柬埔寨头条APP
  • 1/1
    lisan

    阅读13439

    关注

    本帖最后由 lisan 于 2017-1-24 18:01 编辑 កុលាបប៉ៃលិនភាគ១     គ្រាកាលព្រះសុរិយទេវបុត្រទ្រង់គង់លើវិមានកែវផលិតដែលជារ ...

    微信“扫一扫”即可将网页在手机呈现

    • lisan
      កុលាបប៉ៃលិនភាគ៤






      ត្រង់នេះនាងនារីសង្កេតមើលទឹកមុខចៅចិត្រឃើញស្ងួតស្រពោនទៅច្រើនចៅចិត្រសន្សឹមៗងើយមុខមើលទៅមុខនាង ហើយនិយាយថា៖

      • ប្រសិនបើធៀបខ្លួនឃុនជាខ្ញុំបាទវិញហើយថែមទាំងជាស្រ្តីផងឃុនតោងគិតថាការតស៊ូនឹងជីវិតដែលក្រីក្រលំបាកតោកយ៉ាកទៅតាមទំនើងតែម្នាក់ឯង នុះតើវាមានរសជាតិដូចម្ដេចខ្លះ ?តែខ្ញុំបាទជាប្រុសល្មមអត់ធ្មត់សេចក្ដីលំបាកបានគ្រប់ៗយ៉ាង ហើយធ្លាប់តទល់នឹងសេចក្ដីក្រីក្រតោកយ៉ាកមកច្រើនហើយចួនកាលខ្ញុំបាទអត់បាយពេញ១ថ្ងៃក៏មាន។
      នាងនារីអង្គុយសំងំស្ងៀមចាំស្ដាប់ចៅចិត្រនិយាយតែក្នុងចិត្តនឹកអាណិតអាសូរចៅចិត្រជាពន្លឹកហើយនឹកដល់ខ្លួនឯង ថា បើអញត្រូវបានទទួលគ្រោះថ្នាក់យ៉ាងនេះផង តើនឹងមានសេចក្ដីលំបាកយ៉ាងណាទៅ !

      • នារី៖ ចុះចិត្រមកនៅទីនេះ បានស្រួលខ្លះហើយឬនៅឡើយទេ ?
      នាងនិយាយតិចៗហើយមានសំឡេងទន់ជាងមុនច្រើន ។

      ចៅចិត្រសំឡឹងមើលភ្នែកនាងនារី ហើយញញឹមយ៉ាងរោះរាយឆ្លើយថា៖

      • ខ្ញុំបាទបានស្រួលច្រើន ! ឃុននារី តាំងអំពីខ្ញុំបាទចូលមកអាស្រ័យនៅក្នុងផ្ទះឃុននេះ ស្រួលចិត្តឡើងច្រើន មិនបាច់នឹកព្រួយក្រែងអត់បាយស្លាប់ បើបប៉ៃលិននៅតែមានមេត្តាខ្ញុំបាទយ៉ាងនេះជានិច្ចទៅ ខ្ញុំបាទមុខជាសូមផ្ញើឆ្អឹងនៅដំបន់នេះជាប្រាកដ !
      អាកាសនៅបប៉ៃលិនតាមធម្មតាត្រជាក់ជាងស្រុកសង្កែបាត់ដំបងច្រើនបើចួនជាត្រូវរដូវរងាដូចក្នុងវេលានោះក៏កាន់តែត្រជាក់ខ្លាំងឡើងទៀតជាច្រើន លុះឮសូរទឹកសន្សើមស្រក់ចុះពីស្លឹកឈើមិនដាច់រយៈដួងចន្រ្ទមួយចំហៀងនោះក៏លិចបាត់បាំងដងភ្នំទៅ ខ្យល់ត្រជាក់ក៏កាន់តែបក់ផាត់ខ្លាំងឡើងជាហេតុនាំឲ្យត្រជាក់ញាក់ដល់បេះដូងកម្លោះក្រមុំទាំងពីរនាក់។ ទើបចៅចិត្រសន្សឹមក្រោកឡើងមើលទៅផ្ទៃមេឃដោយកិរិយាស្រពោនស្រពន់ ហើយនិយាយឡើងថា៖យប់ជ្រៅហើយឃុននារីអញ្ជើញឡើងទៅផ្ទះវិញចុះអំណាចទឹកសន្សើមនិងខ្យល់រងាបែបនេះអាចធ្វើឲ្យឃុនផ្ដាសាយ ឬទៅជាគ្រុនក៏សឹងបាន !ឯនាងនារីក្រោកដើរឡើងទៅលើផ្ទះដោយស្រួលដូចកូនក្មេងដែលប្រដៅបានបែបបទល្អតែនាងមកនឹកឆ្ងល់ក្នុងចិត្តថា៖កម្មករកម្លោះនេះមានអំណាចអ្វីហ្ន៎ ! អាចហ៊ានបង្គាប់អញឲ្យធ្វើតាមបង្គាប់ខ្លួនបានដោយងាយដូច្នេះ។ តែនាងក៏គិតយល់ថា៖

      • ប្រសិនបើអញនៅហាលសន្សើមយូរពេកអាចធ្វើឲ្យគ្រុនរងា ឬផ្ដាសាយបានមែន ។
      លុះដល់ព្រឹកឡើងចៅចិត្រក៏លីចបដើរចេញទៅធ្វើការជីកត្បូងនាអណ្ដូងត្បូង ត្រង់ទិសខាងកើតដូចសព្វដងដែលធ្លាប់ធ្វើមករាល់ៗថ្ងៃបានដើរកាត់មុខផ្ទះធំនោះទៅ ស្រាប់តែឃើញនាងនារី និងលោក ហ្លួងរតនសម្បត្តិ អង្គុយក្នុងរថយន្ត យីហោរ៉ឺណូត៍ដែលជារថយន្តសម្រាប់ប្រើទៅទិញអីវ៉ាន់នៅផ្សារសង្កែ។ ឯតាសុនជាអ្នកបររថនោះខំប្រឹងរវៃទាល់តែបែកញើសក៏នៅតែមិនឆេះសោះដល់យូរពេកណាស់ទើបលោកហ្លួងស្រែកសួរទៅថា៖

      • តាសុន រថយន្តមិនឆេះទេឬ ?
      តាសុនគ្រវីក្បាល យកកន្សែងជូតញើសមុខ ហើយជំរាបទៅលោកហ្លួងថា៖

      • មិនឆេះទេ ទានប្រោស ! ខ្ញុំបាទបានដោះលាងសំអាតគ្រឿងអំពីយប់មិញនេះឯង ស្រាប់តែព្រឹកឡើងវាគៀចដូច្នេះទៅ !
      ចៅចិត្រដើរចូលមកជិត លើកដៃសំពះលោកហ្លួង ហើយជំរាបសួរថា៖
      • ទានប្រោស ព្រះតេជព្រះគុណអញ្ជើញទៅឯណា ?
      លោក ហ្លួងតបទៅថា៖
      • ខ្ញុំទៅទទួលលោក បាឡាត់ស្រុក ឯស្រុកសង្កែបន្តិច តែរថវាមិនព្រមឲ្យទៅសោះ ចៅចិត្រ !
      នាងនារីសំឡឹងមើលចៅចិត្រមួយភ្លែត ឃើញទឹកមុខដូចជាស្រស់បស់ជាងសព្វថ្ងៃ មានកិរិយាអង់អាចខុសពីកម្មករឯទៀតៗ ។
      • នារី៖ ប៉ា ! យើងទៅមិនរួចទេឬអ្វី ?
      នាងសួរដោយសេចក្ដីព្រួយ ។
      • ចិត្រ៖ សុំឲ្យខ្ញុំបាទរវៃមើលបន្តិច ក្រែងលោឆេះឡើងបាន។
      ហើយចៅចិត្របើកគ្របបាំងគ្រឿងយន្តពិនិត្យមើលមួយស្របក់ក៏ញញឹម ហើយនិយាយថា៖
      • ទានប្រោស ទាស់ត្រង់ណេះ រវៃម្ដងទៀតឆេះជាប្រាកដ ហើយប្រាប់តាសុនឲ្យរវៃម្ដងទៀត ។
      តាសុនចាប់រវៃម្ដងទៀត គ្រឿងយន្តក៏គ្រហឹមគឹកកង មួយរំពេចឡើង អ្នកទាំងអស់គ្នាក៏ញញឹម តាសុនក៏ទៅទះស្មាចៅចិត្រហើយ លាន់មាត់ថា៖
      • ពូកែគ្រាន់បើ អ្នកក្មួយអញ !
      លោកហ្លួង ក៏លាន់មាត់ដោយសេចក្ដីត្រេកអរ ហើយសួរចៅចិត្រថា៖
      • ចៅចិត្រពូកែមែន រៀនចេះពីណា ប្រសប់លាក់ចំណេះណាស់ ?
      ចៅចិត្រនឹកត្រេកអរ បង្អោនខ្លួនជំរាបទៅលោកហ្លួងថា៖
      • ទានប្រោសមិនបានរៀនឯណាទេគ្រាន់តែធ្លាប់បររថយន្តមកដែរ ក៏ល្មមធ្វើកើតចំពោះតែគ្រឿង ដែលខូចខាតបន្តិចបន្តួចប៉ុណ្ណោះ។
      ហើយចាប់ចបលើកលីលើស្មា។ឯតាសុនបានឮសំដីចៅចិត្រថាធ្លាប់បររថយន្តមកដែរក៏នឹកដល់ប្រពន្ធដែលទើបមកដល់ផ្ទះពីព្រឹកមិញនេះគាត់មិនទាន់បានសាកសួរអំពីសុខទុក្ខសោះ ស្រាប់តែជាប់រវល់មកបររថយន្តជូនលោកហ្លួងទៅស្រុកសង្កែទើបគាត់ជំរាបសុំច្បាប់លោកហ្លួងថា៖
      • ទានប្រោស ថ្ងៃនេះខ្ញុំបាទមានធុរៈ ដ្បិតប្រពន្ធខ្ញុំបាទទើបមកដល់ផ្ទះព្រឹកមិញនេះ ខ្ញុំបាទមិនទាន់បានសាកសួរសុខទុក្ខ វាថាប្រញាប់វិលទៅស្រុកវិញ ក្នុងវេលាថ្ងៃត្រង់នេះផង ដូច្នេះសូមព្រះតេជព្រះគុណមេត្តាឲ្យចៅចិត្របររថយន្តជំនួសខ្ញុំ បាទមួយពេលសិនចុះ។
      ហ្លួងរតនៈសម្បត្តិស្ងៀមមួយស្របក់ហើយ បែរទៅសួរចៅចិត្រថា៖
      • ចិត្រ ឯងបររថយន្តជំនួសតាសុនមួយថ្ងៃបានទេ ?
      ចៅចិត្របែរទៅមើលតាសុន ឃើញសំដែងអាការអង្វរ ទើបចៅចិត្រជំរាបទៅលោកហ្លួងថា៖
      • ខ្ញុំបាទបរជូនបាន ទានប្រោស។
      តាសុនត្រេកអរណាស់ ស្ទុះទៅចាប់ដៃចៅចិត្រអង្រួនថា៖
      • អរគុណអ្នកក្មួយណាស់សូមអ្នកក្មួយសំឡាញ់ជួយយកតែបុណ្យទៅចុះ ហើយគាត់ងាកមកលើកដៃសំពះលាហ្លួងរតន សម្បត្តិដើរចេញទៅ។
      ចៅចិត្រយកគ្រឿងប្រដាប់ធ្វើការទៅទុកស្រេចហើយ ក៏ផ្លាស់សំពត់អាវកម្មករជាអ្នកបររថយន្ត ឡើងកាន់ចង្កូតបរចេញពីទីនោះទៅទំនងជាអ្នកឆ្លាតប៉ិនប្រសប់ដោយមិនមានឧបសគ្គ រវាងពាក់កណ្ដាលផ្លូវដរាបដល់ស្រុកសង្កែ ដែលជាទីក្រុងបាត់ដំបង។ ឪពុកនឹងកូនក៏ចុះពីរថយន្តដើរសំដៅទៅកាន់ផ្ទះមួយក្បែរសាលាស្រុកប្រហែលជាកន្លះម៉ោងទើបឃើញនាងនារីចុះពីផ្ទះនោះមក ។ចៅចិត្រសួរដោយកិរិយា សុភាពថា៖
      • ត្រឡប់ទៅឥឡូវឬនៅទេ ឃុន ?
      • នៅទេ នាងតបកំបុតៗហើយថា ចិត្រតោងទៅទិញអីវ៉ាន់ឯផ្សារជាមួយនឹងខ្ញុំឥឡូវ នុះកញ្រ្ចែង ចិត្រកាន់យកទៅផងណា។
      ចៅចិត្រនឹកភាំងបន្តិច ដ្បិតតាំងអំពីកើតមកមិនដែលកាន់កញ្រ្ចែងដើរតាមក្រោយស្រីណាម្ដង សោះ តែគ្រានេះត្រូវតែធ្វើតាម ដ្បិតគេជាចៅហ្វាយខ្លួន ឲ្យប្រាក់ខែខ្លួន ទុកជាការធ្វើដូច្នេះនាំឲ្យអាម៉ាស់មុខយ៉ាងណា ក៏ត្រូវតែប្រតិបត្តិតាមបង្គាប់ទៅសិនចុះ ទើបនាយចិត្តស៊ូកាត់កេរ្តិ៍ខ្មាសចាប់កញ្រ្ចែងដើររ៉ុយតាមក្រោយចៅហ្វាយក្រមុំមានរូបឆោមស្រស់ប្រិមប្រិយនោះទៅ ។
      • នារីបង្គាប់៖ ចិត្រ ទៅសួរទិញត្រីរ៉ស់ធំៗ ពីរយកទៅស្ងោរជ្រក់ តើគេលក់មួយថ្លៃប៉ុន្មាន ? រើសឲ្យធាត់ៗបន្តិច ។
      • ចៅចិត្រនិយាយសុំខ្លួនថា៖ សូមកុំប្រើឲ្យខ្ញុំបាទទិញឡើយ ឃុន ! ហើយនិយាយតទៅទៀតថា៖ តាំងពីខ្ញុំបាទកើតមក ខ្ញុំបាទមិនដែលទិញត្រីសាច់ ឬ បន្លែបង្ការអ្វីទេ ក្រែងឃុនបន្ទោស ថាទិញថ្លៃពេក ដ្បិតខ្ញុំបាទមិនចេះតថ្លៃទិញត្រីទេ ទានប្រោស ។
      • នារី៖មិនអីទេ ទៅសួរទិញចុះចាំខ្ញុំតថ្លៃឲ្យ។
      • ចិត្រ៖ សុំឲ្យឃុនតថ្លៃទិញខ្លួនឯងចុះ។
      • នារី៖ នេះពិតជាគាត់ឯង មិនព្រមធ្វើតាមបង្គាប់យើងទេឬ ?
      • ចិត្រ៖ ឱ ! ឃុនបង្គាប់ខ្ញុំបាទបានជានិច្ច ប៉ុន្តែមិនមែនបង្គាប់ឲ្យកាន់កញ្រ្ចែងដើរទិញត្រីទេ។
      • នារី៖ ម៉េច ? គ្រាន់តែឲ្យទិញត្រីរ៉ស់ពីរបីប៉ុណ្ណឹង តើវាខូចកិត្តិយសប៉ុណ្ណាទៅ ?
      • ចិត្រ៖ មិនមែនខូចកិត្តិយសអ្វីទេ ប៉ុន្តែមុខក្រសួងទិញត្រីខ្ញុំបាទមិនធ្លាប់ធ្វើ ។
      នាងនារីក្ដៅក្រហាយឡើងមុខក្រហមតែមិនមានអំណាចបង្គាប់ឲ្យគេធ្វើតាមបាន ក៏ដើររ៉ុយទៅទិញដោយខ្លួនឯង ឯចៅចិត្រក៏កាន់កញ្រ្ចែងដើរតាមក្រោយ កាលទិញបានត្រីរ៉ស់ពីរ ដើរវិលទៅទិញរានឯទៀតៗ នាងនៅខឹងខ្នាញ់នឹងការចចេសរឹងរូសរបស់ចៅចិត្រណាស់ ក៏ក្លែងដើរទិញពីរានមួយទៅរានមួយទៀត ដើរវីវក់ចុះឡើងជាច្រើនបក ច្រើនសា ទិញអីវ៉ាន់ច្រើនស្អេកស្កះទាល់តែចៅចិត្រយកទៅស្ទើរតែមិនរួច នាងនឹកខ្នាញ់ក៏ខ្នាញ់ណាស់ តែនឹកចង់សើចក៏ចង់សើចណាស់ ដោយបានឃើញចៅចិត្រកាន់ពេញដៃទាំងពីរ យួរផង ត្បៀតក្លៀកផង រណែងរណោង ហើយនាងធ្វើជាដើរវិលជាច្រើនបកច្រើនត្រឡប់ ទើបបត់ចូលទៅឯរថយន្ត ។ ឯចៅចិត្រក៏ចេះតែដើរប្រកិតតាមក្រោយដរាបដល់រថយន្ត ហើយទំលាក់អីវ៉ាន់គ្រាំងទៅក្នុងរថយន្ត ។ នាងនារីឃើញកិរិយាចៅចិត្រធ្វើដូច្នោះ ក៏ច្រឡោតឡើងថា៖
      • យី ! គាត់នេះ ក្លែងទំលាក់អីវ៉ាន់លើក្បាលអញឬ ?
      • ចៅចិត្រឆ្លើយឡើងថា៖សូមអត់ទោសទានប្រោសធងន់ពេក តែខ្ញុំបាទទម្លាក់លើក្ដាររថយន្តទេតើ។
      • នារី៖ ប្រយ័ត្នគាត់ឯង កុំប្រើកិរិយាថោកទាបពេក ។
      នាយចិត្រឮហើយគ្រាន់តែញញឹមហ៊ិះៗ ហាក់ដូចជាមិនយកចិត្តទុកដាក់នឹងការខឹងសម្បារបស់ចៅហ្វាយក្រមុំនោះសោះ ។ អ្នកទាំងពីរក៏អង្គុយនៅស្ងៀមៗទាំងអស់គ្នា ឥតនិយាយគ្នាមួយម៉ាត់សោះ មួយស្របក់ទើបឃើញហ្លួងរតនសម្បត្តិ មកដល់ទីចតរថយន្ត ជាមួយនឹងបុរសកម្លោះមួយនាក់ មុខវែងពាក់មួកស ពាក់អាវបើកក ចងក្រវាត់ ស្លៀកខោខ្លី ពាក់ស្បែកជើងពណ៌ក្រហមស្រោមជើងស ។ នាយចិត្រគ្រាន់តែក្រឡេកមើលទៅឃើញបុរសនោះ ក៏មានសេចក្ដីទាស់ចិត្ត ឥតត្រេកអរបន្តិចបន្តួចឡើយ។
      ហ្លួងរតនសម្បត្តិនិយាយថា៖

