柬埔寨头条APP
柬国家电视台台长:当前亚洲媒体合作组织发挥建设性作用
突出围城 发表于:2017-3-24 16:30:15 复制链接 发表新帖
阅读数:9969

马上注册,结交更多好友,享用更多功能,让你轻松玩转社区。

您需要 登录 才可以下载或查看,没有帐号?注册

x
本帖最后由 singlehero 于 2017-3-24 16:52 编辑

在传统亚洲,媒体并未充分反映这一地区的景象与活力。在变革的当下,传统的新闻业正被颠覆,而亚洲命运共同体正逐渐成为共识,亚洲媒体如何让世界听到自己的声音,如何讲述亚洲故事,又如何通过合作,向世界提供客观、全面的亚洲图景,关系到亚洲整体的未来。

作为“博鳌亚洲论坛 2017 年年会”的分论坛,“媒体领袖圆桌会议”于3月23日邀请来自“一带一路”沿线十多个国家的二十余位媒体领袖,以理性和务实的态度,探讨亚洲媒体合作的新未来。

柬埔寨国家电视台台长肯·顾纳瓦在此次媒体领袖圆桌会议上进行了发言。

柬埔寨国家电视台台长

肯·顾纳瓦                                                   
គឹម គុណវឌ្ឍ
——
各位好,我是来自柬埔寨国家电视台台长肯·顾纳瓦,“亚洲媒体合作的新未来”是今年博鳌亚洲论坛媒体领袖圆桌会议的主题,我们都清楚,媒体间的交流与合作是消除不同文化间的误解、增进相互理解和信任、实现求同存异的纽带和桥梁。 博鳌亚洲论坛媒体领袖圆桌会议一致关注于加强亚洲区域间媒体合作这一议题,这也是我们作为媒体所迫切需求的,在上午的分组讨论中我们讨论了关于媒体合作将在哪些领域发挥作用,以及将解决哪些我们共同面临的问题。现在请允许我做代表发言:  

ជំរាបសួរ អស់លោកលោកស្រី ខ្ញុំឈ្មោះគឹម គុណវឌ្ឍ  ជាអគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ។ សន្និសីទតុមូលនៃមគ្គុទេសក៍ប្រព័ន្ធសារព័ត៌មាននៃវេទិកាបូអាវអាស៊ីប្រចាំឆ្នាំនេះ គឺធ្វើឡើងក្រោមប្រធានបទ¡¡Àអនាគតថ្មីនៃកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធសារព័ត៌មានអាស៊ី¡¡À យើងទាំងអស់គ្នាបានដឹងច្បាស់ហើយថា ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធសារព័ត៌មានជាចំណងសម្រាប់តភ្ជាប់និងជាស្ពានសម្រាប់ឈានទៅរកការលុបបំបាត់ភាពភាន់ច្រឡំរវាងវប្បធម៌ទីទៃគ្នា បង្កើនការយោគយល់គ្នានិងការជឿទុកចិត្តលើគ្នា ព្រមនិងសម្រេចការស្វែងរកចំណុចឯកភាពគ្នានិងរក្សាទុកទស្សនៈផ្សេងគ្នា ។ សន្និសីទតុមូលនៃមគ្គុទេសក៍ប្រព័ន្ធសារព័ត៌មាននៃវេទិកាបូអាវអាស៊ីបានផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាពិភាក្សាស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធសារព័ត៌មានក្នុងតំបន់អាស៊ី ហើយប្រការនេះក៏ជាអ្វីដែលប្រព័ន្ធសារព័ត៌មានយើងចង់បានជាបន្ទាន់ផងដែរ ។ ក្នុងការពិគ្រោះពិភាក្សាដែលចែកជាក្រុមនៅព្រឹកនេះ យើងបានធ្វើការពិគ្រោះពិភាក្សាអំពីបញ្ហាថាតើកិច្ចសហប្រតិបត្តិការប្រព័ន្ធសារព័ត៌មាននឹងដើរតួនាទីលើវិស័យអ្វីខ្លះ ព្រមនិងដោះស្រាយបញ្ហាដែលយើងប្រឈមជាមួយគ្នាណាខ្លះ ? ជាបន្តទៅនេះ សូមអនុញ្ញាតឲ្យខ្ញុំថ្លែងសុន្ទរកថាក្នុងនាមជាតំណាងក្រុមទី ៣ ដូចតទៅ ៖


