柬语版小说:狮子与兔子
本帖最后由 Taingvengly 于 2017-8-17 15:24 编辑រឿងនិទាន៖ ទន្សាយនិងសិង្ហ
កាលពីព្រេងនាយ ពួកសត្វចតុប្បាទ ដែលរស់នៅក្នុងព្រៃបព្វតាសម្ព័ន្ធ បានកោះប្រជុំ សន្និបាតមួយ ដើម្បីកាត់ទោសសត្វទន្សាយ ដែលចេះតែរត់ ពព្រូសប៉ប្រាស់ ពញ្ញាក់ស្មារតីពពួកសត្វឈ្លូស អោយបោលគេចខ្លួន ចេញពីព្រៃ ផុតក្រញាំសត្វសិង្ហ ដែលជាស្តេចគ្រប់គ្រងព្រៃនោះ។
នៅពេលសត្វទន្សាយ ត្រូវបាននាំខ្លួនចូលមកដល់ ហ្វូងសត្វចចក និង សត្វតោ ដែលជាគូកនជិតដិត និងស្តេចសិង្ហ ក៏នាំគ្នាស្រែកហ៊ោកញ្ជ្រៀវឡើង៖
- សមមុខវាហើយ អាសត្វមួយហ្នឹង! ព្រោះតែវាហ្នឹង ទើបពួកឈ្លូសរត់ចោលព្រៃនេះ អោយក្រុមយើង អត់ចំណីឆី ឡើងស្គមស្គាំងអស់!!
ស្រាប់តែដំរីមួយក្បាល លាន់មាត់ឡើងថា ៖
- យីអើ! នេះចាត់ទុកថា សំណាងធំហើយ ដែលមុខវានៅសម!! អាណិតតែអ្នកខ្លះវិញទេ គឺមានមុខដែរ តែមុខអត់សូវសម តែម្តង!!
ចចកនិងតោឆ្ងល់ពេក ក៏លាន់មាត់សួរថា ៖
- យើងឆ្ងល់ណាស់! តើអ្នកណាមួយទៅ មានមុខអត់សូវសម ហ្អា៎!!
ដំរីសើចក្អាកៗ លាន់រំពងព្រៃ ហើយក៏លើកប្រមោយ ចង្អុលទៅស្តេចសិង្ហ ហើយស្រដីថា ៖
- មួយនោះ មុខដូចជាមិនសូវសមទេ ព្រោះ មើលហ្ន៎! ចង្កូមសុទ្ធតែឈាម!!
គំនិតអប់រំ៖
ចំណុចខ្ចោះ មាននៅគ្រប់កន្លែង មានផន់គេ មានផន់ឯង មុនស្រែកក្ដែងៗ កុំភ្លេចឆ្លុះកញ្ចក់!!!
អត្ថបទនេះផ្ដល់សិទ្ធិដោយ៖ អ្នកស្រី កែវ ច័ន្ទបូរណ៍
ពន្យល់ពាក្យ៖
ខ្ចោះ( គុ. )អាក់អួល, មិនជារបៀបរៀបរយ : សេចក្ដីសំបុត្រនេះខ្ចោះច្រើនកន្លែង; ល្អឥតខ្ចោះ។
页:
[1]