      • យើងតោងប្រញាប់ទៅឥឡូវទើបបាន បង្អង់យូរពេកមិនបានទេ ដ្បិតយើងឥតដាក់កាំភ្លើងមកផងសោះ ក្រែងចោរប្លន់កណ្ដាលផ្លូវ។
      នាងនារីបែរទៅញញឹមយ៉ាងផ្អែម ខណៈដែលបុរសកម្លោះនោះឡើងមកលើរថហើយសួរថា៖
      • លោកបាឡាត់ដាក់កាំភ្លើងមកដែរឬទេ !
      ចៅចិត្រត្អូញរង៉ូវនៅតែក្នុងបំពង់កបុរសកម្លោះនេះឬជាបាឡាត់ស្រុកៗសង្កែ រូបរាងបែបនេះមិនគួរសេពគប់សោះឡើយកន្លែងអង្គុយវាលល្វឹងមិនអង្គុយនៅតែទៅប្រជ្រៀតអង្គុយក្បែរឃុននារីក្រអឺត !
      ចំណែកខាងលោកបាឡាត់ទះគូទហើយប្រាប់ហើយ៖

      • ឃុនកុំព្រួយមានកាំភ្លើងខ្លីជាប់មកមួយដែរ។
      ហ្លួងរតនសម្បត្តិក៏សើចហើយថា៖
      • រថយន្តទៅវេលានេះ ប្រហែលជាម៉ោង៤រសៀល ទើបដល់ទៅផ្ទះយើង។
      ចៅចិត្រក៏ចុះទៅរវៃតាមបង្គាប់ហើយឡើងបររថយន្តចេញទៅសំដៅទៅតាមផ្លូវបប៉ៃលិន សឹងដេរដាសទៅដោយស្រែចម្ការច្បារដំណាំលុះផុតពីភូមិភ្នំសំពៅភូមិស្នឹងកាលណា មានតែព្រៃព្រឹក្សាលតាវល្លិនិងភ្នំក្រំថ្មដេរដាសផ្លូវក៏កាន់តែលំបាកឡើងផ្ទៃផែនដីខ្ពស់ៗទាបៗ បត់បែនជាច្រើនជាន់ កាលចៅចិត្រក្រឡេកមើលមកក្រោយ ស្រាប់តែឃើញបាឡាត់ស្រុកនោះ និយាយក្អាកក្អាយសប្បាយរីករាយជាមួយនឹងនាងនារីចៅចិត្រក៏កើតមោហាខ្លាំងឡើង ថែមលើសេចក្ដីម៉ួម៉ៅកាលដែលទៅផ្សារទិញត្រីនោះមួយជាន់ទៀត ទើបក្លែងកាច់ចង្កូតឲ្យបត់ក្បាលធ្លាក់ទៅជង្ហុករាក់ៗមួយអន្លើនៅក្បែរផ្លូវម៉ាស៊ីនរោទ៍រំពងព្រៃ ហើយទច់ង៉ក់ស្ងៀមនៅនឹងកន្លែងនោះឯង ។
      ចៅចិត្រក្រឡេកមើលមកក្រោយស្រាប់តែឃើញភ្នែកគ្រប់ៗគូសំឡឹងមើលមកចំខ្លួន ។ បាឡាត់ស្រុកភ្លាត់ធ្លាក់ពីទីអង្គុយហ្លួងរតនសម្បត្តិកំពុងយកដៃស្ទាបក្បាល ដែលប៉ះទង្គិចនឹងដំបូលរថ នាងនារីផ្អៀងទ្រេតវិះតែធ្លាក់ តែចួនជាចាប់បង្អែកទាន់បាន ។ លោក បាឡាត់បន្ទោស៖

      • សូហ្វ័រចង្រៃបររថអីយ៉ាងអីចេះ។
      នាងនារីងាកដម្រង់ខ្លួនហើយបន្ទោសថា៖
      • ចិត្រ គាត់ឯងមិនចេះបរឡានទេឬអី ?
      ចៅចិត្រឆ្លើយភ្លាមថា៖
      • បើមិនចេះបរ គង់មិនបានមកដល់ទីនេះទេ។
      • ចិត្រ កុំក្លាហានពេកប្រយ័ត្នពាក្យសំដីបន្តិច។
      ហ្លួងរតនសម្បត្តិនិយាយដាស់តឿនចៅចិត្រ ។
      ចៅចិត្របែរទៅលោកហ្លួងហើយជំរាបថា៖

      • សូមអត់ទោសទានប្រោសប្រសិនបើខ្ញុំបាទមិនកាច់ចង្កូតឲ្យងាកទៅជង្ហុកទេ កង់មុខខាងស្ដាំមុខជាប៉ះនឹងដង្កត់នោះជាប្រាកដ ហើយធ្វើឲ្យខូចពេលយូរជាងឆ្លាក់ជង្ហុកនេះទៅទៀត។
      លោកហ្លួងញាក់មុខទទួលទំនងជាយល់ដូច្នេះដែរហើយចៅចិត្របែរមកមើលខាងក្រោយ ក៏ប្រទះនឹងភ្នែកដែលសំឡឹងសំឡក់ដាក់ជាច្រើនដងច្រើនគ្រា ច្រើនត្រឡប់ ។
      រថក៏បរតទៅទៀតដូចធម្មតាតែនាងនារីសង្កេតយល់ដឹងដល់ចិត្តគំនិតរបស់ចៅចិត្រតែកាលណានាងធ្វើស្និទ្ធស្នាលនឹងបាឡាត់ស្រុកនោះរថក៏គ្រលែងឃ្លេងឃ្លោង រកកល់ធ្លាក់ជង្ហុកឬដើរខុសផ្លូវទៅស្ទើរតែមិនហ៊ាននិយាយអ្វីនឹងលោកបាឡាត់ទៀត តាំងពីនោះមកនាងក៏ដឹងខ្លួនថាចៅចិត្រមានបំណងអ្វីក្នុងខ្លួននាង ?លុះរថយន្តបរផុតភូមិព្រៃផ្ដៅទៅឆ្ងាយបន្តិច ក៏ទច់ង៉ក់រលត់ម៉ាស៊ីនទើបចៅចិត្រលោតចុះទៅបើកគ្រឿងម៉ាស៊ីនមើលស្រាប់តែធ្វើមាត់វៀចក្រងែវ អនកជិះទាំងអស់គ្រប់ៗគ្នាមានសេចក្ដីព្រួយជាច្រើនទើបហ្លួងរតនសម្បត្តិដែលមានសេចក្ដីព្រួយច្រើនជាងគេ ក៏ចុះពីរថទៅសួរចៅចិត្រថា៖

      • ម៉េចទៅ ទៅទៀតបានឬទេ ? ល្មមកែកុនបានឬទេ ?
      ចៅចិត្រគ្រវីក្បាលដោយអស់សង្ឃឹម ហើយជំរាបទៅលោកហ្លួងថា៖
      • ទានប្រោស បរទៅទៀតមិនបានទេ វាខូចត្រង់កន្លែងសំខាន់ដែលខ្ញុំបាទធ្វើមិនកើត តោងទៅជួលចិនក្រឡឹងដាក់ជាថ្មីទើបបាន !
      • នារី៖ម្ដងនេះស្រេច។
      ហើយនាងផ្ដេកខ្លួនលើរថយន្តដោយអាការអស់កម្លាំងជាច្រើន។
      លោក បាឡាត់ចុះពីរថដើរមកឈរ ចំពីមុខចៅចិត្រហើយថា៖

      • គាត់ឯងបររថយ៉ាងម៉េចហ្នឹង ទាល់តែរថខូចអស់ !
      ចៅចិត្រឆ្លើយខ្លីៗថា៖
      • ខ្ញុំបាទបរដូចយ៉ាងមនុស្សធម្មតា លោកក៏បានឃើញនឹងភ្នែកស្រាប់ហើយ។
      លោក បាឡាត់ ខាំមាត់ហើយថា៖
      • បើគាត់ឯងមិនបរឲ្យធ្លាក់ជង្ហុកអម្បាញ់មិញ ក៏គង់មិនខូចដល់ម្លឹងដែរ !
      • ចិត្រ៖ ចុះលោកគិតថា ខ្ញុំបាទក្លែងបរឲ្យធ្លាក់ជង្ហុកឬអី ?
      • បាឡាត់៖ផ្លូវមានគគាចម៉េចក៏គាត់ឯងមិនបរឲ្យត្រង់ទៅតាមផ្លូវមានតែគាត់ឯងក្លែងធ្វើឲ្យធ្លាក់ជង្ហុក ?
      • ចិត្រ៖ លោកថាដូចម្ដេចក៏បាន តែខ្ញុំបាទមិនបានក្លែងធ្វើឲ្យវាធ្លាក់ជង្ហុកទេ។
      • បាឡាត់៖ តោងប្រយ័ត្នសំដីបន្តិចគាត់ឯង។
      • ចិត្រ៖ ខ្ញុំបាទបាននិយាយដោយសំដីគួរសមណាស់ហើយទានប្រោស។
      • បាឡាត់៖ ម៉េចក៏គាត់ឯងព្រហើនម្ល៉េះ ក្រែងគាត់ឯងគ្រាន់តែជាអ្នកស៊ីឈ្នួលគេទេឬ ?
      ចៅចិត្រសើចចំអកបន្តិចហើយថា៖
      • ខ្ញុំបាទជាអ្នកស៊ីឈ្នួលគេមែន តែមិនមែនស៊ីឈ្នួលលោក បាឡាត់ទេ។
      ហ្លួងរតនសម្បត្តិនឹករំខាន នឹងសំដីនិយាយជជែកគ្នានោះ ក៏ហាមប្រាមទៅថា៖
      • ឈប់និយាយប៉ុណ្ណឹងហើយ លោកបាឡាត់ ការនិយាយជជែកគ្នានៅគ្រានេះ វាមិនមានប្រយោជន៍អ្វីឡើយ បុរាណលោកថា សាបមួយដៃ ប្រៃមួយចឹប មែនទេ ?
      • នារី៖ ចុះយើងគិតធ្វើដូចម្ដេច ទើបទៅដល់ផ្ទះ ?
      នាងសួរដោយសេចក្ដីព្រួយបារម្ភជាច្រើន ។
      • ហ្លួង៖ ហ្នឹងហើយ ប៉ាក៏មិនដឹងជាគិតធ្វើដូចម្ដេចដែរ សួរចៅចិត្រមើល តើគេគិតធ្វើដូចម្ដេច ?
      នាងងាកមកចៅចិត្រសួរថា៖
      • ចិត្រ យើងត្រូវធ្វើដូចម្ដេចទើបទៅដល់ផ្ទះ ?
      • ចិត្រ៖ ទានប្រោស តោងតែដើរទៅទើបបាន។
      តបកំបុតៗធ្វើឲ្យនាងនារីឡើងមុខក្រហម ។
      ចៅចិត្រដើរចូលទៅរកហ្លួងរតនសម្បត្តិ ហើយនិយាយជំរាបថា៖

