柬埔寨头条APP

«ទុំទាវ» 东姆与笛欧

2017-7-30 15:14| 发布者: Taingvengly| 查看: 23205 |来自: 广外柬埔寨语

ទុំទាវ

东姆与笛欧


យើងតែផ្សងមិនអាចបំបែកជានិច្ចទេ។

唯愿永不分离

     កាលពីមុន មាននេនមួយអង្គឈ្មោះទុំ មានរូបរាងស្អាតនិងសំឡេងពីរោះផង។ នេនទុំបួសរៀននៅវត្តវិហារធំក្នុងខេត្តបាភ្នំជាមួយមិត្តម្នាក់ឈ្មោះពេជ្រ។ ថ្ងៃមួយ នេនទាំងពីរសុំការអនុញ្ញាតពីចៅអធិការវត្ដទៅជួញតោក។

      很久以前,有一位面容清秀,嗓音动听的小和尚名唤东姆。他自小便与挚友贝伊同在巴普农省的一间寺庙修行。一日,二人得住持应允前去贩卖木托盘。

 

     នេនទាំងពីរក៏និមន្ដទៅលក់តោករហូតដល់ខេត្តត្បូងឃ្មុំ។ ក្រៅពីលក់តោក នេនទុំឆ្លៀតស្មូត្រ ដោយមាននេនពេជ្រជាអ្នកផ្លុំប៉ីផង។ សំឡេងដ៏ពីរោះនិងរូបរាងដ៏សង្ហារបស់នេនទុំ ធ្វើឱ្យអ្នកស្រុកនាំគ្នាមកមើលយ៉ាងកុះករ។ ក្នុងចំណោមនោះ ក៏មាននាងនោដែលជាភិលៀងរបស់ទាវដែរ។ នាង

នោក៏បានយកដំណឹងនេះទៅប្រាប់ទាវ។

      二人沿路贩卖木托盘来到了特本克蒙省。除了贩卖木托盘,东姆还乘空在贝伊的吹笛伴奏下诵经。东姆俊秀的面容和清澈的嗓音吸引了当地的人们争相前来欣赏。其中有一位女子名唤诺,是小姐笛欧的侍女。她在看到东姆他们后,便回府告知小姐笛欧。

 

      ដឹងរឿងនេះរួច ទាវចង់ឃើញនេនទុំជាខ្លាំង ក៏អង្វរម្តាយឱ្យនិមន្តទុំមកស្មូត្រនៅផ្ទះខ្លួន។ នេនទុំនិងនេនពេជ្រក៏និមន្តមកស្មូត្រនៅផ្ទះទាវ។ បានឃើញគ្នាកាលណា នេនទុំនិងទាវក៏ចាប់ចិត្តស្រឡាញ់គ្នា។ ពេលនោះ ទាវកំពុងចូលម្លប់នៅឡើយ តែនាងចេញមកប្រគេនផាហ៊ុំដល់នេនទុំដោយក្នុងចិត្តផ្សងជួបទុំរហូត។

      笛欧得知此事后,非常想见东姆一面,便恳求母亲请东姆来府上诵经。于是,东姆和贝伊便来到了笛欧府上诵经。东姆与笛欧一见倾心,然而,当时笛欧正进行闭荫仪式(柬风俗习惯,父母将其刚成年的女儿关禁起来,不准其外出和晒太阳,到关禁期满后才许出来),她只能赠予东姆丝绸披巾以聊表心意并祈求得以再次相见。

 

     ក្រោយពេលត្រឡប់ទៅវត្តវិញ នេនទុំនៅមិនសុខសោះ ព្រោះទុំចង់សឹកទៅជួបទាវ។ ព្រះគ្រូហាមទុំមិនឱ្យសឹក ព្រោះលោកទាយមើលថានឹងជួបគ្រោះ  ឯពេជ្រអាចសឹកបាន។ ពេជ្រក៏សឹកមុន ឯទុំក៏លួចសឹកតាមក្រោយដោយខ្លួនឯង។ ក្រោយពេលសឹករួច ពួកគេក៏នាំគ្នាទៅផ្ទះទាវ។ ដោយសារម្ដាយទាវមិននៅ ទុំនិងទាវក៏លួចសាសងគ្នា។ ដោយយល់ថាជាស្នេហាពិត ទាវក៏ប្រគល់ខ្លួនប្រាណឱ្យទុំនៅពេលនោះ។ ចំណែកម្ដាយទាវមិនដឹងរឿងនេះទេ ក៏គិតផ្សំផ្គុំឱ្យទាវរៀបការនឹងម៉ឺនងួនជាកូនរបស់អរជូនដែលជាចៅហ្វាយខេត្តត្បូងឃ្មុំ។ ទាវមិនព្រមទេ ព្រោះនាងស្រឡាញ់ទុំ តែម្ដាយនាងបង្ខំដោយប្រកាន់គំនិតប្រពៃណីថា “នំមិនធំជាងនាឡិ”។

