(双语*中柬)有时候世界很小
努力,不是为了要感动谁,也不是要做给哪个人看,而是要让自己随时有能力跳出自己圈子,并拥有选择的权利。ការខិតខំប្រឹងប្រែង មិនមែនធ្វើដើម្បីបង្ហាញឱ្យគេដឹងឬក៏ធ្វើឱ្យគេរំភើបចិត្តនោះទេ សំខាន់គឺដើម្បីបង្កើនសមត្ថភាពខ្លួនឆ្ពោះទៅរកគោលដៅដ៏ល្អ និងមានសិទ្ធិពេញលេញក្នុងការជ្រើសរើស ។有时候觉得世界很小,不想见的人逛个超市都能碰到。有时候又觉得世界很大,想见的人却真的没有再见。ជូនកាលគិតថា ពិភពលោកនេះតូចចង្អៀតណាស់ គ្រាន់តែដើរផ្សារសោះក៏អាចជួបនឹងមនុស្សដែលមិនចង់ជួបទៅហើយ ។ ប៉ុន្តែជួនកាលគិតថា ពិភពលោកនេះដូចជាធំណាស់ពិតជាគ្មាននិស្ស័យបានជួបមនុស្សដែលចង់ជួបម្តងទៀតនោះទេ ។有的时候,两个从不相识的人的确也很可能一见面就变成了知心的朋友。ជូនកាល មនុស្សពីរនាក់ដែលមិនស្គាល់គ្នាពីមុនសោះក៏អាចក្លាយជាមិត្តភ័ក្ត្រដឹងចិត្តដឹងថ្លើមគ្នាដោយគ្រាន់តែជួបគ្នាជាលើកទីមួយប៉ុណ្ណោះ ។慢慢明白,生活不会因为某个节点而变得与众不同。未来的幸运,都是过往努力的积攒。នៅពេលចម្រើនវ័យរីកធំធាត់ឡើងទើបដឹងថាជីវិតរស់នៅគឺមិនអាចប្រែជាល្អដោយសារកាលទេសៈណាមួយទេ ។ សំណាងល្អនៅពេលអនាគត គឺប្រមូលផ្តុំដោយកិច្ចខិតខំប្រឹងប្រែងកាលពីពេលមុន ។成长的路上被辜负得多了,自然也学会了防卫,结果挡住了恶意,也挡住了好意,只剩一身疲惫与孤独。ក្នុងដំណើរជីវិតដែលរីកធំធាត់ឡើងយើងតែងតែត្រូវគេក្បត់ជាច្រើនដង ហើយយូរៗទៅយើងក៏បានរៀនចេះពីវិធីការពារខ្លួននិងអស់ជំនឿចិត្តលើអ្នកដទៃ ទោះបីជាអ្នកដទៃធ្វើក្នុងបំណងល្អក្ដីឬមិនល្អក្ដីហើយនៅទីចុងក្រោយបំផុត យើងនៅសល់តែភាពនឿយហត់និងភាពឯកោប៉ុណ្ណោះ ។无论是感情还是生活中,别后悔自己做人的本分与善良、努力与付出。怪只怪,你遇人不淑。មិនថាជារឿងរ៉ាវស្នេហាឬក៏រឿងរ៉ាវនៃជីវិតរស់នៅប្រចាំថ្ងៃនោះទេសូមអ្នកកុំសោកស្តាយចំពោះការធ្វើជាមនុស្សដែលមានចិត្តល្អ ស្មោះត្រង់អត់ធ្មត់ និងការលះបង់ ។ អ្វីដែលជាមូលហេតុនោះ គឺមិនមែនដោយសារតែអ្នកនោះទេប៉ុន្តែដោយសារតែអ្នកបានជួបនឹងមនុស្សអាក្រក់តែប៉ុណ្ណោះ។做人的四个准则:生活中不刻意伪装,爱情里不过度依赖,倾听时不着急辩解,说话时不有意冒犯。គោលការណ៍ ៤ យ៉ាងរបស់មនុស្សយើងពោលគឺកុំធ្វើពុតដោយចេតនាក្នុងជីវិតរស់នៅកុំពឹងផ្អែកគេហួសហេតុពេកក្នុងរឿងស្នេហាពេលស្តាប់គេនិយាយសូមកុំអាលប្រញាប់ឆ្លើយកាត់ដោយខ្វះសុជីវធម៌ហើយពេលដែលនិយាយសូមកុំប្រើពាក្យប្រមាថគេដោយចេតនា។ 来自:柬约
页:
[1]