柬埔寨头条APP
习近平同金正恩举行会谈
Summer夏 发表于:2018-3-29 12:01:13 复制链接 发表新帖
阅读数:11797

马上注册,结交更多好友,享用更多功能,让你轻松玩转社区。

您需要 登录 才可以下载或查看,没有帐号?注册

x
本帖最后由 Taingvengly 于 2018-4-2 11:56 编辑

双语新闻| 习近平同金正恩举行会谈
    应中共中央总书记、国家主席习近平邀请,朝鲜劳动党委员长、国务委员会委员长金正恩于3月25日至28日对我国进行非正式访问。
    តបតាមសេចក្តីអញ្ជើញរបស់លោក ស៊ីជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាប្រធានរដ្ឋចិន លោក Kim Jong Un ប្រធានបក្សពលករកូរ៉េខាងជើងនិងជាប្រធានគណៈកម្មាធិការកិច្ចការរដ្ឋនៃកូរ៉េខាងជើងបានទៅបំពេញទស្សនកិច្ចក្រៅផ្លូវការនៅប្រទេសចិនពីថ្ងៃទី២៥ដល់ថ្ងៃទី២៨ខែមីនាឆ្នាំ២០១៨ ។
    访问期间,习近平在人民大会堂同金正恩举行会谈。习近平总书记和夫人彭丽媛为金正恩委员长和夫人李雪主举行欢迎宴会并共同观看文艺演出。
ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសចិន លោក Kim Jong Un បានចូលជួបសម្តែងការគួរសមនិងជួបពិភាក្សាការងារជាមួយលោក ស៊ីជីនភីងនៅវិមានសភាប្រជាជន ។ លោក ស៊ីជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងលោកជំទាវ ផឹងលីយាន់ ជាភរិយាបានរៀបចំពិធីជប់លៀងដើម្បីស្វាគមន៍ដំណើររបស់លោក Kim Jong Un ប្រធានបក្សពលករកូរ៉េខាងជើងនិងលោកជំទាវ Ri Sol Ju ជាភរិយាព្រមទាំងរួមគ្នាទស្សនាការសម្តែងសិល្បៈផងដែរ ។
金正恩表示,朝中友谊弥足珍贵。我愿同总书记同志一道,遵循老一辈领导人的崇高意志,继承和发展历经风雨仍保持本色的朝中友好关系,并在新的形势下推向新的高度。
      ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Kim Jong Un លោកស៊ីជីនភីងនិងលោកស្រីPeng Liyuanជាភរិយាបានរៀបចំពិធីជប់លៀងអាហារថ្ងៃត្រង់សម្រាប់លោក Kim Jong Un និងលោកស្រីRiSolJuជាភរិយានៅឯសណ្ឋាគាររដ្ឋDiaoYuTai។   
  金正恩还参观了“率先行动 砥砺奋进——十八大以来中国科学院创新成果展”。他对中国在科技发展和创新方面取得的成就表示钦佩,并在参观结束后题词留念。
លោក Kim Jong Un ក៏បានទស្សនាពិព័រណ៍ស្តីពីសមិទ្ធផលច្នៃប្រឌិតថ្មីរបស់បណ្ឌិត្យសភាវិទ្យាសាស្រ្តចិនបន្ទាប់ពីសមាជបក្សកុម្មុយនិស្តចិនលើកទី១៨ដែលមានចំណងជើងថា ប្រតិបត្តិការនាំមុខ តស៊ូពុះពារការលំបាក។លោក Kim Jong Unបានសំដែងការកោតសរសើរចំពោះសមិទ្ធផលដែលប្រទេសចិនទទួលបានក្នុងផ្នែកអភិវឌ្ឍវិទ្យាសាស្រ្តនិងបច្ចេកទេសក៏ដូចជាការច្នៃប្រឌិតថ្មី ហើយបានចារពាក្យទុកជាអនុស្សាវរីយ៍បន្ទាប់ពីការទស្សនាទៀតផង។
    中共中央政治局委员、中央书记处书记、中央办公厅主任丁薛祥,中共中央政治局委员杨洁篪,中共中央政治局委员、中央书记处书记、中央政法委书记郭声琨,中共中央政治局委员、中央书记处书记、中宣部部长黄坤明,中共中央政治局委员、北京市委书记蔡奇,国务委员、外交部长王毅等参加有关活动。
    លោកDing Xue xiang សមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន លេខាធិការនៃលេខាធិការដ្ឋានមជ្ឈិមបក្សកុម្មុយនិស្តចិននិងជានាយខុទ្ទកាល័យមជ្ឈិមចិន លោក Yang Jie chi សមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន លោក Guo Sheng kun សមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន លេខាធិការនៃលេខាធិការដ្ឋានមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាលេខាធិការនៃគណៈកម្មាធិការនយោបាយនិងច្បាប់នៃមជ្ឈិមបក្សកុម្មុយនិស្តចិន លោក Huang Kun ming សមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន លេខាធិការនៃលេខាធិការដ្ឋានមជ្ឈិមបក្សកុម្មុយនិស្តចិននិងជារដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន លោក Cai Qi សមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាលេខាធិការបក្សប្រចាំនៅក្រុងប៉េកាំង លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនជាដើមបានអញ្ជើញចូលរួមសកម្មភាពលើកនេះ។
    朝鲜劳动党中央副委员长、组织指导部部长崔龙海,朝鲜劳动党中央副委员长、宣传鼓动部部长朴光浩,朝鲜劳动党中央副委员长、国际部部长李洙墉,朝鲜劳动党中央副委员长、统一战线部部长金英哲,朝鲜外相李勇浩等陪同金正恩访华并出席有关活动。
    លោក Choe Ryong Hae អនុប្រធាននៃគណៈកម្មាធិការបក្សពលករកូរ៉េខាងជើងនិងជារដ្ឋមន្រ្តីក្រសួងចាត់តាំងនិងណែនាំនៃកូរ៉េខាងជីង លោក Pak Kwang Ho អនុប្រធាននៃគណៈកម្មាធិការបក្សពលករកូរ៉េខាងជើងនិងជារដ្ឋមន្រ្តីក្រសួងឃោសនាការនិងលើកទឹកចិត្តនៃកូរ៉េខាងជើង លោក Ri Su Yong អនុប្រធាននៃគណៈកម្មាធិការបក្សពលករកូរ៉េខាងជើងនិងជារដ្ឋមន្រ្តីក្រសួងអន្តរជាតិកូរ៉េខាងជើង លោក Kim Yong Chol អនុប្រធាននៃគណៈកម្មាធិការបក្សពលករកូរ៉េខាងជើងនិងជារដ្ឋមន្រ្តីក្រសួងរណសិរ្សបង្រួបបង្រួមនៃកូរ៉េខាងជើងនិងលោក Ri Yong Ho រដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងជើងជាដើមបានអមដំណើរជាមួយលោក Kim Jong Unទៅបំពេញទស្សនកិច្ចនៅប្រទេសចិនព្រមទាំងអញ្ជើញចូលរួមសកម្មភាពពាក់ព័ន្ធផងដែរ៕
条评论
您需要登录后才可以回帖 登录 | 注册
高级
相关推荐