面。យើងធ្វើដំណើរឆ្លងកាត់ព្រៃលិចទឹកដោយសុវត្ថិភាពនិងក្ដីរីករាយផងព្រួយផង ទម្រាំមកដល់តំបន់មានផ្ទៃទឹកធំល្វឹងល្វើយដូចនៅកណ្ដាលសមុទ្រ។我们的船飘荡在宽阔的湖中,经过了一个又一个小浮村。កប៉ាល់បណ្ដែតខ្លួនលើបឹងធំ ឆ្លងពីភូមិបណ្តែតទឹកមួយទៅមួយផ្សេងទៀតដោយអន្លើៗ។

恰逢渔民捕鱼归家,我们招手问好,他们回应的是灿烂的笑容……
បើជួនជាប្រទះនឹងអ្នកនេសាទផង យើងលើកដៃជាសញ្ញាសួស្ដីឯពួកគេវិញក៏បញ្ចេញស្នាមញញឹមជាសញ្ញាតបវិញ...។

船终于到了马德望。我们马上下船,加快脚步,奔向传说中的巧克力雕像。
ពេលមកដល់ខេត្តបាត់ដំបង យើងក៏ចុះពីកប៉ាល់ភ្លាម ហើយរត់យ៉ាងប្រញាប់ប្រញាល់សំដៅទៅរូបសំណាកមួយដែលមើលទៅដូចជារូបសូកូឡា។
它是马德望著名的地标——东波哥罗云神像。
រូបសំណាកដូចសូកូឡានេះ គឺជាសំណង់ដ៏ល្បីឈ្មោះមួយនៅខេត្តបាត់ដំបង ដែលគេឱ្យឈ្មោះថា តាដំបងក្រញូង។
它高约7.5米,黑色,体形巨大,双手捧着一条棍仗,神情严肃,恭敬地跪着。
រូបសំណាកនេះមានកម្ពស់ប្រហែល៧,៥ម. រាងធំ សម្បុរខ្មៅ ហើយដៃទាំងពីរទ្រដំបងក្រញូងមួយ។ លើសពីនេះទៀត រូបសំណាកនេះមានទឹកមុខម៉ឺងម៉ាត់ ហើយលុតជង្គង់ដោយគារវៈ។
而手捧的那根棍杖,有着这样一个传说与之相关。相传,国王东波哥罗云拿着自己的仙仗追打孙子波罗哥尔,不幸丢失了仙仗,而丢失仙仗的那个地方后来被人们称为“马德望”。
ចំណែកឯដំបងក្រញូងវិញ ទ្រនៅលើដៃទាំងពីរ។ មានរឿងតំណាលទាក់ទងនឹងការបាត់បង់ដំបងរាជ្យ ព្រោះតាមរឿងនេះស្ដេចដំបងក្រញូងយកដំបងទិព្វរបស់ខ្លួនគប់ទៅលើចៅព្រហ្មកិល ហើយធ្លាក់បាត់នៅតំបន់មួយដែលក្រោយមកគេហៅថា “បាត់ដំបង”។
来马德望必须一试的是竹火车。
បើបានទៅលេងខេត្តបាត់ដំបងហើយ តែមិនបានជិះណូរី នោះគឺជារឿងដ៏គួរឱ្យស្តាយបំផុត។

看似极为简易的铁轱辘,加一个发动机,再加上一张竹板床,就是传说中的竹火车。
ណូរីជារថភ្លើងឫស្សីមួយប្រភេទ ច្នៃឡើងដោយមានកង់ដែកមួយគូ ម៉ូទ័រមួយគ្រឿង ហើយនិងរនាបឫស្សីមួយផ្ទាំង។

因为只有一条铁轨,两车相会时,一边会进行人工卸车再重新组装。ដោយសារមានតែផ្លូវដែកមួយ កាលណាមានណូរីពីរជួបគ្នា ម្ចាស់ណូរីម្ខាងនឹងរើរថរបស់ខ្លួនសិន បន្ទាប់មកគេនឹងរៀបចំឡើងវិញ។让我们诧异的是,看似简陋的竹火车,车速竟能达15公里/小时。រថភ្លើងឫស្សីនេះមើលទៅសាមញ្ញណាស់ ប៉ុន្តែវាអាចបង្កើនល្បឿនរត់ដល់ទៅ១៥គ.ម.ក្នុងមួយម៉ោងបាន។

此外,就如中国的江西脐橙一般,柬埔寨的马德望橙子是最出名的。与其他地方的酸橙子不同,马德望的橙子以甜著称。ចំណុចពិសេសមួយទៀតនៃខេត្តនេះ គឺមានក្រូចពោធិ៍សាត់ល្បីល្បាញជាងគេនៅក្នុងប្រទេសកម្ពុជា ល្បីដូចក្រូចខេត្តជាំងស៊ីនៃប្រទេសចិនដែរ។ ខុសពីក្រូចដែលមានរសជាតិជូរនៅកន្លែងផ្សេងទៀត ក្រូចពោធិ៍សាត់បាត់ដំបងមានរសជាតិផ្អែមឆ្ងាញ់ណាស់។



