马上注册,结交更多好友,享用更多功能,让你轻松玩转社区。
您需要 登录 才可以下载或查看,没有帐号?注册
x
លោកស៊ី ជីនភីង ប្រធានរដ្ឋចិន ចុះផ្សាយអត្ថបទមានដាក់ឈ្មោះតាមប្រព័ន្ធសារព័ត៌មានឡាវ
 ថ្ងៃទី ១៣ ខែវិច្ឆិកា ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវ លោកស៊ី ជីនភីង ប្រធានរដ្ឋចិនបានចុះផ្សាយអត្ថបទមានដាក់ឈ្មោះក្រោមចំណងជើងថា ប្រកៀកស្មាគ្នាបង្កើតសហគមន៍រួមវាសនាប្រកបដោយអត្ថន័យជាយុទ្ធសាស្រ្តរវាងប្រទេសចិននិងឡាវនៅលើទំព័រកាសែតប្រជាជន កាសែតPATHETLAO ដេលី និងកាសែតវៀងចន្ទន៍ ប្រទេសឡាវ ។
លោកស៊ី ជីនភីងបានលើកឡើងនៅក្នុងអត្ថបទថា ក្នុងពេលឈានចូលយុគសម័យថ្មី ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរចិននិងឡាវត្រូវបានពង្រឹងនិងពង្រីកជាបន្តបន្ទាប់ ចំណងទាក់ទងជាន់ខ្ពស់ក៏មានភាពកាន់តែញញឹមពីមួយថ្ងៃទៅមួយថ្ងៃ កិច្ចផ្លាស់ប្តូររវាងគណបក្សនៃប្រទេសទាំងពីរមានភាពកាន់តែស៊ីជម្រៅថែមទៀត ឯការជឿទុកគ្នាផ្នែកនយោបាយក៏មានភាពកាន់តែរឹងមាំ ។
លោកស៊ី ជីនភីងបានថ្លែងឲ្យដឹងទៀតថា ប្រទេសទាំងពីរចិននិងឡាវត្រូវតែបង្កើនការប្រាស្រ័យទាក់ទងជាយុទ្ធសាស្រ្ត ក្នុងន័យបង្កើតសហគមន៍រួមវាសនាដែលគោរពគ្នានិងជឿទុកចិត្តគ្នា ត្រូវធ្វើឲ្យមានភាពកាន់តែស៊ីជម្រៅនូវការតភ្ជាប់គ្នាជាយុទ្ធសាស្រ្ត ក្នុងន័យបង្កើតសហគមន៍រួមវាសនាដែលជួយយកអាសាគ្នាទៅវិញទៅមក ត្រូវពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងន័យបង្កើតសហគមន៍រួមវាសនាដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងត្រូវបង្កើនកិច្ចផ្លាស់ប្តូរផ្នែកវប្បធម៌មនុស្សជាតិក្នុងន័យបង្កើតសហគមន៍រួមវាសនាដែលរៀនសូត្រនិងដកយកបទពិសោធន៍ពីគ្នាទៅវិញទៅមក ៕ 来自:柬约
|