      回到寺中的东姆一直郁郁寡欢,他希望能马上还俗并与笛欧相见。但是主持不许东姆还俗,因为他占卜预测到,东姆若还俗则有可能会遇险,但贝伊可以顺利还俗。最终,东姆还是悄悄私自还俗了。还俗后,两人便前去笛欧府上。由于笛欧的母亲当时并不在府中,东姆与笛欧才得以互诉衷肠。定情后,笛欧便在那时将自己完全交给了东姆。然而笛欧的母亲并不知道这一切,她还想着将笛欧许配给特本克蒙省省长家的公子蒙乌恩。笛欧得知此事后,坚决不从,因为她早已心许东姆了。笛欧的母亲却以“糕饼大不过模子”(父母之命,媒妁之言)强迫笛欧答应此事。

 

      ស្របពេលនោះ ទុំនិងពេជ្រត្រូវស្តេចរាមាគង់នៅក្រុងលង្វែកយកទៅនៅក្នុងវាំង រួចប្រទានងារជាម៉ឺនឯក។ ក្រោយមក ព្រះរាជាក៏បញ្ជាឲ្យតាមរកនារីស្អាតមកធ្វើជាស្រីស្នំព្រះអង្គ ហើយគេក៏បានជួបទាវជានារីស្អាតជាងគេនៅខេត្តត្បូងឃ្មុំ។ ដោយដឹងថាទាវជាគូដណ្ដឹងរបស់ម៉ឺនងួន មន្ត្រីស្ដេចក៏ប្រើព្រះរាជបញ្ជា។ គេដង្ហែទាវចូលមកគាល់ស្ដេចនៅក្នុងវាំង។ ស្ដេចក៏បញ្ជាឱ្យទុំមកច្រៀងទទួលទាវ។ ទុំច្រៀងរៀបរាប់ពីស្នេហារបស់ខ្លួនជាមួយទាវ ឯទាវក៏ទួលស្ដេចតាមត្រង់ដែរ។ ក្រោយពីដឹងការពិត ស្តេចក៏រៀបចំមង្គលការឱ្យពួកគេនៅក្នុងវាំងនាពេលនោះទៅ។

      而那时,东姆与贝伊正被洛韦国王召见进宫,并赐予官爵。之后,国王还下令在全国选宫女, 特本克蒙省的第一美人笛欧被选中。知道笛欧尚有婚约在身,使者还是宣旨让笛欧进宫面圣。国王命令东姆吟唱以迎笛欧。东姆看见笛欧后,便用歌声向国王讲述了他与笛欧之间的爱情故事,笛欧也如实向国王禀告了二人的故事。知晓此事后,国王便安排东姆与笛欧在王宫内完婚。

 

      ម្តាយទាវមិនសប្បាយចិត្ដទេ ព្រោះហេតុថាទុំក្រ គាត់កុហកទាវឱ្យត្រឡប់មកស្រុកកំណើតវិញ រួចបង្ខំទាវឱ្យរៀបការនឹងម៉ឺនងួន។ ពេលដឹងរឿងនេះ ទុំក៏សុំរាជសារស្ដេច ហើយធ្វើដំណើរទៅតាមប្រពន្ធ។ ពេលដល់រោងការ ទុំខឹងផង ប្រចណ្ឌផង ក៏ផឹកស្រាស្រវឹង ហើយឱបទាវនៅនឹងមុខភ្ញៀវ ដោយមិនបានបង្ហាញរាជសារទេ។ ម្តាយទាវខឹងខ្លាំងណាស់ ក៏បញ្ជាឱ្យអរជូនយកទុំទៅសម្លាប់។ ពេលដឹងថាទុំស្លាប់ ទាវនិងនោក៏ទៅសម្លាប់ខ្លួនតាមទុំដែរ។ ដឹងរឿងនេះកាលណា ស្តេចខ្ញាល់ជាខ្លាំង ក៏បញ្ជាឱ្យគេសម្លាប់ម្តាយទាវ គ្រួសារអរជូន និងបក្សពួក។ ឯប្រជាជននៅត្បូងឃ្មុំត្រូវគេបញ្ជូលជាអ្នកងារ។

