柬埔寨头条APP

“露天电影院——第二届中柬优秀电影巡映”正式启动 为柬埔寨 民众送上精彩“文化大餐 ...

2017-12-12 09:28| 发布者: Taingvengly| 查看: 18592 |来自: 柬约

12月11日,由中国驻柬埔寨大使馆、中柬友谊台、柬埔寨文化艺术部、柬埔寨新闻部和柬埔寨青年联合会联合举办的“露天电影院——第二届中柬优秀电影巡映”活动正式启动,首映式在柬埔寨首都金边市四臂湾剧场隆重举行。

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ព្រឹត្តិការណ៍ “ ដំណើរភាពយន្តចល័តចិនខ្មែរដ៏ឆ្នើមលើកទី២”  ដែលសហការរៀបចំដោយស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្រសួង   វប្បធម៌និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន សហភាពសហព័ន្ធយុវជនកម្ពុជា និងវិទ្យុមិត្តភាពកម្ពុជាចិន   បានចាប់ផ្តើមដំណើការជាផ្លូវការ ដោយបានរៀបចំធីសម្ពោធបើកនៅសាល សន្និសីទចតុម្មុខ រាជធានីភ្នំពេញ។




中国驻柬埔寨大使熊波、柬埔寨文化艺术部大臣彭萨格娜、柬中友协主席艾桑奥、中国国际广播电台副台长王文俊,以及近千名中柬友谊台听众共同出席了开幕式,并观看了柬语配音的中国电影《大唐玄奘》。

ក្នុងឱកាសនៃពិធីសម្ពោធបើកនោះក៏មានវត្តមានដ៏ខ្ពង់ ខ្ពស់របស់លោក Xiong Bo ឯកអគ្គរដ្ឋទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជាចិន  លោក Wang Wenjun អគ្គនាយករងនៃវិទ្យុអន្តរជាតិចិន(CRI) ព្រមទាំងវត្តិមានរបស់ប្រិយមិត្តអ្នកស្តាប់វិទ្យុមិត្តភាពកម្ពុជា ចំនួនជិត១ពាន់នាក់ ដែលបានអញ្ជើញមកចូលរួមក្នុងពិធីសម្ពោធបើក ព្រមទាំងបានទស្សនាភាពយន្តចិន ដែលមានចំណងជើងថា ព្រះគ្រូ ស៊ាន ចាំង ទៅចម្លងធម៌

熊波大使

熊波大使在致辞中表示,“中柬优秀电影巡映”活动是促进两国文化艺术交流的有益尝试,将使众多柬基层民众有机会接触到中国影视作品,并通过这一窗口增进了对当代中国的了解。明年是中柬建交60周年,中国主要领导人将于新年伊始到访柬埔寨。双方明年将举办一系列丰富多彩的纪念活动,热烈隆重庆祝60周年。中方愿同柬方一道共同努力,继续大力深化各领域交流合作,不断巩固和扩大两国人民之间的传统友谊,共同打造牢不可破的中柬命运共同体。

ក្នុងពិធីនោះ លោក Xiong Bo ឯកអគ្គរដ្ឋទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានថ្លែងសុន្ទរកថាថា កម្មវិធី “ដំណើរភាពយន្តចល័តចិនខ្មែរដ៏ឆ្លើម” ទាំងពីរលើកនេះគឺជាការសាកល្បងដ៏មានផលប្រយោជន៍សម្រាប់ជំរុញឱ្យមានការផ្លាស់ប្តូរផ្នែកវប្បធម៌និងសិល្បៈរវាងប្រទេសទាំងពីរ ហើយបានធ្វើឱ្យប្រជាជនកម្ពុជាជាច្រើនមានឱកាសទស្សនាភាពយន្តចិនខ្មែរ និងបង្កើនការយល់ដឹងគ្នាអំពីប្រទេសចិនតាមរយៈភាពយន្តទាំងនេះ។  ឆ្នាំ២០១៨ គឺខួបលើកទី៦០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា ។ថ្នាក់ដឹកនាំធំៗនិងសំខាន់ៗរបស់ប្រទេសចិននឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានៅខែ មករា ឆ្នាំ ២០១៨ ខាងមុខនេះ។ ស្របជាមួយគ្នានេះដែរ ភាគីទាំងពីរនឹងរៀបចំសកម្មភាពមួយចំនួន ដើម្បីប្រារព្ធខួបលើកទី ៦០ នៃទំនាក់ទំនងការទូត យ៉ាងកក់ក្តៅ ។ ភាគីចិននឹងខិតខំប្រឹងប្រែងជាមួយប្រទេសកម្ពុជា បន្តធ្វើការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ បន្តពង្រឹងនិងពង្រីកមិត្តភាពប្រពៃណីរវាងប្រជាជនប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួត បង្កើតរួមគ្នាសាងសហគមន៍វាសនាមនុស្សជាតិរវាងចិននិងខ្មែរដែលមិនអាបំបែកបាន ។

