梅丽娜 发表于 2018-1-15 10:15:09

高棉谚语10-11

                                                                                                    សុភាសិតខ្មែរ
高棉谚语 10 ឃ្លានឆ្ងាញ់ស្រលាញ់ល្អ "
饿了 吃嘛都香 爱了 是谁都好

និយមន័យ: អ្វីដែលកំពុងត្រូវការសុទ្ធតែឆ្ងាញ់និងល្អទាំងអស់ ។含义:现在所急需的都是美味的和美好的。

អត្ថាធិប្បាយ评注 ឃ្លានឆ្ងាញ់ (饿了吃嘛都香)គម្លានបណ្ដាលមកពីខ្សោះជាតិអាហារក្នុងខ្លួន ។ កាលណាមនុស្សខ្វះជាតិអាហារក្នុងខ្លួន សរីរាង្គទាំងមូលទាមទាររសជាតិអាហារដើម្បីចិញ្ចឹមអត្តភាពរាងកាយក៏បង្កើតគម្លាននេះឡើង ។ កាលណាមនុស្សស្រេកឃ្លានអាហារហើយ ចំណីអ្វីដ៏ដោយបើបានលេបចូលទៅសុទ្ធតែមានរសជាតិឆ្ងាញ់ទាំងអស់ ។ ដូច្នេះបើគេឃ្លានខ្លាំង ឆ្ងាញ់ក៏កាន់តែខ្លាំងដែរ ។ សមដូចព្រះពុទ្ធដីកាត្រាស់ថា រោគអ្វីមិនស្មើនឹងរោគឃ្លាន ។饥饿是因为身体里缺乏食物养分,当人身体里缺少食物含量的时候,所有的器官都需要食物来维持机能,于是这时就会产饥饿的感觉。当人们饥饿的时候,无论吃什么食物,都会感觉很美味。所以越是饥饿,食物就越是美味。如僧侣所说,没有什么病能比得上馋症。ស្រលាញ់ ល្អ (爱了是谁都上)ស្រលាញ់នៅពេលនេះ លោកសំដៅយកការស្រលាញ់រវាងភេទ ។ កាលណាមនុស្សមានតណ្ហាដុតរោលកញ្ជ្រោលឡើងហើយ គេតែងតែមានអារម្មណ៍ត្រេកត្រអាលក្នុងផ្លូវលោកិយ ។ ពេលនេះគេមើលឃើញមនុស្សដែលមានភេទផ្ទុយចេះតែមានសម្ផស្សស្រស់ស្អាតសមសួនគួរឲ្យភិសវង់ទាំងអស់ ព្រោះភ្នែកគេស្រវាំងអស់ហើយ ។ គេមើលឃើញតែម្យ៉ាងគឺ ស្អាត ល្អ ។ បើឮគេសើច ឬច្រៀង គេស្ដាប់ពិរោះដូចតន្ត្រីទិព្វ ។
这里所指的爱是情欲之爱,当人们被情欲冲昏了头脑,浴火焚身之际,人们常常会感觉激情膨胀、喜悦万分。这时,当看见异性的时候,都会认为对方美艳动人,身材妖娆多姿,因为他们的眼睛被欲望所蒙蔽、麻木,他们眼里只看得到美丽和完美。他们就连听异性嬉笑或者唱歌,都觉得宛如天籁,悦耳动听。

សុភាសិតខ្មែរ
高棉谚语 11" យល់ញាតិ ឃ្លាតច្បាប់ "
偏袒亲戚,知法犯法。
និយមន័យ:ការយោគយល់ញាតិសន្តានធ្វើឱ្យប្រាសចាកច្បាប់
含义:体谅亲戚,违反法律。
អត្ថាធិប្បាយ    评注      " ច្បាប់ " គឺជាបទបញ្ញាត្តិដែលអង្គការនីតិបញ្ញតិ្តបានអនុម័តរួចហើយ ដើម្បីចាប់បង្ខំឱ្យប្រជាពលរដ្ឋខ្មែរគ្រប់គ្នា ចាប់តាំងពីថ្នាក់ទាបបំផុតរហូតដល់ថ្នាក់កំពូលបំផុតគោរព ប្រតិបត្តិគ្រប់ៗគ្នា។法律是立法机构批准的法令,以强制每一位国民,不分大小阶级遵守法律,法律面前人人平等。ដូច្នេះ " ច្បាប់ " គ្មានមនុស្សខ្មែរណាម្នាក់មានសិទ្ធិប្រកែកតវ៉ា មិនគោរពប្រព្រឹត្ត ធ្វើឱ្យគំលាតច្បាប់។ 因此,法律是每一位国民都应该遵守的,没有任何人有权反抗从而不执行法律规范,钻法律的漏洞。ឧទាហរណ៍: នគរបាលចរាចរម្នាក់មានតួនាទីចំាឆែកបណ្ណបើកបរ។ លុះឆែកចំទៅលើបងប្អូន ឬញាតិសន្តានគាត់ដែលគ្មានបណ្ណបើកបរគាត់មិនពិន័យទេ។ គាត់គ្រាន់តែដេញទៅឱ្យឆាប់ៗ។例如:一名交通警察正在查驾照,当查到他自己的兄弟姐妹亲戚无证驾驶的时候,他不依法处罚,反而是叫他们快开走。ការយោគយល់បែបនេះហើយដែលលោកថា យល់ញាតិ ឃ្លាតច្បាប់៕这种形式的体谅或理解,我们将它称为“ 偏袒亲戚,远离法律。"
រៀបរៀងដោយ: លី ថៃលី 柬文编辑:利泰利翻译及编辑:BINBIN(ដកស្រង់ចេញពីសៀវភៅវចនានុក្រមសុភាសិតខ្មែរ)(摘自高棉谚语词典)               
                                                                                                                                                                                          
                                                                        

页: [1]
查看完整版本: 高棉谚语10-11