      • យើងតោងរង់ចាំនៅទីនេះ ទំរាំមានរថយន្តណាមួយមកដល់ទីនេះ ប្រសិនបើគ្មានទេ ក៏តោងតែស្នាក់នៅទីនេះមួយយប់ បើនឹងដើរជើងទៅក្រែងតែពាក់កណ្ដាលអធ្រាត្រទើបដល់ផ្ទះ។
      លោក ហ្លួងដកដង្ហើមធំ នាងនារីសួរទៅលោកឪពុកដោយសេចក្ដីវិតក្កថា៖
      • យើងតោងតែដេកស្នាក់ក្នុងព្រៃនេះមួយយប់ទៅឬប៉ា ?
      លោក ហ្លួងញាក់មុខហើយថា៖
      • កូនឃើញទេ វេលានេះម៉ោង៤ រសៀលហើយ ឬមួយកូនចង់ដើរលមើលក៏តាមចិត្ត ?
      នាងនារីគ្រវីក្បាលហើយថា៖
      • ទេ ប៉ា ទម្រាំដើរទៅដល់ កូនមុខជាស្លាប់ពាក់កណ្ដាលផ្លូវមិនខានឡើយ។
      ចៅចិត្រសើចឡើងទាល់តែនាងនារីបែរទៅសំឡឹងចំមុខ ហើយសួរថា៖
      • គាត់ឯងសើចអី !
      ចៅចិត្រញញឹមញញែមតាមធម្មតាហើយថា៖
      • ខ្ញុំបាទសើចនឹងកំប្រុកមួយនោះទេតើវាហក់លោតពីដើមស្រម៉ទៅដើមកន្ទួតព្រៃ វាភ្លាត់ចំណាប់ ធ្លាក់មកដល់ដីជិតប្រកាច់ បានជាខ្ញុំបាទសើចនឹងវា !
      • នារី ៖ គេភ័យ គេព្រួយរាល់គ្នាឯងគិតតែពីសើចសប្បាយ។
      • ចិត្រ៖បានជាខ្ញុំបាទសើចពីព្រោះសត្វនោះមានជើងដល់ទៅបួននៅតែមានភ្លាត់ចំណាប់ធ្លាក់ដល់ដីទាល់តែបានដូច្នេះទេតើ !
      នាងមិនឆ្លើយតបទៅគ្រាន់តែសំឡឹងសំឡក់ចុងភ្នែកកន្ទុយភ្នែកប៉ុណ្ណោះ ដោយសារសេចក្ដីមួម៉ៅក្ដៅក្រហាយ ប៉ុន្តែនាងធ្លាប់សំដែងកិរិយាដូច្នេះជានិច្ច ។ ចៅចិត្រថ្នឹកនឹងនិស្ស័យបែបនេះមកច្រើនគ្រាហើយ ទើបមិនមានចិត្តព្រួយបារម្ភអ្វី ថែមទាំងយល់ថា ស្រ្តីបើមិនសំដែងកិរិយាងក្ងិកក្ងក់ខ្លះទេ ក៏មិនល្អមើលដែរ គ្រាន់តែកុំឲ្យជ្រុលហួសពេកប៉ុណ្ណោះ ។
      ឯនាងនារីនឹកប្រារព្ធនឹងខ្លួនឯងថាកូនឈ្នួលកម្លោះនេះចំឡែកជាងកូនឈ្នួលដទៃៗទៀត ជាអ្នកមានអំនួតបន្តិចថែមទាំងប្រើសំដីមិនចេះក្រែងចិត្តអ្នកណាទេតែចេះនិយាយសមហេតុសមផលទើបនាងចូលចិត្តនិយាយឬជជែកពីរឿងអ្វីៗលេង នាងធ្លាប់គិតថានាងគិតដូច្នេះនឹងមានប្រយោជន៍អ្វីហើយគេជាអ្វីនឹងនាង គេគ្រាន់តែជាកូនឈ្នួលនាងម្នាក់ប៉ុណ្ណោះទេតើ!
      លោក បាឡាត់ដើរឆៀងមកក្បែរនាងនារី ហើយសួរថា៖

      • ចុះហេតុអី ក៏ឃុនចូលចិត្តទៅនិយាយឆ្លើយឆ្លងនឹងអាក្មេងកម្លោះនោះម្ល៉េះ ?
      • នារី៖ នរណា ប្រាប់លោកថា ខ្ញុំចូលចិត្តទៅនិយាយឆ្លើយឆ្លងនឹងវា !
      • បាឡាត់៖ខ្ញុំបានឃើញនឹងភ្នែកបានឃើញវានិយាយជជែកនឹងឃុនទាល់តែឃុនទាល់ច្រករបស់វាម្ល៉ឹងៗនៅតែឃុនទៅនិយាយជជែកនឹងវាទៀត វាជាក្មេងព្រហើនមិនចេះគួរសមទេ ឃុនពិនិត្យមើលវាឲ្យមែនទែនចុះនាងនារីញាក់មុខទំនងជាយល់ដូច្នោះដែរ ហើយឆ្លើយថា៖
      • ចា៎ះ កម្មករនេះឫកពាព្រហើនបន្តិចមែន តែឧស្សាហ៍ធ្វើការណាស់។
      • លោក បាឡាត់៖ ប្រហែលជាវាទើបមកនៅទេ បានជាពីដើមមកមិនដែលឃើញសោះ។
      • នារី៖ចា៎ះវាទើបនឹងមកនៅមែនប្រហែលជាងពីរខែប៉ុណ្ណឹង ឪពុករបស់ខ្ញុំគាត់មានចិត្តអាណិតមេត្តាដោយឃើញថាជាមនុស្សកំព្រាឪពុកម្ដាយ ហើយបានប្រគល់ឲ្យជីកអណ្ដូងត្បូងនៅទិសខាងកើត ដែលទើបនឹងបើកថ្មី។
      និយាយគ្នាបានត្រឹមប៉ុណ្ណេះក៏ស្រាប់តែឮសំឡេងហ្លួងរតនសម្បត្តិសំរែកហៅនាងនារី ហើយប្រាប់ថា៖
      • នារីកូនចាត់ចែងដាំបាយទឹកទៅឪពុកនឹកឃ្លានបាយណាស់ហើយ ឲ្យចៅចិត្រជួយរកឧសភ្លើងផង។
      ចៅចិត្រចូលមកជិតហើយសួរថា៖
      • ឃុននឹងឲ្យខ្ញុំបាទជួយធ្វើការអ្វីខ្លះ ចូរប្រាប់មកចុះ ?
      • នារី៖ ទៅរកដុំថ្មបីដុំមក ហើយរកឧសបង្កាត់ភ្លើងឡើងផង។
      នាងបង្គាប់ទៅលោក បាឡាត់ថា៖
      • លោក បាឡាត់អាណិតយកសាច់ដាក់កំប៉ុងមកឲ្យខ្ញុំពីរកំប៉ុង និងសណ្ដែកហឡាន់តៅផង។
      កម្លោះទាំងពីរនាក់ក៏ខំធ្វើការផ្គាប់ផ្គុននាងក្រមុំយ៉ាងម៉ឺងម៉ាត់ឯចៅចិត្របានដុំថ្មតូចៗបីដុំ ហើយដាក់តំរៀបជាមុំជើងក្រាន ហើយទៅរកកាច់ឧសមកបង្កាត់ភ្លើងឆេះថ្គោលឡើង ។
      • ឃុននឹងឲ្យខ្ញុំបាទធ្វើអីទៀត។
      ចៅចិត្រសួរនាងខណៈដែលបង្កាត់ភ្លើងរចហើយ ។
      • នារី៖ចៀនត្រីឆាសាច់គោនឹងសណ្ដែកទ្រើងអើ!យើងគ្មានខ្ទះទេ ចៅចិត្រតោងទៅរកខ្ទះមក។
      • ចិត្រ៖ អេ ទានប្រោស ទីនេះមិនមែនផ្សារសង្កែទេ ចុះឲ្យខ្ញុំទៅរកខ្ទះឯណាមកជូនឃុនបាន ?
      នាងដកដង្ហើមធំហើយប្រាប់ថា៖
      • អើ នេះប្រុសត្រលាំង ម្ដេចក៏មិនយល់ការអ្វីសោះ ខ្ញុំគ្រាន់តែឲ្យទៅរកភាជន៍អ្វីមួយសំប៉ែតៗ ក៏បានហើយ សំរាប់យកមកចៀនឆាប៉ុណ្ណោះ។
      ចៅចិត្រញញឹមហើយថា៖
      • ប៉ុណ្ណឹងទេឬ ?
      ហើយស្ទុះក្រោកទៅឯរថយន្ត លើកពូកកម្រាលអង្គុយឡើងមើលឃើញចានស្ពាន់សសំប៉ែតៗ កាន់លើកបង្ហាញទៅនាងនារីថា៖
      • បែបនេះបានឬទេ ?
      តាំងអំពីចៅចិត្រចូលមកនៅជ្រកកោននឹងនាងនារីនាងមិនដែលញញឹមម្ដងសោះ ទើបតែមកពេលនេះ នាងក៏ញញឹមជំនួសពាក្យតបជាគ្រាដំបូង ។
      លុះលាងចានស្ពាន់រួចហើយ ចៅចិត្រក៏ដាក់លើជើងក្រានបណ្ដោះអាសន្ននោះឯង ។
      នារីក៏យកខ្លាញ់ជ្រូកដាក់ចៀនក្នុងចាននោះចៅចិត្រក៏យកស្លឹកត្នោតបក់ភ្លើងឲ្យឆេះឡើង ទាល់តែផែះហុយទ្រុបឡើង ទាល់តែនាងប្រាប់ឲ្យឈប់បក់ ។

      • ចិត្រ៖ ហ្នឹងឃុនគិតពិសាតែសាច់ទទេ មិនដាំបាយទេឬ ?
      ចៅចិត្រសួរនាងដោយហេតុមិនឃើញនាងដាំបាយសោះ ។
      • នារី៖ អើមែនហើយ ចិត្រ ខ្ញុំភ្លេចឈឹង ចុះយើងរកឆ្នាំងឯណាដាំបាយហ៎ៈ ?
      នាងនិយាយហើយសំឡឹងមុខចៅចិត្រ ទំនងសូមឲ្យជួយគិតគូរផង ។
      ចៅចិត្រដឹងទំនងក៏រត់ទៅឯរថយន្តម្ដងទៀតរកបានកំប៉ុងបឿរមួយធំបើកដួសយកសាច់បឿរចេញខ្ចប់អស់ ហើយក៏វិលមករកនារីសួរថា៖

      • បែបនេះប្រើបានទេ ឃុន ?
      នាងនារីញញឹមទទួលម្ដងទៀតម្ដងនេះញញឹមចេញមកដោយចិត្តសុចរិតឥតក្លែងបន្តិចឡើយ គ្រានេះដែលចៅចិត្រឃើញថានារីចៅហ្វាយក្រមុំរបស់គេនេះមានកិរិយាទន់ភ្លន់ផ្អែមល្ហែមចំឡែកណាស់ !
      • នារី ៖ ប្រហែលជាប្រើការបាន ចិត្រ។នាងតបទៅដោយសំដីធម្មតា ។
      • នារី៖ អើ ! ចុះយើងបានទឹកពីណាមកដាំបាយហ៎ៈ ?
      • ចិត្រ ៖ មិនអីទេ ទុកភ្នាក់ងារខ្ញុំបាទរកជូនឃុនទាល់តែបាន។
      ថាហើយក៏ទៅបើកបំពង់ទឹកក្នុងរថយន្តទឹកក៏ហូរចេញមកទាល់តែពេញកំប៉ុង ហើយយកមកឲ្យនាងនារី ។
      លោក ហ្លួង លាន់សំដីពីក្នុងរថយន្តមកថា៖

      • ឆ្លាតគ្រាន់បើ បើមិនបានចៅចិត្រ ប្រហែលជាអត់បាយក្នុងពេលនេះទាំងអស់គ្នាមិនខាន។ ឯលោកបាឡាត់ទទួលយកអាសាជាអ្នកដាំបាយដោយដឹងខ្លួនថាខ្លួនដូចជាចាញ់ប្រៀបចៅចិត្រច្រើនណាស់ ការដែលនៅស្ងៀមមិនជួយខ្វល់ខ្វាយនឹងគេស្រាប់តែបាយឆ្អិនបរិភោគនោះដូចជាមិនទំនងសោះ !ឯចៅចិត្រតអំពីនោះ មិនបានជួយធ្វើអ្វីទៀតទាល់តែដល់បាយឆ្អិន ទើបដួសបាយដាក់ចាន ដាក់ត្រីចៀន ឆាសាច់គោ យកទៅជូនលោក ហ្លួង ឯខ្លួនឯងនិងនាងនារីបរិភោគនឹងស្លឹកឈើ ឯលោក បាឡាត់ស្រុកបរិភោគនឹងក្រដាសកាសែត ដែលខ្ចប់អីវ៉ាន់មកពីផ្សារសង្កែ៕

