(双语-中柬)请保持一颗好奇心
“记住要仰望星空,不要低头看脚下。无论生活如何艰难,请保持一颗好奇心。你总会找到自己的路和属于你的成功。”សូមចងចាំថាត្រូវងើយមើលផ្កាយលើមេឃកុំឱនមើលចុងជើង។ មិនថាជីវិតរស់នៅលំបាកវេទនាយ៉ាងណា សូមតាំងចិត្តប្រឈមនិងជំនះឱ្យបាននោះអ្នកច្បាស់ជាអាចស្វែងរកផ្លូវទៅរកភាពជោគជ័យនៅពេលខាងមុខជាក់ជាមិនខាន ។一个人总要走陌生的路,看陌生的风景,听陌生的歌,然后某个不经意的瞬间,你会发现,原本费尽心机想要忘记的事,真的就那么忘记了。ក្នុងពេលណាមួយអ្នកប្រាកដជាត្រូវដើរតាមផ្លូវដែលមិនធ្លាប់ដើរកាលពីមុនមើលទិដ្ឋភាពដែលមិនធ្លាប់មើលកាលពីមុន និងស្តាប់បទចម្រៀងដែលមិនធ្លាប់ស្តាប់កាលពីមុន។ហើយក្រោយមក ដល់ពេលវេលាណាមួយអ្នកស្រាប់តែរកឃើញថា រឿងដែលអ្នកបានខិតខំប្រឹងប្រែងបំភ្លេចកាលពីមុននោះស្រាប់តែបានភ្លេចបាត់ទៅហើយ។身材不好就去锻炼,没钱就努力去赚,别把窘境迁怒于别人,唯一可以抱怨的,只是不够努力的自己。បើសិនមានរាងមិនល្អ នោះអ្នកអាចទៅហាត់ប្រាណចុះ! បើសិនជាខ្វះលុយ នោះអ្នកអាចខិតខំទៅរកលុយចុះ ! សូមកុំខឹងអ្នកដទៃដោយទម្លាក់កំហុសទៅឱ្យអ្នកដទៃនៅពេលដែលអ្នកជួបការលំបាក! មនុស្សតែម្នាក់គត់ដែលអ្នកត្រូវស្តីបន្ទោសនោះគឺខ្លួនឯង ដោយសារតែអ្នកមិនបានខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ។永远不要低估一个女生和你同甘共苦的决心。但也别忘记,一个女人最怕的,是在你身上看不到希望。សូមកុំមើលស្រាលពីការប្តេជ្ញាចិត្តរបស់ស្ត្រីម្នាក់ដែលចង់រួមសុខរួមទុក្ខជាមួយអ្នក !ហើយក៏សូមកុំភ្លេចថាអ្វីដែលធ្វើឱ្យស្ត្រីភ័យខ្លាចបំផុតនោះគឺនាងមើលមិនឃើញនូវក្តីសង្ឃឹមរបស់នាងចំពោះរូបអ្នក ។年轻的时候以为不读书不足以了解人生,直到后来才发现如果不了解人生,是读不懂书的。读书的意义大概就是用生活所感去读书,用读书所得去生活吧。ពេលដែលនៅក្មេងធ្លាប់នឹកស្មានថាបើសិនជាមិនអានសៀវភៅគឺមិនអាចយល់ដឹងបានពីអត្ថន័យនៃជីវិតនោះទេ ប៉ុន្តែនៅពេលដែលចម្រើនវ័យធំធាត់ឡើងទើបដឹងថាបើសិនជាមិនបានយល់ដឹងពីអត្ថន័យនៃជីវិតមនុស្សនោះទេ គឺមិនអាចយល់ដឹងពីខ្លឹមសារនៅក្នុងសៀវភៅនោះដែរ។អត្ថន័យនៃការអានសៀវភៅគឺប្រើអារម្មណ៍ពីជីវិតរស់នៅទៅអានសៀវភៅ ហើយប្រើអ្វីដែលទទួលបានពីសៀវភៅទៅបន្តជីវិតរស់នៅ ។人生最好的三个词:失而复得、虚惊一场、久别重逢。រឿងល្អបំផុតក្នុងឆាកជីវិតមានចំនួន៣ ទីមួយគឺការទទួលបានមកវិញបន្ទាប់ពីការបាត់បង់ហើយទី២គឺបន្ទាប់ពីរឿងនេះបានកន្លងផុតទៅទើបដឹងថាវាមិនមែនជារឿងដែលត្រូវព្រួយបារម្ភនោះទេនិងទីបីការជួបគ្នាឡើងវិញបន្ទាប់ពីការបែកគ្នាក្នុងរយៈពេលយ៉ាងយូរ ។ 来自:柬约
页:
[1]