柬埔寨文化艺术部大臣彭萨格娜

柬埔寨文化艺术部大臣彭萨格娜在致辞中表示,第二届“中柬优秀电影巡映”活动,旨在进一步促进和深化两国文化、艺术、新闻方面的交流。通过这次活动可以看到,中柬友谊台积极推进两国的新闻传播和文化交流,为促进两国人民的了解与友好往来架起了一座桥梁。

ជាមួយគ្នានេះដែរលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងសុន្ទរកថាថា“ដំណើរភាពយន្តចល័តចិនខ្មែរដ៏ឆ្នើមលើកទី២“នេះបានចាប់ផ្តើមសារជាថ្មីម្ដងទៀត ក្នុងគោលបំណងជំរុញដល់កាផ្លាស់ប្ដូរស្វែងយល់ពីគ្នាទៅវិញទៅមកលើផ្នែកសិល្បៈ វប្បធម៌ និងព័ត៌មានឱ្យកាន់តែស៊ីជម្រៅស្អិតរមួតថែមមួយកម្រិតទៀត។  តាមរយៈ  “ដំណើរភាពយន្តចល័តចិនខ្មែរដ៏ឆ្នើមលើកទី២” ដ៏ពិសិដ្ឋនេះ អាចឆ្លុះបញ្ចាំងឃើញថា   វិទ្យុមិត្តភាពកម្ពុជាចិនមិនត្រឹមតែបានចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្លាស់ប្តូរព័ត៌មាននិងវប្បធម៌រវាងប្រទេសទាំងពីរទាំងពីរប៉ុណ្ណោះទេ តែក៏ជាស្ពានយ៉ាងរឹងមាំដែលបានភ្ជាប់រវាងប្រជាជនទាំងពីរឱ្យធ្វើការស្វែងយល់ពីគ្នានិងទៅមករកគ្នាប្រកបដោយមេត្រីភាព ប្រកបដោយស្នាមញញឹម ព្រមទាំងធ្វើឱ្យ ចំណងមិត្តភាពរវាងប្រទេសកម្ពុជានិងចិនកាន់តែជ្រាលជ្រៅ រឹងមាំ និងយូរអង្វែងផងដែរ។

中国国际广播电台副台长王文俊

中国国际广播电台副台长王文俊在致辞中表示,电影是一个国家文化成果的最好体现,露天电影院更是可以把这种优秀的文化成果带到基层。“中柬优秀电影巡映”活动的创意,在于通过露天电影的形式,与最基层的柬埔寨观众进行对话和交流。相信这次活动将会给巡映沿线的柬埔寨观众带来美好的文化和情感体验。

លោក Wang Wenjun អគ្គនាយករងនៃវិទ្យុអន្តរជាតិចិនបានថ្លែងថា ខ្សែភាពយន្តគឺជាការសម្ដែងដ៏ល្អបំផុតនៃសមិទ្ធផលវប្បធម៌ជាតិមួយ ល្ខោនភាពយន្តបើកទូលាយគឺអាចជំរុញឱ្យសមិទ្ធផលវប្បធម៌ដ៏ឆ្នើមបែបនេះឈានចូលដល់មូលដ្ឋានកាន់តែស៊ីជម្រៅ។ ការបង្កើតគំនិតសម្រាប់ព្រឹត្តិការណ៍“ដំណើរភាពយន្តចល័តចិនខ្មែរដ៏ឆ្នើម“គឺដើម្បីធ្វើការនិយាយ ឆ្លើយឆ្លងគ្នានិងផ្លាស់ប្តូរគ្នាជាមួយទស្សនិកជនមូលដ្ឋាននៅកម្ពុជា តាមរយៈរៀបចំល្ខោនភាពយន្តបើកទូលាយ ។ ព្រឹត្តិការណ៍“ដំណើរភាពយន្តចល័តចិនខ្មែរដ៏ឆ្នើម“ លើកនេះពិតជានឹងនាំមកនូវចំណាប់អារម្មណ៍ក្នុងវប្បធម៌និងមនោសញ្ចេតនាយ៉ាងល្អប្រសើរមួយជូនចំពោះប្រជាពលរដ្ឋកម្ពុជា ។