柬埔寨人不但喜欢光吃橙子,而且喜欢将橙子蘸盐辣酱吃。我们也尝了一下,味道果真像人们说的那样奇特。ជនជាតិខ្មែរ ចូលចិត្តញ៉ាំក្រូចពោធិ៍សាត់ទទេក៏មាន ញ៉ាំជាមួយនឹងអំបិលម្ទេសក៏មាន។ យើងក៏ភ្លក់មើល ហើយរសជាតិពិតជាពិសេសដូចគេនិយាយតៗគ្នាមែន។
柬埔寨各地都有着大大小小的寺庙,而马德望也不例外。នៅទូទាំងប្រទេសកម្ពុជា មានវត្តនិងប្រាសាទបុរាណច្រើនណាស់ ឯបាត់ដំបងក៏មានវត្ដនិងប្រាសាទច្រើនណាស់ដែរ។

农巴南寺,一座曾经被地雷包围的寺庙,沿途的树上也挂满了鲜红的骷髅标志以示谨慎。而如今,地雷已被柬埔寨扫雷中心扫除。
ប្រាសាទភ្នំបាណន់ កាលមុនធ្លាប់មានគ្រាប់មីននៅក្នុងព្រៃជុំវិញនោះ មានស្លាកពណ៌ក្រហមព្យួរនៅលើដើមឈើតាមផ្លូវ ប្រាប់ថាប្រយ័ត្នគ្រោះថ្នាក់។ ប៉ុន្តែ ឥឡូវនេះគ្រាប់មីនទាំងនោះត្រូវអង្គការស៊ីម៉ាក់ដោះរួចអស់ហើយ។

在寺庙附近的几株仙人掌树,每片肥厚的叶瓣上都写满了人们美好的愿望。នៅជុំវិញប្រាសាទភ្នំបាណន់ដែលសង់ឡើងនៅសម័យអង្គរនោះ មានដើមដំបងយក្សពីរបីដើមដែលមានស្លឹកក្រាស់ៗ ត្រូវគេចារអក្សរនៅលើ។
这使得我们心里有种说不清的感动,也找了一片嫩叶,悄悄地许了个愿望。ចំណារទាំងនោះ ច្រើនតែជាបំណងប្រាថ្នារបស់អ្នកដំណើរដែលបានមកលេងទីនេះ ហេតុនេះ យើងរំភើបចិត្តណាស់ ហើយក៏ជ្រើសរើសស្លឹកខ្ចីមួយមកសរសេរបំណងរបស់យើងដោយសម្ងាត់។
在爬农沙帕山时,我们看到了一条小路,有着漂亮的栏杆,曲折迂回,不由自主地走了过去。ពេលឡើងភ្នំសំពៅ យើងឃើញជណ្ដើរមួយមានបង្កាន់ដៃល្អឆើតឆើយ រាងវែង ហើយបត់បែនក្ងិកក្ងក់។ ជណ្ដើរនោះនាំយើងទៅកាន់កន្លែងមួយយ៉ាងជ្រៅដោយមិនដឹងខ្លួន។

最终我们停在了一个巨大的洞穴入口,这就是当年“红色高棉”的根据点,著名的杀人洞(KILLING CAVE)。ចុងក្រោយ យើងក៏មកដល់ល្អាងធំមួយដែលល្បីឈ្មោះលើពិភពលោក ព្រោះជាល្អាងដែលគេយកមនុស្សទៅសម្លាប់នៅសម័យខ្មែរក្រហម។


从杀人洞出来,爬上山顶,眼前仍旧是清新美好的柬埔寨田园。ក្រោយពេលចេញពីល្អាងពិឃាដ យើងក៏ឡើងទៅដល់កំពូលភ្នំសំពៅ ហើយមើលឃើញទេសភាពភូមិករនិងស្រែចម្ការដ៏ស្រស់ស្អាត។
突然想起我们写在仙人掌许愿树上的愿望,世界和平…..
ការណ៍នេះរំឭកយើងពីបំណងដែលយើងបានចារនៅលើដើមដំបងយក្ស គឺសូមឱ្យមានសន្តិភាពលើពិភពលោកទាំងមូល...៕

指导老师:វ៉ាន់ វី & រចនា
参考资料:《莲花初放柬埔寨手绘旅行》
(作者:苏三   出版社:浙江科学技术出版社)
音频来源:YouTube
图片来源:马蜂窝自由行、百度图片、谷歌图片
转至: 广外柬埔寨语
页: [1]
查看完整版本: 柬埔寨 | 我想带你看看马德望