柬埔寨头条APP
柬语新闻:习近平会见柬埔寨人民党主席、政府首相洪森
最终幻想 发表于:2017-12-2 14:21:58 复制链接 发表新帖
阅读数:28833

马上注册,结交更多好友,享用更多功能,让你轻松玩转社区。

您需要 登录 才可以下载或查看,没有帐号?注册

x
    ថ្ងៃទី១ ខែធ្នូ លោកស៊ី ជីនភីង ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយសម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាដែលអញ្ជើញទៅចូលរួមកិច្ចសន្ទនាជាន់ខ្ពស់រវាងបក្សកុម្មុយនិស្តចិននិងបក្សនយោបាយនានាលើពិភពលោកនៅឯទីក្រុងប៉េកាំង។
លោកស៊ី ជីនភីង បានថ្លែងក្នុងកិច្ចជំនួបថា សម្តេចហ៊ុន សែនជាមិត្តល្អ មិត្តចាស់និងមិត្តពិតប្រាកដរបស់បក្សនិងប្រជាជនចិន។ បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងប្រទេសចិននិងកម្ពុជាកំពុងស្ថិតក្នុងរយៈកាលដ៏ល្អប្រសើរបំផុតក្នុងប្រវត្តិសាស្ត្រ ទំនុកចិត្តផ្នែកនយោបាយចំពោះគ្នាត្រូវបានពង្រឹងឥតឈប់ឈរ កិច្ចសហប្រតិបត្តិការជាក់ស្តែងបានបន្តពង្រឹងនិងពង្រីកថែមទៀត ការប្រាស្រ័យទាក់ទងផ្នែកវប្បធម៌មនុស្សជាតិមានភាពកាន់តែជិតស្និទ្ធ បាននាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាជននៃប្រទេសទាំង ២ ។ ឆ្នាំ ២០១៨ ជាខួបអនុស្សាវរីយ៍ទី ៦០ នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងប្រទេសចិននិងកម្ពុជា សង្ឃឹមភាគីទាំង ២ ចាត់ទុកការអបអរសាទរខួបអនុស្សាវរីយ៍ទី ៦០ នេះជាកាលានុវត្តភាព ដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំង២ឲ្យវិវឌ្ឍរីកចម្រើនកាន់តែស៊ីជម្រៅ នឹងនរនិងប្រកបដោយស្ថិរភាព។
ជាការឆ្លើយតប សម្តេចហ៊ុន សែនបានថ្លែងថា ប្រទេសចិនជាដៃគូដ៏ជិតស្និទ្ធដែលកម្ពុជាមានទំនុកចិត្តខ្ពស់បំផុត កម្ពុជាមានភាពរីករាយចំពោះការមើលឃើញទំនាក់ទំនងយ៉ាងស្អិតល្មួតរវាងប្រទេសកម្ពុជានិងចិន សង្ឃឹមអាចរួមសហការជាមួយភាគីចិនធ្វើសកម្មភាពអបអរសាទរខួបអនុស្សាវរីយ៍ទី ៦០ នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងប្រទេសទាំង ២ នៅឆ្នាំ ២០១៨ ក្នុងន័យជំរុញទំនាក់ទំនងរវាងកម្ពុជានិងប្រទេសចិនឲ្យមានកម្រិតកាន់តែខ្ពស់ថែមទៀត ៕   来自:柬约

条评论
您需要登录后才可以回帖 登录 | 注册
高级
相关推荐