泰国鬼片《Oh My Ghost》即将在柬埔寨上映!
剧情:
បានត្រលប់មកវិញហើយជាមួយអ្នកគ្រូបង្រៀនទាំង៤នាក់ដែលត្រូវមកបង្រៀននៅក្នុងវិទ្យាល័យមានឈ្មោះល្បីល្បាញប្រចាំប្រទេស។ ហើយការវិលត្រលប់មកវិញរបស់ពួកគាត់លើកនេះ បានរកឃើញនូវរឿងរ៉ាវមួយចំនួនដែលមិនទាន់់បានដោះស្រាយទាំងពីអតីតកាល ដែលទាក់ទងនិងវិញ្ញាណរបស់នារីម្នាក់ដែលតែងតែចេញមកលងបន្លាចគេឯងគ្រប់គ្នានៅក្នុងវិទ្យាល័យ។ ក្នុងនោះមានសិស្សម្នាក់អាចធ្វើការប្រាស្រ័យទាក់ទងជាមួយវិញ្ញាណ ហើយអាចជួយឲ្យមនុស្សនិងខ្មោចធ្វើការទាក់ទងគ្នាបាន។
វាជាភាពវឹកវរភ័យរន្ធត់ តែវាហាក់ដូចជាសាលានេះមានបង្កប់នូវអាថ៌កំបាំងផ្សេងទៀតផងដែរ។ ដោយមាននារីម្នាក់ជួយរកគ្រប់វិធីដើម្បីស្រាយនូវអាថ៌កំបាំងមួយនេះ ដែលជាហេតុធ្វើឲ្យពួកគេត្រូវប្រយុទ្ធជាមួយខ្មោច និងជាមួយមនុស្សដែលមានបំណងអាក្រក់ផង។ ចុងក្រោយតើមនុស្សឫខ្មោចដែលអាចដោះស្រាយនូវការប្រយុទ្ធដ៏លំបាកនេះបាន?
页:
[1]