(双语)即使没人鼓掌,也要优雅谢幕
本帖最后由 lisan 于 2016-11-21 17:29 编辑每个人都会累,也许是累于身上承担的沉重责任,也许是不甘于工作量不匹配的薪水,也许是疲惫于应付各种人际关系。មនុស្សម្នាក់ៗសុទ្ធតែមានអារម្មណ៍នឿយហត់ នោះប្រហែលជាមកពីទទួលបន្ទុកធ្ងន់ធ្ងរពេកឬក៏ដោយសារតែធ្វើការងារច្រើនពេកតែទទួលបានប្រាក់ខែតិច ឬក៏ធុញទ្រាន់នឹងទំនាក់ទំនងដដែលៗជាមួយមនុស្សគ្រប់ប្រភេទ ។
当你很累很累的时候,闭上眼睛深呼吸,告诉自己应该坚持住。因为上天只会给我们能过得去的坎。នៅពេលដែលអ្នកនឿយហត់ខ្លាំងពេក សូមអ្នកបិទភ្នែកហើយដកដង្ហើវែងៗ ព្រមទាំងប្រាប់ខ្លួនឯងថា ត្រូវតែខិតខំប្រឹងប្រែងតស៊ូបន្តទៀត ពីព្រោះថាភាពលំបាកទាំងអស់ដែលយើងបានជួបប្រទះនោះសុទ្ធតែផ្តល់ដោយព្រះជាម្ចាស់ និងសមស្របទៅតាមសមត្ថភាពដោះស្រាយរបស់មនុស្សម្នាក់ៗ ។
不要轻易地否定自己,谁说你注定会失败,谁说你没有美好的未来。你永远不知道命运会给你多大的惊喜。关于明天的事后天才知道。សូមកុំឆាប់បដិសេធនឹងខ្លួនឯងដោយងាយៗពេក នរណានិយាយថាអ្នកប្រាកដជាទទួលបរាជ័យ?នរណានិយាយថាអ្នកគ្មានអនាគតល្អទេ ? អ្នកមិនអាចដឹងជាមុនថាវាសនានឹងនាំមកនូវការភ្ញាក់ផ្អើលនិងភាពសប្បាយរីករាយយ៉ាងខ្លាំងកម្រិតណាសម្រាប់អ្នកនោះទេ រឿងថ្ងៃស្អែកមានតែរង់ចាំដល់ថ្ងៃខានស្អែកទើបអាចដឹងបាន ។
在一切变好之前,我们总要经历一些不开心的日子,不要因为一点瑕疵和困难就放弃一段坚持。មុនពេលរឿងរ៉ាវទាំងឡាយប្រែទៅជាល្អវិញ យើងប្រាកដជាត្រូវឆ្លងកាត់ពេលវេលាខ្លះដែលធ្វើឱ្យអ្នកមិនសប្បាយចិត្ត ។ ទោះជាយ៉ាងណា យើងមិនត្រូវលះបង់ការខិតខំប្រឹងប្រែងតស៊ូដោយសារតែភាពលំបាកខ្លះៗនោះទេ ។
也许折腾一大圈,却又回到原地。但是别后悔,别埋怨,如果不转这个圈,你永远不知道原地在哪里。បន្ទាប់ពីយើងខិតខំប្រឹងប្រែងតស៊ូអស់រយៈពេលដ៏យូរ(ដើរមួយជុំ) ជួនកាលប្រហែលជាចុងក្រោយ យើងបែរជាវិលត្រឡប់មកដល់ទីចាប់ផ្តើមដំបូងឡើងវិញក៏ថាបាន ពេលនោះសូមកុំសោកស្តាយ និងកុំត្អូញត្អែរអី ពីព្រោះថាបើសិនមិនធ្វើដូច្នេះទេ អ្នកប្រាកដជាមិនដឹងថា កន្លែងណាជាទីចាប់ផ្តើមដំបូងនោះទេ ។
所以,无论多难,也要告诉自己,再坚持一下。即使没有人为你鼓掌,自己也要优雅的谢幕。ដូច្នេះ ទោះបីមានការលំបាកយ៉ាងណាក៏ដោយ អ្នកក៏ត្រូវប្រាប់ខ្លួនឯងឲ្យខិតខំប្រឹងប្រែងតស៊ូថែមទៀត ។ ថ្វីថ្បិតតែគ្មាននរណាទះដៃអបអរសាទរចំពោះអ្នកក៏ដោយ អ្នកក៏ត្រូវតែគោរពលាដោយទន់ភ្លន់និងស្រស់ស្អាតដែរ។来自柬约
页:
[1]