为了亚洲地区的发展,我们亚洲的媒体需要发挥更大的作用。现当前亚洲媒体合作组织将在哪些方面发挥建设性作用呢?我认为应从如下几个方面努力:

ដើម្បីការអភិវឌ្ឍនៃតំបន់អាស៊ី ប្រព័ន្ធសារព័ត៌មានអាស៊ីយើងត្រូវដើរតួនាទីកាន់តែធំ។បច្ចុប្បន្ននេះ អង្គការសហប្រតិបត្តិការនៃប្រព័ន្ធសារព័ត៌មានអាស៊ីនឹងដើរតួនាទីដែលមានលក្ខណៈស្ថាបនាលើវិស័យណាខ្លះ ? ខ្ញុំកត់សម្គាល់ឃើញថា ត្រូវតែធ្វើការខិតខំប្រឹងប្រែងលើប៉ុន្មានចំណុចដូចខាងក្រោម ៖


首先,在客观真实准确全面传递信息方面发挥建设性作用。这不仅是亚洲媒体的内在需求,更是新闻工作者的首要社会责任所在。在全亚洲乃至全世界任何一个国家都需要有一个良好的国际舆论环境。

ជាបឋម ត្រូវដើរតួនាទីដែលមានលក្ខណៈស្ថាបនាលើវិស័យផ្សព្វផ្សាយព័ត៌មានប្រកបដោយសត្យានុម័ត ពិតប្រាកដ ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ  ។ រឿងនេះមិនគ្រាន់តែជាតម្រូវការផ្ទៃក្នុងនៃប្រព័ន្ធសារព័ត៌មានអាស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាតព្វកិច្ចសង្គមជាចម្បងរបស់អ្នកសារព័ត៌មានទៀតផង។ទោះជាប្រទេសណាមួយក្នុងតំបន់អាស៊ីរហូតដល់ពិភពលោកទាំងមូលក្តីក៏សុទ្ធតែត្រូវការបរិយាកាសមតិអន្តរជាតិមួយដ៏ល្អប្រសើរ ។


第二,在促进彼此的发展方面发挥建设性作用。正如亚洲媒体合作组织章程中所提到的,合作组织可以面向成员单位组织会议活动、开展培训、合作研讨、文化交流等活动,并且应成员单位的需要,对行业关注的领域进行研究,发布研究报告、提出区域或全球性倡议,为成员及相关单位提供咨询及发展建议,甚至可以通过建立媒体平台,整合媒体资源,发行出版物,通过与各国媒体、政府、商业及学术等机构的合作,推动亚洲区域的信息传播和影响力,加强亚洲与全球的信息往来和互相理解。以此为亚洲媒体合作组织成员的“信息通道”铺垫道路。

ទី ២ គឺត្រូវដើរតួនាទីដែលមានលក្ខណៈស្ថាបនាលើវិស័យជំរុញការអភិវឌ្ឍទៅវិញទៅមក ។ ដូចអ្វីដែលបានចែកក្នុងលក្ខន្តិកៈនៃអង្គការសហប្រតិបត្តិការអាស៊ី ពោលគឺអង្គការសហប្រតិបត្តិការអាចរៀបចំសកម្មភាពមួយចំនួនសម្រាប់អង្គភាពជាសមាជិក ដូចជាការបើកកិច្ចប្រជុំ បើកវគ្គបណ្តុះបណ្តាល ធ្វើការពិគ្រោះពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ  និងការផ្លាស់ប្តូរវប្បធម៌ជាដើម ព្រមទាំងឆ្លើយតបតាមតម្រូវការរបស់អង្គភាពជាសមាជិក ធ្វើការសិក្សាស្រាវជ្រាវអំពីវិស័យដែលមជ្ឈដ្ឋានសារព័ត៌មានយកចិត្តទុកដាក់ ចេញរបាយការណ៍សិក្សាស្រាវជ្រាវ លើកសេចក្តីផ្តួចផ្តើមដែលមានលក្ខណៈតំបន់ឬពិភពលោក ផ្តល់ការពិគ្រោះយោបល់និងសំណើអំពីការអភិវឌ្ឍដល់សមាជិកនិងអង្គភាពពាក់ព័ន្ធ ក៏ដូចជាអាចឆ្លងតាមរយៈការបង្កើតវេទិកាប្រព័ន្ធសារព័ត៌មាន រៀបចំធនធានប្រព័ន្ធសារព័ត៌មាន ធ្វើការបោះពុម្ពផ្សាយ និងឆ្លងតាមរយៈកិច្ចសហប្រតិបត្តិការជាមួយប្រព័ន្ធសារព័ត៌មាន រដ្ឋាភិបាល អង្គការពាណិជ្ជកម្មនិងឯកទេសជាដើម ជំរុញការផ្សព្វផ្សាយនិងបង្កើនឥទ្ធិពលផ្នែកព័ត៌មានក្នុងតំបន់អាស៊ី បង្កើនការចែករំលែកព័ត៌មានទៅមកនិងការយោគយល់គ្នាជាសកល ក៏ដូចជាក្នុងអាស៊ីផងដែរ ។ នេះជាការក្រាលផ្លូវសម្រាប់ច្រកផ្លូវព័ត៌មានរបស់សមាជិកនៃអង្គការសហប្រតិបត្តិការប្រព័ន្ធសារព័ត៌មានអាស៊ី ។


