柬埔寨头条APP
柬语新闻——澜沧江-湄公河合作第三次外长会举行
毕巧林 发表于:2017-12-17 12:39:37 复制链接 发表新帖
阅读数:21772

马上注册,结交更多好友,享用更多功能,让你轻松玩转社区。

您需要 登录 才可以下载或查看,没有帐号?注册

x
澜沧江-湄公河合作第三次外长会举行
សន្និសីទរដ្ឋមន្រ្តីការបរទេសលើកទី៣នៃកិច្ចសហប្រតិបត្តិការឡានឆាង–មេគង្គបើកធ្វើ

ថ្ងៃទី១៥ខែធ្នូ សន្និសីទរដ្ឋមន្រ្តីការបរទេសលើកទី៣នៃកិច្ចសហប្រតិបត្តិការឡានឆាង–មេគង្គបានបើកធ្វើនៅក្រុងតាលីខេត្តយូណានប្រទេសចិន។ សន្និសីទបានរំលឹកឡើងវិញនូវដំណើរវិវឌ្ឍន៍នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសតាមបណ្តោយទន្លេឡានឆាងនិងមេគង្គ ដាក់ចេញផែនការការងារជំហានក្រោយ និងធ្វើការងារត្រៀមរៀបចំយ៉ាងពេញលេញសម្រាប់ការបើកធ្វើសន្និសីទថ្នាក់ដឹកនាំលើកទី ២ ។

លោកវ៉ាងអ៊ីរដ្ឋមន្រ្តីការបរទេសចិននិងលោកទេសរដ្ឋមន្រ្តីប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានអញ្ជើញធ្វើជាអ្នកសម្របសម្រួលក្នុងសន្និសីទ។

ថ្លែងក្នុងសន្និសីទ លោកវ៉ាងអ៊ី បានលើកឡើងថា កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គជាយន្តការសហប្រតិបត្តិការក្នុងតំបន់បែបថ្មីដែលប្រទេសទាំង ៦ តាមបណ្តោយទន្លេទាំងមូលបានរួមគ្នាធ្វើការពិភាក្សា បង្កើតឡើងជាមួយគ្នា និងចែករំលែកជាមួយគ្នា ។ តាំងពីការចាប់ដំណើរការយន្តការនេះអស់រយៈពេលមួយឆ្នាំកន្លះកន្លងទៅនេះ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គទទួលបាននូវការវិវឌ្ឍរីកចម្រើនយ៉ាងលេចធ្លោដែលគួរឲ្យកត់សម្គាល់ ។ បណ្តាភាគីនានាបានផ្តោតសំខាន់លើការអនុវត្តជាក់ស្តែងនូវគំនិតឯកភាពរួមនៃសន្និសីទថ្នាក់ដឹកនាំលើកដំបូង ដែលនាំឲ្យកិច្ចកសាងយន្តការទទួលបាននូវសមិទ្ធផលសំខាន់ ការអនុវត្តគម្រោងពាក់ព័ន្ធបានប្រព្រឹត្តិទៅយ៉ាងល្អប្រសើរ ឯការបណ្តាក់ទុនក៏ដំណើរការបានរលូនដែរ និម្មាបនកម្មនៃកិច្ចសហប្រតិបត្តិការដោយគ្រប់ជ្រុងជ្រោយបាននិងកំពុងចេញជារូបរាងជាជំហានដំបូង ហើយការរួមបញ្ចូលនូវប្រភពធនធានគ្រប់បែបយ៉ាងទៅក្នុងកិច្ចសហប្រតិបត្តិការក៏ប្រកបដោយប្រសិទ្ធភាពខ្ពស់ គម្រោងស្តីពីកិច្ចសហប្រតិបត្តិការនាពេលអនាគតបានចេញជារូបរាងជាទូទៅ កិច្ចសហប្រតិបត្តិការកំពុងបោះជំហានទៅរកភាពកាន់តែស៊ីជម្រៅនិងមានភាពប្រាកដប្រជា ។

