梅丽娜 发表于 2017-10-24 11:08:30

高棉谚语5

高棉谚语 5
" ព្រួញមួយបាញ់បានសត្វពីរ "
一箭双雕一举两得一石二鸟


និយមន័យ: ប្រហារមួយករណី ត្រូវបានពីរករណី
含义:比喻做一件事达成两个目的。



អត្ថាធិប្បាយ评注
សត្វកង្កែប ធម្មជាតិវាមិនចេះកាយរូងធ្វើជម្រកនៅទេ វាចាំតែដើរនៅជាមួយគេ។ សត្វក្តាមវាមិនចេះមាត់-កអ្វីទេ តែចេះកាយរូងបាននៅ។ ឯសត្វកង្កែបឃើញរូងក្តាមកចូលទៅនៅជាមួយគេ។ ឯមនុស្សពេលឃើញរូងក្តាមក៏យកទៅខ្វារ។ គេខ្វារបានទាំងកង្កែបបានទាំងក្តាម។ ដូចនេះឃើញរូងក្តាមក៏យកកង្វារទៅខ្វារ។ គេខ្វារបានទាំងកង្កែបបានទាំងក្តាម។ ដូចនេះ ឃើញថាកង្វារមួយ ខ្វារបានសត្វពីរ។野生田鸡不会打洞造住所,所以它总是跑去和其它动物一起住。螃蟹不会发出叫声,但会打洞。田鸡见到螃蟹打的洞,就钻进去和螃蟹在一起。当人们看到螃蟹洞就去挖洞,于是一挖就挖到了螃蟹和田鸡。所以说,一个挖具,挖到了两个动物。(一举两得)ករណីណាដែលគេលើកឡើងតែមួយរឿងទេ ប៉ុន្តែលទ្ធផលបានដល់ទៅពីររឿង។ ដូចជា:比喻做一件事达成了两个目的,例如:- ប៉ូលិសចាប់ឡានមួយគ្រឿងឥតមានផ្លាកលេខ។ ពេលចាប់មកស្រាប់តែក្នុងឡាននោះមានសុទ្ធតែឈើប្រណិត ប៉ូលិសសួរថា: អ្នកឯងដឹកឈើយកទៅណា?-警察抓到了一张没有牌照的车,当警察拦截后发现车里全部都是名贵木材,警察就问到:“你运这些木材去哪里呢?”- បាទលោកខ្ញុំដឹកឱ្យគេ-额,警察先生,我运给别人。- កណ្តុំឆែប ដឹកឱ្យគេ ចុះម៉េចក៏មិនដឹកឱ្យខ្ញុំ។ ប៉ុន្តែមិនអីទេចាំខ្ញុំបញ្ជូនទៅលើ។ ថ្ងៃនេះអ្នកឯងច្បាស់ជាស៊យធំ ឯខ្ញុំច្បាស់ជាឡើងបុណ្យ។ ប៉ុន្តែកុំភ្លេចបង់ពិន័យផ្លាកលេខឱ្យខ្ញុំសិន៕
-噢哟!运给别人,怎么不运来给我。但是没关系的,等我运送上去。今天你很倒霉呀,我呢,肯定是要升官发财了,哈哈,不要忘记先把无牌照驾驶的罚款交给我哦!哈哈哈!

រៀបរៀងដោយ: លី ថៃលី 柬文编辑:利泰利
页: [1]
查看完整版本: 高棉谚语5