    • lisan
      កុលាបប៉ៃលិនភាគ៣





      តាំងពីថ្ងៃនោះមកចៅចិត្រក៏បានធ្វើជាកម្មករជីកត្បូងនៅគេហស្ថានរបស់ហ្លួងរតនសម្បត្តិទោះបីការនោះជាការធ្ងន់ក៏ដោយ ចៅចិត្រក៏ឥតមានចិត្តធុញទ្រាន់តែងតែខំធ្វើការនោះដោយខ្មីឃ្មាតអស់ពីចិត្តពីថ្លើមមិនមាននឹកនាដល់សេចក្ដីនឿយហត់ឡើយ ។ភាសិតមួយបទថាខ្លួនជាទីពឹងរបស់ខ្លួនដែលជាពាក្យបណ្ដាំរបស់បិតានោះ នៅឮសូរកងរំពងក្នុងត្រចៀករបស់ចៅចិត្រ ហាក់ដូចជាមានទេវតាមកចាំខ្សឹបប្រាប់នឹងត្រចៀកជានិច្ចការខំប្រឹងធ្វើការយ៉ាងម៉ឺងម៉ាត់ឥតមានទម្រន់នឹងអធ្យាស្រ័យល្អរបស់ចៅចិត្រនោះ ជាហេតុធ្វើឲ្យពួកអ្នកធ្វើការផងគ្នាស្រឡាញ់រាប់អានជាច្រើនរហូតដល់ហ្លួងរតនសម្បត្តិ ក៏មានចិត្តមេត្តាក្មេងកម្លោះនោះជាច្រើនដែរ ។
      ចៅចិត្រចូលមកធ្វើការនៅផ្ទះលោកហ្លួងរតនសម្បត្តិអស់វេលា២ខែកន្លងមកហើយនោះ តែងបានជួបប្រទះនឹងធម្មជាតិថ្មីៗ ដូចជាព្រៃភ្នំក្រំថ្ម ព្រឹក្សាលតាវល្លិ និងអាកាសស្រស់បរិសុទ្ធ ដែលជារបស់ចំឡែកក្នុងជីវិតចៅចិត្រតែដែលចំឡែកយ៉ាងពន្លឹកជាងនេះទៅទៀតនោះ គឺនាងនារីចៅហ្វាយក្រមុំរបស់ចៅចិត្រដែលជាស្រ្តីប្រកាន់ខ្លួនមានឫកពាឆ្មើងឆ្មៃ ហើយជានារីមានរូបឆោមយ៉ាងល្អឯកក្នុងស្រុកបប៉ៃលិនហាក់ដូចជាផ្កាកុលាបកំពុងរីក ផ្សាយក្លិនក្រអូបឈ្ងុយឈ្ងប់ក្នុងវស្សានរដូវ ។ វេលាដែលចៅចិត្រអង្គុយក្នុងផ្ទះស្ងាត់ៗតែម្នាក់ឯង ច្រើនប្រមូលយករឿងអស់នេះមកគិតនឹកជានិច្ច ហើយនឹកឆ្ងល់តែម្នាក់ឯងថាចុះហេតុដូចម្ដេចបានជាអញចេះតែរំពឹងនឹកដល់នាងក្រមុំនេះអី ម្ល៉េះ ចុះអញជាប់ចិត្តប្រតិព័ទ្ធនាងក្រមុំនេះឬអ្វី ? អា ! មិនបានទេ នាងនេះរូបឆោមល្អមែនហើយ ប៉ុន្តែឫកពាឆ្មើងឆ្មៃប្រកាន់ខ្លួនហួសពេកថែមទាំងយសស័ក្តិក៏ខ្ពង់ខ្ពស់ណាស់ហួសវិស័យនឹងឈោងតោងបេះប្រលេះយកឲ្យបាន ចុះមានប្រយោជន៍អ្វីដែលអញនៅខំគិតនឹកដល់គេទុកជាខំទប់ចិត្តមិនឲ្យនឹកគិតដូចម្ដេចៗ ក៏នៅតែមានចិត្តរិះរេទៅរករូបារម្មណ៍នោះទាល់តែបាន !!!
      ចំណែកខាងនារីក៏ធ្លាប់គិតថាកម្មករថ្មីរបស់នាងនេះជាមនុស្សចំឡែកជាងគេ មិនចេះប្រចុបប្រចែងចៅហ្វាយនាយនិយាយដូចជាគេចោលដឹងទាំងដង ឥតចេះក្រែងចិត្តគេសោះ ថែមទាំងចេះនិយាយសំដីទាន់សម័យទៀតផងបានជានាងមិននឹកជឿថា កម្មករកម្លោះនោះបានរៀនសូត្រត្រឹមសាលាជាន់ទាប គ្រាន់តែចេះសរសេរ ចេះមើលប៉ុណ្ណោះទេ ។ ចួនកាលនាងបានឮបុរសកម្លោះនោះស្រែកច្រៀងរាយទំនុកតាមការកំសត់របស់ខ្លួនក៏មាន ច្រៀងទំនុកយុវាភិរម្យជាពាក្យរំឭកយុវជនក៏មាន ទើបនាងយល់ថា កម្មករកម្លោះនោះ ច្បាស់ជាចេញមកពីសាលាបឋមសិក្សាជាន់ខ្ពស់ជាប្រាកដ ។ នៅវេលាព្រលប់ថ្ងៃនោះជាខាងរនោច ព្រះចន្រ្ទក៏រះឡើងបំព្រាងៗ មើលឃើញឆែបមួយចំហៀង ឆ្លុះពន្លឺពណ៌ប្រផែះគងលើចុងព្រឹក្សាយ៉ាងត្រចះត្រចង់ នារីចុះមកដើរលេងកំសាន្តចិត្តជាមួយនឹងស្រីបំរើម្នាក់ នៅទីធ្លាសួនច្បារមុខផ្ទះដែលមានស្មៅរាបស្អាតដូចកម្រាលព្រំ នាងតែងតែចោលភ្នែកក្រឡេកមើលទៅកូនផ្ទះមួយដែលចៅចិត្រនៅជាញយៗ។ ពេលនោះនាងបានឃើញផ្ទះនោះងងឹតឥតពន្លឺភ្លើងទើបនាងនាំក្មេងស្រីបំរើ ហើយលបដើរឆៀងចូលទៅឈរនៅគុម្ពផ្កាដកខិមខាងមុខបង្អួច ក៏ស្រាប់តែឮសូរសំឡេងមនុស្សច្រៀង ទំនុកយុវាភិរម្យយ៉ាងពិរោះចាប់ចិត្តថា៖
      ពួកយើងជាគណយុវជនស្រុះស្រួលលើសលន់ទាំងប្រុសទាំងស្រី
      ចូរយុវសាលាដែលទើបកើតថ្មីប្រយោជន៍ដើម្បីជួយជ្រោមជ្រែងគ្នា ។
      ឲ្យបានចងបាច់ជាក្រុមមិត្រភ័ក្រ្តស្រឡាញ់រួមរ័ក្សជាសមគ្គា
      សាមគ្គីទាំងជាតិយើងផងនានាមេត្រីគ្រប់គ្នាជាសុខក្សេមក្សាន្ត ។
      គួរជួយអ្នកខ្សត់ឲ្យបានចេញទៅដើរមើលលំនៅសព្វទីភូមិឋាន
      មើលស្រែចំការនឹងច្បារឧទ្យានកិច្ចការប៉ុន្មានតោងចងចាំទុក១។ល។………
      នាងនារីឈរស្ដាប់ទំនុកនោះហើយទើបនាងដើរឡើងស្លៅទៅលើផ្ទះនោះយ៉ាងរួសរាន់ដើម្បីចាប់អ្នកច្រៀងនោះឲ្យស្គាល់មុខច្បាស់គឺនរណា ? តែនាងមិនបានឃើញមនុស្សអង្គុយច្រៀងនៅទីនោះទេ បែរជាឃើញចៅចិត្រដេកលក់សណ្ដូកជើងត្រង់ស្ដូក ស្រមុខគឃរនៅលើគ្រែក្បែរមាត់បង្អួច ក្រឡេកមើលឆ្វេងមើលស្ដាំក៏ឥតឃើញនរណាម្នាក់សោះ ក្រៅពីរូបចៅចិត្រកំពុងដេកលក់ស្រមុខគខេរតែម្នាក់ឯងនាងនឹកឆ្ងល់ណាស់ ព្រោះអម្បាញ់មិញនេះឮសូរស្រែកច្រៀងក្ដែងៗ ចុះអ្នកឯណាមកលបស្រែកច្រៀងនៅទីនេះអេះ ?
      វេលានោះរស្មីព្រះចន្រ្ទកំពុងតែចាំងចូលមកតាមចន្លោះបង្អួចនឹងចន្លោះទ្វារ ទើបនាងមើលទៅឃើញរាងកាយចៅចិត្រដេកលក់ស្ដូកស្ដឹងនៅទីនោះយ៉ាងច្បាស់លាស់ នាងក៏ស្រែកដាស់ចៅចិត្រ ពីរ បី ម៉ាត់ ចៅចិត្រក៏ប្រែខ្លួនស្ទុះក្រោកឡើងទាំងងងុយងោក កាលឃើញអ្នកដែលចូលមកដាស់ច្បាស់ហើយ ក៏ម្នីម្នានិយាយអញ្ជើញឲ្យអង្គុយដោយកិរិយាឱនលំទោន ។
      • អញ្ជើញអង្គុយ ឃុននារី ១។
      ចៅចិត្រនិយាយព្រមទាំងលើកកៅអីមួយជូននាងអង្គុយ ហើយនិយាយថា៖
      • ការដែលឃុនអញ្ជើ្មកលេងផ្ទះខ្ញុំបាទនេះ ខ្ញុំបាទមានសេចក្ដីត្រេកអរណាស់ទុកដូចបានទទួលកិត្តិយសដ៏ ខ្ពង់ខ្ពស់ !
      នាងនារីធ្វើមុខក្រញូវបន្តិចហើយស្ដីទៅថា៖
      • អ្នកណានិយាយថា ខ្ញុំមកលេងនឹងអ្នកឯង !
      ចៅចិត្រនឹកសង្ស័យក៏សួរទៅវិញថា៖
      • ចុះឃុនអញ្ជើញមកមានការអ្វី ?
      នាងតបទៅវិញយ៉ាងកំបុតកំបុយថា៖
      • ខ្ញុំមកស្ដាប់មនុស្សច្រៀងទេតើ ចុះអម្បាញ់មិញនេះអ្នកណាច្រៀងទំនុកយុវាភិរម្យក្ដែងៗក្នុងទីនេះ ?
      ចៅចិត្រធ្វើភ្នែកឡឹងឡង់ និយាយសួរទៅនាងថា៖
      • ទានប្រោស យុវាភិរម្យជាអ្វី ជាសត្វឬជាមនុស្ស ខ្ញុំបាទមិនដែលឮឈ្មោះសោះឡើយ ?
      នាងនារីខឹងឡើងមុខក្រហម ហើយប្រាប់ទៅថា៖
      • នែ ! អ្នកភ្លើ យុវាភិរម្យជាទំនុកភ្លេងមួយ ខ្ញុំចង់ដឹងតើអម្បាញ់មិញនេះនរណាច្រៀង ?
      • ចិត្រ៖ អេ ទេ នរណាច្រៀងខ្ញុំបាទឥតដឹងសោះឡើយ តែខ្ញុំបាទមិនមែនច្រៀងទេ ឯខ្ញុំបាទនេះកុំថាដល់ទៅភ្លេងយុវាភិរម្យ ជាទំនុកទំនើបថ្មីអ្វីនោះឡើយ តែបទសកវាទ៌ចុះផែអុំទូករាល់ឆ្នាំនោះ ខ្ញុំបាទក៏ឥតចេះនឹងគេសោះឡើយ។
      • នារី៖ កុំភូត ខ្ញុំបានឮសូរសំឡេងច្រៀង អំពីខាងលើផ្ទះនេះឯង ហើយនៅលើផ្ទះនេះ ក៏មានតែអ្នកឯងម្នាក់ឯងមែនទេ ?
      • ចិត្រ៖ បាទ មានតែខ្ញុំបាទម្នាក់ឯងមែន តែខ្ញុំបាទមិនមែនជាអ្នកច្រៀងទេ !
      • អ្នកឯងច្រៀងក្ដែងៗនៅតែប្រកែកនឹងគេទៀត។
      នារីផ្ទួនពាក្យ ។
      ចៅចិត្រសើចហើយថា៖
      • ខ្ញុំបាទជំរាបហើយថា ខ្ញុំបាទមិនចេះច្រៀងទេ ក៏នៅតែបង្ខំឲ្យច្រៀងទៀត ឃុននារី បើខ្ញុំបាទចេះច្រៀង នឹងច្រៀងជូនឃុនស្ដាប់ឥឡូវនេះឯង។
      នាងនារីនឹកខឹងរលាស់មុខស្ទុះក្រោកឡើងឈរហើយថា៖
      • មនុស្សបែបនេះនិយាយខ្មែរមិនចេះស្ដាប់ទេ។
      • ចិត្រ៖ បើមិនចេះស្ដាប់ភាសាខ្មែរ ហេតុអ្វីក៏និយាយឆ្លើយឆ្លងគ្នាបាន ?
      • នារី៖ឈប់ៗចិត្រ កុំនិយាយថ្លង់ណាស់។
      នាងលើកដៃហាម ហើយនាងប្រុងនឹងចុះពីផ្ទះនោះទៅដោយរួសរាន់ តែចៅចិត្រអង្វរឃាត់ថា៖
      • ពុទ្ធោ ! ឃុននារី ឃុនប្រញាប់អញ្ជើញទៅណាភ្លាម ?
      នាងឆ្លើយយ៉ាងសោះកក្រោះថា
      • ទៅដេក។
      • ចិត្រ៖ឃុនកុំអាលអញ្ជើញទៅឃុនមិនគួរលះបង់ធម្មជាតិល្អៗ ដ៏ត្រកាលដែលគួរពិតពិលរមិលមើលក្នុងវេលានេះទៅទេ ។
      • នារី៖ ខ្ញុំក៏ចូលចិត្តធម្មជាតិល្អៗដូច្នេះដែរ តែស្អប់មនុស្សឆ្កួតព្រើលៗ។
      • នៅទីនេះឥតមានមនុស្សឆ្កួតទេ ឃុន។
      ចៅចិត្រខ្ជិលនិយាយជជែកតទៅទៀត បែរជានិយាយបបួលដោយស្រួលថា៖
      • ណ្ហើយឃុនមិនបាច់និយាយជជែកគ្នាច្រើនទេសូមអញ្ជើញចុះទៅសន្ទនាលេងក្នុងសួនច្បារឯណោះមើលធម្មជាតិល្អៗ ដ៏ត្រកាលកម្រមានណាស់!មិនដឹងជាអំណាចអ្វីមកគ្របសង្កត់នាំឲ្យនាងនារីធ្វើតាមចិត្តរបស់ចៅចិត្រ ស្រាប់តែចុះដើរនាំមុខទៅដោយស្រួល ទៅអង្គុយលើជើងម៉ាវែងក្បែរដើមចំប៉ីមួយដើម ។ ឯចៅចិត្រក៏អង្គុយលើស្មៅក្បែរជើងម៉ានុះដែរ តែភ្នែករំពៃងើយមើលទៅព្រះចន្រ្ទឆែបពាក់កណ្ដាលដ៏ដេរដាសទៅដោយពពួកផ្កាយមានចំនួនច្រើនលើសលន់គណនា ហើយចៅចិត្រនិយាយឡើងថា៖
      • ឃុនគាប់ចិត្តពន្លឺរស្មីដួងព្រះចន្រ្ទឬទេ ?
      • នារី៖ ខ្ញុំចូលចិត្តដែរ ចិត្រ ។
      ចៅចិត្រនិយាយដោយសំដីទន់ផ្អែមថា៖
      • មែនហើយ!ឃុននារី!ធម្មជាតិជារបស់ចំឡែកនេះអាចប្រលោមលួងលោមអារម្មណ៍របស់មនុស្សយើងឲ្យបានសុខស្រួល ពន្លឺរស្មីព្រះចន្រ្ទខ្យល់រំភើយផាត់និងក្លិនក្រអូបឈ្ងុយឈ្ងប់របស់ផ្កានានាអាចធ្វើចិត្តគំនិតរបស់យើងឲ្យមានអារម្មណ៍រីករាយទៅបានយ៉ាងចំឡែក ។
      នាងអង្គុយស្ដាប់សំដីចៅចិត្រនិយាយដោយអារម្មណ៍អណ្ដែតអណ្ដូង ក៏គិតថា៖
      • កម្មកកម្លោះនេះជាមនុស្សចំឡែកជាងកម្មករឯទៀតៗរបស់នាង សំដីគ្រប់ៗម៉ាត់របស់កម្មករនេះពេញទៅដោយសំនួនវោហារមុខគួរឲ្យចង់ស្ដាប់ មិនសមជាមនុស្សខ្សោយចំណេះចេះដឹងទេ ។
      នាងនារីស្ងាត់មាត់ទៅមួយស្របក់ ចៅចិត្រក៏ផ្ដើមនិយាយឡើងមុនថា៖
      • បើឃុនតែម្នាក់ឯងអង្គុយជាមួយនឹងធម្មជាតិបែបនេះ តើឃុនធ្លាប់នឹកប្រវត្តិដល់ញាតិមិត្រសំឡាញ់ ដែលនៅឆ្ងាយខ្លះដែរឬ ?
      • នាង៖ ខ្ញុំធ្លាប់នឹកដែរ ចិត្រ។
      • ចិត្រ៖ ខ្ញុំបាទក៏ធ្លាប់នឹកដែរ ហើយច្រើនតែជាប់នៅនឹងចិត្តជានិច្ចផង ឱ ! ឃុននារីតាំងអំពីខ្ញុំបាទមកនៅអាស្រ័យនឹងផ្ទះឃុននេះ ខ្ញុំបាទមិនដែលឃើញអ្នកម្ដាយរបស់ឃុនដល់ម្ដងសោះ។
      • ចិត្រ៖ អេះ ! ចំឡែកដែរ បើឃុនគ្មានម្ដាយ ឃុនកើតមកដូចម្ដេចបាន ?
      • នារី៖ យីអើ ! នែ គាត់ឯងកុំនាំអុចអាលបណ្ដាលឲ្យកើតទោសោណា ពាក្យដែលថាគ្មានម្ដាយនោះ គឺថាម្ដាយនោះគាត់អនិច្ចកម្មទៅ ហើយយល់ទេ ?
      • ចិត្រ៖ ឱ ដូច្នោះទេឬ ? យល់ហើយទានប្រោស តែឃុននៅគ្រាន់បើជាងខ្ញុំបាទច្រើន !
      • នារី៖ អើ ! ម្ដាយគាត់ឯង គាត់ខូចបង់ទៅហើយដែរឬ ?
      ចៅចិត្រធ្វើមុខស្រពោនហើយថា៖
      • ឃុននៅគ្រាន់បើជាងខ្ញុំបាទច្រើនព្រោះមានឪពុកបីបាច់រក្សាចំណែកខាងខ្ញុំបាទ គ្មានទាំងឪពុកទាំងម្ដាយ។
      ត្រង់នេះនាងនារីសង្កេតមើលទឹកមុខចៅចិត្រឃើញស្ងួតស្រពោនទៅច្រើន ចៅចិត្រសន្សឹមៗងើយមុខមើលទៅមុខនាង ហើយនិយាយថា៖
      • ប្រសិនបើធៀបខ្លួនឃុនជាខ្ញុំបាទវិញ ហើយថែមទាំងជាស្រ្តីផងឃុនតោងគិតថា ការតស៊ូនឹងជីវិតដែលក្រីក្រលំបាកតោកយ៉ាកទៅតាមទំនើងតែម្នាក់ឯង នុះ តើវាមានរសជាតិដូចម្ដេចខ្លះ ? តែខ្ញុំបាទជាប្រុសល្មមអត់ធ្មត់សេចក្ដីលំបាកបានគ្រប់ៗយ៉ាង ហើយធ្លាប់តទល់នឹងសេចក្ដីក្រីក្រតោកយ៉ាកមកច្រើនហើយ ចួនកាលខ្ញុំបាទអត់បាយពេញ១ថ្ងៃក៏មាន។
      នាងនារីអង្គុយសំងំស្ងៀមចាំស្ដាប់ចៅចិត្រនិយាយ តែក្នុងចិត្តនឹកអាណិតអាសូរចៅចិត្រជាពន្លឹកហើយនឹកដល់ខ្លួនឯង ថា បើអញត្រូវបានទទួលគ្រោះថ្នាក់យ៉ាងនេះផង តើនឹងមានសេចក្ដីលំបាកយ៉ាងណាទៅ !
      • នារី៖ ចុះចិត្រមកនៅទីនេះ បានស្រួលខ្លះហើយឬនៅឡើយទេ ?
      នាងនិយាយតិចៗហើយមានសំឡេងទន់ជាងមុនច្រើន ។
      ចៅចិត្រសំឡឹងមើលភ្នែកនាងនារី ហើយញញឹមយ៉ាងរោះរាយឆ្លើយថា៖
      • ខ្ញុំបាទបានស្រួលច្រើន!ឃុននារីតាំងអំពីខ្ញុំបាទចូលមកអាស្រ័យនៅក្នុងផ្ទះឃុននេះស្រួលចិត្តឡើងច្រើនមិនបាច់នឹកព្រួយក្រែងអត់បាយស្លាប់បើបប៉ៃលិននៅតែមានមេត្តាខ្ញុំបាទយ៉ាងនេះជានិច្ចទៅ ខ្ញុំបាទមុខជាសូមផ្ញើឆ្អឹងនៅដំបន់នេះជាប្រាកដ !អាកាសនៅបប៉ៃលិនតាមធម្មតាត្រជាក់ជាងស្រុកសង្កែបាត់ដំបងច្រើន បើចួនជាត្រូវរដូវរងាដូចក្នុងវេលានោះក៏កាន់តែត្រជាក់ខ្លាំងឡើងទៀតជាច្រើន លុះឮសូរទឹកសន្សើមស្រក់ចុះពីស្លឹកឈើមិនដាច់រយៈដួងចន្រ្ទមួយចំហៀងនោះក៏លិចបាត់បាំងដងភ្នំទៅ ខ្យល់ត្រជាក់ក៏កាន់តែបក់ផាត់ខ្លាំងឡើង ជាហេតុនាំឲ្យត្រជាក់ញាក់ដល់បេះដូងកម្លោះក្រមុំទាំងពីរនាក់។ ទើបចៅចិត្រសន្សឹមក្រោកឡើងមើលទៅផ្ទៃមេឃដោយកិរិយាស្រពោនស្រពន់ ហើយនិយាយឡើងថា៖

