双语新闻翻译
8月8日,国家主席习近平向东盟轮值主席国菲律宾总统杜特尔特致贺电,对东南亚国家联盟成立50周年表示祝贺。全文如下:值此东南亚国家联盟成立50周年之际,我谨代表中国政府和中国人民,并以我个人的名义,向你并通过你,向东盟各成员国政府和人民致以热烈的祝贺。 东盟成立半个世纪以来不断发展壮大并建成共同体,为维护地区和平稳定发挥了重要作用,已成为世界多极化发展的一支代表性力量。中方祝愿东盟共同体建设取得新的更大发展,为促进地区和平、稳定、繁荣作出更大贡献,为东盟各国人民带来更多福祉。 中国与东盟自1991年建立对话关系以来,坚持合作与发展主题,双方政治互信不断加强,务实合作硕果累累。中国-东盟关系已成为东盟同对话伙伴关系中最具活力、最富内涵的一组关系。 中国愿继续秉持亲诚惠容理念,以2018年中国-东盟建立战略伙伴关系15周年为契机,立足当前,着眼长远,建设更为紧密的中国-东盟命运共同体,使之成为亚洲命运共同体的典范。លោកស៊ីជីនភីង ប្រធានរដ្ឋចិនផ្ញើសារលិខិតជូនពរចំពោះលោកDuterteប្រធានាធិបតីហ្វីលីពីនដែលជាប្រទេសប្រធានផ្លាស់វេនរបស់អាស៊ានដើម្បីអបអរខួបទី៥០នៃការបង្កើតសមាគមអាស៊ាន
ថ្ងៃទី ៨ ខែសីហា លោកស៊ីជីនភីង ប្រធានរដ្ឋចិនបានផ្ញើសារលិខិតជូនពរចំពោះលោកDuterte ប្រធានាធិបតីហ្វីលីពីនដែលជាប្រទេសប្រធានផ្លាស់វេនរបស់អាស៊ានដើម្បីចូលរួមអបអរសាទរខួបទី៥០នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ លោកស៊ីជីនភីងបានថ្លែងឲ្យដឹងក្នុងសារលិខិតថា ចាប់តាំងពីបានបង្កើតឡើងអស់រយៈពេលកន្លះសតវត្សរ៍មកសមាគមអាស៊ានបានរីកចម្រើននិងរឹងមាំជាបន្តបន្ទាប់ ហើយថែមទាំងបានបង្កើតជា សហគមន៍អាស៊ានផងដែរដែលបានដើរតួនាទីសំខាន់ក្នុងការគាំពារសនិ្តភាពនិងសិ្ថរភាពក្នុងតំបន់និងបានក្លាយទៅជាកម្លាំងជាតំណាងមួយក្នុងការអភិវឌ្ឍជាពហុប៉ូលភាវូបនីយកម្មរបស់ពិភពលោក។ប្រទេសចិនសូមជូនពរឲ្យកិច្ចកសាងនៃសហគមន៍អាស៊ានទទួលបានការអភិវឌ្ឍកាន់តែថី្មនិងកាន់តែធំថែមទៀតដើម្បីរួមវិភាគទានកាន់តែច្រើនក្នុងការជំរុញសនិ្តភាព ស្ថិរភាពនិងវឌ្ឍនភាពក្នុងតំបន់ ហើយនិងនាំមកនូវសុខសុភមង្គលកាន់តែច្រើនជូនប្រជាជននៃបណ្តាប្រទេសអាស៊ាននានា។ ចាប់តាំងពីបានបង្កើតទំនាក់ទំនងសម្រាប់កិច្ចសន្ទនាជាមួយអាស៊ានតាំងពីឆ្នាំ១៩៩១មកប្រទេសចិនបានប្រកាន់ខ្ជាប់ប្រធានបទស្តីពីការធ្វើកិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍទំនុកចិត្តខាងនយោបាយរវាងទ្វេភាគីបានត្រូវពង្រឹងឥតឈប់ឈរ កិច្ចសហប្រតិបតិ្តការជាក់ស្តែងទទួលបានផ្លែផ្កាគួរឲ្យកត់សម្គាល់។ ប្រទេសចិនរីករាយបន្តប្រកាន់ខ្ជាប់ទស្សនៈការទូតដែលមានភាពជិតសិ្នទ្ធស្មោះត្រង់ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងប្រកបដោយបរិយាប័ន្នតទៅទៀតនិងចាត់ទុកឆ្នាំ២០១៨ដែលជាខួបទី១៥នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងចិននិងអាស៊ានជាកាលានុវត្តភាពមួយក៏ដូចជារក្សាជំហរក្នុងពេលបច្ចុប្បន្ន សម្លឹងទៅអនាគតវែងឆ្ងាយដើម្បីកសាងសហគមន៍រួមវាសនារវាងចិននិងអាស៊ានដែលមានភាពកាន់តែស្អិតល្មួតនិងធ្វើឲ្យវាក្លាយទៅជាគំរូសម្រាប់សហគមន៍រួមវាសនារបស់អាស៊ី៕
来自:柬约
页:
[1]