大卫 发表于 2017-11-14 14:39:53

柬文新闻翻译习近平同越共中央总书记阮富仲举行会谈

ថ្ងៃទី ១២ ខែវិច្ឆិកា នៅទីស្តីការកណ្តាលនៃបក្សកុម្មុយនិស្តវៀតណាមដែលស្ថិតនៅក្រុងហាណូយ ប្រទេសវៀតណាម លោកស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោកNguyen Phu Trong អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ។
ថ្នាក់ដឹកនាំទាំងពីររូបបានវាយតម្លៃខ្ពស់ទៅវិញទៅមកពីសមិទ្ធផលនៃការអភិវឌ្ឍរបស់ប្រទេសគូភាគី ហើយឯកភាពគ្នាថា នឹងបន្តគាំពារនិងផ្សព្វផ្សាយមិត្តភាពប្រពៃណីរវាងប្រទេសចិននិងវៀតណាម និងអនុវត្តគោលនយោបាយមេត្រីភាពយ៉ាងមុតមាំ សំដៅជំរុញការអភិវឌ្ឍនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឲ្យវិវឌ្ឍរីកចម្រើនកាន់តែល្អប្រសើរថែមទៀត ក្នុងន័យផ្តល់ផលប្រយោជន៍ជាក់ស្តែងកាន់តែច្រើនជូនដល់ប្រទេសនិងប្រជាជននៃប្រទេសទាំងពីរ ៕
来自:柬约
页: [1]
查看完整版本: 柬文新闻翻译习近平同越共中央总书记阮富仲举行会谈