柬埔寨头条APP
【澜湄时光*柬语新闻】李克强会见柬埔寨国王西哈莫尼
毕巧林 发表于:2018-1-15 11:44:18 复制链接 看图 发表新帖
阅读数:45125

马上注册,结交更多好友,享用更多功能,让你轻松玩转社区。

您需要 登录 才可以下载或查看,没有帐号?注册

x
微信图片_20180115104345.jpg
     នៅវេលាថ្ងៃត្រង់ថ្ងៃទី១១ខែមករា តាមម៉ោងកម្ពុជា លោកលីខឹឈាងនាយករដ្ឋមន្រ្តីចិនបានចូលគាល់និងជួបសវនាការជាមួយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនីព្រះមហាក្សត្រកម្ពុជានៅព្រះបរមរាជវាំងនារាជធានីភ្នំពេញ។
      ជាបថម លោកលីខឹឈាងបានពាំនាំនូវការសាកសួរព្រះរាជសុខទុក្ខយ៉ាងស្និទ្ធស្នាលរបស់លោកស៊ីជីនភីងប្រធានរដ្ឋចិនថ្វាយចំពោះព្រះមហាក្សត្រកម្ពុជា ព្រមទាំងការថ្វាយព្រះពរដ៏ល្អប្រសើររបស់ប្រទេសចិនថ្វាយចំពោះព្រះមហាវីរក្សត្រីនរោត្តម មុនិនាថ ព្រះវររាជមាតាជាតិខ្មែរ។លោកលីខឹឈាងបានទូលថា ចំណងមិត្តភាពរវាងចិននិងកម្ពុជាមានប្រវត្តិសាស្រ្តជាយូរលង់ណាស់មកហើយ ភាគីចិនរីករាយចាត់ទុកខួបអនុស្សាវរីយ៍ទី៦០នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងកម្ពុជាជាការចាប់ផ្តើមថ្មី ចាប់ដៃធ្វើកិច្ចសហប្រតិបត្តិការជាមួយភាគីកម្ពុជា ដើម្បីជំរុញទំនាក់ទំនងរវាងចិននិងកម្ពុជាឲ្យរីកចម្រើនឥតឈប់ឈរ។
      ជាការឆ្លើយតប ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនីទ្រង់បានមានព្រះបន្ទូលថា ប្រទេសកម្ពុជាសូមថ្លែងអំណរគុណដល់រដ្ឋាភិបាលចិនដែលបានផ្តល់ការគាំទ្រនិងជួយឧបត្ថម្ភដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជាអស់កាលជាយូរកន្លងមក។ដំណើរទស្សនកិច្ចនៅកម្ពុជារបស់លោកលីខឹឈាងលើកនេះបានពង្រឹងនិងពង្រីកចំណងមេត្រីភាពប្រពៃណីរវាងប្រទេសទាំងពីរថែមទៀត ធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលមានអត្ថន័យសំខាន់ជាទីបំផុត។ប្រជាជនកម្ពុជាមិនអាចបំភ្លេចបាននូវមនោសញ្ចេតនារបស់ប្រជាជនចិនជារៀងរហូត នឹងឈរនៅជាមួយប្រជាជនចិនជាដរាប។ព្រះអង្គក៏បានប្រសិទ្ធពរឲ្យទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងចិនឲ្យទទួលបានការរីកចម្រើនកាន់តែខ្លាំង៕   来自:柬约

条评论
您需要登录后才可以回帖 登录 | 注册
高级
相关推荐