【澜湄时光*柬语新闻】李克强会见柬埔寨国王西哈莫尼
http://mmbiz.qpic.cn/mmbiz_png/BrW0oIiagq4YgoibP5RgVVxJGl94aOZ3N3mP59sJ9LOQd4KNIQawm8RdQ15yia7tSRA0QcOx9PANct3iag3LId9cDw/0?wx_fmt=png នៅវេលាថ្ងៃត្រង់ថ្ងៃទី១១ខែមករា តាមម៉ោងកម្ពុជា លោកលីខឹឈាងនាយករដ្ឋមន្រ្តីចិនបានចូលគាល់និងជួបសវនាការជាមួយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនីព្រះមហាក្សត្រកម្ពុជានៅព្រះបរមរាជវាំងនារាជធានីភ្នំពេញ។ ជាបថម លោកលីខឹឈាងបានពាំនាំនូវការសាកសួរព្រះរាជសុខទុក្ខយ៉ាងស្និទ្ធស្នាលរបស់លោកស៊ីជីនភីងប្រធានរដ្ឋចិនថ្វាយចំពោះព្រះមហាក្សត្រកម្ពុជា ព្រមទាំងការថ្វាយព្រះពរដ៏ល្អប្រសើររបស់ប្រទេសចិនថ្វាយចំពោះព្រះមហាវីរក្សត្រីនរោត្តម មុនិនាថ ព្រះវររាជមាតាជាតិខ្មែរ។លោកលីខឹឈាងបានទូលថា ចំណងមិត្តភាពរវាងចិននិងកម្ពុជាមានប្រវត្តិសាស្រ្តជាយូរលង់ណាស់មកហើយ ភាគីចិនរីករាយចាត់ទុកខួបអនុស្សាវរីយ៍ទី៦០នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងកម្ពុជាជាការចាប់ផ្តើមថ្មី ចាប់ដៃធ្វើកិច្ចសហប្រតិបត្តិការជាមួយភាគីកម្ពុជា ដើម្បីជំរុញទំនាក់ទំនងរវាងចិននិងកម្ពុជាឲ្យរីកចម្រើនឥតឈប់ឈរ។ ជាការឆ្លើយតប ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនីទ្រង់បានមានព្រះបន្ទូលថា ប្រទេសកម្ពុជាសូមថ្លែងអំណរគុណដល់រដ្ឋាភិបាលចិនដែលបានផ្តល់ការគាំទ្រនិងជួយឧបត្ថម្ភដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជាអស់កាលជាយូរកន្លងមក។ដំណើរទស្សនកិច្ចនៅកម្ពុជារបស់លោកលីខឹឈាងលើកនេះបានពង្រឹងនិងពង្រីកចំណងមេត្រីភាពប្រពៃណីរវាងប្រទេសទាំងពីរថែមទៀត ធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលមានអត្ថន័យសំខាន់ជាទីបំផុត។ប្រជាជនកម្ពុជាមិនអាចបំភ្លេចបាននូវមនោសញ្ចេតនារបស់ប្រជាជនចិនជារៀងរហូត នឹងឈរនៅជាមួយប្រជាជនចិនជាដរាប។ព្រះអង្គក៏បានប្រសិទ្ធពរឲ្យទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងចិនឲ្យទទួលបានការរីកចម្រើនកាន់តែខ្លាំង៕ 来自:柬约
页:
[1]