រដ្ឋមន្រ្តីនៃបណ្តាប្រទេសដែលអញ្ជើញទៅចូលរួមសន្និសីទបានឯកភាពទាំងស្រុងនូវសុន្ទរកថារបស់លោកវ៉ាងអ៊ី ដោយបានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គជាយន្តការសហប្រតិបត្តិការក្នុងតំបន់បែបថ្មី ប្រទេសទាំង ៦ មានឆន្ទៈនយោបាយយ៉ាងខ្លាំងក្លាអំពីការចូលរួមជាមួយយន្តការមួយនេះ ដែលអាចបំពេញបន្ថែមគ្នានូវឧត្តមានុភាពផ្នែកសេដ្ឋកិច្ច ហើយអនាគតនៃការអភិវឌ្ឍមានភាពល្អប្រសើរ ។

សន្និសីទលើកនេះបានធ្វើការពិគ្រោះពិភាក្សាលើឯកសារស្តីពីសមិទ្ធផលនៃសន្និសីទថ្នាក់ដឹកនាំលើកទី ២ ព្រមនិងឈានដល់គំនិតឯកភាពរួមជាគោលការណ៍ ។

សន្និសីទលើកនេះក៏បានចេញផ្សាយសេចក្តីប្រកាសព័ត៌មានរួមនៃសន្និសីទរដ្ឋមន្រ្តីការបរទេសលើកទី ៣ នៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ និងប្រកាសពីបញ្ជីរាយឈ្មោះទី ១ ស្តីពីគម្រោងសហប្រតិបត្តិការមួយចំនួនដែលមានការគាំទ្រពីមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ និងការបង្កើតវេទិកាព័ត៌មានស្តីពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ និងផ្សព្វផ្សាយបញ្ជីរាយឈ្មោះនៃការសម្រេចបាននូវសមិទ្ធផលនៃសន្និសីទថ្នាក់ដឹកនាំលើកដំបូងនិងលើកទី ២ ។

មុនពេលបើកធ្វើសន្និសីទ លោកវ៉ាងអ៊ីនិងរដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសដែលចូលរួមសន្និសីទបានអញ្ជើញទៅទស្សនាពិព័រណ៍រូបថតអំពីផ្លែផ្កានៃកិច្ចសហប្រតិបត្តិការឡានឆាង–មេគង្គ និងចូលរួមពិធីចាប់ដំណើរការនៃវេបសាយជាភាសាចិននិងអង់គ្លេសនៃលេខាធិការដ្ឋានប្រទេសចិននៃកិច្ចសហប្រតិបត្តិការឡានឆាង–មេគង្គ។បន្ទាប់ពីបញ្ចប់សន្និសីទ រដ្ឋមន្រ្តីការបរទេសចិននិងកម្ពុជាបានរួមគ្នាជួបជាមួយអ្នកសារព័ត៌មានផងដែរ ៕



王毅:澜湄合作从培育期进入成长期
លោកវ៉ាងអ៊ី រដ្ឋមន្រ្តីការបរទេសចិនថ្លែងថា កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានវិវឌ្ឍពីដំណាក់កាលបណ្តុះបណ្តាលដល់ដំណាក់កាលធំធាត់

បន្ទាប់ពីសន្និសីទរដ្ឋមន្រ្តីការបរទេសលើកទី៣នៃកិច្ចសហប្រតិបត្តិការឡានឆាង–មេគង្គដែលបានបើកធ្វើនៅក្រុងតាលីខេត្តយូណានប្រទេសចិន លោកវ៉ាងអ៊ី បានថ្លែងទៅកាន់ប្រព័ន្ធសារព័ត៌មានជាតិនិងអន្តរជាតិថា តាំងពីការចាប់ដំណើរការកិច្ចសហប្រតិបត្តិការក្នុងសន្និសីទថ្នាក់ដឹកនាំលើកដំបូងដែលបានបើកធ្វើនៅខែមីនា ឆ្នាំ ២០១៦ មក កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានប្រកាន់ខ្ជាប់ការអនុវត្តការងារក្រោមប្រធានបទ"ហូបទឹកទន្លេតែមួយ ជោគវាសនាតភ្ជាប់ជាមួយគ្នាយ៉ាងស្អិតល្មួត" ដែលបានដើរតួនាទីដ៏ពេញលេញនៃឧត្តមានុភាពដែលប្រទេសទាំង ៦ មានទីតាំងភូមិសាស្រ្តជិតគ្នា ជោគវាសនាផ្សារភ្ជាប់គ្នា និងសេដ្ឋកិច្ចអាចបំពេញបន្ថែមគ្នា ដោយបានកំណត់ក្របខ័ណ្ឌសហប្រតិបត្តិការ ៣ បូក ៥ ពោលគឺចាត់ទុកសន្តិសុខនយោបាយ សេដ្ឋកិច្ចនិងការអភិវឌ្ឍជានិរន្តរភាព និងវប្បធម៌មនុស្សជាតិក្នុងសង្គមជាសសរទ្រូងទាំងបី ធ្វើកិច្ចសហប្រតិបត្តិការជាអាទិភាពលើវិស័យទាំង ៥ ធំៗ ដូចជាការតភ្ជាប់គ្នា សមត្ថភាពផលិតកម្ម សេដ្ឋកិច្ចឆ្លងដែន ធនធានទឹក កសិកម្មនិងការកាត់បន្ថយភាពក្រីក្រ ។ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គកំពុងវិវឌ្ឍពីដំណាក់កាលបណ្តុះបណ្តាលដល់ដំណាក់កាលធំធាត់ ។