第三,在增进了解和友谊方面发挥建设性作用。亚洲各国有着密切的地缘关系,有着悠久的历史和各具特色的文化传统,自古以来就有密切的交往,相互吸收彼此的智慧和文明成果,借鉴彼此的发展经验,以此达到促进各自的发展进步的目的。在媒体高速发展的今天,我们要针对传播过程中由于信息不对称、由于不同文化背景造成的认识差异与误解等,多做释疑解惑的工作。 因此建立成员数据库、建立合理有效的沟通机制、成立线上联系群组、加强成员单位之间的日常联系是加强媒体区域间合作合作增进媒体间了解一的必不可缺的重要途径。   

ទី ៣ គឺត្រូវដើរតួនាទីដែលមានលក្ខណៈស្ថាបនាលើវិស័យបង្កើនការយល់ដឹងពីគ្នានិងមិត្តភាព ។បណ្តាប្រទេសនានានៅអាស៊ីមានទំនាក់ទំនងទីតាំងភូមិសាស្រ្តយ៉ាងជិតស្និទ្ទ មានប្រវត្តិសាស្រ្តដ៏យូរអង្វែងនិងប្រពៃណីវប្បធម៌ដែលប្រកបដោយលក្ខណៈពិសេសរៀងៗខ្លួន ប្រទេសទាំងនេះមានការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធតាំងពីបុរាណកាលមក និងបានក្រេបយកតម្រិះប្រាជ្ញានិងសមិទ្ធផលអរិយធម៌ពីគ្នា ក៏ដូចជារៀនសូត្រពីបទសោធន៍អភិវឌ្ឍរបស់គូភាគី សំដៅឈានដល់គោលដៅជំរុញការអភិវឌ្ឍនិងការរីកចម្រើនររៀងខ្លួន។ ក្នុងពេលបច្ចុប្បន្នដែលប្រព័ន្ធសារព័ត៌មានមានការរីកចម្រើនយ៉ាងឆាប់រហ័ស យើងធ្វើការងារបកស្រាយចំពោះបញ្ហាអតុល្យភាពនៃព័ត៌មាន និងការយល់ខុសនិងយល់ច្រឡំដោយសារបរិការណ៍វប្បធម៌ខុសគ្នាជាដើម។ ហេតុដូច្នេះបានបង្កើតឃ្លាំងទិន្នន័យសមាជិក បង្កើតយន្តការផ្លាស់ប្តូរដ៏មានប្រសិទ្ធភាពនិងសមហេតុផល បង្កើតក្រុមទំនាក់ទំនងតាមបណ្តាញអ៊ីធើណែត ក៏ដូចជាបង្កើនការប្រាស្រ័យទាក់ទងប្រចាំថ្ងៃរវាងសមាជិកគឺជាមធ្យោបាយសំខាន់ដែលមិនអាចខ្វះបានសម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការអន្តរតំបន់រវាងប្រព័ន្ធសារព័ត៌មាននិងបង្កើនការយល់ដឹងពីគ្នារវាងប្រព័ន្ធសារព័ត៌មាន។

