柬埔寨头条APP
【双语】国防部新闻局就中柬军事合作答记者问
lisan 发表于:2016-10-24 12:19:03 复制链接 发表新帖
阅读数:11380

马上注册,结交更多好友,享用更多功能,让你轻松玩转社区。

您需要 登录 才可以下载或查看,没有帐号?注册

x
       国防部新闻局就中柬军事合作答记者问

នាយកដ្ឋានព័ត៌មាននៃក្រសួងការពារជាតិចិនឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានអំពីកិច្ចសហប្រតិបត្តិការផ្នែកយោធារវាងចិននិងកម្ពុជា


中国国防部新闻局18日就中柬军事合作答记者问。


ថ្ងៃទី១៨ខែតុលា នាយកដ្ឋានព័ត៌មាននៃក្រសួងការពារជាតិចិនបានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានអំពីកិច្ចសហប្រតិបត្តិការផ្នែកយោធារវាងចិននិងកម្ពុជា។


记者问:据报道,柬埔寨副首相兼国防大臣迪班17日对柬中两国就中方向柬军事现代化提供援助签署了协议。请证实并介绍有关情况。


មានអ្នកសារព័ត៌មានបានសួរថា តាមការផ្សាយដំណឹងឲ្យដឹងថា ឯកឧត្តមទៀបាញ់ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការពារជាតិកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីភាគីចិនផ្តល់ជំនួយឧបត្ថម្ភដល់ការធ្វើទំនើបកម្មផ្នែកកងទ័ពរបស់កម្ពុជា។ សូមបញ្ជាក់ពីព័ត៌មាននេះព្រមនិងឧទ្ទេសនាមអំពីសភាពការណ៍ពាក់ព័ន្ធ។


国防部新闻局表示,中柬两军关系是两国关系的重要组成部分,长期以来保持着良好发展势头。10月10日至15日,柬埔寨王国副首相兼国防大臣迪班出席第七届香山论坛并正式访华。访问期间,中方决定向柬军提供一批医疗器材和办公用品等物资,主要是为了支持柬国防和军队建设,深化两军务实合作。


នាយកដ្ឋានព័ត៌មាននៃក្រសួងការពារចិនបានបង្ហាញថា ទំនាក់ទំនងរវាងកងទ័ពចិននិងកម្ពុជាជាចំណែកដ៏សំខាន់មួយនៃទំនាក់ទំនងរវាងប្រទេសទាំង២ ដែលបានរក្សានិន្នាការអភិវឌ្ឍដ៏ល្អប្រសើរក្នុងរយៈពេលជាយូរកន្លងមក។ ពីថ្ងៃទី១០ដល់១៥ខែតុលានេះ ឯកឧត្តមទៀបាញ់ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការពារជាតិកម្ពុជាបានអញ្ជើញចូលរួមវេទិកាសៀសាន់លើកទី៧និងបានបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចលើកនេះ ភាគីចិនបានសម្រេចផ្តល់បិរក្ខារពេទ្យនិងសម្ភារៈការិយាល័យមួយចំនួនដល់កងទ័ពកម្ពុជា គោលបំណងសំខាន់គឺដើម្បីផ្តល់ការគាំទ្រដល់កិច្ចការការពារជាតិនិងកិច្ចកសាងកងទ័ពរបស់កម្ពុជា និងធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលស្វែងរកភាពប្រាកដប្រជារវាងកងទ័ពទាំង២៕


转自柬约
翻译:昭君
审译:世龙

条评论
您需要登录后才可以回帖 登录 | 注册
高级
相关推荐