លោកវ៉ាងអ៊ីបានមានប្រសាសន៍ទៀតថា ក្នុងរយៈពេលមួយឆ្នាំកន្លះកន្លងទៅ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ទទួលបានការវិវឌ្ឍន៍លើ ៥ វិស័យធំៗដូចខាងក្រោម ៖

ទី ១ ប្រទេសទាំង ៦ សុទ្ធតែបានបង្កើតលេខាធិការដ្ឋានឬអង្គការសម្របសម្រួលស្តីពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ក្រុមការងារចម្រុះលើវិស័យជាអាទិភាពត្រូវបានបង្កើតឡើងទាំងស្រុងនិងចាប់ដំណើរការការងារ ។ យន្តការសហប្រតិបត្តិការឡានឆាង-មេគង្គត្រូវបានបង្កើតឡើងដោយគ្រប់ជ្រុងជ្រោយ។

ទី ២ មជ្ឈមណ្ឌលសហប្រតិបត្តិការធនធានទឹក មជ្ឈមណ្ឌលសហប្រតិបត្តិការបរិស្ថាននិងមជ្ឈមណ្ឌលស្រាវជ្រាវអំពីទន្លេមេគង្គជាសកលឡានឆាង-មេគង្គសុទ្ធតែត្រូវបង្កើតឡើងនិងដាក់ឲ្យប្រើប្រាស់ជាផ្លូវ ។

ទី ៣ គម្រោងសហប្រតិបត្តិការកំពុងដំណើរការយ៉ាងឆាប់រហ័ស ។

ទី ៤ មូលនិធិពិសេសបានដាក់ឲ្យប្រើប្រាស់ដោយគ្រប់ជ្រុងជ្រោយ។

ទី ៥ ការផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុបានសម្រេចជាបណ្តើរៗ ។




王毅:做好“六个提升”,构建澜湄国家命运共同体
លោកវ៉ាងអ៊ី៖ ធ្វើការងារសម្រាប់ការលើកកម្ពស់វិស័យចំនួន៦ឲ្យបានល្អ ដើម្បីកសាងសហគមន៍វាសនារួមតែមួយនៃប្រទេសតាមបណ្តោយទន្លេឡានឆាង-មេគង្គ

ថ្ងៃទី១៥ខែធ្នូ បន្ទាប់ពីចូលរួម កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសលើកទី៣នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គនៅក្រុងតាលីខេត្តយូណានប្រទេសចិន លោកវ៉ាងអ៊ីរដ្ឋមន្ត្រីការបរទេសចិនបានថ្លែងទៅកាន់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិថា កិច្ចប្រជុំលើកនេះទទួលបានសមិទ្ធផលយ៉ាងធំធេង។ បណ្តាភាគីនានាបានឯកភាពគ្នាថានឹងធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយគ្នា ពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការ ធ្វើការងារសម្រាប់ការលើកកម្ពស់វិស័យចំនួន៦ឲ្យបានល្អ ដើម្បីបង្កើតខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចតាមអនុតំបន់ទន្លេឡានឆាងនិងមេគង្គ ព្រមនិងកសាងសហគមន៍ រួមវាសនាតែមួយនៃប្រទេសតាមបណ្តោយទន្លេឡានឆាង-មេគង្គ។

