柬埔寨头条APP
高级进阶听尊纳僧王讲解柬语词汇(二)
hongming 发表于:2011-4-6 00:54:58 复制链接 发表新帖
阅读数:35136

马上注册,结交更多好友,享用更多功能,让你轻松玩转社区。

您需要 登录 才可以下载或查看,没有帐号?注册

x
本帖最后由 hongming 于 2011-4-6 01:38 编辑

这是一套难得的语音教材,适合有柬埔寨语基础的朋友学习,尊纳僧王对学习柬埔寨语的朋友都知道,柬埔寨的“辞海”柬柬词典就是由尊纳僧王花了毕生的经历完成的,柬埔寨政府明文规定柬埔寨语单词书写都要以僧王的词典为准则,这是一套僧王生前录制的柬埔寨语词汇讲解资料,里面系统的通俗的对在柬埔寨词语运用中常出现的错误进行讲解和指导,以及在句子用法上更是说的通俗易懂,对柬埔寨单词的来源和引用都做了系统的讲解,如果你喜欢柬埔寨语,想对柬埔寨语进行更深入的了解,这是你必不可少的材料。在本贴中,将陆续提供僧王的录音资料,希望你喜欢。

专访尊纳僧王讲解高棉词,本次教程分为28集 ,不定期发布

第二集[MP3]http://www.7jpz.com/data/duihua/zunna/Chuonnat2.mp3[/MP3]

第二集文本节选
  1. សូរៈ ប្រែ​ថា​ក្លៀវក្លា ទេ​មិន​មែន​ទេ ថា អង់អាច ថា​ក្លៀវក្លា (សី ហៈ នាទៈ) ថា​បន្លឺ​គំទ័រ​ឡើង​ដូច​ជា​សម្រែក រាជ​សីហ។ គឺ​គេ​យក​ព្រះ​រាជ​តេជះ​អំណាច​របស់​ព្រះ​ករុណា​នោះ ទុក​ថា​មាន​តេជះ​នោះ​ក្អេងក្អាង​ខ្ទរ​ខ្ទ័រ​អី​ទៅ។ វា​ដូច​ជា​សម្រែក​សត្វ​សីហៈ ដូច​ជា​សម្រែក​លីយ៉ុង។ រួច​បើ​អាន​សា​ៗ នែក​ៗ! សូ​សីហ​នាទ វា​ទៅ​ជា​ឮ​សីហ​នាទ​ទៅ​វិញ។ ពី​ព្រោះ​សូរ​ដែល​យើង​ឮ សូរ​ហ្នឹង អា​ហ្នឹង​ក៏​ដាក់​រ​ពី​មុខ។ ស្នូរ​ហ្នឹង​ក៏​មាន រ ពី​មុខ។ ស្នូរ គឺ​ដែល​ឮ​មក​ពី​សូរ រួច​ចុះ​បើ​អាន​សូ​សីហ​នាទ​ទៅ​ហើយ វា​ទៅ​ជា​ៗ ឮ​សំឡេង​សីហនាទ​ទៅ​វិញ។ រួច​អ្នក​អាន​ហ្នឹង​មិន​ដឹង​ជា​ខុស​ទេ ទុក​ជា​គេ​និយាយ​ប្រាប់​ថា​ខុស ក៏​ចចេស​មុខ​រឹង​នៅ​ហ្នឹង មក​អំពី​ប្រកាន់​មានះ។ រួច​តែ​មានះ​ហ្នឹង ដូច​ជា​អាត្មា​ជម្រាប​មុន អស់​លោក​ក៏​បាន​យក​ទៅ​រាយ​រាប់​ក្នុង​សៀវភៅ​ទស្សនាវដ្ដី​ហើយ។ អាត្មា​សុំ​និយាយ​ពី មានះ ហ្នឹង​បន្តិច​ទៅ​ចុះ ទោះ​កើត​មិន​កើត​ក៏​ប៉ុន​ច្បាប់​យើង សាសនា​យើង​គេ​និយាយ​អ៊ីចឹង។

