柬埔寨头条APP
柬语新闻——王毅会见柬埔寨外交大臣布拉索昆
毕巧林 发表于:2017-12-17 12:44:46 复制链接 看图 发表新帖
阅读数:24031

马上注册,结交更多好友,享用更多功能,让你轻松玩转社区。

您需要 登录 才可以下载或查看,没有帐号?注册

x
微信图片_20171217114418.jpg
លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនជួបពិភាក្សាជាមួយលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបតិ្តការអន្តរជាតិកម្ពុជា

      ថ្ងៃទី ១៥ ខែធ្នូ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនដែលកំពុងចូលរួមសនិ្នសីទរដ្ឋមន្ត្រីការបរទេសលើកទីបីនៃកិច្ចសហប្រតិបតិ្តការឡានឆាង-មេគង្គដែលធ្វើឡើងនៅក្រុង Da Li ខេត្តយូណាន ប្រទេសចិន បានជួបពិភាក្សាជាមួយលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបតិ្តការអន្តរជាតិកម្ពុជា ។

      ក្នុងកិច្ចជំនួប លោក វ៉ាង យី បានថ្លែងថា ក្រោមការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីពាក់ព័ន្ធនានា កិច្ចសហប្រតិបតិ្តការឡានឆាង-មេគង្គបានឈានចូលដំណាក់កាលអនុវត្តដោយគ្រប់ជ្រុងជ្រោយ ។ ក្នុងឋានៈជាប្រទេសសហប្រធាន ប្រទេសចិននិងកម្ពុជាបានដើរតួនាទីគំរូក្នុងការជំរុញកិច្ចសហប្រតិបតិ្តការឡានឆាង-មេគង្គ ។ ប្រទេសចិនរីករាយធ្វើការប្រាស្រ័យទាក់ទងនិងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ក៏ដូចជារួមសហការជាមួយបណ្តាភាគីពាក់ព័ន្ធដើម្បីជំរុញកិច្ចសហប្រតិបតិ្តការឡានឆាង-មេគង្គឲ្យទទួលបានការវិវឌ្ឍរីកចម្រើនថ្មី ក៏ដូចជាជំរុញកិច្ចកសាងនៃខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចតាមតំបន់ទន្លេឡានឆាង-មេគង្គផងដែរ ។

      ជាការឆ្លើយតប លោក ប្រាក់ សុខុន បានថ្លែងថា កិច្ចសហប្រតិបតិ្តការមេគង្គ-ឡានឆាងទទួលបានការវិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង ប្រទេសជាសមាជិកទាំង៦មានភាពបំពេញបន្ថែមគ្នាយ៉ាងខ្លាំង សមិទ្ធផលនៃកិច្ចសហប្រតិបតិ្តការមួយនេះមានផ្លែផ្កាច្រើនជាងយន្តការសហប្រតិបតិ្តការដទៃទៀតក្នុងមហាអនុតំបន់ ។ ប្រទេសកម្ពុជាឯកភាពថា កិច្ចសហប្រតិត្តការឡានឆាង-មេគង្គមិនដើរតួជំនួសឲ្យយន្តការដទៃទៀតនៃមហាអនុតំបន់នោះទេ ពោលគឺជាការបំពេញបន្ថែមគ្នាទៅវិញទៅមក ៕

来自:柬约

条评论
您需要登录后才可以回帖 登录 | 注册
高级
相关推荐