      • យប់ជ្រៅហើយ ឃុននារី ញ្ជើញឡើងទៅផ្ទះវិញចុះ អំណាចទឹកសន្សើមនិងខ្យល់រងាបែបនេះ អាចធ្វើឲ្យឃុនផ្ដាសាយ ឬទៅជាគ្រុនក៏សឹងបាន !
      ឯនាងនារីក្រោកដើរឡើងទៅលើផ្ទះដោយស្រួលដូចកូនក្មេងដែលប្រដៅបានបែបបទល្អ តែនាងមកនឹកឆ្ងល់ក្នុងចិត្តថា
      • កម្មករកម្លោះនេះមានអំណាចអ្វីហ្ន៎! អាចហ៊ានបង្គាប់អញឲ្យធ្វើតាមបង្គាប់ខ្លួនបានដោយងាយដូច្នេះ។តែនាងក៏គិតយល់ថា៖
      • ប្រសិនបើអញនៅហាលសន្សើមយូរពេកអាចធ្វើឲ្យគ្រុនរងា ឬផ្ដាសាយបានមែន ។
      លុះដល់ព្រឹកឡើងចៅចិត្រក៏លីចបដើរចេញទៅធ្វើការជីកត្បូងនាអណ្ដូងត្បូង ត្រង់ទិសខាងកើតដូចសព្វដងដែលធ្លាប់ធ្វើមករាល់ៗថ្ងៃបានដើរកាត់មុខផ្ទះធំនោះទៅ ស្រាប់តែឃើញនាងនារី និងលោក ហ្លួងរតនសម្បត្តិ អង្គុយក្នុងរថយន្ត យីហោ រ៉ឺណូត៍ ដែលជារថយន្តសម្រាប់ប្រើទៅទិញអីវ៉ាន់នៅផ្សារសង្កែ ។ ឯតាសុន ជាអ្នកបររថនោះ ខំប្រឹងរវៃទាល់តែបែកញើស ក៏នៅតែមិនឆេះសោះ ដល់យូរពេកណាស់ទើបលោក ហ្លួងស្រែកសួរទៅថា៖
      • តាសុន រថយន្តមិនឆេះទេឬ ?
      តាសុនគ្រវីក្បាល យកកន្សែងជូតញើសមុខ ហើយជំរាបទៅលោកហ្លួងថា៖
      • មិនឆេះទេ ទានប្រោស ! ខ្ញុំបាទបានដោះលាងសំអាតគ្រឿងអំពីយប់មិញនេះឯង ស្រាប់តែព្រឹកឡើងវាគៀចដូច្នេះទៅ !
      ចៅចិត្រដើរចូលមកជិត លើកដៃសំពះលោកហ្លួង ហើយជំរាបសួរថា៖
      • ទានប្រោស ព្រះតេជព្រះគុណអញ្ជើញទៅឯណា ?
      លោក ហ្លួងតបទៅថា៖
      • ខ្ញុំទៅទទួលលោក បាឡាត់ស្រុក ឯស្រុកសង្កែបន្តិច តែរថវាមិនព្រមឲ្យទៅសោះ ចៅចិត្រ !
      នាងនារីសំឡឹងមើលចៅចិត្រមួយភ្លែត ឃើញទឹកមុខដូចជាស្រស់បស់ជាងសព្វថ្ងៃ មានកិរិយាអង់អាចខុសពីកម្មករឯទៀតៗ ។
      • នារី៖ ប៉ា ! យើងទៅមិនរួចទេឬអ្វី ?
      នាងសួរដោយសេចក្ដីព្រួយ ។
      • ចិត្រ៖ សុំឲ្យខ្ញុំបាទរវៃមើលបន្តិច ក្រែងលោឆេះឡើងបាន។
      ហើយចៅចិត្របើកគ្របបាំងគ្រឿងយន្តពិនិត្យមើលមួយស្របក់ក៏ញញឹម ហើយនិយាយថា៖
      • ទានប្រោស ទាស់ត្រង់ណេះ រវៃម្ដងទៀតឆេះជាប្រាកដ ហើយប្រាប់តាសុនឲ្យរវៃម្ដងទៀត ។
      តាសុនចាប់រវៃម្ដងទៀត គ្រឿងយន្តក៏គ្រហឹមគឹកកង មួយរំពេចឡើង អ្នកទាំងអស់គ្នាក៏ញញឹម តាសុនក៏ទៅទះស្មាចៅចិត្រហើយ លាន់មាត់ថា៖
      • ពូកែគ្រាន់បើ អ្នកក្មួយអញ !
      លោកហ្លួង ក៏លាន់មាត់ដោយសេចក្ដីត្រេកអរ ហើយសួរចៅចិត្រថា៖
      • ចៅចិត្រពូកែមែន រៀនចេះពីណា ប្រសប់លាក់ចំណេះណាស់ ?
      ចៅចិត្រនឹកត្រេកអរ បង្អោនខ្លួនជំរាបទៅលោកហ្លួងថា៖
      • ទានប្រោសមិនបានរៀនឯណាទេគ្រាន់តែធ្លាប់បររថយន្តមកដែរ ក៏ល្មមធ្វើកើតចំពោះតែគ្រឿងដែលខូចខាតបន្តិចបន្តួចប៉ុណ្ណោះហើយចាប់ចបលើកលីលើស្មា ឯតាសុនបានឮសំដីចៅចិត្រថាធ្លាប់បររថយន្តមកដែរក៏នឹកដល់ប្រពន្ធដែលទើបមកដល់ផ្ទះពីព្រឹកមិញនេះ គាត់មិនទាន់បានសាកសួរអំពីសុខទុក្ខសោះ ស្រាប់តែជាប់រវល់មកបររថយន្តជូនលោកហ្លួងទៅស្រុកសង្កែទើបគាត់ជំរាបសុំច្បាប់លោកហ្លួងថា៖