     然而笛欧的母亲却并不乐意这门婚事,因为东姆只是一个穷小子。于是,笛欧的母亲便用计将笛欧骗回故乡,强迫她与蒙乌恩成亲。得知此事,东姆立即请求国王让他回乡阻止这门亲事。来到婚宴上,东姆怒不可遏,妒火中烧,便借酒消愁,喝至酩酊大醉,忘了宣读圣旨,还借着酒意在众宾客前将以笛欧拥入怀中。笛欧的母亲气得暴跳如雷,下令让人将东姆拖下去杀害了。得知东姆遇害,笛欧与诺悲愤欲绝,也随东姆而去。最后,得知事情经过,生气的国王下旨将笛欧的母亲、蒙乌恩一家以及他们的手下统统治罪斩杀。而整个特本克蒙省的百姓也被罚为奴隶

历史渊源

     រឿង«ទុំទាវ» ជាស្នាដៃដ៏ល្បីល្បាញមួយក្នុងប្រវត្ដិអក្សរសិល្ប៍របស់កម្ពុជា។ អ្នកសិក្សាតែងប្រដូចរឿងនេះទៅនឹងរឿង«រ៉ូមីអូនិងស៊ូលីយ៉េត»នៅតំបន់អឺរ៉ុប និងរឿង«លាំងសានប៉ូនិងជូយីងថៃ»នៅប្រទេសចិន។

    《东姆与迪欧》是柬埔寨文学史的一朵奇葩,其地位堪比西方莎士比亚的《罗密欧与朱丽叶》,中国的《梁山伯与祝英台》。


     រឿងទុំទាវ គឺជារឿងដ៏សំខាន់បំផុតមួយដែលតំណាងឱ្យចលនាខេមរនិយមដែលកើតឡើងនៅរវាងស.វ.ទី១៩។ នៅមុនស.វ.ទី១៩ រឿងភាគច្រើននៅប្រទេសកម្ពុជាជារឿងបុរាណដែលទទួលឥទ្ធិពលខ្លាំងពីសាសនា ហើយដែលអ្នកសិក្សាច្រើនបញ្ជូលក្នុងចលនាព្រាហ្មណ៍និយមនិងពុទ្ធនិយម។

      它是高棉风格最具代表性的作品,创作于19世纪。在这之前,柬埔寨文学作品大多深受宗教(尤其是婆罗门教和佛教)的影响。


      រហូតមកដល់ពេលនេះ គេមិនទាន់ប្រាកដនៅឡើយទេថា ទុំទាវជារឿងពិតឬរឿងប្រឌិត។ ប៉ុន្ដែ គេគ្រាន់តែដឹងថា សាច់រឿងរបស់រឿងនេះកើតឡើងនៅក្នុងសម័យលង្វែកនៅរវាងសតវត្សទី១៦។ ប្រជាជននាំគ្នានិទានរឿងនេះតៗគ្នា។ ក្រោយមក មានកវីនិពន្ធខ្មែរខ្លះបានយកការតំណាលនេះមកតាក់តែងឡើងជាពាក្យកាព្យ រួមមានកវីសន្ធរម៉ុកនៅរវាងពាក់កណ្ដាលស.វ.ទី១៩ ភិក្ខុសោមនៅឆ្នាំ១៩១៥ និងលោក នូ កន នៅឆ្នាំ១៩៤២។ កវីនិពន្ធទាំងនេះ ភាគច្រើនបានបញ្ជាក់ច្បាស់ថា ពួកគាត់បានឮការនិទានតគ្នាជាយូរយារមកហើយ។

