柬埔寨头条APP
柬语新闻:习近平主席在APEC工商领导人峰会上的重要讲话
突出围城 发表于:2017-11-13 11:35:30 复制链接 看图 发表新帖
阅读数:34026

马上注册,结交更多好友,享用更多功能,让你轻松玩转社区。

您需要 登录 才可以下载或查看,没有帐号?注册

x

微信图片_20171113103458.jpg
  លោកស៊ីជីនភីង ប្រធានរដ្ឋចិនអញ្ជើញចូលរួមសន្និសីទកំពូលនៃអ្នកដឹកនាំឧស្សាហកម្មនិងពាណិជ្ជកម្មAPEC ព្រមទាំងថ្លែងសុន្ទរកថា
   រសៀលថ្ងៃទី ១០ ខែវិច្ឆិកា លោកស៊ីជីនភីង ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមសន្និសីទកំពូលនៃអ្នកដឹកនាំឧស្សាហកម្មនិងពាណិជ្ជកម្មAPECនៅក្រុងដាណាងប្រទេសវៀតណាមតាមសេចក្តីអញ្ជើញ ព្រមទាំងបានថ្លែងសុន្ទរកថាដែលមានចំណងជើងថាក្តាប់ជាប់ឱកាសនៃការផ្លាស់ប្តូរសេដ្ឋកិច្ចពិភពលោក ដើម្បីស្វែងរកការអភិវឌ្ឍកាន់តែធំនៅអាស៊ីប៉ាស៊ីហ្វិក។លោកបានគូសបញ្ជាក់ថាពិភពលោកកំពុងឋិតក្នុងដំណើរប្រវត្តិសាស្ត្រដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស សេដ្ឋកិច្ចពិភពលោកកំពុងមានការប្រែប្រួលកាន់តែស៊ីជម្រៅ។យើងចាំបាច់ត្រូវតែអនុលោមតាមនិន្នាការទូទៅហ៊ានទទួលខុសត្រូវ រួមគ្នាត្រួសត្រាយអនាគតភ្លឺស្វាងនៃការអភិវឌ្ឍនិងភាពរុងរឿងរបស់អាស៊ីប៉ាស៊ីហ្វិក។
      លោកស៊ីជីនភីងថ្លែងថា ពិភពលោកកំពុងប្រឈមមុខនឹងការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅដូចជារូបភាពអភិវឌ្ឍន៍ពិភពលោកដំណើរសកលភាវូបនីយកម្មផ្នែកសេដ្ឋកិច្ចនិងប្រព័ន្ធគ្រប់គ្រងសេដ្ឋកិច្ចទូទាំងពិភពលោកជាដើម។អាស៊ីប៉ាស៊ីហ្វិកជាចំណែកធំបំផុតនៃសេដ្ឋកិច្ចទូទាំងពិភពលោក ហើយក៏ជាកម្លាំងចលករដ៏សំខាន់មួយសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកផងដែរ។យើងត្រូវអង្កេតមើលនិន្នាការអភិវឌ្ឍន៍នៃសេដ្ឋកិច្ចពិភពលោក រកទិសដៅដ៏ត្រឹមត្រូវក្តាប់ក្បួនខ្នាត ហើយទប់ទល់នឹងការផ្លាស់ប្តូរដ៏ជ្រាលជ្រៅនៃសេដ្ឋកិច្ចពិភពលោកផងដែរ។
     ទីមួយ បន្តប្រកាន់ខ្ជាប់ការបើកចំហផ្នែកសេដ្ឋកិច្ចខិតខំសម្រេចនូវការផ្តល់ផលប្រយោជន៍គ្នានិងឈ្នះ-ឈ្នះ។
     ទីពីរ បន្តស្វែងរកកំណើនច្នៃប្រឌិតថ្មី ដើម្បីអភិវឌ្ឍកម្លាំងកំណើនថ្មី។
     ទីបី បន្តបង្កើនការតភ្ជាប់គ្នានិងការទាក់ទងគ្នាទៅវិញទៅមកដើម្បីសម្រេចបាននូវការអភិវឌ្ឍរួមគ្នា។
     ទីបួន បន្តបង្កើនលក្ខណៈបរិយាប័ន្ននៃការអភិវឌ្ឍសេដ្ឋកិច្ចដើម្បីធ្វើឲ្យប្រជាជនទទួលបានសមិទ្ធិផលនៃការអភិវឌ្ឍនេះ។
微信图片_20171113103502.jpg