  2. មានះ បាលី​ហៅ មានៈ យើង​ប្រើ មានះ តាម​សំស្ក្រឹត។ សំស្ក្រឹត​គេ​អាន​ថា “ម៉ានាស” អក្សរ “ស” នៅ​ពី​មុខ រួច ស នោះ​ឯង បើ​គេ​ចង់​ផ្លាស់​ទៅ​ជា​វិសជិនីយ ទៅ​ជា​រះ​មុខ​នោះ ហ្នឹង​គេ​ដាក់ “ហ” ពី​មុខ បើ​យើង​សរសេរ​អក្សរ​បារាំង​គេ​ដាក់ ហ ពី​មុខ ដូច​ជា ព្រះ ដូច​ជា តេជះ អ៊ី​ចឹង គេ​សរសេរ ព្រះ ហ្នឹង គេ​សរសេរ Preah គេ​មិន​ដាក់ S ទេ គេ​អាន​ថា ព្រះ, កុំ​ឲ្យ​អាន, ទុក​ដូច​ជា​រះ​មុខ អក្សរ ហ នោះ​ឯង ព្រោះ​សំស្ក្រឹត​គេ​ប្រើ​អ៊ីចឹង សូម​ជ្រាប។ និង​រាយ​ដល់​ទៅ សារពត៌មាន [សារៈ-ព័ណ-ដ-មាន] សូម​ចាំ​អ៊ីចឹង​ចុះ គឺ​ដំណឹង សេចក្ដី​អ្វី ដែល​មាន​ប្រយោជន៍ គួរ​ចង់​ដឹង គួរ​ចង់​ស្ដាប់ អា​ហ្នឹង​គេ​ហៅ​ថា សារពត៌មាន។ កុំ​ឆ្ងល់​នឹង​ពាក្យ ពត៌មាន នោះ ពត៌មាន​នោះ​ប្រែ​ថា ហេតុ ថា​សេចក្ដី ថា​ដំណើរ ថា​រឿង​ដែល​កំពុង​តែ​មាន កំពុង​តែ​ប្រព្រឹត្ត​ទៅ [វ.រៈ.ត.ម៉ានៈ] ហ្នឹង​ថា ដែល​កំពុង​តែ​ប្រព្រឹត្ត​ទៅ ដែល​លោក​ទៅ​យល់​ថា​យក ណ មក​ដាក់​ថា ព័ណ៌ដ៏មាន [ព.រ៉ាន់.ណៈ.ដ.មាន] នោះ វា​ទៅ​ជា​សម្បុរ​ទៅ​វិញ​ទៅ​ហើយ មិន​មែន​ទេ! យល់​ហ្នឹង​ខុស​ទេ! ឯ​លោក​ថា សារៈប្រវត្តិ​នេះ​ក៏​ប្រើ​បាន​មិន​អី​ទេ។ សារប្រវត្តិ, ប្រវត្តិ​ក៏​ប្រែ​ថា​ដំណឹង​ដែរ។ សំស្ក្រឹត​ថា “ប្រវឫត្តិ” ៗ យើង​យក វ ជា ព ទៅ​ជា ប្រព្រឹត្តិ ដែល​យើង​ថា ប្រព្រឹត្តិ សព្វ​ថ្ងៃ​នេះ។ បើ​ជា​នាម​សព្ទ គេ​សរសេរ ប្រព្រឹត្តិ ការ​ប្រព្រឹត្តិ សេចក្ដី​ប្រព្រឹត្តិ។ ចុះ​បើ​ជា​កិរិយាសព្ទ គេ​ហៅ អព្ភន្តរកិរិយា​គេ​សរសេរ ប្រព្រឹត្ត មក​អំពី​ពាក្យ​ថា ប្រវឫត្ត សំស្ក្រឹត​ថា ប្រវត្តិ អះ! បាលី​ហៅ ប្រវត្តិ សំស្ក្រឹត​ថា ប្រវឫត្តិ។ ឥឡូវ​បើ​លោក​ចង់​ឲ្យ​ថា សារប្រវត្តិ ក៏​ត្រូវ​ដែរ ក៏​ប៉ុន្តែ​គេ​មិន​បាន​ប្រើ​ទៅ​ហើយ (បើ)យើង​បង្កើត​ទៀត វា​នាំ​ឲ្យ​ទៅ​ជា​មួយ​ជា​ពីរ សុំ​ជ្រាប​ប៉ុណ្ណឹង។ លោក​នេះ​សួរ​មាន​ប្រយោជន៍​ដែរ ពី​ព្រោះ​លោក​ចេះ​ឆ្ងល់ និង​សមរម្យ​គួរ​ដោះ​ស្រាយ។