      至今仍未能确认《东姆与迪欧》是真人真事还是纯粹虚构,但人们认为这个故事在16世纪就有了,不断有人讲述这个故事。后来,有些高棉诗人把它改编成诗词,其中就有19世纪中期的诗人桑托木,1915年的比丘邵姆和1942年的努贡。大多数诗人表示他们很久之前就听过这个故事了。


     ក្នុងចំណោមស្នាដៃទាំងនេះ មានតែរឿង “ទុំទាវ” របស់ភិក្ខុសោមទេ ដែលមានឈ្មោះបោះសំឡេងជាងគេ។ ភិក្ខុអង្គនេះបានតាក់តែងកាព្យនិទានរឿងទុំទាវជាពាក្យកាព្យបទពាក្យ៧ពីដើមរហូតដល់ចប់ ហើយមានភាពពីរោះរណ្ដំណែងណងជាពន់ពេកណាស់។

      在这些杰作中,以比丘邵姆创作的《东姆与迪欧》最为著名。邵姆把这个故事改编为七言律诗,朗朗上口,悦耳动听。


现实意义


      ប្រធានរឿងទុំទាវ ស្ថិតនៅលើចំណងជើងរឿងនេះតែងម្ដង។ រឿងនេះចង់បង្ហាញអំពីប្រវត្ដិស្នេហាតស៊ូដ៏ខ្លោចផ្សារបស់យុវជនយុវនារីខ្មែរពីររូបគឺទុំនិងទាវ ដែលរស់នៅសម័យលង្វែកនៅរវាងស.វ.ទី១៦។ នេះមានន័យថា រឿងនេះបានឆ្លុះបញ្ចាំងពីតថភាពសង្គមខ្មែរនាសម័យនោះ។

     《东姆与迪欧》的主题直接见于题目,即东姆与迪欧这两位生活在16世纪洛韦时期的青年男女的爱情悲剧。


       នៅសម័យលង្វែក សង្គមខ្មែរមានលក្ខណៈជាសង្គមសក្ដិភូមិ ពោលគឺអំណាចស្ថិតលើអ្នកដឹកនាំ ពិសេសគឺព្រះរាជា ស្ដេចត្រាញ់ និងមន្ត្រីជាដើម។ ម្យ៉ាងទៀត សង្គមនៅសម័យនោះមានប្រពៃណីតឹងតែងណាស់។ យុវជនស្រីប្រុស ពុំមានសិទ្ធិសេរីភាពគ្រប់គ្រាន់ក្នុងការជ្រើសរើសគូស្រករដោយខ្លួនឯងទេ ពោលគឺមានឪពុកម្ដាយជាអ្នកសម្រេច ដោយប្រកាន់តាមគំនិត “នំមិនធំជាងនាឡិ”។ ជាតួយ៉ាង ម្ដាយទាវបានបង្ខំទាវឱ្យរៀបការនឹងម៉ឺនងួនម្ដងជាពីរដង។

       这个故事也反映那个时代的柬埔寨社会现实。在洛韦时期,柬埔寨处于封建社会,权力掌握在统治阶层手里,即国王、军阀和官员等。此外,当时社会保守,青年男女并没有权利选择自己的爱人,要听从父母的安排,所以有一种观念:“糕饼大不过模子”(父母之命不可违)。就比如笛欧的母亲还是强迫笛欧改嫁给蒙乌恩。


       ចំណែកស្នេហារបស់ទុំនិងទាវ គឺជាស្នេហាដែលតំណាងឱ្យយុវជនយុវនារីដែលមានគំនិតប្រឆាំងនឹងសង្គមសក្ដិភូមិនិងទស្សនៈប្រពៃណីនិយមជ្រុលនោះឯង។ សោកនាដកម្មនៃមរណភាពរបស់ពួកគេ គឺជាភស្ដុតាងតំណាងឱ្យគំនិតយុវជនយុវនារីនៅសម័យនោះដែលចង់មានសេរីភាពក្នុងការសម្រេចចិត្តដោយខ្លួនឯង។ ហេតុនេះ ការស្លាប់របស់ពួកគេ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងសង្គមនាសម័យកាលដែលពួកគេរស់នៅ។