      • ទានប្រោសថ្ងៃនេះខ្ញុំបាទមានធុរៈដ្បិតប្រពន្ធខ្ញុំបាទទើបមកដល់ផ្ទះព្រឹកមិញនេះ ខ្ញុំបាទមិនទាន់បានសាកសួរសុខទុក្ខ វាថាប្រញាប់វិលទៅស្រុកវិញ ក្នុងវេលាថ្ងៃត្រង់នេះផង ដូច្នេះសូមព្រះតេជព្រះគុណមេត្តាឲ្យចៅចិត្របររថយន្តជំនួសខ្ញុំ បាទមួយពេលសិនចុះ។
      ហ្លួងរតនៈសម្បត្តិស្ងៀមមួយស្របក់ហើយ បែរទៅសួរចៅចិត្រថា៖
      • ចិត្រ ឯងបររថយន្តជំនួសតាសុនមួយថ្ងៃបានទេ ?
      ចៅចិត្របែរទៅមើលតាសុន ឃើញសំដែងអាការអង្វរ ទើបចៅចិត្រជំរាបទៅលោកហ្លួងថា៖
      • ខ្ញុំបាទបរជូនបាន ទានប្រោស។
      តាសុនត្រេកអរណាស់ ស្ទុះទៅចាប់ដៃចៅចិត្រអង្រួនថា៖
      • អរគុណអ្នកក្មួយណាស់សូមអ្នកក្មួយសំឡាញ់ជួយយកតែបុណ្យទៅចុះ ហើយគាត់ងាកមកលើកដៃសំពះលាហ្លួងរតន សម្បត្តិដើរចេញទៅ។
      ចៅចិត្រយកគ្រឿងប្រដាប់ធ្វើការទៅទុកស្រេចហើយ ក៏ផ្លាស់សំពត់អាវកម្មករជាអ្នកបររថយន្ត ឡើងកាន់ចង្កូតបរចេញពីទីនោះទៅទំនងជាអ្នកឆ្លាតប៉ិនប្រសប់ដោយមិនមានឧបសគ្គ រវាងពាក់កណ្ដាលផ្លូវដរាបដល់ស្រុកសង្កែដែលជាទីក្រុងបាត់ដំបង។ឪពុកនឹងកូន ក៏ចុះពីរថយន្តដើរសំដៅទៅកាន់ផ្ទះមួយក្បែរសាលាស្រុក ប្រហែលជាកន្លះម៉ោងទើបឃើញនាងនារីចុះពីផ្ទះនោះមក ។
      ចៅចិត្រសួរដោយកិរិយា សុភាពថា៖
      • ត្រឡប់ទៅឥឡូវឬនៅទេ ឃុន ?
      • នៅទេ នាងតបកំបុតៗហើយថា ចិត្រតោងទៅទិញអីវ៉ាន់ឯផ្សារជាមួយនឹងខ្ញុំឥឡូវ នុះកញ្រ្ចែង ចិត្រកាន់យកទៅផងណា។
      ចៅចិត្រនឹកភាំងបន្តិច ដ្បិតតាំងអំពីកើតមកមិនដែលកាន់កញ្រ្ចែងដើរតាមក្រោយស្រីណាម្ដង សោះតែគ្រានេះត្រូវតែធ្វើតាមដ្បិតគេជាចៅហ្វាយខ្លួនឲ្យប្រាក់ខែខ្លួន ទុកជាការធ្វើដូច្នេះនាំឲ្យអាម៉ាស់មុខយ៉ាងណាក៏ត្រូវតែប្រតិបត្តិតាមបង្គាប់ទៅសិនចុះទើបនាយចិត្តស៊ូកាត់កេរ្តិ៍ខ្មាសចាប់កញ្រ្ចែងដើររ៉ុយតាមក្រោយចៅហ្វាយក្រមុំ មានរូបឆោមស្រស់ប្រិមប្រិយនោះទៅ ។
      • នារីបង្គាប់៖ ចិត្រ ទៅសួរទិញត្រីរ៉ស់ធំៗ ពីរយកទៅស្ងោរជ្រក់ តើគេលក់មួយថ្លៃប៉ុន្មាន ? រើសឲ្យធាត់ៗបន្តិច ។
      • ចៅចិត្រនិយាយសុំខ្លួនថា៖សូមកុំប្រើឲ្យខ្ញុំបាទទិញឡើយឃុន ! ហើយនិយាយតទៅទៀតថា៖ តាំងពីខ្ញុំបាទកើតមក ខ្ញុំបាទមិនដែលទិញត្រីសាច់ ឬ បន្លែបង្ការអ្វីទេ ក្រែងឃុនបន្ទោស ថាទិញថ្លៃពេក ដ្បិតខ្ញុំបាទមិនចេះតថ្លៃទិញត្រីទេ ទានប្រោស ។
      • នារី៖មិនអីទេ ទៅសួរទិញចុះចាំខ្ញុំតថ្លៃឲ្យ។
      • ចិត្រ៖ សុំឲ្យឃុនតថ្លៃទិញខ្លួនឯងចុះ។
      • នារី៖ នេះពិតជាគាត់ឯង មិនព្រមធ្វើតាមបង្គាប់យើងទេឬ ?
      • ចិត្រ៖ ឱ ! ឃុនបង្គាប់ខ្ញុំបាទបានជានិច្ច ប៉ុន្តែមិនមែនបង្គាប់ឲ្យកាន់កញ្រ្ចែងដើរទិញត្រីទេ។
      • នារី៖ ម៉េច ? គ្រាន់តែឲ្យទិញត្រីរ៉ស់ពីរបីប៉ុណ្ណឹង តើវាខូចកិត្តិយសប៉ុណ្ណាទៅ ?
      • ចិត្រ៖ មិនមែនខូចកិត្តិយសអ្វីទេ ប៉ុន្តែមុខក្រសួងទិញត្រីខ្ញុំបាទមិនធ្លាប់ធ្វើ ។
      នាងនារីក្ដៅក្រហាយឡើងមុខក្រហមតែមិនមានអំណាចបង្គាប់ឲ្យគេធ្វើតាមបាន ក៏ដើររ៉ុយទៅទិញដោយខ្លួនឯង ឯចៅចិត្រក៏កាន់កញ្រ្ចែងដើរតាមក្រោយ កាលទិញបានត្រីរ៉ស់ពីរ ដើរវិលទៅទិញរានឯទៀតៗនាងនៅខឹងខ្នាញ់នឹងការចចេសរឹងរូសរបស់ចៅចិត្រណាស់ ក៏ក្លែងដើរទិញពីរានមួយទៅរានមួយទៀតដើរវីវក់ចុះឡើងជាច្រើនបកច្រើនសា ទិញអីវ៉ាន់ច្រើនស្អេកស្កះទាល់តែចៅចិត្រយកទៅស្ទើរតែមិនរួចនាងនឹកខ្នាញ់ក៏ខ្នាញ់ណាស់ តែនឹកចង់សើចក៏ចង់សើចណាស់ដោយបានឃើញចៅចិត្រកាន់ពេញដៃទាំងពីរយួរផង ត្បៀតក្លៀកផងរណែងរណោងហើយនាងធ្វើជាដើរវិលជាច្រើនបកច្រើនត្រឡប់ ទើបបត់ចូលទៅឯរថយន្ត។ឯចៅចិត្រក៏ចេះតែដើរប្រកិតតាមក្រោយដរាបដល់រថយន្ត ហើយទំលាក់អីវ៉ាន់គ្រាំងទៅក្នុងរថយន្ត។នាងនារីឃើញកិរិយាចៅចិត្រធ្វើដូច្នោះ ក៏ច្រឡោតឡើងថា៖
      • យី ! គាត់នេះ ក្លែងទំលាក់អីវ៉ាន់លើក្បាលអញឬ ?
      • ចៅចិត្រឆ្លើយឡើងថា៖សូមអត់ទោសទានប្រោសធ្ងន់ពេក តែខ្ញុំបាទទម្លាក់លើក្ដាររថយន្តទេតើ។
      • នារី៖ ប្រយ័ត្នគាត់ឯង កុំប្រើកិរិយាថោកទាបពេក ។
      នាយចិត្រឮហើយគ្រាន់តែញញឹមហ៊ិះៗ ហាក់ដូចជាមិនយកចិត្តទុកដាក់នឹងការខឹងសម្បារបស់ចៅហ្វាយក្រមុំនោះសោះ ។ អ្នកទាំងពីរក៏អង្គុយនៅស្ងៀមៗទាំងអស់គ្នាឥតនិយាយគ្នាមួយម៉ាត់សោះ មួយស្របក់ទើបឃើញហ្លួងរតនសម្បត្តិ មកដល់ទីចតរថយន្ត ជាមួយនឹងបុរសកម្លោះមួយនាក់ មុខវែងពាក់មួកសពាក់អាវបើកកចងក្រវាត់ស្លៀកខោខ្លី ពាក់ស្បែកជើងពណ៌ក្រហមស្រោមជើងស ។នាយចិត្រគ្រាន់តែក្រឡេកមើលទៅឃើញបុរសនោះក៏មានសេចក្ដីទាស់ចិត្ត ឥតត្រេកអរបន្តិចបន្តួចឡើយ។
      ហ្លួងរតនសម្បត្តិនិយាយថា៖
      • យើងតោងប្រញាប់ទៅឥឡូវទើបបានបង្អង់យូរពេកមិនបានទេ ដ្បិតយើងឥតដាក់កាំភ្លើងមកផងសោះ ក្រែងចោរប្លន់កណ្ដាលផ្លូវ។
      នាងនារីបែរទៅញញឹមយ៉ាងផ្អែម ខណៈដែលបុរសកម្លោះនោះឡើងមកលើរថហើយសួរថា៖
      • លោកបាឡាត់ដាក់កាំភ្លើងមកដែរឬទេ !
      ចៅចិត្រត្អូញរង៉ូវនៅតែក្នុងបំពង់កបុរសកម្លោះនេះឬជាបាឡាត់ស្រុកៗសង្កែ រូបរាងបែបនេះមិនគួរសេពគប់សោះឡើយកន្លែងអង្គុយវាលល្វឹងមិនអង្គុយ នៅតែទៅប្រជ្រៀតអង្គុយក្បែរឃុននារីក្រអឺត !
      ចំណែកខាងលោកបាឡាត់ទះគូទហើយប្រាប់ហើយ៖
      • ឃុនកុំព្រួយមានកាំភ្លើងខ្លីជាប់មកមួយដែរ។
      ហ្លួងរតនសម្បត្តិក៏សើចហើយថា៖
      • រថយន្តទៅវេលានេះ ប្រហែលជាម៉ោង៤រសៀល ទើបដល់ទៅផ្ទះយើង។
      ចៅចិត្រក៏ចុះទៅរវៃតាមបង្គាប់ ហើយឡើងបររថយន្តចេញទៅ សំដៅទៅតាមផ្លូវបប៉ៃលិន សឹងដេរដាសទៅដោយស្រែចម្ការច្បារដំណាំ លុះផុតពីភូមិភ្នំសំពៅ ភូមិស្នឹងកាលណា មានតែព្រៃព្រឹក្សាលតាវល្លិនិងភ្នំក្រំថ្មដេរដាស ផ្លូវក៏កាន់តែលំបាកឡើងផ្ទៃផែនដីខ្ពស់ៗទាបៗ បត់បែនជាច្រើនជាន់ កាលចៅចិត្រក្រឡេកមើលមកក្រោយ ស្រាប់តែឃើញបាឡាត់ស្រុកនោះ និយាយក្អាកក្អាយសប្បាយរីករាយជាមួយនឹងនាងនារីចៅចិត្រក៏កើតមោហាខ្លាំងឡើង ថែមលើសេចក្ដីម៉ួម៉ៅកាលដែលទៅផ្សារទិញត្រីនោះមួយជាន់ទៀត ទើបក្លែងកាច់ចង្កូតឲ្យបត់ក្បាលធ្លាក់ទៅជង្ហុករាក់ៗ មួយអន្លើនៅក្បែរផ្លូវ ម៉ាស៊ីនរោទ៍រំពងព្រៃ ហើយទច់ង៉ក់ស្ងៀមនៅនឹងកន្លែងនោះឯង ។
      ចៅចិត្រក្រឡេកមើលមកក្រោយ ស្រាប់តែឃើញភ្នែកគ្រប់ៗគូ សំឡឹងមើលមកចំខ្លួន ។ បាឡាត់ស្រុកភ្លាត់ធ្លាក់ពីទីអង្គុយ ហ្លួងរតនសម្បត្តិកំពុងយកដៃស្ទាបក្បាល ដែលប៉ះទង្គិចនឹងដំបូលរថ នាងនារីផ្អៀងទ្រេតវិះតែធ្លាក់ តែចួនជាចាប់បង្អែកទាន់បាន ។ លោក បាឡាត់បន្ទោស៖
      • សូហ្វ័រចង្រៃបររថអីយ៉ាងអីចេះ។
      នាងនារីងាកដម្រង់ខ្លួនហើយបន្ទោសថា៖
      • ចិត្រ គាត់ឯងមិនចេះបរឡានទេឬអី ?
      ចៅចិត្រឆ្លើយភ្លាមថា៖
      • បើមិនចេះបរ គង់មិនបានមកដល់ទីនេះទេ។
      • ចិត្រ កុំក្លាហានពេកប្រយ័ត្នពាក្យសំដីបន្តិច។
      ហ្លួងរតនសម្បត្តិនិយាយដាស់តឿនចៅចិត្រ ។
      ចៅចិត្របែរទៅលោកហ្លួងហើយជំរាបថា៖
      • សូមអត់ទោសទានប្រោសប្រសិនបើខ្ញុំបាទមិនកាច់ចង្កូតឲ្យងាកទៅជង្ហុកទេ កង់មុខខាងស្ដាំមុខជាប៉ះនឹងដង្កត់នោះជាប្រាកដ ហើយធ្វើឲ្យខូចពេលយូរជាងឆ្លាក់ជង្ហុកនេះទៅទៀត។
      លោកហ្លួងញាក់មុខទទួលទំនងជាយល់ដូច្នេះដែរហើយចៅចិត្របែរមកមើលខាងក្រោយ ក៏ប្រទះនឹងភ្នែកដែលសំឡឹងសំឡក់ដាក់ជាច្រើនដងច្រើនគ្រា ច្រើនត្រឡប់ ។
      រថក៏បរតទៅទៀតដូចធម្មតាតែនាងនារីសង្កេតយល់ដឹងដល់ចិត្តគំនិតរបស់ចៅចិត្រ តែកាលណានាងធ្វើស្និទ្ធស្នាលនឹងបាឡាត់ស្រុកនោះរថក៏គ្រលែងឃ្លេងឃ្លោង រកកល់ធ្លាក់ជង្ហុកឬដើរខុសផ្លូវទៅ ស្ទើរតែមិនហ៊ាននិយាយអ្វីនឹងលោកបាឡាត់ទៀត ។ តាំងពីនោះមកនាងក៏ដឹងខ្លួនថា ចៅចិត្រមានបំណងអ្វីក្នុងខ្លួននាង ?
      លុះរថយន្តបរផុតភូមិព្រៃផ្ដៅទៅឆ្ងាយបន្តិចក៏ទច់ង៉ក់រលត់ម៉ាស៊ីន ទើបចៅចិត្រលោតចុះទៅបើកគ្រឿងម៉ាស៊ីនមើលស្រាប់តែធ្វើមាត់វៀចក្រងែវ ។ អ្នកជិះទាំងអស់គ្រប់ៗគ្នាមានសេចក្ដីព្រួយជាច្រើន ទើបហ្លួងរតនសម្បត្តិដែលមានសេចក្ដីព្រួយច្រើនជាងគេ ក៏ចុះពីរថទៅសួរចៅចិត្រថា៖
      • ម៉េចទៅ ទៅទៀតបានឬទេ ? ល្មមកែកុនបានឬទេ ?
      ចៅចិត្រគ្រវីក្បាលដោយអស់សង្ឃឹម ហើយជំរាបទៅលោកហ្លួងថា៖
      • ទានប្រោស បរទៅទៀតមិនបានទេ វាខូចត្រង់កន្លែងសំខាន់ដែលខ្ញុំបាទធ្វើមិនកើត តោងទៅជួលចិនក្រឡឹងដាក់ជាថ្មីទើបបាន !
      • នារី៖ម្ដងនេះស្រេច។
      ហើយនាងផ្ដេកខ្លួនលើរថយន្តដោយអាការអស់កម្លាំងជាច្រើន។
      លោក បាឡាត់ចុះពីរថដើរមកឈរ ចំពីមុខចៅចិត្រហើយថា៖
      • គាត់ឯងបររថយ៉ាងម៉េចហ្នឹង ទាល់តែរថខូចអស់ !
