柬埔寨头条APP
【中柬双语】习近平同柬埔寨首相洪森举行会谈
lisan 发表于:2016-10-24 12:35:39 复制链接 看图 发表新帖
阅读数:14389

马上注册,结交更多好友,享用更多功能,让你轻松玩转社区。

您需要 登录 才可以下载或查看,没有帐号?注册

x
领12.jpg

13日,国家主席习近平在金边同柬埔寨首相洪森举行会谈。ថ្ងៃទី១៣ខែតុលា លោកស៊ី ជីនភីងប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយសម្តេចហ៊ុនសែននាយករដ្ឋមន្រ្តីកម្ពុជានៅក្រុងភ្នំពេញ។


      双方高度评价中柬传统友谊,就新形势下深化中柬全面战略合作伙伴关系及共同关心的国际和地区问题深入交换意见,达成广泛共识,一致决定共同维护好和发扬好中柬友谊,推动中柬全面战略合作伙伴关系迈上新台阶。




ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពប្រពៃណីរវាងចិននិងកម្ពុជា និងបានផ្លាស់ប្តូរមតិយោបល់អំពីការធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងកម្ពុជាព្រមនិងបញ្ហាអន្តរជាតិនិងតំបន់ដែលយកចិត្តទុកដាក់ដូចគ្នា ហើយបានឈានដល់មតិឯកភាពរួមយ៉ាងទូលំទូលាយ ដោយសម្រេចជាឯកច្ឆ័ន្ទថានឹងរួមគ្នាពង្រឹងនិងពង្រីកចំណងមិត្តភាពរវាងចិននិងកម្ពុជា សំដៅជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងកម្ពុជាឲ្យឈានដល់កម្រិតថ្មីថែមទៀត។




      习近平赞扬柬埔寨政治社会稳定、经济快速发展、人民生活改善、国际地位提高,表示相信柬埔寨政府一定能够带领柬埔寨人民,把国家建设得更加富强。




   លោកស៊ី ជីនភីងប្រធានរដ្ឋចិនបានកោតសរសើរថាប្រទេសកម្ពុជាមានស្ថិរភាពផ្នែកនយោបាយនិងសង្គម ការអភិវឌ្ឍសេដ្ឋកិច្ចមានល្បឿនលឿន ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អព្រមនិងឋានៈអន្តរជាតិត្រូវបានលើកកម្ពស់ លោកជឿជាក់ថារាជរដ្ឋាភិបាលកម្ពុជាមុខជាអាចដឹកនាំប្រជាជនកម្ពុជាក្នុងការកសាងប្រទេសជាតិឲ្យបានកាន់តែសម្បូរណ៍សប្បាយនិងខ្លាំងក្លាជាមិនខាន។




  洪森表示,柬中两国是高度互信的好朋友,双方在各自发展和彼此重大关切问题上始终相互理解和支持。柬方感谢中方长期以来给予的帮助,坚持将传承两国老一辈领导人缔造的柬中传统友谊作为重要使命。柬方愿同中方一道,以习主席此访为契机,加强柬中友好,深化两国全面战略合作伙伴关系。




ជាការឆ្លើយតប សម្តេចហ៊ុនសែនបានថ្លែងថា ប្រទេសកម្ពុជានិងចិនជាមិត្តភក្តិល្អដែលមានទំនុកចិត្តលើគ្នាកម្រិតខ្ពស់ ភាគីទាំង២មានការយល់ដឹងពីគ្នានិងផ្តល់ការគាំទ្រគ្នាលើបញ្ហាអភិវឌ្ឍន័របស់ខ្លួននិងបញ្ហាដែលសមភាគីបានផ្តោតការយកចិត្តទុកដាក់ជាសំខាន់។ ភាគីកម្ពុជាសូមថ្លែងអំណរគុណចំពោះភាគីចិនដែលបានផ្តល់ជំនួយឧបត្ថម្ភក្នុងរយៈពេលជាយូរកន្លងមក ព្រមនិងប្រកាន់ខ្ជាប់នូវការចាត់ទទួលបន្តនិងអភិវឌ្ឍចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជានិងចិនដែលរួមគ្នាបង្កើតឡើងបង្កតដោយថ្នាក់ដឹកនាំជំនាន់មុនរបស់ប្រទេសទាំង២។ ភាគីកម្ពុជារីករាយក្នុងការរួមសហការជាមួយភាគីចិន ចាត់ទុកដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋស៊ី ជីនភីង លើកនេះជាកាលានុវត្តភាពមួយ សម្រាប់ពង្រឹងនិងពង្រីកមិត្តភាពរវាងកម្ពុជានិងចិន ព្រមនិងធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង២។




       两国领导人一致决定巩固中柬传统友好,大力推动全面战略合作,让两国继续做高度互信的好朋友、肝胆相照的好伙伴、休戚相关的命运共同体。




ថ្នាក់ដឹកនាំនៃប្រទេសទាំង២បានសម្រេចជាឯកច្ឆ័ន្ទថានឹងពង្រឹងមេត្រីភាពជាប្រពៃណីរវាងចិននិងកម្ពុជា ជំរុញដោយពេញទំហឹងនូវកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើឲ្យប្រទេសទាំង២បន្តធ្វើជាមិត្តល្អដែលមានទំនុកចិត្តលើគ្នាកម្រិតខ្ពស់ និងជាដៃគូដ៏ស្មោះត្រង់ក៏ដូចជាសហគមន៍រួមវាសនាតែមួយតទៅទៀត។




  会谈后, 双方发表了《中华人民共和国和柬埔寨王国联合声明》。  




បន្ទាប់ពីកិច្ចជំនួប ភាគីទាំង២បានចេញសេចក្តីថ្លែងការណ៍រួមរវាងសាធារណរដ្ឋប្រជាមានិតចិននិងព្រះរាជាណាចក្រកម្ពុជា៕



转自柬约
条评论
您需要登录后才可以回帖 登录 | 注册
高级
相关推荐