  3. ទី​ពីរ​លោក​សួរ​ជាពាក្យ​ថា បៀវត្ស ឬ បៀវត្សរ៍ ប៉ុន្តែ​អាន​ថា បៀវត្ស ដូច​គ្នា “រ” បដិសេធ​ចេញ។ ពាក្យ​នេះ​មាន​ន័យ​ប្រាកដ អះ! មាន​ន័យ​ថា​ប្រាក់​រង្វាន់​ឆ្នាំ។ យល់​ហ្នឹង​ត្រូវ​ហើយ …បុគ្គលិក​ ណា​ដែល​ធ្វើ​ការ​ជូន​រាជការ ឬ​ឯកជន​ក្នុង​មួយ​ឆ្នាំ​ៗ គេ​បើក​ប្រាក់​ឲ្យ​ម្ដង ប្រាក់​នោះ​ហៅ​ថា ប្រាក់​បៀវត្សរ៍ ចុះ​បើ​បុគ្គលិក​នោះធ្វើ​ការ​ជូន​រាជការ ឫ​ឯកជន​ក្នុង​មួយ​ខែ ក្នុង​មួយ​ខែ​ៗ​គេ​បើក​ប្រាក់​ឲ្យ​ម្ដង​ប្រាក់​នោះ​តើ​គេ​តែង​នាំ​គ្នា​ហៅ​ ថា ប្រាក់​បៀវត្សរ៍​ដែរ? តើ​គេ​ហៅ​នោះ​ខុស​ឬ​ត្រូវ? បើ​សិន​ជា​ខុស…, បើ​សិន​ជា ​ហ្នឹង​ឥត​កើត​ទេ ប្រសិន​បើ​ខុស សុំ​ឲ្យ​លោក​ផាន់​យល់​អ៊ីចឹង! គេ​មិន​ដែល​និយាយ បើ​សិន​ជា​ទេ។ បើ​សិន​ជា ទើប​ឥឡូវ​នេះ​ទេ គេ​ថា ប្រសិន​បើ​ខុស តា​ដាក់ “ជា” មក វា​ទៅ​ជា​វិកត្តិកត្តា ដូច​អាត្មា​និយាយ​ពី​ថ្ងៃ​មុន​ថា ប្រសិន​បើ​ជា​ប្រាក់​ប៉ុណ្ណោះ តើ​អ្នក​យក​ឬ​ទេ? ឥឡូវ​ខ្ញុំ​ជំពាក់​អ្នក​មួយ​រយ​រៀល (១០០​៛) ខ្ញុំ​សូម​ជូន​តុ​មួយ កៅអី​មួយ​ដំបរ សុទ្ធ​តែ​ឈើ​បេង តើ​បង​ឯង​យក​ឬ​ទេ? ប្រសិន​បើ អើ! ប្រសិន​បើ​ជា​របស់​ហ្នឹង អា​នេះ​បាន​វា​ត្រូវ។ បើ​សិន​ជា នេះ​គឺ​អាត្មា​មិន​ចេះ​ទេ លោក​ត្រូវ​លែង​ប្រើ​ទៅ​អ្ហី! ប្រើ ប្រសិន​បើ ទៅ! …ប្រសិន​ខុស តើ​គួរ​ហៅ​យ៉ាង​ណា​ទៅ​វិញ? ត្រង់​ហ្នឹង​លោក​យល់​ដូច​ជា​ត្រូវ​ហើយ ប៉ុន្តែ​វា យើង​នឹង​លុប​លាង​ក៏​វា​មិន​មាន​ប្រយោជន៍​អី​ទេ។