      ចៅចិត្រឆ្លើយខ្លីៗថា៖
      • ខ្ញុំបាទបរដូចយ៉ាងមនុស្សធម្មតា លោកក៏បានឃើញនឹងភ្នែកស្រាប់ហើយ។
      លោក បាឡាត់ ខាំមាត់ហើយថា៖
      • បើគាត់ឯងមិនបរឲ្យធ្លាក់ជង្ហុកអម្បាញ់មិញ ក៏គង់មិនខូចដល់ម្លឹងដែរ !
      • ចិត្រ៖ ចុះលោកគិតថា ខ្ញុំបាទក្លែងបរឲ្យធ្លាក់ជង្ហុកឬអី ?
      • បាឡាត់៖ ផ្លូវមានគគាច ម៉េចក៏គាត់ឯងមិនបរឲ្យត្រង់ទៅតាមផ្លូវ មានតែគាត់ឯងក្លែងធ្វើឲ្យធ្លាក់ជង្ហុក ?
      • ចិត្រ៖ លោកថាដូចម្ដេចក៏បាន តែខ្ញុំបាទមិនបានក្លែងធ្វើឲ្យវាធ្លាក់ជង្ហុកទេ។
      • បាឡាត់៖ តោងប្រយ័ត្នសំដីបន្តិចគាត់ឯង។
      • ចិត្រ៖ ខ្ញុំបាទបាននិយាយដោយសំដីគួរសមណាស់ហើយទានប្រោស។
      • បាឡាត់៖ ម៉េចក៏គាត់ឯងព្រហើនម្ល៉េះ ក្រែងគាត់ឯងគ្រាន់តែជាអ្នកស៊ីឈ្នួលគេទេឬ ?
      ចៅចិត្រសើចចំអកបន្តិចហើយថា៖
      • ខ្ញុំបាទជាអ្នកស៊ីឈ្នួលគេមែន តែមិនមែនស៊ីឈ្នួលលោក បាឡាត់ទេ។
      ហ្លួងរតនសម្បត្តិនឹករំខាន នឹងសំដីនិយាយជជែកគ្នានោះ ក៏ហាមប្រាមទៅថា៖
      • ឈប់និយាយប៉ុណ្ណឹងហើយ លោក បាឡាត់ ការនិយាយជជែកគ្នានៅគ្រានេះ វាមិនមានប្រយោជន៍អ្វីឡើយ បុរាណលោកថា សាបមួយដៃ ប្រៃមួយចឹប មែនទេ ?
      • នារី៖ ចុះយើងគិតធ្វើដូចម្ដេច ទើបទៅដល់ផ្ទះ ?
      នាងសួរដោយសេចក្ដីព្រួយបារម្ភជាច្រើន ។
      • ហ្លួង៖ ហ្នឹងហើយ ប៉ាក៏មិនដឹងជាគិតធ្វើដូចម្ដេចដែរ សួរចៅចិត្រមើល តើគេគិតធ្វើដូចម្ដេច ?
      នាងងាកមកចៅចិត្រសួរថា៖
      • ចិត្រ យើងត្រូវធ្វើដូចម្ដេចទើបទៅដល់ផ្ទះ ?
      • ចិត្រ៖ ទានប្រោស តោងតែដើរទៅទើបបាន។
      តបកំបុតៗធ្វើឲ្យនាងនារីឡើងមុខក្រហម ។
      ចៅចិត្រដើរចូលទៅរកហ្លួងរតនសម្បត្តិ ហើយនិយាយជំរាបថា៖
      • យើងតោងរង់ចាំនៅទីនេះ ទំរាំមានរថយន្តណាមួយមកដល់ទីនេះ ប្រសិនបើគ្មានទេ ក៏តោងតែស្នាក់នៅទីនេះមួយយប់ បើនឹងដើរជើងទៅក្រែងតែពាក់កណ្ដាលអធ្រាត្រទើបដល់ផ្ទះ។
      លោក ហ្លួងដកដង្ហើមធំ នាងនារីសួរទៅលោកឪពុកដោយសេចក្ដីវិតក្កថា៖
      • យើងតោងតែដេកស្នាក់ក្នុងព្រៃនេះមួយយប់ទៅឬប៉ា ?
      លោក ហ្លួងញាក់មុខហើយថា៖
      • កូនឃើញទេ វេលានេះម៉ោង៤ រសៀលហើយ ឬមួយកូនចង់ដើរលមើលក៏តាមចិត្ត ?
      នាងនារីគ្រវីក្បាលហើយថា៖
      • ទេ ប៉ា ទម្រាំដើរទៅដល់ កូនមុខជាស្លាប់ពាក់កណ្ដាលផ្លូវមិនខានឡើយ។
      ចៅចិត្រសើចឡើងទាល់តែនាងនារីបែរទៅសំឡឹងចំមុខ ហើយសួរថា៖
      • គាត់ឯងសើចអី !
      ចៅចិត្រញញឹមញញែមតាមធម្មតាហើយថា៖
      • ខ្ញុំបាទសើចនឹងកំប្រុកមួយនោះទេតើ វាហក់លោតពីដើមស្រម៉ទៅដើមកន្ទួតព្រៃ វាភ្លាត់ចំណាប់ ធ្លាក់មកដល់ដីជិតប្រកាច់ បានជាខ្ញុំបាទសើចនឹងវា !
      • នារី ៖ គេភ័យ គេព្រួយរាល់គ្នាឯងគិតតែពីសើចសប្បាយ។
      • ចិត្រ៖បានជាខ្ញុំបាទសើចពីព្រោះសត្វនោះមានជើងដល់ទៅបួននៅតែមានភ្លាត់ចំណាប់ធ្លាក់ដល់ដីទាល់តែបានដូច្នេះទេតើ !
      នាងមិនឆ្លើយតបទៅគ្រាន់តែសំឡឹងសំឡក់ចុងភ្នែកកន្ទុយភ្នែកប៉ុណ្ណោះ ដោយសារសេចក្ដីមួម៉ៅក្ដៅក្រហាយប៉ុន្តែនាងធ្លាប់សំដែងកិរិយាដូច្នេះជានិច្ចចៅចិត្រថ្នឹកនឹងនិស្ស័យបែបនេះមកច្រើនគ្រាហើយទើបមិនមានចិត្តព្រួយបារម្ភអ្វី ថែមទាំងយល់ថាស្រ្តីបើមិនសំដែងកិរិយាងក្ងិកក្ងក់ខ្លះទេក៏មិនល្អមើលដែរគ្រាន់តែកុំឲ្យជ្រុលហួសពេកប៉ុណ្ណោះ។ឯនាងនារីនឹកប្រារព្ធនឹងខ្លួនឯងថាកូនឈ្នួលកម្លោះនេះចំឡែកជាងកូនឈ្នួលដទៃៗទៀតជាអ្នកមានអំនួតបន្តិចថែមទាំងប្រើសំដីមិនចេះក្រែងចិត្តអ្នកណាទេតែចេះនិយាយសមហេតុសមផល ទើបនាងចូលចិត្តនិយាយឬជជែកពីរឿងអ្វីៗលេងនាងធ្លាប់គិតថានាងគិតដូច្នេះនឹងមានប្រយោជន៍អ្វី ហើយគេជាអ្វីនឹងនាងគេគ្រាន់តែជាកូនឈ្នួលនាងម្នាក់ប៉ុណ្ណោះទេតើ!លោកបាឡាត់ដើរឆៀងមកក្បែរនាងនារី ហើយសួរថា៖
      • ចុះហេតុអី ក៏ឃុនចូលចិត្តទៅនិយាយឆ្លើយឆ្លងនឹងអាក្មេងកម្លោះនោះម្ល៉េះ ?
      • នារី៖ នរណា ប្រាប់លោកថា ខ្ញុំចូលចិត្តទៅនិយាយឆ្លើយឆ្លងនឹងវា !
      • បាឡាត់៖ខ្ញុំបានឃើញនឹងភ្នែកបានឃើញវានិយាយជជែកនឹងឃុន ទាល់តែឃុនទាល់ច្រករបស់វាម្ល៉ឹងៗនៅតែឃុនទៅនិយាយជជែកនឹងវាទៀត វាជាក្មេងព្រហើនមិនចេះគួរសមទេ ឃុនពិនិត្យមើលវាឲ្យមែនទែនចុះ។
      នាងនារីញាក់មុខទំនងជាយល់ដូច្នោះដែរ ហើយឆ្លើយថា៖
      • ចា៎ះ កម្មករនេះឫកពាព្រហើនបន្តិចមែន តែឧស្សាហ៍ធ្វើការណាស់។
      • លោក បាឡាត់៖ ប្រហែលជាវាទើបមកនៅទេ បានជាពីដើមមកមិនដែលឃើញសោះ។
      • នារី៖ចា៎ះវាទើបនឹងមកនៅមែនប្រហែលជាងពីរខែប៉ុណ្ណឹង ឪពុករបស់ខ្ញុំគាត់មានចិត្តអាណិតមេត្តាដោយឃើញថាជាមនុស្សកំព្រាឪពុកម្ដាយ ហើយបានប្រគល់ឲ្យជីកអណ្ដូងត្បូងនៅទិសខាងកើត ដែលទើបនឹងបើកថ្មី។
      និយាយគ្នាបានត្រឹមប៉ុណ្ណេះក៏ស្រាប់តែឮសំឡេងហ្លួងរតនសម្បត្តិស្រែកហៅនាងនារី ហើយប្រាប់ថា៖
      • នារីកូនចាត់ចែងដាំបាយទឹកទៅឪពុកនឹកឃ្លានបាយណាស់ហើយ ឲ្យចៅចិត្រជួយរកឧសភ្លើងផង។
      ចៅចិត្រចូលមកជិតហើយសួរថា៖
      • ឃុននឹងឲ្យខ្ញុំបាទជួយធ្វើការអ្វីខ្លះ ចូរប្រាប់មកចុះ ?
      • នារី៖ ទៅរកដុំថ្មបីដុំមក ហើយរកឧសបង្កាត់ភ្លើងឡើងផង។
      នាងបង្គាប់ទៅលោក បាឡាត់ថា៖
      • លោក បាឡាត់អាណិតយកសាច់ដាក់កំប៉ុងមកឲ្យខ្ញុំពីរកំប៉ុង និងសណ្ដែកហឡាន់តៅផង។
      កម្លោះទាំងពីរនាក់ ក៏ខំធ្វើការផ្គាប់ផ្គុននាងក្រមុំយ៉ាងម៉ឺងម៉ាត់ ឯចៅចិត្របានដុំថ្មតូចៗបីដុំ ហើយដាក់តំរៀបជាមុំជើងក្រាន ហើយទៅរកកាច់ឧសមកបង្កាត់ភ្លើងឆេះថ្គោលឡើង ។
      • ឃុននឹងឲ្យខ្ញុំបាទធ្វើអីទៀត។
      ចៅចិត្រសួរនាងខណៈដែលបង្កាត់ភ្លើងរួចហើយ ។
      • នារី៖ ចៀនត្រីឆាសាច់គោ នឹងសណ្ដែកទ្រើង អើ !យើងគ្មានខ្ទះទេ ចៅចិត្រតោងទៅរកខ្ទះមក។
      • ចិត្រ៖ អេ ទានប្រោស ទីនេះមិនមែនផ្សារសង្កែទេ ចុះឲ្យខ្ញុំទៅរកខ្ទះឯណាមកជូនឃុនបាន ?
      នាងដកដង្ហើមធំហើយប្រាប់ថា៖
      • អើ នេះប្រុសត្រលាំង ម្ដេចក៏មិនយល់ការអ្វីសោះ ខ្ញុំគ្រាន់តែឲ្យទៅរកភាជន៍អ្វីមួយសំប៉ែតៗ ក៏បានហើយ សំរាប់យកមកចៀនឆាប៉ុណ្ណោះ។
      ចៅចិត្រញញឹមហើយថា៖
      • ប៉ុណ្ណឹងទេឬ ?
      ហើយស្ទុះក្រោកទៅឯរថយន្ត លើកពូកកម្រាលអង្គុយឡើងមើលឃើញចានស្ពាន់សសំប៉ែតៗ កាន់លើកបង្ហាញទៅនាងនារីថា៖
      • បែបនេះបានឬទេ ?
      តាំងអំពីចៅចិត្រចូលមកនៅជ្រកកោននឹងនាងនារីនាងមិនដែលញញឹមម្ដងសោះ ទើបតែមកពេលនេះ នាងក៏ញញឹមជំនួសពាក្យតបជាគ្រាដំបូង ។
      លុះលាងចានស្ពាន់រួចហើយ ចៅចិត្រក៏ដាក់លើជើងក្រានបណ្ដោះអាសន្ននោះឯង ។
      នារីក៏យកខ្លាញ់ជ្រូកដាក់ចៀនក្នុងចាននោះចៅចិត្រក៏យកស្លឹកត្នោតបក់ភ្លើងឲ្យឆេះឡើង ទាល់តែផែះហុយទ្រុបឡើង ទាល់តែនាងប្រាប់ឲ្យឈប់បក់ ។
      • ចិត្រ៖ ហ្នឹងឃុនគិតពិសាតែសាច់ទទេ មិនដាំបាយទេឬ ?
      ចៅចិត្រសួរនាងដោយហេតុមិនឃើញនាងដាំបាយសោះ ។
      • នារី៖ អើមែនហើយ ចិត្រ ខ្ញុំភ្លេចឈឹង ចុះយើងរកឆ្នាំងឯណាដាំបាយហ៎ៈ ?
      នាងនិយាយហើយសំឡឹងមុខចៅចិត្រ ទំនងសូមឲ្យជួយគិតគូរផង ។
      ចៅចិត្រដឹងទំនង ក៏រត់ទៅឯរថយន្តម្ដងទៀត រកបានកំប៉ុងបឿរមួយធំ បើកដួសយកសាច់បឿរចេញខ្ចប់អស់ ហើយក៏វិលមករកនារីសួរថា៖
      • បែបនេះប្រើបានទេ ឃុន ?
      នាងនារីញញឹមទទួលម្ដងទៀតម្ដងនេះញញឹមចេញមកដោយចិត្តសុចរិតឥតក្លែងបន្តិចឡើយ គ្រានេះដែលចៅចិត្រឃើញថានារីចៅហ្វាយក្រមុំរបស់គេនេះ មានកិរិយាទន់ភ្លន់ផ្អែមល្ហែមចំឡែកណាស់ !
      • នារី ៖ ប្រហែលជាប្រើការបាន ចិត្រ។
      នាងតបទៅដោយសំដីធម្មតា ។
      • នារី៖ អើ ! ចុះយើងបានទឹកពីណាមកដាំបាយហ៎ៈ ?
      • ចិត្រ ៖ មិនអីទេ ទុកភ្នាក់ងារខ្ញុំបាទរកជូនឃុនទាល់តែបាន។
      ថាហើយក៏ទៅបើកបំពង់ទឹកក្នុងរថយន្តទឹកក៏ហូរចេញមកទាល់តែពេញកំប៉ុង ហើយយកមកឲ្យនាងនារី ។
      លោក ហ្លួង លាន់សំដីពីក្នុងរថយន្តមកថា៖
      • ឆ្លាតគ្រាន់បើ បើមិនបានចៅចិត្រ ប្រហែលជាអត់បាយក្នុងពេលនេះទាំងអស់គ្នាមិនខាន។
      ឯលោកបាឡាត់ទទួលយកអាសាជាអ្នកដាំបាយដោយដឹងខ្លួនថា ខ្លួនដូចជាចាញ់ប្រៀបចៅចិត្រច្រើនណាស់ការដែលនៅស្ងៀមមិនជួយខ្វល់ខ្វាយនឹងគេ ស្រាប់តែបាយឆ្អិនបរិភោគនោះដូចជាមិនទំនងសោះ !
      ឯចៅចិត្រតអំពីនោះ មិនបានជួយធ្វើអ្វីទៀតទាល់តែដល់បាយឆ្អិន ទើបដួសបាយដាក់ចាន ដាក់ត្រីចៀន ឆាសាច់គោ យកទៅជូនលោក ហ្លួង ឯខ្លួនឯងនិងនាងនារីបរិភោគនឹងស្លឹកឈើ ឯលោក បាឡាត់ស្រុកបរិភោគនឹងក្រដាសកាសែត ដែលខ្ចប់អីវ៉ាន់មកពីផ្សារសង្កែ៕

