(中柬双语)如果可以我要做个快乐的人
如果可以我要做一个快乐的人,有一颗自嘲、宽解的心,
不沉迷于爱情,
不陷于痛苦。
បើសិនជាអាចធ្វើបានខ្ញុំសុខចិត្តធ្វើជាមនុស្សដែលសប្បាយចិត្តម្នាក់ដោយចេះត្រឹមតែសើចហួសចិត្តចំពោះខ្លួនឯងអធ្យាស្រ័យចំពោះខ្លួនឯងនិងមិនងាយលង់ខ្លួនក្នុងរឿងស្នេហាហើយក៏មិនឱ្យខ្លួនឯងធ្លាក់ខ្លួនត្រាំត្រែងក្នុងភាពឈឺចិត្តជាប់រហូតនោះទេ ។
都说简单才会快乐,
所以,做一个快乐的人,
需要拥有一颗童心,
不因压抑而难过,
不因思考过多而困扰。
ម្នាក់ៗសុទ្ធតែដឹងហើយថាមានភាពសាមញ្ញទើបអាចសប្បាយចិត្តបាន ដូច្នេះបើចង់ធ្វើខ្លួនឱ្យក្លាយជាមនុស្សសប្បាយចិត្តម្នាក់ គឺគ្រាន់តែធ្វើចិត្តគំនិតឱ្យដូចជាកុមារម្នាក់ដោយទប់អារម្មណ៍ខ្លួនឯងមិនឱ្យឈឺចាប់ខ្លាំងពេកនិងមិនខ្វល់ខ្វាយខ្លាំងពេកទៅបានហើយ។
做一个快乐的人,
你需要为自己而活,
孩子也好,爱人也好,
工作也好,朋友也好,
都不会是陪你最长久的一个,
唯有自己才是最长久的伴侣,
请为自己而活。
បើចង់ធ្វើជាមនុស្សសប្បាយចិត្តម្នាក់អ្នកត្រូវតែរស់នៅឱ្យបានល្អដើម្បីខ្លួនឯង ។ មិនថាកូនរបស់ខ្លួនក្តី ដៃគូក្តីការងារក្តីមិត្តភក្តិក្តីក៏មិនមាននរណាម្នាក់អាចកំដរអ្នកបានពេញមួយជីវិតនោះទេគឺមានតែខ្លួនឯងជាដៃគូកំដរដ៏យូរអង្វែងបំផុតដូច្នេះ សូមរស់នៅឱ្យបានល្អដើម្បីខ្លួនឯង ។
做一个快乐的人,
要每天精心呵护自己,
照顾自己的身体,
让自己健康为重,
让美丽健康持久,让快乐永存。
បើចង់ក្លាយខ្លួនជាមនុស្សសប្បាយចិត្តម្នាក់ត្រូវចេះថែរក្សាខ្លួនឯងឱ្យបានល្អយកចិត្តទុកដាក់ចំពោះខ្លួនឯង ថែរក្សាសុខភាពខ្លួនឯងឱ្យបានរឹងមាំ និងមានភាពស្រស់ស្អាតកំដរយើងជារៀងរហូតទើបអាចធ្វើឱ្យយើងមានភាពសប្បាយចិត្តបាន ។
做一个快乐的人,
要敢于跟一切苦难说拜拜,
要保持理智,不能盲目,
不顾忌他人的评论,
不羡慕他人的幸福,
善于发现生活中自己的小快乐。
បើចង់ក្លាយជាមនុស្សសប្បាយចិត្តម្នាក់ ត្រូវហ៊ាននិយាយពាក្យថាលាជាមួយនឹងឧបសគ្គទាំងឡាយប្រកបដោយហេតុផលសត្យានុម័ត និងមិនចាំបាច់គិតគូរដល់ពាក្យសម្តីរបស់អ្នកដទៃ ហើយក៏មិនចាំបាច់កោតស្ញប់ស្ញែងចំពោះសុភមង្គលរបស់អ្នកដទៃខ្លាំងពេកដែរ យើងគ្រាន់តែខិតខំស្វែងរករឿងតូចមួយដែលអាចធ្វើឱ្យខ្លួនឯងសប្បាយចិត្តក្នុងការរស់នៅទៅបានហើយ ។
做一个快乐的人,
对不相投的人,以礼相待,
对于中伤自己的人,无视不睬,
对于伤痛,不去过多纠结,
对于工作,努力但不抓狂。
对于快乐,学会储存,提高它的质量!
បើចង់ក្លាយជាមនុស្សសប្បាយចិត្តម្នាក់ នៅពេលសេពគប់ជាមួយនរណាម្នាក់ដែលមិនសូវត្រូវគ្នា អ្នកគ្រាន់តែមានភាពគួរសមនិងមិនសូវយកចិត្តទុកដាក់ចំពោះការមួលបង្កាច់របស់គេទៅបានហើយ ។ ចំពោះការឈឺចាប់គឺមិនត្រូវគិតស្មុគស្មាញពេកទេ ហើយចំពោះការងារវិញឱ្យតែយើងខិតខំប្រឹងប្រែងបំពេញដោយអស់ពីសមត្ថភាពគឺគ្រប់គ្រាន់ហើយ ប៉ុន្តែចំពោះភាពសប្បាយចិត្ត យើងចាំបាច់ត្រូវតែចេះប្រមូលសន្សំទុកដើម្បីលើកកម្ពស់គុណភាពរបស់វា ។
真正的快乐都在于你自己
心静了,世界也就宽了。
ភាពសប្បាយចិត្តដ៏ពិតប្រាកដគឺស្ថិតនៅលើខ្លួនឯងឱ្យតែមានចិត្តស្ងប់ពិភពលោកគឺធំទូលំទូលាយហើយ ។翻译:莉姐
审译:ratana
来源柬约
页:
[1]