  4. អាត្មា​សូម​ពន្យល់​ត្រង់​ណេះ​មាន​ក្នុង​វចនានុក្រម​ហើយ​អាត្មា​ចាំ។ បៀ​កាល​នោះ យើង​ចាយ​បៀ។ សម័យ​ចាយ​បៀ​នោះ គឺ​យក​បៀ​ក្នុង​សមុទ្ទ​ហ្នឹង​មក មិន​ដឹង​ជា​មាន​ត្រា មាន​ចម្លាក់​ដូច​ម្ដេច​ទេ យក​មក​ចាយ​ជំនួស​ប្រាក់ ពី​ព្រោះ​បុរាណ​ពី​ដើម​ក្នុង​គម្ពីរ​ខាង​សាសនា​ក៏​មាន គេ​ហៅ [កៈ-ហា-ប៉ៈ-ណៈ] សំស្ក្រឹត​ហៅ ការ្សាបណៈ យើង​ហៅ​ប្រាក់​កហាបណៈ​ហ្នឹង ដូច​ជា​យើង​ហៅ រៀល យើង​ហៅ​រូពី យើង​ហៅ​ខ្ចាប​ភូមា​អ៊ីចឹង យើង​ហៅ​ផ្ជះ ហៅ​អ៊ីចឹង ប៉ុន្តែ​គេ​ហៅ កហាបណៈ។ កាហាបណៈ​ហ្នឹង​មាន​ឈ្មោះ​ច្រើន​យ៉ាង​ណាស់ មាន​កាហាបណៈ​ជ័រ មាន​កាហាបណៈ នែក! ស្ពាន់ មាន​កហាបណៈ​តួ​សាច់​ប្រាក់ មាន​កាហាបណៈ​តួ​សាច់​មាស​ចឹង។ ដូច​ជា​គេ​ប្រើ​ហ្វ្រង់ ប្រើ​អី​ ហ្វ្រង់​មាស ហ្វ្រង់​ប្រាក់ ដូច​ជា​ឥឡូវ​មាន nouveau franc មាន ancien franc អ៊ីចឹង​ហ្នឹង គឺ បៀ​ហ្នឹង​គេ​យក​មក​ចាយ​ជំនួស​ប្រាក់។ ជាន់​ចាយ​បៀ​ហ្នឹង​អាត្មា​ក៏​មិន​ចាំ​ទេ មិន​ដឹង​ក្នុង​រជ្ជកាល រាជ​ព្រះ​អង្គ​ណា​ទេ ក្នុង​ប្រទេស​យើង។ ក៏​អស់​លោក​ពី​ដើម​នាហ្មឺន​នាសែន​គ្មាន​ប្រាក់​ខែ គឺ​មួយ​ឆ្នាំ​ត្រូវ​បាន​រង្វាន់​ម្ដង ដូច​អាជ្ញា​ហ្លួង ដូច​មេ​កង​បើក​ស្ម័គ្រ អាជ្ញា​ហ្លួង មេ​កង​ទារ​ពន្ធ​ស្រូវ អាជ្ញា​ហ្លួង​មេ​កង​ពន្ធ​ទាស កត់​ដំណាំ​អី​ស្អី​ៗ យក​ពន្ធ​ពី​រាស្ត្រ​នោះ ហ្នឹង​គឺ​មួយ​ឆ្នាំ​ត្រូវ​បាន​ម្ដង។ ប៉ុន្តែ​នឹង​មិន​យក​មក​និយាយ និយាយ​ពី​អ្នក​ដែល​ត្រូវ​ទទួល​រង្វាន់​នោះ មួយ​ឆ្នាំ​បើក​ម្ដង បាន​ជា​បុរាណ​ហៅ​ថា បៀវត្សរ៍ [វ័ត.សៈ] ឬ [វ័ត.សារៈ] ហ្នឹង​ប្រែ​ថា ឆ្នាំ ពាក្យ​សំស្ក្រឹត​វា​ក្លាយ​មក​ខ្លះ បាលី​ហៅ​ថា សំវច្ឆរ [ស័ង.វ័ច.ឆៈ.រៈ] រួច​សំស្ក្រឹត​ហៅ [វ័ត.សារៈ] ឬ [វ័ត.សៈ] វ័ត.សៈ ដូច​ពាក្យ​ថា​វស្សា​អ៊ីចឹង គឺ​ឆ្នាំ ប្រាក់​ហ្នឹង​មួយ​ឆ្នាំ​ត្រូវ​បាន​ម្ដង បាន​ជា​ហៅ​ថា បៀវត្សរ៍ រួច​ម៉េច​ក៏​ថា បៀ ពី​ព្រោះ បៀ មែន មាន​ប្រាក់​អី​អា​ហ្នឹង ចុះ​ដល់​ឥឡូវ​អស់​ចាយ បៀ ទៅ ពាក្យ​ហ្នឹង​វា​ក៏​ជាប់​មក​យក​ប្រាក់ យក​កាស​ហ្នឹង​ជា​ជំនួស​បៀ​ហ្នឹង​ទៅ​ក៏​ពាក្យ​ហ្នឹង​វា​នៅ​ជា​បៀ​អីចឹង នៅ​ជា​បៀ​អីចឹង។ ចុះ​ឥឡូវ​ប្រាក់​ខែ​ប្រាក់​ថ្ងៃ? ប្រាក់​ខែ បើ​យើង​ហៅ​ថា មាសិក គេ​សួរ​ថា ប៉ុន្តែ​គេ​មិន​បង្កើត​ទេ​ពាក្យ​ហ្នឹង។ គេ​សួរ​ថា​លោក​ហ្នឹង អ្នក​ហ្នឹង ធ្វើ​ការ​ហ្នឹង ធ្វើ​បាន​ប្រយោជន៍​យ៉ាង​ម៉េច? ថា​គេ​មាន មាសិក។ ចាំ​ថា មាសិក​អី! បើ​ប្រាក់​ខែ​ងាយ​ថា​សឹង​ងាប់។ អ៊ី​ចុះ បើ​ប្រាក់​ថ្ងៃ​គេ​ថា