     លោកស៊ីជីនភីងបានថែ្លងថា នៅខែតុលា ឆ្នាំនេះសមាជបក្សកុម្មុយនិស្តចិនលើកទី១៩បានបើកធ្វើនៅក្រុងប៉េកាំងដោយជោគជ័យ។សមាជលើកនេះបានរៀបចំគោលលំនាំប្រតិបត្តិនិងផែនការអភិវឌ្ឍនៃសង្គមនិយមដែលមានលក្ខណៈពិសេសប្រទេសចិនក្នុងយុគសម័យថ្មី។ប្រជាជនចិននឹងចាប់ធ្វើដំណើរលើវិថីជីវិតថ្មីក្រោមការដឹកនាំនៃគណបក្សកុម្មុយនិស្តចិន។យើងខ្ញុំនឹងជំរុញកិច្ចកសាងគំនិតផ្តួចផ្តើមខែ្សក្រវាត់មួយនិងផ្លូវមួយឲ្យស៊ីជម្រៅអនុវត្តគោលនយោបាយស្តីពីការធ្វើឲ្យពាណិជ្ជកម្មនិងការវិនិយោគមានភាពសេរីនិងភាពងាយស្រួលដែលមានកម្រិតខ្ពស់ព្រមទាំងជំរុញកសាងបណ្តាញនៃតំបន់ពាណិជ្ជកម្មសេរីដែលប្រឈមមុខនឹងការប្រកួតប្រជែងនៃសកលលោកទាំងមូលទៀតផង។
      យើងនឹងប្រកាន់ខ្ជាប់ការរក្សាការពារនិងកែលម្អជីវភាពរបស់ប្រជាជនក្នុងដំណើរអភិវឌ្ឍន៍ដើម្បីសម្រេចគោលដៅជួយប្រជាជនក្រីក្រនៅជនបទឲ្យចេញផុតពីបន្ទាត់នៃភាពក្រីក្រតាមស្តង់ដារបច្ចុប្បន្នដល់ឆ្នាំ២០២០។កសាងសង្គមដែលប្រជាជនមានជីវភាពសម្បូរធូធារដោយគ្រប់ជ្រុងជ្រោយដែលអាចសមាមាត្រនឹងចំនួនប្រជាជន១ពាន់៣រយលាននាក់។នេះជាដំណើរថ្មីដែលជំរុញកសាងទំនាក់ទំនងអន្តរជាតិបែបថ្មីនិងជំរុញបង្កបង្កើតសមាគមរួមវាសនាតែមួយនៃមនុស្សជាតិ។យើងនឹងប្រកាន់ខ្ជាប់ដើរតាមផ្លូវអភិវឌ្ឍដោយសន្តិភាពហើយធ្វើជាសសរដើម្បីជ្រោងសន្តិភាពនិងស្ថិរភាពនៃពិភពលោកនិងតំបន់អាស៊ីប៉ាស៊ីហ្វិកជានិច្ច។យើងនឹងប្រកាន់ទស្សនៈរួមគ្នាពិគ្រោះពិភាក្សារួមគ្នាកសាងនិងចែករំលែក សកម្មចូលរួមក្នុងការកែទម្រង់និងកិច្ចកសាងនៃប្រព័ន្ធគ្រប់គ្រងពិភពលោកទាំងមូលជំរុញរបៀបរៀបរយនយោបាយនិងសេដ្ឋកិច្ចអន្តរជាតិអភិវឌ្ឍឆ្ពោះទៅកាន់ទិសកាន់តែយុត្តិធម៌និងសមហេតុសមផល។
      លោកស៊ីជីនភីងបានបញ្ជាក់ថា សន្តិភាព ស្ថិរភាពនិងភាពរុងរឿងនៃតំបន់អាស៊ីប៉ាស៊ីហ្វិកសុទ្ធតែជារបស់ប្រជាជននៅតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល  អនាគតរបស់អាស៊ីប៉ាស៊ីហ្វិកគឺអាស្រ័យដោយប្រជាជនអាស៊ីប៉ាស៊ីហ្វិករួមសហការគ្នាបង្កបង្កើតឡើង។ទំនាក់ទំនងភាពជាដៃគូដែលប្រកបដោយការជឿទុកចិត្តគ្នា បរិយាប័ន្នកិច្ចសហប្រតិបត្តិការនិងភាពឈ្នះ-ឈ្នះគ្នាជាចំណងស្មារតីសម្រាប់តភ្ជាប់មហាគ្រួសារនៃតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយក៏ជាការធានាដ៏សំខាន់ដើម្បីធ្វើឲ្យកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិកអាចដើរតាមផ្លូវដ៏ត្រឹមត្រូវ។សូមឲ្យយើងធ្វើកិច្ចខិតខំប្រឹងប្រែងចាត់វិធានការជាក់ស្តែង និងជំរុញកិច្ចសហប្រតិបត្តិការដើម្បីរួមគ្នាកសាងអនាគតដ៏ល្អបវរថែមទៀតនៃតំបន់អាស៊ីបាស៊ីហ្វិក។   来自:柬约

条评论
您需要登录后才可以回帖 登录 | 注册
高级
相关推荐