    • lisan
      កុលាបប៉ៃលិនភាគ2



      លុះចៅចិត្របានទទួលសំបុត្រគ្រូពេទ្យហើយក៏ចាត់ចែងសំពត់អាវដាក់វ៉ាលីសផ្ដៅ នឹងអីវ៉ាន់សម្រាប់ធ្វើដំណើរទៅរួចស្រេចហើយ ក៏ប្រះដេកសម្រាកដោយសេចក្ដីត្រេកអរដ៏លើសលប់ ក្នុងយប់នោះស្ទើរតែដេកមិនលក់ទាល់ភ្លឺ ។ ដល់ម៉ោង៥ជិតភ្លឺ នាឡិកាឯផ្សារវិលវាយឮសូម៉ឺងៗ យ៉ាងច្បាស់លាស់រហូតដល់ផ្ទះចៅចិត្រៗ ក្រោកឡើងលុបលាងមុខមាត់រួចក៏ស្លៀកពាក់សំលៀកបំពាក់យួរវ៉ាលីសចុះពីផ្ទះដើរសំដៅទៅផ្សារវិលបរុងនឹងទៅឡើងរថយន្តដែលដើរផ្លូវបាត់ដំបង–បប៉ៃលិន។ ចៅចិត្រទិញសំបុត្រថ្លៃកន្លែងរួចស្រេចហើយក៏អង្គុយចាំដរាបដល់ពេលរថយន្តចេញពីទីផ្សារក្រុងបាត់ដំបងទៅ វេលាម៉ោង៦នឹង១៥នាទីរថយន្តក៏បើកចេញសំដៅទៅទិសខាងត្បូងដល់ទៅផ្សារភាស៊ីស្រាក៏បត់ត្រង់ទៅឯលិចតាមផ្លូវបប៉ៃលិនចៅចិត្រអង្គុយមើលភូមិប្រទេសសងខាងមាគ៌ានោះមុខគួរឲ្យស្រងេះស្រងោចអណ្ដែតអណ្ដូងក្នុងចិត្តជាចំឡែកណាស់ នឹកដល់ឪពុកដែលទើបអនិច្ចកម្មទៅថ្មីៗកាលណាទឹកភ្នែកក៏ជោរជន់ចេញមកឯងតែខំទប់ទល់មិនឲ្យទឹកភ្នែកស្រក់ចុះទាល់តែបានដើម្បីការពារកុំឲ្យអ្នកជិះរថយន្តជាមួយគ្នាមានសេចក្ដីសង្ស័យមន្ទិលមកលើខ្លួនហើយបន្លំនិយាយសើចលេងកំសាន្ត ជាមួយនឹងអ្នកជិះទាំងអស់គ្នាទៅឯផ្លូវដែលឡើងទៅស្រុកបប៉ៃលិនមិនសូវឆ្ងាយប៉ុន្មានពីក្រុងបាត់ដំបងក៏ពិតមែន តែជាផ្លូវលំបាកបន្តិច ដ្បិតត្រូវបររថយន្តឡើងកាត់ភ្នំ នឹងសសៀរតាមជើងភ្នំខ្ពស់ឡើងៗ ហើយតោងបរបត់បែនដូចអន្ទង់អាំងដរាបដល់ស្រុកបប៉ៃលិនទុកជាបង្ខំយ៉ាងណាក៏គង់តែរថយន្តរត់មិនលឿនរហ័សដូចផ្លូវរាបទេ ។ ចៅចិត្រក្រឡេកមើលភូមិប្រទេសតាមសងខាងផ្លូវ សឹងដេរដាសទៅដោយស្រែចម្ការច្បារដំណាំ និងភូមិស្រុកដោយអន្លើៗ ឃ្លាតឆ្ងាយដាច់ពីគ្នា លុះជិតទៅដល់បប៉ៃលិន ក៏ឃើញតែព្រៃព្រឹក្សា លតាវល្លិនឹងភ្នំតូចធំច្រើនអនេកព្រមទាំងសត្វបក្សាបក្សីនិងសត្វដើរដីក៏មានកុះករណែនណាន់នៅតាមដងព្រៃព្រឹក្សាអស់នោះ ចៅចិត្របានឃើញសព្វសត្វអស់នោះក៏កើតមានចិត្តសង្វេគនឹករលឹកដល់ឪពុកកាន់តែខ្លាំងឡើងៗ ស្ទើរតែទប់ទល់ទឹកភ្នែកពុំបានលុះដល់រថយន្តបរបើកកាត់ព្រៃភ្នំក្រំថ្មជាច្រើនអន្លើវេលាម៉ោង១១ថ្ងៃត្រង់ រថយន្តក៏បានទៅដល់ទីផ្សារបប៉ៃលិនដោយស្រួលចៅចិត្រចុះពីរថយន្តដើរទៅស៊ើបសួររកផ្ទះហ្លួងរតនសម្បត្តិ មានភូមាម្នាក់នៅទីផ្សារនោះចង្អុលប្រាប់ថាផ្ទះហ្លួងរតនសម្បត្តិនៅឯណោះចម្ងាយពីទីផ្សារនេះទៅប្រហែល៥០០ ម៉ែត្រ ក្បែរមាត់ផ្លូវខាងជើង នៅក្លោងទ្វារផ្ទះនោះ មានសរសេរយីហោថាផ្ទះហ្លួង័រតនសម្បត្តិ អញ្ជើញទៅចុះគង់នឹងឃើញមិនខាន។ចៅចិត្រក៏ចេញដើរទៅតាមពាក្យភូមានោះ ហើយទៅឈររេរានៅមុខផ្ទះដូចមានយីហោខាងលើនេះមួយស្របក់មានកម្មករម្នាក់ចេញមកពីក្នុងភូមិនោះសួរថា៖

      • អញ្ជើញមករកអ្នកណា ?


      ចៅចិត្រភ្ញាក់ព្រើតព្រោះពេលនោះកំពុងឈរមើលភូមិប្រទេសយ៉ាងភ្លើតភ្លើន ស្រាប់តែក្រឡេកមកឃើញបុរសខ្មៅម្នាក់ ឈរសួរក្បែរខ្លួនទើបប្រាប់ទៅថា៖


      • ខ្ញុំមករកលោកហ្លួងរតនសម្បត្តិ វេលានេះលោកនៅឬទេ ?


      បុរសនោះឆ្លើយតបថា៖


      • លោកនៅខាងលើផ្ទះបើចង់ជួបនឹងលោកអញ្ជើញមកតាមខ្ញុំ ហើយបុរសនោះក៏ដើរនាំមុខចៅចិត្រឡើងទៅលើផ្ទះគេប្រាប់ឲ្យចៅចិត្រអង្គុយលើកៅអីមួយនៅក្នុងបន្ទប់ទទួលភ្ញៀវហើយដើរចូលទៅក្នុងបាត់មួយស្របក់ក៏លេចមនុស្សចាស់ សក់ស្កូវម្នាក់ដើរចេញមកដោយឫកពាអង់អាច ស្លៀកសារុងសូត្រពាក់អាវទ្រនាប់តាមទំនៀមអ្នកនៅផ្ទះ ពាក្យដំបូងដែលនិយាយនឹងចៅចិត្រនោះដូច្នេះថា៖

      • ក្មួយមកពីណា ? ត្រូវការជួបនឹងខ្ញុំមានការអ្វី ?


      ចៅចិត្រសង្កេតដឹងច្បាស់ថា លោកនេះហើយដែលហៅថា ហ្លួងរតនសម្បត្តិដែលខ្លួនត្រូវការជួប ទើបរំកិលខ្លួនចុះពីកៅអីលុតជង្គង់ក្រាបចុះ ដោយសេចក្ដីគោរពគួរសម ។

      ឯហ្លួងរតនសម្បត្តិជាអ្នកជំនួញលក់ត្បូង ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ក្នុងស្រុកបប៉ៃលិន ក៏អង្គុយលើកៅអីមួយចៅចិត្រសង្កេតតាមឫកពារបស់លោកនេះ យល់ថាជាអ្នកមានអធ្យាស្រ័យល្អចិត្តសប្បុរស គួរជាទីគោរពរាប់អានបាន ។


      • ទានប្រោសមាន…
      ចៅចិត្រឆ្លើយដោយឱនលំទោនហើយថា៖

      • លោកគ្រូពេទ្យស្អាតបានផ្ញើសំបុត្រមួយច្បាប់ មកជូនព្រះតេជ ព្រះគុណ។

      • អើ ! ពេទ្យស្អាតក្មួយខ្ញុំនោះឬ ?


      លោកនិយាយទាំងញញឹមតាមដោយលោកជាអ្នកមានអធ្យាស្រ័យរីករាយជានិច្ច ហើយសួរថា៖


      • សំបុត្រនោះនៅឯណា ?


      ចៅចិត្រលូកដៃទៅក្នុងហោប៉ៅយកសំបុត្រនោះជូនទៅ លោកហ្លួងទទួលយកទៅមើលដោយសេចក្ដីត្រេកលុះមើលចប់ហើយក៏បែរមកពិចារណា មើលលក្ខណៈចៅចិត្រម្ដងទៀត ។


      • ហ្លួង៖ ក្មួយឯងមែនទេ ឬអីឈ្មោះចៅចិត្រ ដែលពេទ្យស្អាតបានបញ្ជូនខ្លួនមកឲ្យខ្ញុំ ?
      • ចៅចិត្រ៖ ទានប្រោស ខ្ញុំបាទនេះហើយ។
      • ហ្លួង៖ចុះក្មួយធ្វើការយ៉ាងនេះបានដែរឬ?ការរបស់ខ្ញុំនេះវាធ្ងន់ណាស់ តោងទ្រាំជីកដីក្នុងមួយថ្ងៃ ប្រាំ ប្រាំមួយ ម៉ោងទើបស្ទុះរួច រូបរាងស្អាតបាតដូចជាក្មួយនេះ ខ្ញុំយល់ថាទ្រាំទ្រការងារមិនបានយូរប៉ុន្មានទេ មុខជារត់ទៅផ្ទះវិញហើយ !
      • មនុស្សដទៃទៀតគេទ្រាំធ្វើបានយ៉ាងណាឯខ្ញុំបាទគង់ធ្វើបានដូចជាគេដែរ សូមព្រះតេជព្រះគុណកុំព្រួយឲ្យសោះ។
      ចៅចិត្រពោលរ៉ាប់រងយ៉ាងម៉ឹងម៉ាត់ពាក្យនេះហើយដែលធ្វើឲ្យហ្លួងរតនសម្បត្តិ មានសេចក្ដីពេញចិត្តណាស់ ហើយចៅចិត្រនិយាយតទៅទៀតថា៖

      • ទានប្រោស ! មនុស្សដែលកើតមកក្នុងលោកសន្និវាសនេះ មិនត្រូវប្រកាន់ការស្រាលៗ ស្រួលៗទេខ្ញុំបាទមិនដែលគិតដូច្នេះទេកាលបើខ្ញុំបាទមានកម្លាំងពលំដរាបណា ខ្ញុំបាទនឹងខំធ្វើការដរាបនោះ។
      • ចៅចិត្រ អ្នកឯងនិយាយនេះត្រូវណាស់។


      លោកហ្លួងនិយាយសរសើរ ហើយថា៖

      • ណ្ហើយចុះឯខ្ញុំតែងមានការសម្រាប់មនុស្សដែលចង់ធ្វើជានិច្ចវេលានេះ អណ្ដូងត្បូងទិសខាងកើតខ្ញុំកំពុងឲ្យចាប់ផ្ដើមជីកត្បូងមានតម្លៃមួយអន្លើ ព្រឹកស្អែកនេះខ្ញុំនឹងបញ្ជូនអ្នកឯងឲ្យទៅធ្វើការនៅទីនោះធ្វើការក្នុងគ្រាដំបូងនេះ ខ្ញុំនឹងតាំងប្រាក់ខែឲ្យអ្នកឯងត្រឹម៣០រៀលសិនប៉ុន្តែអ្នកឯងអាចបានប្រាក់ខែច្រើនជាងនេះទៅទៀតបើខំយកចិត្តទុកដាក់ធ្វើការយ៉ាងម៉ឺងម៉ាត់ ។ចៅចិត្រឱនក្បាលក្រាបចុះដោយសេចក្ដីគោរពម្ដងទៀត ហើយពោលថា៖
      • សូមអរគុណព្រះតេជព្រះគុណជាទីបំផុតព្រះតេជព្រះគុណកំពុងធ្វើខ្ញុំបាទឲ្យបានជាមនុស្សម្នានឹងគេឡើង ខ្ញុំបាទពេញចិត្តនឹងការដែលព្រះតេជព្រះគុណ ប្រគល់ឲ្យធ្វើនោះជាទីបំផុត។


      ក្នុងខណៈនោះមានសូរស្បែកជើងលាន់ឮពីខាងក្រោមឡើងមកលើផ្ទះព្រមទាំងមានសំឡេងយ៉ាងឆ្មារតូចលាន់រំពងមកពីខាងក្រោយ ចៅចិត្រៗក៏ចោលភ្នែកក្រឡេកមើលទៅប្រទះនឹងភ្នែកទាំងគូកំពុងតែសំឡឹងចំត្រង់មក ជាដួងភ្នែកប្រកបដោយទឹកដមគួរជាទីចាប់ចិត្តស្នេហាតែមានឫកពាឆ្មើងឆ្មៃបន្តិច កិរិយាក្និកក្នក់ញ៉ែងញ៉ងល្វាសល្វន់ល្អណាស់សម្បុរស្បែកសស្អាតមុខមូលក្រឡង់ដូចវង្សព្រះចន្រ្ទសូរសំឡេងស្រស់ដូចសូររគាំងប្រាក់ ដំណើរល្វន់ល្វាសដូចផ្កាកូលាបដែលត្រូវខ្យល់បក់ល្វិចៗនៅកណ្ដាលសួនច្បារដូច្នោះ ឱ ! ល្អអីម្ល៉េះ ! នេះប្រហែលជាអញយល់សប្តិឃើញទេដឹង!!ចៅចិត្រភ្ញាក់សា្មរតីលែងសំឡឹងស្រឡាំងកាំងក្នុងពេលដែលលោកហ្លួងស្រែកហៅកូនក្រមុំនោះឲ្យឡើងមកខាងលើផ្ទះ៖

      • មកឯណេះ នារីថ្ងៃនេះ ប៉ាបានមនុស្សចូលធ្វើការថ្មីម្នាក់ទៀ។
      នាងក្រមុំនារី ឈានជើងឡើងជណ្ដើរមួយៗ ភ្នែកសំឡឹងមើលចៅចិត្រដោយកិរិយាឆ្មើងឆ្មៃបន្តិច ដែលជាទំនៀមរបស់ស្រីក្រមុំរូបស្រស់ ហើយសួរទៅឪពុកថា៖

      • ប៉ា ! នេះឬអ្នកចូលមកធ្វើការថ្មីរបស់យើង ?


      លោកហ្លួងញាក់មុខទទួលហើយ ងាកទៅនិយាយនឹងចៅចិត្រថា៖

      • ចៅចិត្រ ! នេះនារីកូនក្រមុំរបស់ខ្ញុំ។


      ចៅចិត្រលើកដៃសំពះសួរ នាងនារីងក់ក្បាលគំនាប់ដោយកិរិយាឆ្មើងៗ តាមនិស្ស័យរបស់នាង ។ ចៅចិត្រដឹងខ្លួនថាតាំងអំពីថ្ងៃនេះទៅមុខជាត្រូវនាងក្រមុំរូបស្រស់នេះមាក់ងាយ មាក់ថោកខ្លះជាមិនខាន ។

      នាងនារី សំឡឹងមើលកម្មករថ្មីរបស់ឪពុក តាំងអំពីក្បាលរហូតដល់ចុងជើង មើលហើយមើលទៀត នៅទីបំផុតក៏លាន់មាត់ថា*កម្មករនេះស្គមដូចជាអ្នកញៀនអាភៀន នឹងមានកម្លាំងជីកដីបានឬប៉ា ? កូនយល់ថាតម្រូវឲ្យធ្វើការលាងចានក្នុងផ្ទះបាយវិញជាជាង ?


      ចៅចិត្រកាលត្រូវស្រីក្រមុំស្ដីដាក់មុខដូច្នេះក៏នឹកអៀនខ្មាសណាស់ ក្រឡេកចោលកន្ទុយភ្នែកទៅនាងមួយភ្លែតហើយតបទៅថា៖


      • មនុស្សត្រង់គេមិនដែលសំគាល់ថាជាមនុស្សល្ងង់ ឯមនុស្សស្គមក៏គេមិនសំគាល់ថាជាមនុស្សខ្សោយដែរស្គមយ៉ាងខ្ញុំបាទនេះ មានកម្លាំងខ្លាំងដូចជាមនុស្សធាត់មាំដែរ គ្រាន់តែមិនសូវមានសាច់ឈាមបរិបូណ៌ទេតើ !!


      នាងនារីធ្វើមុខក្រញូវទំនងខឹងបន្តិចៗផង ដោយនាងមិននឹកនាថាចៅចិត្រហ៊ានឆ្លើយដូច្នោះសោះ ព្រោះមិនធ្លាប់មានមនុស្សណាមួយក្នុងផ្ទះ ហ៊ាននិយាយលេងសំដីវោហារនឹងនាង ឡើយ ។

      លោកហ្លួងឃើញកូនខឹងដូច្នោះ ក៏និយាយបញ្ឈប់ថា៖


      • ចៅចិត្រ!ណ្ហើយឈប់ស្លេះប៉ុណ្ណឹងសិនចុះឯងកំពុងនឿយហត់អស់កម្លាំង ទៅរកសម្រាកខ្លួនឲ្យបាត់នឿយហត់សិនទៅ៕