ទិនិ, ទិនិ គឺ​ប្រាក់​ដែល​បាន​រាល់​ថ្ងៃ បាន​ជា​ពាក្យ​នេះ​ក៏​ប្រើ​ហើយ ឥឡូវ​ហើយ គឺ​ថា​អ្នក​ទិនិ​នោះ​គឺ​មនុស្ស គឺ Journalier ថា ទិនិ មក​ពី ទិន [ទិ-នៈ] ប្រែ​ថា​ថ្ងៃ រួច​ទិកៈ បច្ច័យ​នេះ​ចុះ​មក suffic នោះ​មក​ទៅ​ជា ទិនិ ប៉ុន្តែ​បើ​ឲ្យ​ត្រូវ​គេ​ថា ទីនិក ដ្បិត​អំណាច​អ៊ិក​នោះ វា​នៅ​ចុង​ត្រូវ​អ៊ិ [ិ] វា​ទៅ​ជា​អ៊ី [ី] ពាក្យ​ណា​ខ្លី​ឲ្យ​ទៅ​ជា​វែង ប៉ុន្តែ​ថា​ដែល​ហៅ​ឲ្យ​ស្រួល​មាត់ គេ​ហៅ​ថា​ទិនិក-ទិនិក​ទៅ​ហើយ។ ទិនិក បើ មាស [មា.សៈ] នោះ​វា​ខែ ឥឡូវ​បើ មា នោះ​អក្សរ​វែង​ស្រាប់ មិន​បាច់​ធ្វើ​អ្វី​ទៀត​ទេ ថា មាសិក បើ​ស្រី​ទៅ​ជា មាសិកា អ្នក​ស៊ី​ប្រាក់​ខែ រួច​បើ​ស៊ី​ប្រាក់​ថ្ងៃ ថា​បើ​ប្រុស ថា ទីនិក បើ​ស្រី​ថា ទីនិកា (សើច…) ថា​យើង​ទៅ​អ៊ីចឹង វា​នាំ​ឲ្យ​ពិបាក នេះ​គឺ​បើ​និយាយ​តាម​ហ្នឹង​ទៅ​អីចឹង។ រួច​បើ​ថា​ប្រាក់​ឆ្នាំ អាហ្នឹង​ស៊ឹម​ថា! អើ ស្អី​ទៅ កុំ​ថា​បៀ​ទៀត​នោះ! អា​ហ្នឹង​វា​ទៅ​ជា វត្សិ វា​ទៅ​ជា វត្សិ វត្សិកា ឲ្យ​វា​ចំ​តែ​ម្ដង​ទៅ វត្សិ វត្សិកា ឬ​បើ​ថា​នៅ​តែ បៀវត្សរ៍​ដដែល​ក៏​ថា​ទៅ​ចុះ​សុំ​ឲ្យ​លោក​ជ្រាប​អីចឹង​ផង​ទៅ​ចុះ លោក​ផាន់។ បៀវត្សរ៍​ហ្នឹង មក​អំពី​ពី​ដើម​យើង​ចាយ​បៀ​មួយ​ឆ្នាំ​គេ​ត្រូវ​បាន​ប្រយោជន៍​រង្វាន់​ហ្នឹង​ ម្ដង ហ្នឹង​យល់​ហើយ ប៉ុន្តែ​ឥឡូវ​យើង​ស្រេច​តែ​នឹង​ប្រើ​ទៅ​ចុះ ដែរ​លោក​យល់​ថា ប្រាក់​រង្វាន់​ឆ្នាំ​ហ្នឹង​ត្រូវ​ហើយ។ ប៉ុន្តែ​តាម​ពិត​ប្រែ​ថា បៀ​រង្វាន់​ឆ្នាំ ពី​ព្រោះ​កាល​នោះ​អត់​ប្រាក់​ទេ ចាយ​បៀ។ ចាយ​បៀ​ក៏​បាន ចាយ​កាក​ល័ក្ត​ក៏​បាន គេ​យក​កាក​ល័ក្ត​ហ្នឹង​មក​ធ្វើ​បោះ​ត្រា​ផែន​ដី​ជា​សម្គាល់​ទៅ គេ​ចាយ​ជំនួស​ប្រាក់​ទៅ វា​ដូច​ជា​ប្រទេស​កម្ពុជា​យើង​កាល​សម័យ​អាណានិគម​គេ គេ​បោះ​ប្រាក់​កាក់​ហ្នឹង​តូច​ៗ ឮ​តែ​ថ្ងូរ​រាល់​តែ​គ្នា។ ដែល​ឆាប់​ខូច​បំផុត ពួក​លក់​សាច់​ជ្រូក ដល់​យូរ​ៗ​សើម​គគុល រួច​ខ្លះ​ចេះ​តែ​និយាយ អាត្មា​ចាំ​ឮ​ចាស់​ៗ​ថា អ្ហើ! អនេក​ពាន់​ជាតិ​ទៅ​សុំ​កុំ​ឲ្យ​ប្រាថ្នា អឺស! ប្រាថ្នា​កុំ​ឲ្យ​ជួប​នឹង​អាសឹក​ម្ល៉ឹក​នេះ! ហៅ​ប្រាក់​កាក់​ក្រដាស​នេះ ឥឡូវ​បាត់​ទៅ​ហើយ​អា​ហ្នឹង។ ចុះ​អ្នក​លក់​សាច់​ជ្រូក ចុះ​ក្អែល​ដៃ​នោះ​កាន់​ប៉ុន្មាន​ទៅ វា​កខ្វក់​អស់​ទៅ! រួច​រលួយ​អស់​ទៅ អា​ហ្នឹង​ស្រេច​គេ​សន្មត​ទេ រឿង​ការ​ចាយ​វាយ ដូច​ជា​នែៗ! ធនបត្រ សព្វ​ថ្ងៃ ដែល​ហៅ​ថា ធនបត្រ គឺ​ប្រាក់​ក្រដាស​ហ្នឹង​យក​ក្រដាស​មក​ធ្វើ​ប្រាក់​ក៏​បាន។ ចប់​ហើយ ខ​ទី​ពីរ។