       东姆和迪欧的爱情是为封建社会和传统观念所不容的爱情的典型代表。他们殉情而死的悲剧,代表那个时代的青年男女渴望恋爱自由的诉求。因此他们的死与所生活的时代紧密有关。



深远影响


      ក្នុងរឿងនេះ អ្នកនិពន្ធពុំបានបង្ហាញពីទស្សនៈកម្មផលដូចរឿងជាតកបុរាណទៀតទេ ទោះបីលោកប្រើវិធីតំណែងនិពន្ធបែបបុរាណក្ដី។ នេះអាចបញ្ជាក់ថា អ្នកនិពន្ធរឿងទុំទាវបានឈានផុតពីសម័យកាលអក្សរសិល្ប៍បម្រើឱ្យសាសនាហើយ។ លក្ខណៈខេមរនិយមក្នុងរឿងទុំទាវ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់អក្សរសិល្ប៍ពាក្យរាយខ្មែរដែលកើតមានចាប់ពីទសវត្សឆ្នាំ១៩៣០។ រឿងទាំងនោះ មានដូចជារឿងសូផាត ទឹកទន្លេសាប ផ្កាស្រពោន និងកុលាបប៉ៃលិនជាដើម ដែលសុទ្ធតែនិយាយពីតថភាពសង្គមខ្មែរ។

       这个故事并没有像那些古代故事那样继续讲因果报应,虽然作者用的是传统写作方式。《东姆与迪欧》的作者已经走出宗教文学的藩篱,对1930年兴起的高棉散体文学有巨大的影响,如《梭帕特》、《洞里萨湖泪》、《枯萎的花》和《拜林玫瑰》,都是反映社会现实的著作。


       ឥទ្ធិពលនៃរឿងនេះក៏បានជ្រួតជ្រាបក្នុងគំនិតខ្មែរជាច្រើន។ ជាការពិត នៅប្រទេសកម្ពុជា កម្រនឹងមានជនជាតិខ្មែរណាម្នាក់មិនស្គាល់រឿងនេះណាស់។ ជាទូទៅ កាលណានិយាយពីបញ្ហាស្នេហា សង្គម និងប្រពៃណី គេតែងតែយករឿងទុំទាវនេះមកធ្វើជាគំរូ ជាអំណះអំណាង ជាប្រធានបទពិភាក្សាមិនអស់មិនហើយ។

       这个故事深深影响着很多柬埔寨人的思想。事实上,在柬埔寨几乎无人不识《东姆与迪欧》这个故事。一般来说,当说到爱情、社会和传统,人们经常不断地把这个故事当做范本、例证和话题。


       ដោយសារតម្លៃដ៏ពិសេសនៃស្នាដៃនេះ គេក៏បានបញ្ជូលរឿងទុំទាវទៅក្នុងកម្មវិធីសិក្សាទៀតផង។ ក្រៅពីនេះ គេក៏យករឿងនេះទៅថតជាខ្សែភាពយន្ត សម្ដែងជាល្ខោន សរសេរជាបទចម្រៀង គូរជាគំនូរ។ល។ ស្នាដៃនេះ ក៏ត្រូវបានបកប្រែជាភាសាបរទេសមួយចំនួនផង ក្នុងនោះរួមមានភាសាបារាំង ភាសាអង់គ្លេស ភាសាចិន ជាដើម។

       因为这个故事的特殊影响,人们把它写进课本。此外,人们还将它拍成电影,演成戏剧,写成歌曲等。这部杰作还被翻译成多国语言,如法语、英语和汉语等等。



ភាពយន្ត电影

                                        

温馨提示:视频很长,所以我们在此只放了电影的第一部分哦,完结版请点击下方的阅读原文~

指导老师:វ៉ាន់ វី & រចនា &ខ័

资料来源:

ព្រះបទុមត្ថេរ សោម “រឿងទុំទាវ” ឆ្នាំ១៩៧២(ជាពាក្យកាព្យ)។

គង្គ ប៊ុនឈឿន “រឿងទុំទាវ” ឆ្នាំ២០១០(ជាពាក្យរាយ)។

សោម សុមុនី “វិភាគទានក្នុងការសិក្សាអក្សរសិល្ប៍ខ្មែរ” ឆ្នាំ២០១៥។

《柬埔寨桑托木<东姆与狄欧>诗歌研究》 韦柳宇 2012年

វេយបសាយ www.google.com



路过

支持

高兴

震惊

愤怒

无聊

无奈

不解