ទាក់ទិននឹងការលើកកម្ពស់វិស័យទាំង៦ គឺ មានជាអាទិ៍៖ ទី១ គឺលើកកម្ពស់កម្រិតនៃការធ្វើភាវូបនីយកម្មយន្តការ។ បង្កើតសន្និសីទរួមនៃលេខាធិការដ្ឋាននៃប្រទេសទាំង៦ នាពេលអនាគតនឹងពិភាក្សាអំពីការបង្កើតលេខាធិការដ្ឋានអន្តរជាតិនៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាងនិងមេគង្គ។ ទី២គឺលើកកម្ពស់កម្រិតនៃកិច្ចសហប្រតិបត្តិការ។ ពង្រឹងក្របខ័ណ្ឌសហប្រតិបត្តិការ៣បូក៥ដែលមានស្រាប់ ត្រួសត្រាយនិងពង្រីកវិសាលភាពនៃវិស័យសហប្រតិបត្តិការលើមូលដ្ឋាននៃក្របខ័ណ្ឌមួយនេះ  ដើម្បីកកើតបានជាក្របខ័ណ្ឌសហប្រតិបត្តិការ៣បូក៥បូកX។ ទី៣គឺលើកកម្ពស់ការគ្រោងផែនការនៃកិច្ចសហប្រតិបត្តិការ។ ឈានដល់គំនិតឯកភាព រួមជាគោលការណ៍អំពីគម្រោងប្រតិបត្តិ៥ឆ្នាំនៃកិច្ចសហប្រតិបត្តិការឡានឆាង- មេគង្គ ហើយនឹងដាក់ជូនកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២ដើម្បីពិនិត្យពិភាក្សានិងអនុម័ត។ នេះគឺ ជាផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍទី១នៃយន្តការមួយនេះ។ ទី៤លើកកម្ពស់កិច្ចកសាងសមត្ថភាព។  លើកកម្ពស់សមត្ថភាពសម្របសម្រួលទាំងក្នុងនិងក្រៅតំបន់ ពង្រឹងការគ្រប់គ្រងនិងត្រួតពិនិត្យចំពោះគម្រោងសហប្រតិបត្តិាករ ហើយប្រទេសចិនរីករាយក្នុងការជួយបណ្តុះបណ្តាលសមត្ថភាពដល់ប្រទេសទាំង៥។ទី៥គឺលើកកម្ពស់មនសិការសហប្រតិបត្តិការ។ កំណត់យកសប្តាហ៍បើកធ្វើកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី១កាលពីថ្ងៃទី២៣ខែមីនា ជាសប្តាហ៍ឡានឆាង-មេគង្គ ជារៀងរាល់ឆ្នាំ  លើកទឹកចិត្តឲ្យប្រទេសនានាបង្កើតវេបសាយ បោះពុម្ភផ្សាយ ព្រមនិងបង្កើតវេបសាយនៃធនាគារគំនិតសម្រាប់សិក្សាស្រាវជ្រាវអំពីកិច្ចសហបរតិបត្តិការឡានឆាង-មេគង្គ។ ទី៦គឺលើកកម្ពស់កម្រិតនៃកិច្ចសហប្រតិបត្តិការនិងការបើកទូលាយ។ កិច្ច សហប្រតិបត្តិការឡានឆាង- មេគង្គគួរតែតភ្ជាប់ឲ្យកាន់តែស្អិតល្មួតជាមួយគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយព្រមទាំងយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់ប្រទេសទាំង៦ និងជំរុញឲ្យមានរួមផ្សំគ្នាជាមួយកិច្ច សហប្រតិបត្តិការរវាងចិននិងអាស៊ានក៏ដូចជាសម្រចការបំពេញបន្ថែមគ្នាជាមួយយន្តការដទៃទៀតក្នុងអនុតំបន់ សំដៅរួមគ្នាជំរុញការអភិវឌ្ឍនិងភាពរុងរឿងក្នុងតំបន់៕

来自:柬约
条评论
您需要登录后才可以回帖 登录 | 注册
高级
相关推荐