  5. ទី​បី​លោក​ឆ្ងល់​ថា ខ្ញុំ​ដូច​ជា​ចង់​រក​គ្រុន… អ្ហេ! យក​មក​សួរ​ធ្វើ​អី​អីចឹង​នោះ។ … មាន ​ពូ​ម្នាក់ មាន​ពូ​ម្នាក់​គាត់​ក្ដៅ​ខ្លួន​បន្តិច​បន្តួច ទួល​បង្គំ​សួរ​ថា ម៉េច​ទៅ​ពូ ដូច​ជា​មិន​សូវ​ស្រួល​ខ្លួន​ឬ? គាត់​ឆ្លើយ​ថា ខ្ញុំ​ដូច​ជា​ចង់​រក​គ្រុន (សើច) បើ​តាម​ចម្លើយ​នេះ គឺ​ពួ​នោះ​គាត់​ចង់​គ្រុន (សើច) ប៉ុន្តែ​បើ​តាម (អើ! គេ​សួរ ក៏​គួរ​សម​ដែរ) ប៉ុន្តែ​បើ​តាម​ពិត​សម្ដី​គ្រុន​នោះ អះ! ជំងឺ​គ្រុន​នោះ​គ្មាន​មនុស្ស​ណា​ម្នាក់​ចង់​បាន​ទេ បើ​ដូច្នោះ​ពុំ​គួរ​សោះ អះ! សំណួរ​នោះ​គួរ​ឆ្លើយ​ដូច​ម្ដេច​ទៅ​វិញ?