   
当然,我们也能清楚的认识到亚洲媒体合作组织还有许多共同面临的问题亟待解决:
ជាការពិតណាស់ យើងក៏ត្រូវតែយល់ឲ្យបានច្បាស់ថាអង្គការសហប្រតិបត្តិការប្រព័ន្ធសារព័ត៌មានអាស៊ីនៅមានបញ្ហាជាច្រើនដែលត្រូវដោះស្រាយ៖

首先各国外宣理念各不相同,缺乏统筹协调管理机制。就像在对外宣传工作当中,有些媒体惯于使用“传播”的方式,有的则更偏向于做“宣传”,不论是哪种,要想被被公众广泛接受、受社会广泛尊重,就需要成立一个媒体合作组织来形成一个新闻从业基本准则来不断规范并提升成员媒体的公信力和影响力。

ទី១គឺទស្សនៈឃោសនាចំពោះក្រៅប្រទេសរបស់ប្រទេសនានាមិនដូចគ្នា កង្វះខាតយន្តការសម្របសម្រួលនិងគ្រប់គ្រងជាទូទៅ។ដូចជានៅក្នុងការងារផ្សពផ្សាយទៅកាន់ក្រៅប្រទេស ប្រព័ន្ធសារព័ត៌មានមួយចំនួនមានទម្លាប់ប្រើវិធីផ្សព្វផ្សាយ ឯមួយចំនួនទៀតលំអៀងទៅរកការឃោសនា។ មិនថាផ្សព្វផ្សាយឬឃោសនា បើសិនជាចង់ឲ្យសាធារណជនទទួលយកជាទូទៅនិងទទួលបានការគោរពយ៉ាងទូលំទូលាយពីក្នុងសង្គម នោះត្រូវរបង្កើតអង្គការសហប្រតិបត្តិការរបស់ប្រព័ន្ធសារព័ត៌មានសម្រាប់បង្កើតល័ក្ខការណ៍មូលដ្ឋានមួយសម្រាប់អាជីពសារព័ត៌មានសំដៅធ្វើឲ្យមានបទដ្ឋានក៏ដូចជាលើកកម្ពស់ភាពគួរជឿទុកចិត្តនិងឥទ្ធិពលនៃប្រព័ន្ធសារព័ត៌មានជាសមាជិក។

第二,媒体平台各自为营欠缺交流。各国间的媒体建设往往是自顾自的,相互间缺乏沟通与合作,既浪费了资源,又影响了效果,严重影响了媒体间交流与合作的拓展和最终效果。因此需要媒体合作组织从中起到沟通交流搭建平台的作用。

ទី២ វេទិកាសារព័ត៌មានអនុវត្តតែខ្លួនឯង កង្វះខាតការផ្លាស់ប្តូរមតិ។ កិច្ចកសាងនៃប្រព័ន្ធសារព័ត៌មានប្រទេសនានាជាធម្មតាគឺធ្វើដោយខ្លួនឯង ប្រព័ន្ធសារព័ត៌មាននៃប្រទេសនានាខ្វះការផ្លាស់ប្តូរនិងធ្វើកិច្ចសហប្រតិបត្តិការដែលជាការខ្ជះខ្ជាយធនធានផង ហើយក៏ជះឥទ្ធិពលដល់ប្រសិទ្ធភាពផង បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការត្រួសត្រាយនិងប្រសិទ្ធភាពចុងក្រោយបំផុតនៃការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធសារព័ត៌មាន។ ហេតុដូច្នេះត្រូវការឲ្យមានអង្គការសហប្រតិបត្តិការប្រព័ន្ធសារព័ត៌មានមកដើរតួនាទីសម្រាប់ការផ្លាស់ប្តូរនិងបង្កើតវេទិកាសហការ។


第三是缺乏深度合作,目前,中外媒体交流与合作的形式,主要还是停留在一些浅层次上,比如,举办论坛、高层互访、相互供稿、共同制作节目较多,可很多都是一次性或不定期的,未能形成常态,这就影响了合作的效果,不利于长期发展。因此需要媒体合作组来制定先关章程来加强互通,深化合作。

