柬埔寨头条APP
(双语*中柬)有时候世界很小
突出围城 发表于:2017-12-25 14:24:50 复制链接 看图 发表新帖
阅读数:20176

马上注册,结交更多好友,享用更多功能,让你轻松玩转社区。

您需要 登录 才可以下载或查看,没有帐号?注册

x

努力,不是为了要感动谁,也不是要做给哪个人看,而是要让自己随时有能力跳出自己圈子,并拥有选择的权利。

ការខិតខំប្រឹងប្រែង មិនមែនធ្វើដើម្បីបង្ហាញឱ្យគេដឹងឬក៏ធ្វើឱ្យគេរំភើបចិត្តនោះទេ សំខាន់គឺដើម្បីបង្កើនសមត្ថភាពខ្លួនឆ្ពោះទៅរកគោលដៅដ៏ល្អ និងមានសិទ្ធិពេញលេញក្នុងការជ្រើសរើស ។

有时候觉得世界很小,不想见的人逛个超市都能碰到。有时候又觉得世界很大,想见的人却真的没有再见。

ជូនកាលគិតថា ពិភពលោកនេះតូចចង្អៀតណាស់   គ្រាន់តែដើរផ្សារសោះក៏អាចជួបនឹងមនុស្សដែលមិនចង់ជួបទៅហើយ ។ ប៉ុន្តែជួនកាលគិតថា ពិភពលោកនេះដូចជាធំណាស់  ពិតជាគ្មាននិស្ស័យបានជួបមនុស្សដែលចង់ជួបម្តងទៀតនោះទេ ។
微信图片_20171225132420.jpg

有的时候,两个从不相识的人的确也很可能一见面就变成了知心的朋友。

ជូនកាល មនុស្សពីរនាក់ដែលមិនស្គាល់គ្នាពីមុនសោះក៏អាចក្លាយជាមិត្តភ័ក្ត្រដឹងចិត្តដឹងថ្លើមគ្នាដោយគ្រាន់តែជួបគ្នាជាលើកទីមួយប៉ុណ្ណោះ ។

慢慢明白,生活不会因为某个节点而变得与众不同。未来的幸运,都是过往努力的积攒。

នៅពេលចម្រើនវ័យរីកធំធាត់ឡើងទើបដឹងថា  ជីវិតរស់នៅគឺមិនអាចប្រែជាល្អដោយសារកាលទេសៈណាមួយទេ ។ សំណាងល្អនៅពេលអនាគត គឺប្រមូលផ្តុំដោយកិច្ចខិតខំប្រឹងប្រែងកាលពីពេលមុន ។
微信图片_20171225132426.jpg

成长的路上被辜负得多了,自然也学会了防卫,结果挡住了恶意,也挡住了好意,只剩一身疲惫与孤独。

ក្នុងដំណើរជីវិតដែលរីកធំធាត់ឡើង  យើងតែងតែត្រូវគេក្បត់ជាច្រើនដង ហើយយូរៗទៅយើងក៏បានរៀនចេះពីវិធីការពារខ្លួននិងអស់ជំនឿចិត្តលើអ្នកដទៃ ទោះបីជាអ្នកដទៃធ្វើក្នុងបំណងល្អក្ដីឬមិនល្អក្ដីហើយនៅទីចុងក្រោយបំផុត យើងនៅសល់តែភាពនឿយហត់និងភាពឯកោប៉ុណ្ណោះ ។

无论是感情还是生活中,别后悔自己做人的本分与善良、努力与付出。怪只怪,你遇人不淑。

មិនថាជារឿងរ៉ាវស្នេហាឬក៏រឿងរ៉ាវនៃជីវិតរស់នៅប្រចាំថ្ងៃនោះទេសូមអ្នកកុំសោកស្តាយចំពោះការធ្វើជាមនុស្សដែលមានចិត្តល្អ ស្មោះត្រង់អត់ធ្មត់ និងការលះបង់ ។ អ្វីដែលជាមូលហេតុនោះ គឺមិនមែនដោយសារតែអ្នកនោះទេប៉ុន្តែដោយសារតែអ្នកបានជួបនឹងមនុស្សអាក្រក់តែប៉ុណ្ណោះ។

微信图片_20171225132429.jpg

做人的四个准则:生活中不刻意伪装,爱情里不过度依赖,倾听时不着急辩解,说话时不有意冒犯。

គោលការណ៍ ៤ យ៉ាងរបស់មនុស្សយើង  ពោលគឺកុំធ្វើពុតដោយចេតនាក្នុងជីវិតរស់នៅ  កុំពឹងផ្អែកគេហួសហេតុពេកក្នុងរឿងស្នេហា  ពេលស្តាប់គេនិយាយសូមកុំអាលប្រញាប់ឆ្លើយកាត់ដោយខ្វះសុជីវធម៌  ហើយពេលដែលនិយាយសូមកុំប្រើពាក្យប្រមាថគេដោយចេតនា។    来自:柬约

条评论
您需要登录后才可以回帖 登录 | 注册
高级
相关推荐