  6. អីចឹង​ក៏​សួរ​គ្នា​ដែរ។ អា​នេះ​គេ​ហៅ​ថា​សម្ដី​សាមញ្ញ​ទេ​តើ! សម្ដី​គេ​ហៅ​ថា​គ្រាម​ភាសា សាមញ្ញ​ភាសា គេ​ចង់​និយាយ​អី គេ​និយាយ​ទៅ វា​តាម​ទម្លាប់​ទៅ តាម​ទម្លាប់​ទៅ បើ​គេ​និយាយ​ថា​ឲ្យ​ត្រូវ សរសេរ​សំបុត្រ​ស្នាម គេ​ថា​ខ្ញុំ​ថ្ងៃ​នេះ​មិន​សូវ​ស្រួល​ខ្លួន ដូច​ជា​រក​កល​គ្រុន។ រក​កល គឺ​ថា​វា​ជិត​ៗ​នឹង​គ្រុន វា​ផ្ដួច​ផ្ដើម​រក​កល​គ្រុន។ គេ​និយាយ​ថា​រក​កល មិន​មែន​ចង់​គ្រុន​ទេ គ្មាន​នរណា​ចង់​ទេ។ យី! ឯង​ដូច​ជា​ចង់​គ្រុន​ៗ មើល​ទៅ​ថ្ងៃ​ណេះ។ ចង់​ហ្នឹង គឺ​គ្រុន​វា​ចង់​ទេ​តើ! គាត់​មាន​ចង់​ឯណា​គាត់។ ប៉ុន្តែ​ដល់​និយាយ​អីចឹង​ទៅ​វា​ដូច​ជា​គាត់​ចង់​គ្រុន (សើច)។ មិន​អី​ទេ! ដោះ​ស្រាយ​ប៉ុណ្ណឹង​បាន​ហើយ ថា​រក​កល​គ្រុន។
复制代码


条评论
您需要登录后才可以回帖 登录 | 注册
高级
Sakol 发表于 2011-4-30 08:30:06 | 阅读全部
美女,想问问,音频怎么下载?可以发给我吗?
sakol0775@yahoo.cn
អរគុណ!
使用道具 举报
回复
荷兰郁金香 发表于 2011-7-11 07:40:32 | 阅读全部
文本都看不到,能否提供文本和音频资料下载?谢谢
使用道具 举报
回复
相关推荐