ទី៣គឺខ្វះកិច្ចសហប្រតិបត្តិការដោយស៊ីជម្រៅ។ បច្ចុប្បន្ន បែបបទនៃការផ្លាស់ប្តូរនិងសហប្រតិបត្តិការរវាងប្រព័ន្ធសារព័ត៌មានចិននិងបរទេសមិនស៊ីជម្រៅទេ ភាគច្រើនគឺធ្វើការងារលើផ្នែកបើកធ្វើវេទិកា ការធ្វើទស្សនទៅវិញទៅមករបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ចែករំលែកអត្ថបទគ្នានិងរួមគ្នាធ្វើកម្មវិធី។ល។ តែបែបបទជាច្រើនគឺធ្វើតែមួយលើកឬមិនបានធ្វើតាមពេលកំណត់ ទាំងនេះបានជះឥទ្ធិពលដល់កិច្ចសហប្រតិបត្តិការ និងមិនមានអំណោយផលដល់ការអភិវឌ្ឍក្នុងរយៈពេលយូរ។ ហេតុដូច្នេះត្រូវមានអង្គការសហប្រតិបត្តិការនៃប្រព័ន្ធសារព័ត៌មានមកកំណត់ឯកសារពាក់ព័ន្ធដើម្បីបង្កើនការផ្លាស់ប្តូរនិងធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ។


第四是缺乏技术实力和人力资源来支撑媒体话语权,导致很多亚洲发展中或实力较弱的国家成为强国信息的接收国,完全依赖他们获得信息。可是有些时候我们接受到的信息是不准确的,或者是有恶意的,因此我们需要一个媒体合作组织能够帮助各成员媒体利用先进的技术,进行专业合作,建设性的联盟关系,获得自己信息的来源,共同抵制信息的垄断。

ទី៤គឺខ្វះខាតកម្លាំងជាក់ស្តែងនិងធនធានមនុស្សមកគាំទ្រសិទ្ធិបញ្ចេញមតិរបស់ប្រព័ន្ធសារព័ត៌មាន ដែលបានបណ្តាលឲ្យប្រទេសដែលមានកម្លាំងជាក់ស្តែងទន់ខ្សោយជាច្រើននៅអាស៊ីក្លាយជាប្រទេសទទួលបានព័ត៌មានពីប្រទេសខ្លាំង និងពឹងផ្អែកទាំងស្រុងលើប្រទេសខ្លាំងសម្រាប់ការទទួលបានព័ត៌មាន។ ក៏ប៉ុន្តែនៅពេលខ្លះព័ត៌មានដែលយើងទទួលបានគឺមិនត្រឹមត្រូវ ឬមានចេតនាមិនល្អ ហេតុដូច្នេះយើងត្រូវការអង្គការសហប្រតិបត្តិការផ្នែកប្រព័ន្ធសារព័ត៌មានមួយមកជួយប្រព័ន្ធសារព័ត៌មានជាសមាជិកនានាឲ្យប្រើប្រាស់បច្ចេកទេសជឿនលឿន ធ្វើកិច្ចសហប្រតិបត្តិការឯកទេស កសាងទំនាក់ទំនងសហព័ន្ធដែលប្រកបដោយលក្ខណៈស្ថាបនាដើម្បីបង្កើតជាប្រភពព័ត៌មានរបស់ខ្លួននិងរួមគ្នាទប់ស្កាត់ការផ្តាច់មុខផ្នែកព័ត៌មាន។


经过讨论我们认为这些是参与媒体亟待解决的问题,也是亚洲媒体合作组织极为关心的话题。

ឆ្លងតាមរយៈការពិភាក្សាយើងសម្គាល់ថាបញ្ហាដូចខាងលើគឺជាបញ្ហាដែលប្រព័ន្ធសារព័ត៌មានដែលចូលរួមជាសមាជិកត្រូវការដោះស្រាយជាបន្ទាន់ ហើយក៏ជាបញ្ហាពិភាក្សាដែលអង្គការសហប្រតិបត្តិការសារព័ត៌មានអាស៊ីបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងផងដែរ៕

来自:柬约

条评论
您需要登录后才可以回帖 登录 | 注册
高级
相关推荐