“露天电影院——第二届中柬优秀电影巡映”活动,将深入柴桢省、磅湛省、暹粒省、柏威夏省、磅士卑省、西哈努克省和国公省,走进农村、军营和经济特区,以柬埔寨人民喜闻乐见的流动露天放映形式和中柬优秀影片为载体,展现中柬两国的风土人情和两国人民的精神面貌。今年放映的影片包括中国电影《大唐玄奘》、《功夫瑜伽》、《唐人街探案》和柬埔寨电影《我的父亲》、《酸果树》和《溪底的风》。

 ព្រឹត្តិការណ៍"ដំណើរភាពយន្តចល័តចិនខ្មែរដ៏ឆ្នើមលើកទី២” ត្រូវបានរៀបចំឡើងសារជាថ្មីម្ដងទៀតដោយយោងលើមូលដ្ឋាននៃភាពជោគជ័យដ៏មហិមានៃការបញ្ចាំងខ្សែភាពយន្ត “ដំណើរភាពយន្តចិនខ្មែរជុំវិញបឹងទន្លេសាបលើកទី១” កាលពីឆ្នាំមុនឆ្នាំ២០១៦។ លើកនេះ  យើងនឹងពង្រីកកាន់តែធំនូវក្របខ័ណ្ឌបញ្ជាំងភាពយន្ត ដូចជា នៅតាមតំបន់ជនបទ  បន្ទាយទាហាន និងតំបន់សេដ្ឋកិច្ចពិសេសជាដើម ដែលរួមមាន៧ខេត្ត ក៏ដូចជាខេត្តស្វាយរៀង  ខេត្តកំពង់ចាមខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តព្រះវិហារ ខេត្តសៀមរាប និងខេត្តកោះ    កុង។ យើងនឹងនាំយកនូវភាពយន្តដ៏ល្អប្រណីតចិននិងខ្មែរ សម្រាប់បញ្ចាំងជូនបងប្អូនប្រជាពលរដ្ឋខ្មែរទស្សនា ហើយតាមរយៈការបញ្ជាំងភាពយន្តចល័តនេះ នឹងបានបង្ហាញពីទំនៀមទម្លាប់និងស្មារតីរបស់ប្រជាជនប្រទេសទាំងពីរ    និងជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌រវាងប្រទេសទាំងពីរចិននិងកម្ពុជាបន្ថែមទៀត។ ឆ្នាំនេះ  ខ្សែភាពយន្តចិនដ៏ល្អឆើយឆាយដែលនឹងបញ្ចាំង រួមមាន ១-រឿង ព្រះគ្រូ ស៊ានចាំង ទៅចម្លងធម៌ ២-រឿង      កុងហ្វួ-យូហ្គា  និង ៣-រឿង សំណុំរឿងនៅឆាយណាថោន ។

当天,正值中国国际广播电台中柬友谊台开播9周年,活动现场吸引了大量中柬友谊台热心听众。中柬友谊台于2008年12月11日开播,目前通过金边FM96.5和暹粒FM105向柬埔寨听众传递中国的友谊之声。

នៅថ្ងៃដដែលនេះដែរ ពិធីសម្ពោធបើកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នេះ ក៏ត្រូវនឹងថ្ងៃខួបឆ្នាំទី៩ នៃការចាក់ផ្សាយសម្លេងរបស់វិទ្យុមិត្តភាពកម្ពុជាចិន  ហើយក៏មានប្រិយមិត្តអ្នកស្តាប់នៃវិទ្យុមិត្តភាពកម្ពុជាចិនជាច្រើនមកចូលរួមផងដែរ។ វិទ្យុមិត្តភាពកម្ពុជាចិនគឺចាប់ផ្តើមផ្សាយសម្លេងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០៨ ហើយបច្ចុប្បន្ននេះ វិទ្យុមិត្តភាពកម្ពុជាចិនបានផ្សាយតាមរយៈរលកអាកាស FM96.5 MHz នៅរាជធានីភ្នំពេញ និង FM105 MHz នៅខេត្តសៀមរាបដោយផ្សព្វផ្សាយពីសម្លេងមិត្តភាពពីប្រទេសចិនមកកាន់ប្រទេសកម្ពុជា។


路过

支持

高兴

震惊

愤怒

无聊

无奈

不解